LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

Showing posts with label ចំណេះដឹងទូទៅ. Show all posts

គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា

យោងទៅលើការសិក្សានៃការគ្រប់គ្រងបច្ចេកវិទ្យា មានអ្នកប្រាជ្ញជាច្រើនបានសន្និដ្ឋានថាៈ
- លោក SOLOW បានបង្ហាញអោយឃើញថានូវសហរដ្ឋអាមេរិចប្រាច់ចំណេញ ៩០% បាន
មកពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
- ប៉ុន្តែអ្នកសេដ្ឋកិច្ចវិទូមួយក្រុមបានរិះគន់ថាប្រាក់ចំណេញ ៩០% បានមកពីការប្រើប្រាស់បច្ចេក
វិទ្យាទំនើបរួមបញ្ចួលទាំងការផ្លាស់ប្តូរទំនិញបែបដ៏សំបូរបែប អភិវឌ្ឍន៏នូវការអប់រំ អភិវឌ្ឍន៏នូវ
សុខភាព និងអភិវឌ្ឍន៏ចំណីអាហារ ។
- ចំណែកលោក DENISON បានព្យាយាមកែតំរូវទៅលើបញ្ហាទាំងអស់នេះ ។ គាត់បានសន្និដ្ឋានថា
ចន្លោះពីឆ្នាំ ​១៩២៩ -១៩៥៧  នូវសហរដ្ឋអាមេរិចទទួលបានប្រាក់ចំណេញ ៤០ ភាគរយ នៃការប្រើ
ប្រាស់បច្ចេកវិទ្យាថ្មី ។​ មិនត្រឹមតែសហរដ្ឋអាមេរិចនោះទេ ប្រទេសផ្សេងៗក៏មានការរីកចំរើនគួរ
កាត់សំគាល់ផងដែរ ទន្ទឹមនឹងការរីកចំរើននៃបច្ចេកវិទ្យា ធ្វើអោយប្រទេសមហាអំណាចមួយចំនួន
បានធ្វើការប្រកួតប្រជែងដើម្បីរកទីផ្សារ ព្រមទាំងមានមហ្ឆិតាចង់គ្រប់គ្រងពិភពលោកយើងទាំង
មូល ដូចនេះហើយគេបានយកបច្ចេកវិទ្យាទាំងនោះទៅបង្កើតអាវុធដើម្បីការពារផលប្រយោជន៏
របស់ពួកគេ ។ ហេតុផលទាំងនេះហើយបានធ្វើអោយពិភពលោកផ្ទុះសង្រ្គាមលោកទាំងពីរលើក
កើតឡើង ។ តាមរយះការបញ្ជាក់ខាងលើនេះបានអោយយើងដឹងថា បច្ចេកវិទ្យាជាអាវុធមុខពីរបើ
យើងយកវាទៅប្រើប្រាស់អោយបានសមស្របវាអាចធ្វើអោយពិភពលោកទាំងមូលរីកចំរើនប៉ុន្តែ
បើយើងយកទៅប្រើប្រាស់មិនត្រឹមត្រូវធ្វើអោយពិភពលោកជួបនិងមហន្តរាយ ដូច្នេះក្រុមរបស់
ទាញយកគុណសម្បត្តិនិងគុណវិបត្តិ នៃការប្រើប្រាស់បច្ចេកវិទ្យាដូចខាងក្រោម ។
គុណសម្បត្តិ 
០១.​ កត្តាសេដ្ឋកិច្ច
- ធ្វើអោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់
- ធ្វើអោយថ្លៃដើមទំនិញមានតំលៃទាប
- ផ្លូវគមនាគមន៏គ្រប់ប្រភេទមានលក្ខណៈទំនើបដែលជួយសំរួលដល់ការធ្វើដំណើរបានលឿននិង
មានតំលៃថោក​។
- មានយន្តហោះ រថយន្ត ​រថភ្លើង ការប៉ាល់​ ម៉ូតូ និងកង់ទំនើបៗដែលមានសុវត្ថិភាពក្នុងការធ្វើដំ ណើរ 
- ផលិតផលកសិកម្ម និងឧស្សាហកម្មទទួលបានទិន្នផលខ្ពស់និងរក្សាទុកបានយូរ
- ប្រពន្ធ័ទូរគមនាគមន៏ទំនើបធ្វើអោយពិភពលោកតូចចង្អៀត
- ផ្នែកកំសាន្តមាន វិទ្យូ ទូរទស្សន៏ និងដន្រ្តីទំនើបៗ
- មានហេដ្ឋារចនាសម្ព័នសំបូរបែប
០២.កត្តាសង្គម
- ធ្វើអោយសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៏
- មានសុវត្តិភាព សន្តិសុខងាយស្រួសក្នុងការដើរហើរ
- ធ្វើអោយមានស្ថេរភាពនយោបាយ
- បង្កើនការងារដល់មនុស្ស ហើយមានឧបករណ៏និងបច្ចេកវិទ្យាថ្មីៗប្រើប្រាស់
០៣.កត្តាបរិស្ថាន
- យកកាកសំណល់ទៅផលិតឡើងវិញ(ផ្លាស់ស្ទីក ដប កំប៉ុង ។ល។)
-  មានកន្លែងផ្ទុកសំរាម
- កែច្នៃវត្ថុធាតុដើមអោយមានតំលៃខ្ពស់
- ទីក្រុង ទីប្រជុំជនមានលក្ខណៈល្អអិតខ្ចោះ និងមានខ្យល់បរិសុទ្ធ
- កែច្នៃរបស់ប្រើប្រាស់ធ្វើពីផ្លាស់ស្ទីកមកជាវត្ថុធាតុដើមដែលងាយស្រួលពុកផុយក្លាយជាជី
- ការពារគ្រោះធម្មជាតិ( ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយផែនដី ។ល។)
គុណវិបត្តិ 
០១.កត្តាសេដ្ឋកិច្ច
- រថយន្ត រថភ្លើងថ្មីៗ មានល្បឿនលឿនធ្វើសំបូរគ្រោះថ្នាក់ចារាចរណ៏
- ចំណាយថ្លៃដើមច្រើនធ្វើអោយមានការពិបាកក្នុងការបើកក្រុមហ៊ុន
- កម្មករមានកំរិតចំណេះដឹងទាមអាចបាត់បង់ការងារធ្វើ
០២.កត្តាសង្គម
- ធ្វើអោយមនុស្សមានការភ្លើតភ្លើន
- សង្គមមានការគំរាមគំហែងពីការប្រើប្រាស់បច្ចេកវិទ្យាខុសច្បាប់​ អាវុធ ប្រពន្ធ័អេឡិចត្រូនិច
ថ្នាំញៀន ថ្នាំពេទ្យ។ល។ 
០៣.កត្តាបរិស្ថាន
- សំបូរផ្សែង ឡើងកំដៅធ្វើអោយស្រទាប់អូសូន្យស្តើង
- ប្រើប្រាស់ជាតិគីមី ធ្វើអោយផ្លែឈើទុំតាមតំរូវការដែលយើងចង់បាន
- ការហូបអាហារ សាច់សត្វ ផ្លែឈើ ដែលមានផ្ទុកជាតិគីមី ធ្វើអោយកើមមានជំងឺផ្សេងៗ
- បាត់បង់ និង ប៉ះពាល់ដល់ធម្មជាតិ
- ខ្យល់ ទឹកសំបូរជាតិគីមី ងាយស្រួលរងគ្រោះ ដល់មនុស្ស សត្វ និងរុក្ខជាតិ
ចំណោទបញ្ហា

ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!

     ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!
  1. OPERATIONAL-LEVEL SYSTEM:គ្រប់គ្រងទៅលើការប្រតិបត្តិ និការរក្សាឯកសារទាំងអស់របស់អង្គភាព។
  2. KNOWLEAGE-LEVEL SYSTEM:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិក និងបង្កើនចំណេះដឹងថ្មី។
  3. MANAGEMENT-LEVEL SYSTEM:គាំទ្រដល់ការការត្រូតពិនិត្យ ការបង្កើតការសម្រេចចិត្ត។ ឬអាចនិយាយបានថា តើការងារកុំធ្វើបានល្អរឺទេ?
STRATEGIC-LEVEL SYSTEM:គាំទ្រដល់ការគ្រប់គ្រងថ្នាក់ខ្ពស់លើកយកផែនការយុទ្ធសាស្រ្តរយះពេលវែង។ប្រភេទSYSTEM

តើមានSystem សំខាន់អ្វីខ្លះដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុន?

 ប្រពន្ធ័ប្រតិបត្តិការងារសំខាន់ៗក្នុងក្រុមហ៊ុនរួមមាន៖
 វាពិតជាមានការចំាបាច់ណាស់ចំពោះអង្គភាពដែលត្រូវតែរៀបចំនូវប្រពន្ធ័ការងារព្រោះដើម្បីជៀសវាងឲ្យបាន
នូវរាល់បញ្ហាដែលអាចនឹងកើតឡើង។ក្នុងនោះមានការចាត់ថ្នាក់ជំនាញនិងឯកទេសផ្សែងៗគ្នា។
គ្មានប្រពន្ធ័តែមួយណាដែលអាចផ្តល់ព័ត៌មានទំាងអស់ដល់តម្រូវការអង្គភាពបានឡើយ។
កំរិតជំនាញនិងឯកទេសទំាងនោះរួមមាន៖
_យុទ្ធសាស្រ្ត  (Strategic)
_គ្រប់គ្រង      (Management)
_ចំណេះដឹង  (Knowledge)
_ប្រតិបត្តិការ  (Operation)
ក្នុងនោះក៏មានបន្ថែមមុខងារមួយចំនួនទៀតគឺ
_ផ្នែកទីផ្សារនិងលក់ (Sale and Marketing )
_ផ្នែកផលិតកម្ម         (Manufacturing)
_ផ្នែកហិរញ្ញវត្ថុ          (Finance)
_ផ្នែកគនណេយ្យ      (Accounting)
_ផ្នែកធនធាន​មនុស្ស (Human Resources)
កត្តាទំាងអស់នេះគឺត្រូវបានគេបង្កើតឡើងដើម្បីបម្រើឲ្យចំណង់ចំណូលចិត្តនៃអង្គភាពផ្សេងៗ។
                                         ប្រភេទប្រពន្ធ័ផ្សែងៗគ្នា(Different Kinds of System)
-Operation_level System:គំាំទ្រ​ដល់អ្នកគ្រប់គ្រងលើការប្រតិបត្តិដោយរក្សានូវសំនុំឯកសារ​នៃសកម្មភាពដើមនិងប្រតិបត្តិការផ្សែងៗរបស់អង្គភាពដូចជា៖ឯកសារលក់ វិក័យប័ត្រ........
-Knowledge_level System:គំាទ្រដល់ចំណេះដឹងនៃការចាត់ចែងរបស់អ្នកគ្រប់គ្រង
-Management _level System:បម្រើដល់ការតាមដានការត្រួតពិនិត្យ​ការធ្វើសេចក្តីសំរេចចិត្តរបស់អ្នកគ្រប់គ្រង។
-Strategic_Level System:ជួយដល់ការគ្រប់គ្រងថ្នាក់ខ្ពស់។

ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុន

     ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!
  1. OPERATIONAL-LEVEL SYSTEM:គ្រប់គ្រងទៅលើការប្រតិបត្តិ និការរក្សាឯកសារទាំងអស់របស់អង្គភាព។
  2. KNOWLEAGE-LEVEL SYSTEM:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិក និងបង្កើនចំណេះដឹងថ្មី។
  3. MANAGEMENT-LEVEL SYSTEM:គាំទ្រដល់ការការត្រូតពិនិត្យ ការបង្កើតការសម្រេចចិត្ត។ ឬអាចនិយាយបានថា តើការងារកុំធ្វើបានល្អរឺទេ?
  4. STRATEGIC-LEVE     SYSTEM: គាំទ្រដល់ការបង្កើតយុទ្ធរបស់ការគ្រប់គ្រងថ្នាក់ខ្ពស់។        ​

         ប្រភេទSYSTEMសំរាប់ SUPPORT រូបត្រីកោណ!
  •  ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់(ESS)
  • ប្រព័ន្ធព័តមានគ្រប់គ្រង(DSS)
  •  ប្រព័ន្ធគាំទ្រការសម្រេចចិត្ត(MIS)
  • ប្រព័ន្ធការទាក់ទង(KWS)
  • ប្រព័ន្ធប្រតិបត្តិ(TPS)

គុណសម្បត្តិនៃការប្រើប្រាស់​​​ System :

គុណសម្បត្តិនៃការប្រើប្រាស់​​​ System :
- ប្រព័ន្ធព័ត៌មានអាចធ្វើការគណនា ឬ​ដំណើរការងារបានលឿនជាងមនុស្ស ។
-ប្រព័ន្ធព័ត៌មានអាចជូយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខណ្ឌទិញលក់ហើយនិងការនិយមចូល
ចិត្តរបស់ពួកគេ។
-ប្រព័ន្ធព័ត៌មានអាចផ្ដល់អោយនៅប្រសិទ្ធភាពថ្មីតាមរយះសេវាដូចជា​ ATM ,Telephone System អាកាសយានដ្ឋាន​ គ្រប់គ្រងដោយកំព្យូទ័រ ហើយនិងឧបករណ៍ស្ទង់អាកាសធាតុ។
-ប្រព័ន្ធព័ត៍មានអាចជួយអោយមានលទ្ធភាពក្នុងការវះកាត់​​ វិទ្យាសាស្រ្ត និងការពិនិត្រជំងឺ​ ។
-ចែកចាយនៅព័ត៌មានបានទាន់ពេលវេលាទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ។

គុណវិបតិ្តនៃការប្រើ​ sytem ក្នុងការប្រគួតប្រជែង

ផលប៉ះពាល់អវិជ្ជមាននៃប្រពន្ធ័(negative impact)
១.កាត់បន្ថយការងារដោយសារសកម្មភាពស្វយ័ប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។
By automating activities that were previously performed by people ,information systems may eliminate jobs .
២.​អាចអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលពត៍មានពីប្រវត្តផ្ទាល់ខ្លួនអំពីមនុស្សផេ្សងៗដែលប្រព្រិត្តបំពាន
នូវបុគ្គលភាពរបស់ពួកគេ។
Information systems may allow  organization to collect personal about people that violate privacy.
៣.ត្រូវបានគេប្រើក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើនដែលប្រពន្ធ័ខាងក្រៅអាចបណ្តាលឲ្យក្រុម​ហ៊ុន បង្អាក់ឬក៏សេវាដឹកជញញ្ជូនហើយនឹងប្រពន័្ធទំនាក់ទំនងអាក់​ដំណើរការទាំងមូល។
Information systems are used so many aspects of everyday life that system outages can cause shutdown of businesses  or transportation  services , paralyzing   communities.
៤.​ការប្រើប្រាស់លើសលប់នៃ     ប្រពន្ធ័ពត៍មានអាំចបណ្តាលឲ្យមានសម្ពាតផ្លូវចិត្ត ភាពស្មុកស្មាញនឹងបច្ចេកវិទ្យា​និងបញ្ហាសុខភាពដទៃទៀត។
Heavy users of information systems may suffer repetitive stress injury, techno-stress  , and other health problems.
៥.អីនធឺណែតអាចត្រូវបានគេប្រើដើម្បីចែកចាយ software ខុសច្បាប់​គ្នាន់ច្បាប់កម្មសិទ្ធបញា ដូចជា សៀវភៅ​អត្ថបទជាដើម។
The internet can be used to distribute  illegal copies of software ,books , articles ,and other intellectual property.




គោលបំណងនៃការគ្រប់គ្រងប្រពន្ធព័ត៌មាននៅក្នុងសហគ្រាស

១- គិតវិភាគទៅលើតួនាទី ដែលបំពេញដោយ ប្រភេទនៃប្រព័ន្ធពត៌មាន ៦ យ៉ាងសំខាន់ៗក្នុងអង្គភាព និងទំនាក់ទំនង
របស់ពួកគេ ទៅវិញទៅមក ។                                                                              
២- ពណ៌នានៃប្រភេទប្រពន្ធ័ព័ត៌មានដែលគាំទ្រដល់មុខងារសំខាន់ៗនៃអាជីវកម្ម
៣- ដាក់អោយដំណើរការនូវទំានាក់ទំនងរវាងអង្គភាពប្រពន្ធ័ព័ត៌មានហើយនឹងដំណើរការគ្រប់ គ្រងសង្វាក់អាជីវកម្មដោយរាប់បញ្ចូលទាំងការគ្រប់គ្រងទំនាក់ទំនងអតិថិជននិងការគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់                                                                                                                                                   
៤- ពន្យល់ពីរបៀបដែលប្រពន្ធ័សហគ្រាសនឹងបណ្តាញឧស្សាហកម្មបង្កើតនូវប្រសិទ្ធិភាពថ្មីៗ សម្រាប់អាជីវកម្ម ។
៥-វាយតម្លៃគុណសម្បត្តិនៃការកំណត់ប្រពន្ធ័សហគ្រាសនិងបណ្តាញឧស្សាហកម្មគោលបំណងនៃក្រុមហ៊ុនឌីជីថល
១- ពន្យល់ពីរបៀបដែលបច្ចេកវិទ្យាអ៊ីនធឺណេតបានផ្លាស់ប្តូរអង្គភាពអាជីវកម្ម ក៏ដូចជាគម្រូអាជីវកម្មនៅក្នុងអង្គភាព ។
២- ប្រៀបធៀបចំណែកថ្នាក់ E-Commerce ហើយនិងពណ៌នាអំពីរបៀបនៃE-Commerce កំពុងតែផ្លាស់ប្តូរការលក់ រាយ ដល់អ្នក ប្រើប្រាស់ហើយនិងសកម្មភាពជំនួញនិងជំនួញ (B2B)
៣- វាយតម្លៃគោលការណ៍នៃប្រពន្ធ័បង់ប្រាក់តាមអេឡិចត្រូនិច
៤- ចង្អុលបង្ហាញអំពីរបៀបដែលបច្ចេកវិទ្យាអ៊ិនធឺណេត អាចជួយគាទ្រដល់អាជីវកម្មអេឡិចត្រូនិចហើយនិងគាំទ្រដល់ ការគ្រប់គ្រប់សង្វាក់ផលិតកម្ម
៥- កំនត់អំពីការប្រកួតប្រជែងនៅក្នុងអង្គភាព ហើយនឹងការគ្រប់គ្រងដែលបង្កើតឡើងដោយអេឡិចត្រីនិច E-Commerce ហើយនឹងអេឡិចត្រូនិច Business
តើមានអ្វីខ្លះដែលយើងអាចធ្វើបាននៅលើinternet?
ដែលយើងអាចធ្វើបាននៅលើInternetមានប្រំាមួយចំនុចគឺ
១. ទំនាក់ទំនងនិងសហការគ្នា គឺ ផ្ញើសារអេឡិចត្រូនិក​ អ៊ីមែល​​​  ឯកសារ និងទិន្នន័យ: ចូលរួមក្នុងសន្និសិទអេឡិចត្រូនិក
២.ព័ត៌មានលទ្ធភាពទទួលបាន គឺ តាមរយៈមើលសៀវភៅ ការផ្សព្វផ្សាយពាណិជ្ជកម្ម និង​មូលដ្ឋានទិន្នន័យ
៣. ចូលរួមក្នុងការពិភាក្សា គឺចូលរួមជាមួយក្រុម  អន្តរកម្មការពិភាក្សា ការបញ្ជូនសំលេងដូចជា facebook  skype .....
៤.តាមរយៈពត៌មាន គឺ​តាមរយៈ  ចលនា​ ,សម្លេង, វីដេអូ, កម្មវិធី, កុំព្យូទ័រ,ក្រាហ្វិក
៥. ស្វែងរកការកំសាន្ត គឺតាមរយៈការស្តាប់សំលេង​, ក្លីបតន្ត្រី,វីដេអូក្លីប,
ទស្សនាវដ្តីនិងសៀវភៅចលនា
៦. ការផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្ម គឺតាមរយៈការ
ផ្សព្វផ្សាយ,តាមរយៈការ លក់,ការទិញទំនិញនិងសេវា

ដើម្បីអោយការគ្រប់គ្រងមានការប្រកួតប្រជែងលើISគេមានគន្លឹះដូចជា

ដើម្បីអោយការគ្រប់គ្រងមានការប្រកួតប្រជែងលើISគេមានគន្លឹះដូចជា!

