Posted by : luxery supper market February 18, 2014


វិធី​សម្អាត​បន្ទប់ទឹក​
ដើម្បី​សម្អាត​បន្ទប់ទឹក ឲ្យ​ស្អាត អ្នក​គួរ​យល់ដឹង​ពី​ការសម្អាត​
សម្ភារៈក្នុង​បន្ទប់ទឹក ឲ្យ​បាន​ត្រឹមត្រូវ​។​ ​
​*​ឥដ្ឋការ៉ូ​: ប្រើ​ថ្នាំ​សម្អាត​ស្នាម​ប្រឡាក់ ឬ​ទឹក​ថ្នាំ​សម្អាត​បន្ទប់ទឹក
មក​ដុសលាង​ស្នាម​ដំណរ​របស់​ឥដ្ឋការ៉ូ ប៉ុន្តែ​បើ​នៅតែ​មិន​ជ្រះ​ស្អាត ដើម្បី​ឲ្យ​ស្នាម​ដំណរ
​របស់​ឥដ្ឋការ៉ូ​ក្នុង​បន្ទប់​ទឹកស្អាត​ដូចដើម​វិញ ចូរ​យក​ទឹកលុប​ពណ៌​ស ជូត​នៅតាម​ស្នាម
​តំណ​នោះ ជាការ​ស្រេច​។​

​*​ក្បាល​ផ្កាឈូក​អាលុយមីញ៉ូម​: អាច​សម្អាត​វា​បាន ដោយ​គ្រាន់តែ​យក​វា​ទៅ​ត្រាំ​ទឹក
ប្រមាណ ១-៤ លីត្រ ដែលមាន​លាយ​សាច់ជូរ ហើយ​ទុកចោល​មួយស្របក់ សឹម​លាង​
សម្អាត​ដោយ​ទឹកស្អាត​ធម្មតា​។​

​*​ក្បាល​ផ្កាឈូក​ប្លា​ស្ទិ​ក​: អាច​កម្ចាត់​ស្នាម​ប្រឡាក់ ឲ្យ​ជ្រះ​ស្អាត​បាន ដោយ​យក​ក្បាល
ទឹក​ផ្កាឈូក​នោះ ទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅ​លាយ​សាច់ជូរ​បន្តិច​ផង ដើម្បី​កុំអោយ​ស្ទះ​រន្ធ​ផ្កា
ឈូក​នោះ​។

​*​ក្បាល​រ៉ូ​ប៊ី​ណែ​: ជា​រឿង​ងាយស្រួល ដើម្បី​សម្អាត​ក្បាល​រ៉ូ​ប៊ី​ណេ គឺ​យក​កូន​កន្សែងដៃ
ទៅ​ជ្រលក់​ក្នុង​ទឹក​លាយ​សាច់ជូរ​ឲ្យ​ជោគ បន្ទាប់មក​យកទៅ​រុំ​ឲ្យ ជិត ក្បាល​រ៉ូ​ប៊ី​ណេ​នោះ
ទុកចោល​ប្រមាណ ៣០ នាទី សឹម​លាង​ចេញ​វិញ​។​

​*​វាំងនន​ក្នុង​បន្ទប់ទឹក​: យកទៅ​បោកគក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ដែលមាន លាយ​សាប៊ូ
បន្ទាប់មក​ដុស​សម្អាត ដោយ​ប្រើ​ទឹកក្រូច​ឆ្មារ​មួយ​សារ​ទៀត មុននឹង​យកទៅ​ហាលថ្ងៃ
​ឲ្យ​ស្ងួត​។​

ប្រភព www.cen.com.kh
អត្ថបទបញ្ចូលដោយ : Ban Ravuth
ថ្ងៃទី : 15 Jan, 2014

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -