- Back to Home »
- ចំណេះដឹងទូទៅ »
- និយមន័យនៃការគ្រប់គ្រងមនុស្ស
យើងទាំងអស់គ្នាសុទ្ធតែត្រូវធ្វើការជាមួយគ្នា។
មនុស្សទាំងនេះត្រូវបានគេស្គាល់ក្នុងន័យទូលំទូលាយថាក្រុម
ឬផ្នែកឬមួយក្រុមតូច។
វាគ្មានបញ្ហានោះទេកំហុសឆ្គងដែលអ្នកគ្រប់គ្រងមួយចំនួនតែងតែធ្វើ
នោះគឺគេគិតថាគេកំពុងតែគ្រប់គ្រងមនុស្ស។
គេគិតថាមនុស្សដែលគេគ្រប់គ្រងគឺជាឧបករណ៍របស់គេ
មនុស្សគឺជាស្តុកក្នុងការធ្វើជំនួញ។ គេធ្វើឲ្យអ្នកដទៃជោគជ័យ
ហើយអ្នកមានអ្នកគ្រប់គ្រងដ៏ជោគជ័យម្នាក់
ដូច្នេះទ្រឹស្ដីមានប្រសិទ្ធភាព។
ប៉ុន្តែជាសំណាងអាក្រក់នេះគឺជាអាថ៌កំបាំងហើយអ្នកត្រូវតែមើលឃើញពី
តួនាទីពិតរបស់អ្នកគ្រប់គ្រងគឺគ្រប់គ្រង
ស្ថានការណ៍ប្រសើរជាងគ្រប់គ្រង់មនុស្ស។
មនុស្សគេអាចគ្រប់គ្រង់ខ្លួនគេបើសិនជាអ្នកអនុញ្ញាត្តិឲ្យគេ
គ្រប់គ្រង់ខ្លួនគេ
អ្វីដែលអ្នកចាំបាច់ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើនោះគឺការងារ
ពិតនៃការគ្រប់គ្រង_យុទ្ធសាស្ត្រ។ ក្រុម
មានន័យថាការបំពេញដើម្បីឲ្យចប់ការងារ។
បើសិនជាអាចយកម៉ាស៊ីនមកជំនួសបានមនុស្សទាំងអស់ដែលត្រូវបានអ្នកជា
អ្នកគ្រប់គ្រងនោះ
តើមានមនុស្សប៉ុន្មាននាក់នៃយើងបន់ស្រន់សុំឲ្យវាកើតឡើង?
យើនឹងនៅតែត្រូវការ យុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងស្ថានការណ៍។
ជាការពិតណាស់ក្នុងនាមយើងជាអ្នកគ្រប់គ្រងមនុស្សយើងត្រូវស្គាល់
ពីធម្មជាតិពិតរបស់គេគួបផ្សំជាមួយនឹងភាពទន់ខ្សោយរបស់គេហើយយើង
ត្រូវតែដឹងថាអ្វីដែលជួយជម្រុញដល់ពួកគេ
តើគេគិតនិងមានអារម្មណ៍ដូចម្ដេច ហេតុអ្វីបានជាគេមកធ្វើការ
ហេតុអ្វីបានជាគេឲ្យតម្លៃខ្លួនគេ តើគេខ្លាចអ្វី
តើអ្វីជាក្ដីសង្ឃឹមនិងសុបិន្តរសប់គេ។ យើងគួរតែលើកទឹកចិត្តដល់គេ
បង្ហាត់បង្រៀនគេ
ផ្ដល់ឲ្យគេនូវធន់ធានសម្រាប់ឲ្យគេធ្វើការនិងគ្រប់គ្រងខ្លួនគេ។
មើលខុសត្រូវ និងដាក់យុទ្ធសាស្ត្រសម្រាប់គេ។
យើងនឹងព្រួយបារម្ភអំពីគេ មើលខុសត្រូវគេ ឈរនៅខាងគេ
និងគាំទ្រគេ។ ប៉ុន្តែយើងនឹងមិនគ្រប់គ្រងគេទេ
យើងនឹងទុកឲ្យគេគ្រប់គ្រងខ្លួនគេហើយយើងគួរតែផ្ដោតការយក
ចិត្តទុកដាក់ទៅលើតួនាទីពិតជាអ្នកគ្រប់គ្រង។