»ការប្រកួតប្រជែងលើយុទ្ធសាស្រ្តអាជីវកម្ម​ ការដឹងពីក្រុមហ៊ុនទំនើប តើក្រុមហ៊ុនអាចប្រើប្រាស់បច្ចេកវិទ្យាពត័មានមានគុណសម្បត្តិប្រកួតប្រជែង មានប្រសិទ្ធភាប និង មានលក្ខណះទំនើបដោយរបៀបណា ?
»ការប្រកួតប្រជែងលើសម្មាហរណក​ម្ម តើក្រុមហ៊ុនអាចយល់ពីអាជីវកម្ម និងតម្រូវការប្រព័ន្ធសំរាប់បរិយាកាសសេដ្ឋកិច្ចសកលដោយរបៀបណា?
»ការប្រកួតប្រជែងលើហេដ្ឋារចនាសម្ព័ន្ធ និងសមណងព័តមាន តើក្រុមហ៊ុនងអាចងភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ព័តមានដែលគាំទ្រគោលឌៅក្រុមហ៊ុនដោយរបៀបណា នៅពេលដែរលក្ខ ខណ្ឌអាជីវកម្ម និងបច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនដូច្នេះ?
»ការប្រកួតប្រជែងលើការវិនិយោគប្រព័ន្ធមាន តើក្រុមហ៊ុនអាចកំណត់ពីគុណតំលៃអាជីវកម្ម នៃប្រព័ន្ធព័តមានដោយរបៀបណា?
»ការប្រកួតប្រជែងលើការត្រូតពិនិត្យ និងទំនូលខុសត្រូវ តើក្រុមហ៊ុនអាចធានាបានថាប្រព័ន្ធព័តមាន របស់ពូកគេបានប្រើប្រាស់ប្រកបដោយការទទូលខូសត្រូវផ្នែកសង្គម និងក្រមសីលធម៏។

អ្វីដែលយើងអាចធ្វើបាននៅលើអិនធឺណែត

ជាការពិតអិនណែតគឺជាប្រពន្ធបច្ចេកវិទ្យាដែលមានភាពទូលំទូលាយនិងអាចប្រើប្រាស់វាបានជាច្រើនយ៉ាងដូចជា់៖ ១.​ការទំនាក់ទំនង​​​​ ​និង​ការសហការគា្ន មានន័យថា​ ​​       អិនធឺណែតយើង​អាចប្រើបា្រស់វា​ក្នុងការទំនាក់ទំនងគ្នា​​​      ពីកន្លែងមួយទៅកន្លែងមួយ​​​            ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅប្រទេសមួយ​​​ ផ្ញើសារ​ ​​​​ ការធ្វើសន្និសិត​ ការប្រជុំ​ ​​    ការចែករំលែក​​ ការវិភាគទិន្ន័យ​ផេ្សងៗជាដើម...។
 ២.​ការស្រាវជា្រវរកពត៍មាន អិនធឺណែតយើងអាចស្រវជ្រាវរកឯកសា​ផ្ទុកឯការ​library card catalog​ អានឯកសាតាមអីលិចត្រូនិច​ បោះខិតប័ណ              ​ ដោយដៃ​​ សៀវភៅ និងការ​​ផ្សពផ្សាយពាណិជ្ជកម្មផេ្សងៗ​៕
 ៣​.ការចូលរួម​ក្នុងការពិភាគ្សា       អិនធឺណែតក៏ផ្ដល់ភាពងាយស្រួលក្នុងការពិភាគ្សាការងារគ្នា​ទៅវិញទៅមករវាងភាគីពាក់ពន្ធដែលនៅឆ្ងាយ​​ ដើម្បីកាត់បន្ថយពេលវេលា​ ធនធាន..ជាដើមុ។
៤.ផ្ថល់ពត៍មាន អាចមើលពត៍មានស្ដាប់​ចំរៀង.....។
៥.កំសាន្ត​ លេង​ កែម​ មើលវិដីអូ​ ជាដើម....។
៦.ធ្វើអាជិវកម្ម អាចដោះដូពាណិជ្ជកម្ម​ លក់ផលិតផល ទិញ ផលិតផល​​ និងសេវាកម្មផេ្សងៗ​ ជាដើម....។​

ចំណុចទាំង ៦ ដែលក្រុមហ៊ុនមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ទំហំប្រតិបត្តិការ ការអនុវត្តការងារ លំហូរការងារ ផលិតផត និងសេវាកម្ម

០១​ការរៀបចំអង្គភាព អង្គភាពការិយាល៍យធិបតេយ្យធំៗមួយចំនួនដែលបានអភិវឌ្ឍន៏ឡើងជាដំបូងនូវមុនអយុកាលកុំព្យូទ័រជាញឹកញាប់គ្មាន ប្រសិទ្ធិភាពទេព្រោះវាមានការផ្លាស់ប្តូរយឺតយ៉ាវ និងមានលក្ខណះប្រកួត ប្រជែង តិចតួចជាង អង្គភាពបង្កើតថ្មី ។ ក្រុមហ៊ុនធំៗមួយចំនួនបានបង្រួមតូចដោយកាត់បន្ថយចំនួនយិជោជឹត និង ចំនួន ថ្នាក់នៅក្នុងឋានានុ ក្រុមអង្គភាព របស់ពួកគេ ។ បច្ចេកវិទ្យាព៍ត៌មាននាសម័យអាចបង្កើត ព័ត៌មានដែលមានលទ្ធភាពទៅដល់ខ្សែបណ្តោយ អាចធ្វើការ សំរេចចិត្ត ពីមុនត្រូវបាន អ្នក គ្រប់គ្រង ជាមួយនិងភាពរហ័សនៃបណ្តាញពិភពលោកដូចជា អិនធឺណេត សមាជិក្រុម ការងារ អាច ចូលរួមសហការយ៉ាងជិតស្និទ្ធិទោះជានៅទីតាំងឆ្ងាយយ៉ាងណាក៏ដោយ ។ ការប្រែប្រួល ទាំង នេះមានន័យ ថាទំហំនៃការគ្រប់គ្រងត្រូវបានពង្រីកធំឡើងដែល អនុញ្ញាតអោយអ្នកគ្រប់គ្រងថ្នាក់ កណ្តាលអាចចាត់ចែង និងត្រួត ពិនិត្យ បុគ្គលិកកាន់តែច្រើននៅកន្លែងឆ្ងាយទូទាំងពិភពលោក ។ ហើយក្រុមហ៊ុនជាច្រើនបាន លប់បំបាត់ចោលនូវ អ្នក គ្រប់គ្រងថ្នាក់កណ្តាលដែលជាលទ្ធផលនៃ ការ ប្រែប្រួល ។
 ០២ការបំបែកការងារពីទីតាំង បច្ចេកវិទ្យានៃការទំនាក់ទំនងបានកាត់បន្ថយចំងាយសំរាប់ប្រភេទការងារជាច្រើនក្នុងស្ថានភាពជាច្រើន។​ ​អ្នកលក់អាច ចំណាយពេលវេលាកាន់តែច្រើនជាមួយអិថិ ជនរបស់ខ្លួនក៏បាន ។​ ហើយនិយោជកជាច្រើនអាចធ្វើការយ៉ាងឆ្ងាយពីផ្ទះ ។
០៣ ការទទួលស្គាល់ចរន្តការងារ
ប្រពន័្ធព័ត៌មានបានកំពុងជំនួសជាលំដាប់នូវជំហានការងារ ធ្វើដោយនៃអោយទៅជាចរន្តការងារ និងដំណើរការងារ ដើរដោយ ស្វ័យប្រវត្តិ ។ ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួយកាត់បន្ថយថ្លៃ ដើមនៃប្រតិបត្តិការក្នុង ក្រុមហ៊ុនជា ច្រើនដោយលប់បំបាត់ក្រដាស និងទំលាប់ដែលធ្វើដោយដៃ ។ ការគ្រប់គ្រងចរន្ត ការងារដែលមាន លក្ខណះជឿន លឿនបានជំរុញអោយមានប្រតិបត្តិការជាច្រើនមិនត្រឹមតែកាន់បន្ថយថ្លៃដើមប៉ុណ្ណោះទេ តែថែមទាំងជួយអភិវឌ្ឍន៏ សេវា អតិថិជនស្របគ្នាទៀតផង​។
០៤ ការបង្កើតសមត្ថភាពបត់បែនក្នុងអង្គភាព
ក្រុមហ៊ុនអាចប្រើបច្ចេកវិទ្យាទំនាក់ទំនងដើម្បីរៀបចំចាត់ចែងក្នុងមធ្យោបាយមួយដែលអាចបត់បែនបានកាន់តែលឿនដោយបង្កើនសមត្ថភាពរបស់ពួកគេទៅនឹងការផ្លាស់ប្តូរក្នុងទីផ្សារ និងដើម្បីឆក់យកឳកាសថ្មី ។​ហើយក្រុមហ៊ុនធំៗមួយចំនួនអាចជួយសំរួលដល់អតិថិជនរបស់ខ្លួនបាននិងអាចផ្តលល់ សេវាកម្ម ២៤ ម៉ោង​។
០៥ ការផ្លាស់ប្តូរដំណើរការគ្រប់គ្រង
បច្ចេកវិទ្យាព័ត៌មានកំពុងតែកំណត់ឡើងវិញនូវដំណើរការគ្រប់គ្រប់ដោយផ្តល់អោយនូវសមត្ថភាពថ្មីៗដ៏មានថាមពលដើម្បីជួអ្នកគ្រប់គ្រងធ្វើផែនការ រៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ កាន់តែប្រសើរ​ ។
០៦ ការកំណត់តំបន់កាន់កាប់របស់អង្គភាព
ទ្រង់ទ្រាយសំខាន់ៗនៃការបញ្ចូលទៅជាក្រុមហ៊ុនទំនើបគឺជាសមត្ថភាពធ្វើអាជីវកម្មឆ្លងកាត់ព្រំដែនក្រុមហ៊ុនអោយមានប្រសិទ្ទិភាពដែលក្រុមហ៊ុនអាចធ្វើទៅបាន ។​ ប្រព័ន្ធព័ត៌មានអាចភ្ជាប់បណ្តាញ អាចអនុញ្ញាតអោយក្រុមហ៊ុនជាច្រើនអាចសំរបសំរួលជាមួយក្រុមហ៊ុនផ្សេងទៀតពីចំ
ងាយ​ ប្រតិបត្តិការដូចជាការបង់ប្រាក់ ការបញ្ជាទិញ និងត្រូវបាននផ្លាស់ប្តូរជា អេឡិចត្រូនិច ក្នុងចំណោមក្រុមហ៊ុនផ្សេងៗ




គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ

១. ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ចំណេះ​ដឹងៈ លុះ​ត្រាណា​តែ​ពេញ​ចិត្ត​នឹង​រៀន ​ទើបរៀន​ទៅ​​ចង​ចាំ​មេរៀនបាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចង​ចាំ​ណាស់។ ២. ជ្រើស​រើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន​ រួច​ស្វែង​យល់​លំអិត​លើ​ចំនុច​ធំៗ​នីមួយៗ​។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូច​ជា​កំទេច​ដែក កាល​ណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​​មិន​ឲ្យ​ខួរ​ក្បាល​នឿយ​ហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។ ៣. រៀ​ន​ដើម្បី​ចេះ មិន​មែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ច​កាល​ចូរ​ខិតខំ​រៀន​និង​ចង​ចាំ​ខ្លឹម​សារ​មេរៀន។ ៤. ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​កាន់​តែច្រើន​កាន់​តែ​ល្អៈ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន ​អត្ថន័យ​ទាំង​ស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ឬ​មាន​បទ​ពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹម​សារ​ដោយ​ងាយ។ និសិ្សត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូល​ដ្ឋាន​ ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥត​ប្រយោជន៍​ តាម​ការ​ពិត​វា​ជួយ​ឲ្យ​ពួក​គេ​ងាយ​ចាប់​បាន ​ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នាពេល​អនាគត​ តែង​ចាប់​ផ្តើម​ពីការ​សិក្សា​នៅ​ឆ្នាំទី​១។ ៥. រៀប​ចំ​ចំណេះ​ដឹង​ឲ្យ​មាន​របៀប​រៀប​រយៈ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំង​អស់​ខាង​ក្រោម​នេះ​ អ្នក​ប្រាកដ​ជា​ពិបាក​ចង​ចាំទាំង​អស់​ណាស់ៈ សាច់ គោ​ ត្រសក់ ដូង ជី ល្ហុង សាច់​ក្រក ដែក​គោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត​...។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែក​ៗ​វិញ​ ពិត​ជា​ពុំ​សូវ​ពិបាក​ចាំ​ទេៈ បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង​ ការ៉ុត សាច់ៈ សាច់​គោ សាច់​ក្រក ត្រីងៀត សម្ភារៈ​រោង​ជាងៈ ដែក​គោល​ ពូថៅ ជក់ សម្ភារៈ​សិក្សាៈ សៀវភៅ​ ប៊ិច ចំណេះ​ដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ​ មិន​អាច​ចង​ចាំ​បាន​ល្អ​ឡើយ​។ ៦. ទន្ទេញៈ ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀប​ចំ​មេរៀន​ឲ្យ​​មាន​លំដាប់​លំដោយ​ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ​។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ​ ឬសរសេរ ឬ គូស​វាស ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ងាយ​ចង​ចាំ​បានល្អ។ ៧. សង្ខេបៈ អ្នក​ចិត្ត​វិទ្យា​ជឿថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល​ ៤ វិ​នាទី ទៅ ១៥​ វិនាទី ​ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ​ ដូចនេះ​អ្នក​គួរ​តែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយ​ស្រួល​ចង​ចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួស​ៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាម​ៗ​ដើម្បី​ឲ្យ​ខួរ​ ក្បាល​ងាយ​ស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។ ៨. បែង​ចែក​ពេលវេលា​ខ្លីៗ​សិក្សាៈ វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈ​ពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ​ (១) រាង​កាយ​និង​អារម្មណ៍​បាន​សម្រាក (២) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (៣) អស់​បញ្ហា​រឿង​មុខ​វិជ្ជា​ដែល​មិន​ចូល​ចិត្ត​រៀន ព្រោះ​រៀន​តិច​ៗ​ខ្លីៗ (៤) សន្ទុះ​សិក្សាកើន​ឡើង ខួរ​ក្បាល​បើក​ទូលាយ​ចំពោះរឿង​​អតីតកាល​និង​អនាគត​កាល។ ការរៀន​ដោយ​ប្រើ​ពេល​ខ្លី​ៗ​រួម​មាន​ដូច​ជាៈ រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ​/ឡាន ដែល​ប្រើ​រយៈ​ពេល​ត្រឹម​ ៥​ នាទី ឬ​ ១០​នាទី។ ៩. ប្រើ​លំនឹក​គិត ឬ​រូប​ភាព​ជួយ​ដល់​ការ​ចង​ចាំ​ ដូច​ជា​ប្រើ​ដ្រាក្រាម​ជា​ដើម ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដើរ​១០០%​។ អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ខួរ​ក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាង​ឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាង​ស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្ន​កទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ​ ចំណែក​ម្ខាង​របស់​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​បូក​ផ្សំ​ជាមួយ​នឹង​រូប​ភាព​ឬ​គំនូស​តាង​ ផ្សេងៗ​ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាម​ពល​ពេញ​លេញ​របស់​ខួរ​ក្បាល។ ១០. យក​រូប​ភាព​ឬ​វត្ថុ​តាង​ណា​មួយ​​ទុក​ជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន​ ឧទាហរណ៍​យក​មេរៀន​​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ​ មក​ភ្ជាប់​ជាមួយ​​មេរៀន​​ថ្មី​ ធ្វើ​ដូច្នេះ​ពេល​ណា​នឹក​ដល់​មេរៀន​ចាស់​ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង​ ងាយ​ស្រួល​ចាំ​ មិន​បាច់​ប្រើ​កម្លាំ​ងគិត​ច្រើន។ ប្រែ​សម្រួល​រៀបរៀងដោយ គេហទំព័រ​សាលារៀន salarean.com

ទម្លាប់​ល្អ​៨​យ៉ាង

salarean.com
ទម្លាប់​ក្លាយ​មក​ពី​ពាក្យថា​ធ្លាប់​។ រឿង​អ្វី​ក៏​ដោយ​ឲ្យ​តែ​ធ្លាប់​ហើយ​ពិបាក​កែ​ណាស់​។ ដូច្នេះ​គេ​គួរ​ទម្លាប់​ខ្លួន​ឲ្យ​ល្អ​ជា​ប្រចាំ​។ ទម្លាប់​ល្អ​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ការងារ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​មិន​បាច់​ប្រឹង​ ព្រោះ​ធ្លាប់​ឬ​ថ្នឹក​នឹង​ការ​ងារ​នោះ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ​។ មនុស្ស​ជោគ​ជ័យ​ច្រើន​មាន​ទម្លាប់​សំខាន់​ៗ​ ៨ យ៉ាង​ដូច​ខាង​ក្រោម៖ ១. ផ្តោត​ចិត្ត​ទៅ​លើគោលដៅ​ ​គិត​ជាប់​ជានិច្ច​អំពី​ជោគជ័យ​ដែល​ខ្លួន​ប្រាថ្នា​ ​ធ្វើ​ហាក់​ដូច​ជា​សេចក្តី​ប្រាថ្នា​គ្រប់​យ៉ាង​បាន​សម​តាម​បំណង​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ត្រេក​អរ​​ចំពោះ​ជោគជ័យ​នោះ។ ២. ធ្វើ​កិច្ចការ​ម្តង​មួយ​ៗ​ឲ្យ​ចប់​សព្វ​គ្រប់ មិន​ទុក​ឲ្យ​សល់​ដល់​ថ្ងៃ​ក្រោយ។ ៣. សកម្ម​ជា​និច្ច ៖ រក្សា​សកម្ម​ភាព​រាង​កាយ​ និង​ចិត្ត​ឲ្យ​ស្រស់ថ្លា​ជានិច្ច​ ដោយ​ធ្វើ​លំហាត់​ប្រាណ​ ឬ​សម្រាក​ឲ្យ​ចិត្ត​ស្ងប់​។ ៤. ចេះ​បដិសេធ​ ៖ ប្រសិន​បើ​កិច្ចការ​ណាមួយ ឬ​ឱកាស​ណាមួយ​ដែល​យើង​មិន​អាច​ចាប់​យក​បាន​ យើង​ត្រូវ​ចេះ​បដិសេធ​ កុំ​ព្យាយាម​ស្រវាចាប់​ ឬ​ប្រមូល​កិច្ចការ​មក​ធ្វើ​តែ​ម្នាក់​ឯង​នាំ​ឲ្យ​ហួស​កម្លាំង​។ ចូរ​ចែក​រំលែក​ដល់​អ្នក​ដទៃ​ឲ្យ​គេ​ជួយ​ធ្វើ​ខ្លះ។ ៥. ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​ពេលវេលា​ ៖ ធ្វើ​ការ​គឺ​ធ្វើការ សម្រាក​គឺ​សម្រាក លេង​គឺ​លេង​ កុំ​ច្របូក​ច្របល់​។ ៦. ចេះ​សុំ​ឲ្យ​គេ​ជួយ​ ៖ បើ​ត្រូវការ​ជំនួយចូរ​ស្នើ​សុំ​ឲ្យ​គេ​ជួយ កុំ​គិត​ថា​សុំ​ឲ្យ​គេ​ជួយ​នាំ​ឲ្យ​ខ្លួន​ឯង​អន់​។ ៧. ចេះ​ស្តាប់​ ៖ ចូរ​ស្តាប់​គេ​ឲ្យ​បាន​ច្បាស់ ឲ្យ​យល់ប្រាកដ​ថា​គេ​ចង់​បាន​អ្វី។ ការ​ចេះ​ស្តាប់​អ្នក​ដទៃ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​នាំទៅ​ដល់​ប្រសិទ្ធភាពការងារ​ទាំងពួង។ ៨. ចេះ​អរគុណ និង​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ល្អ​ដែល​កើត​មាន​ចំពោះ​ខ្លួន។ ប្រែ​សម្រួល​រៀបរៀង​ដោយ​ គេហទំព័រសាលារៀន​

វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងា

អ្នកដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​ បំផុត។ ១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។ ២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។ ៣. ចូរ​ដាក់​ក្រដាស​មេរៀន​​នៅ​ក្បែរ​ជញ្ជាំង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្ន​ក​អាច​មើល​ឃើញ​និង​អាន​បាន​ពេល​កំពុង​សិត​សក់ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។ ៤. ពេល​ធ្វើ​ដំណើរទៅ​ធ្វើ​ការ​​​ ចូរ​ចាក់​មេរៀន​ក្នុង​ទូរស័ព្ទ​ដៃ​ស្តាប់។ ៥. ពេល​ដើរ​ពី​កន្លែង​ចត​រថ​យន្ត​ ឬ​ម៉ូតូ​ទៅ​ថ្នាក់​រៀន​ឬ​កន្លែង​ធ្វើ្​ការ​ ចូរ​ទន្ទេញ​មេរៀន​តាម​កំណត់​ត្រា​ ឬ​ស្តាប់​មេរៀន។ ៦. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បណ្តើរ​ ស្តាប់​មេរៀន​បណ្តើរ​ក៏​បាន។ ការ​ចេះ​ប្រើ​ពេល​វេលា​ខ្លី​ៗ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​គុណ​ប្រយោជន៍​ ជួយ​ឲ្យ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់ គ្រួសារ ការងារ និង​ការសិក្សា ដោយ​មិន​ប៉ះ​ពាល់​ដល់​ដំណេក។ ប្រែ​សម្រួល​រៀបរៀងដោយ គេហទំព័រ​សាលារៀន salarean.com

ការអនុវត្ត​គម្រោង



ការអនុវត្ត​គម្រោង

សង្ខេបមេរៀន
          •​លំនាំដើមអំពី​ការអនុវត្ត​គម្រោង
          •​ការរៀបចំ​គំនូស​តាង របស់ Gantt
Text Box: ជំហានអនុវត្តគំរោងProject Implementation phaseគោលបំណងនៃមេរៀន
          នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ​និស្សិត​អាចយល់ដឹងអំពី​:
•​ ការ​កំណត់​ពេលវេលានៃសកម្មភាព​គម្រោង​ ​ដោយ​ប្រើ​ប​ច្ចេ​ក​ទេស​គំនូសតាងរបស់ Gantt
6.1 លំនាំដើម
ក្នុង​អំឡុង​ពេល​គ្រប់គ្រង​គម្រោង​មួយ​​គួរ​តែ​ផ្តោ​ត​ទៅ​លើ​កត្តា​បីជា​មូលដ្ឋានដូចខាងក្រោមៈ  
          1 គុណភាព​: តើ​​គម្រោង​ការងារ​ដែលអនុវត្ត​មាន​គុណភាព​ល្អដែរឬទេ​?
          ការ​ចំណាយ​: តើគម្រោងបានអនុវត្ត​នៅ​ក្នុង​ថវិកា​ដែលបានគ្រោងទុក​ដែរ​ឬទេ​?
          ពេល​វេលាៈ តើ​​គម្រោងត្រូវបានបញ្ចប់ក្នុងពេលដែលបានគ្រោងទុកដែរឬទេ (ឬ​មុន​   ថ្ងៃដែលបាន​កំណត់​​?​)
​          កត្តា​នីមួយៗទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​អំឡុង​ដំណាក់​កាល​ធ្វើ​ផែនការ (ការ​បង្កើត​) ។ ការបញ្ជាក់​ទាំង​នេះ​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​ការ​ត្រួត​ពិនិត្យ​ក្នុង​ អំឡុង​ពេល​នៃដំណាក់​កាល​ការ​អនុវត្ត​គំរោង។







Text Box: ថវិកា            budgetText Box: តារាងពេលវេលា scheduleText Box: ការកំណត់ specification


គំរូ​នៃ​ជំហ៊ាននៃ​ដំណាក់កាល​អនុវត្ដ​ន៍គំរោង

.២ការធ្វើផែនការ​លើកត្តា​គុណភាព
          គុណភាពនៃ​គម្រោង​បាន​មក​ពី​ភាព​​លម្អិតនៃភាពជាក់លាក់នៃគំរោង​ ហើយត្រូវ យក​ចិត្ត​ទុក​ដាក់​ទៅលើភាពពិស្តារ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​លទ្ធផល នៃ​សកម្មភាព​គឺ​មាន​ស្តង់​ដា​ដែលមាន​តម្រូវ​ចាំបាច់សំរាប់​គម្រោង​​។
.៣ ភាពជាក់លាក់នៃ​គម្រោង
ភាពជាក់លាក់នៃគំរោង​គួរ​តែ​ត្រូវ​បាន​សរសេរ​សម្រាប់​ឯកតានីមួយៗ​នៃ​ការងារ​របស់​គម្រោង​។ ពួក​គេ​គួរ​តែ​រួម​បញ្ចូល​ទាំង​​សំភា​រៈសំរាប់ប្រើប្រាស់ ​ ការសំរេចអោយបាននូវស្តង់ដា​, ការ​ធ្វើ​តេ​ស្ត​ត្រូវ​បានគេ​អនុវត្ត និង ​ចំនួន​នៃវត្ថុនីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​។
ឧទាហរណ៍​ភាពជាក់លាក់នៃ​គម្រោង
          សកម្មភាព​បង្កើត​ផ្ទាំង​រូបភាព​អប់រំ​សាធារណៈ​ស្តី​ពី​អនាម័យៈ ផ្ទាំង​រូបភាព​គួរ​តែ​គ្រប​   ដ​ណ្ត​ប់​លើ​ប្រធាន​បទ​ការ​ធ្វើ​អនាម័យ​ជា​មូលដ្ឋាន (ពោល​គឺ​ការ​លាង​ដៃ​មុន​ពេល​បរិភោគ​អាហារ​និង​បន្ទាប់​ចេញពី​ បង្គន់អនាម័យ​) ផង​ដែរ​។ ផ្ទាំង​រូបភាព​គួរ​តែ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ ​ក្រុមគ្រួសារ​របស់​ ប្រជាជនកម្ពុជា​ដែលរស់នៅតាម​ជនបទដោយប្រើ​​ភាសារខ្មែរ​សាមញ្ញងាយយល់​  
ផ្ទាំង​រូបភាព​គួរ​តែ​មានរំលេច​ពណ៌​ហើយត្រូវមានការ​ប្រុងប្រយ័ត្នទៅលើភាព​សមរម្យ​ ​។ ការ​ធ្វើ​តេ​ស្ត​សាកល្បង​ដើម្បី​កំណត់​មនុស្ស​ដែលមានការ​យល់ដឹង​ពី​សារ​។ បន្ទាប់ ​ពី​ការ​ធ្វើ​តេ​ស្ត​សាក​ល្បងហើយ  ច្បាប់​ចម្លង​នៃ​ផ្ទាំរូបភាពចំនួន១,២០០​ ច្បាប់ ​គឺ​ត្រូវ​បានគេ​ផលិត​ឡើង​នៅ​លើ​ផ្ទាំង​ក្រដាស​ក្រាស់​និងមានអ៊ុត​ប្លា​ស្ទិ​ច​ពីលើ​។
.៣ការធ្វើផែនការលើកត្តា​ពេល​វេលា      
          គោល​បំណង​នៃ​ការ​ធ្វើ​ផែនការ​នេះ​គឺ​ដើម្បី​ស្វែង​រក​ពេល​វេលា​ឆាប់បំផុតដែល​ចាំបាច់​ដើម្បីបញ្ចប់​គម្រោង​​។
ជំហាន​:
          ១ អនុវត្តទៅលើ​ពេល​វេលា​ដែល​ត្រូវការ​សម្រាប់​សកម្មភាព​នីមួយៗ
          ២ បន្ទាប់​មកអនុវត្តសកម្មភាពបន្តបន្ទាប់​តាមលំដាប់​ ​ដែល​សកម្មភាពខ្លះអាចអនុវត្ត ពេលដំណាលគ្នា​ឬក្នុង​ពេល​តែមួយ។
          ៣ កត្តាសំខាន់នៃ​ពេល​វេលា​ទាំងបី
          - រយៈពេល​នៃ​ជំហាន​នីមួយៗ
          - អាច​ត្រូវ​បាន​ចាប់​ផ្តើ​ម រាល់​ជំហាននៃពេលវេលាដែលលឿនបំផុត​នៅពេលណា
          -អាច​ត្រូវ​បាន​ចាប់​ផ្តើ​ម រាល់​ជំហាននៃពេលវេលាដែលយឺតបំផុត​នៅពេលណា
​          ការ​ប៉ាន់ប្រមាណអំពីតំរូវការនៃ​ពេលវេលា​គឺ​ជា​ការ​លំបាក​បំផុត​ហើយវាក៏ជារឿងងាយស្រួលបំផុតផងដែរ​ ​ ប្រសិនប្រភេទនៃគំរោងការងារនោះត្រូវ​បាន​ធ្វើឡើង​ដោយ​មនុស្ស​ដែល​មិនធ្លាប់មាន​បទ​ពិសោធ​​​អំពីការងារនោះ ។
..១ ឧបករណ៍​នៃការធ្វើ​ផែនការ​ពេលវេលា
​) គំនូស​តាង Gantt​: បានដាក់​ឈ្មោះ​បន្ទាប់ពី​លោក Henry Gantt និង​វិស្វករនៃ​ប្រភេទ​​សហគ្រាស​ដែល​បាន​ណែនាំ​វិធី​សា​ស្រ្ត​ក្នុង​ឆ្នាំ 1900 នេះ​។ ដើម្បី​បង្កើត​គំនូស​តាង Gantt​:
          ១ ដកស្រងនូវដំណើរការ​ដែល​មានភាពចាំបាច់​ដើម្បី​បញ្ចប់​គម្រោង​និង​ពេល​វេលា​សម្រាប់​ជំហាននីមួយៗ។
          ២ បន្ទាប់​មក​រាយ​ជំហានខាងក្រោមទៅ​ផ្នែក​ខាង​ឆ្វេង​នៃតារាង​និង​ពេល​វេលា​នៅ​តាម​ជួរខាងក្រោម
          ៣ ដាក់ស្រមោលឬ​គូរជាខ្សែ​បន្ទាត់​កាត់និងតារាងសំរាប់ជំហាននីមួយៗធ្វើការចាប់   ផ្តើមពីកាលបរិច្ឆេទដំបូងនិងបញ្ចប់នៅក្នុងកាលបរិច្ឆេទដែលបានរំពឹងទុក។
          ៤ ជំហាន​ស្រប​មួយ​ចំនួន​អាច​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ដូច​គ្នា​រឺពេលតែមួយ​
ឧទាហរណ៍​នៃ​គំនូស​តាង Gantt
សកម្មភាព​រយៈពេល​នៅ​ក្នុង​ស​ប្តា​ហ៍
សកម្មភាព Activity
រយះពេលក្នុងមួយសប្តាហ៏
1
2
3
4
5
6
1.ការរៀបចំបញ្ជីសំណួរ






2.ការរៀបចំសិក្សាស្រាវជ្រាវ






3.ការរៀបចំការបណ្តុះបណ្តាលបុគ្គលិក





4.ការចុះតាមដានត្រួតពិនិត្យ





5.ការជីកអណ្តូងនៅក្នុងភូមិអេ






6.ការជីកអណ្តូងនៅក្នុងភូមិប៊ី






7.ការចុះត្រួតពិនិត្យអណ្តូង







..២ការធ្វើផែនការ​និង​ត្រួតពិនិត្យ​លើកត្តា​ចំណាយ
          ១ លុយ​អាច​ត្រូវ​បាន​ចំណាយ​តែ​ទៅលើ​ផ្នែកនៃថវិកា​ដែល​បាន​អនុម័ត​តែប៉ុណ្ណោះ
          ២ នៅ​ពេល​ដែល​ថវិកា​ត្រូវ​បាន​កំណត់​និង​អនុម័តរួចហើយ​ ថវិការនោះ​មិន​អាច​ធ្វើ​ការ​ចំណាយ​ទៅលើ​របស់​ដែល​មិន​ត្រូវ​បាន​រួម​បញ្ចូល​នោះទេ។ ប្រសិន ​បើ​​ថវិកា​មួយ​ត្រូវបានចំណាយលើស ហើយ​អ្នក​មាន​បំណង​ចង់​ផ្ទេរ​ប្រាក់​ពី​​ថវិកា​មួយ​ផ្សេង​ទៀត​មកប្រើប្រាស់ដាច់ខាតត្រូវតែមានការ​យល់​ព្រមអនុម័តពីម្ចាស់​ផ្តល់​ជំនួយជាមុនសិន។
          ៣ ជាធម្មតា​ម្ចាស់​ជំនួយ​គឺ​អាច​បត់បែន​បាន​ហើយ​នឹង​អនុញ្ញាត​ឱ្យ​​ ប្រសិន​បើ​គំនិតនោះត្រូវ​បាន​អនុ​ញ្ញា​ត្តិពី​ដំបូង​ហើយ​ប្រសិនបើមាន​​ហេតុផល​គ្រប់គ្រាន់រឺច្បាស់លាស់​។
          ៤ អ្នកគ្រប់​គ្រង​គម្រោង​​ត្រូវ​តែ​ត្រួត​ពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើការចំណាយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សកម្មភាព​ទាំង​អស់​អាច​នឹង​ត្រូវ​បញ្ចប់​ តាម​ការ​គ្រោង​ទុក​និងសំរេចបាននូវ​គោលបំណង​នៃគម្រោង​នេះ​សម្រេច​បាន​។
ឧទាហរណ៍​នៃ​របាយការណ៍​ហិរញ្ញវត្ថុ

លេខកូដ
ប្រភេទថវិកា
រាយមុខទំនិញ
ចំនួនចំណាយ
ថវិកាអនុម័ត
តុល្យការ
នៅសល់សរុប
001
ប្រាក់​បៀវត្ស
1 អ្នក​គ្រប់​គ្រង
3,000
6,000
3,000



3 ប្រធានក្រុម
5,000
10,800
5,800



2 អ្នកបច្ចេកទេស
7,000
14,400
7,400


16,200
002
ការផ្សព្វផ្សាយសំភារៈ
50 ផ្ទាំង​រូបភាព
100
100
0



Flipcharts
200
300
100


100
003
ការបណ្តុះបណ្តាល
3 គ្រូបណ្តុះបណ្តាល
6,300
12,600
6,300



ប្រាក់ឧបត្ថម្ភ
2,400
4,800
2,400


18,700
សរុបចំនួននៅសល់
35,000

ក្រុមទី មេរៀនទី០៦ ប​ន្ទប់លេខ ២០៣
(ងួន ម៉ូវ)

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -