Posted by : luxery supper market April 24, 2014

salarean.com

ទម្លាប់​ក្លាយ​មក​ពី​ពាក្យថា​ធ្លាប់​។ រឿង​អ្វី​ក៏​ដោយ​ឲ្យ​តែ​ធ្លាប់​ហើយ​ពិបាក​កែ​ណាស់​។ ដូច្នេះ​គេ​គួរ​ទម្លាប់​ខ្លួន​ឲ្យ​ល្អ​ជា​ប្រចាំ​។ ទម្លាប់​ល្អ​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ការងារ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​មិន​បាច់​ប្រឹង​ ព្រោះ​ធ្លាប់​ឬ​ថ្នឹក​នឹង​ការ​ងារ​នោះ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ​។ មនុស្ស​ជោគ​ជ័យ​ច្រើន​មាន​ទម្លាប់​សំខាន់​ៗ​ ៨ យ៉ាង​ដូច​ខាង​ក្រោម៖ ១. ផ្តោត​ចិត្ត​ទៅ​លើគោលដៅ​ ​គិត​ជាប់​ជានិច្ច​អំពី​ជោគជ័យ​ដែល​ខ្លួន​ប្រាថ្នា​ ​ធ្វើ​ហាក់​ដូច​ជា​សេចក្តី​ប្រាថ្នា​គ្រប់​យ៉ាង​បាន​សម​តាម​បំណង​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ត្រេក​អរ​​ចំពោះ​ជោគជ័យ​នោះ។ ២. ធ្វើ​កិច្ចការ​ម្តង​មួយ​ៗ​ឲ្យ​ចប់​សព្វ​គ្រប់ មិន​ទុក​ឲ្យ​សល់​ដល់​ថ្ងៃ​ក្រោយ។ ៣. សកម្ម​ជា​និច្ច ៖ រក្សា​សកម្ម​ភាព​រាង​កាយ​ និង​ចិត្ត​ឲ្យ​ស្រស់ថ្លា​ជានិច្ច​ ដោយ​ធ្វើ​លំហាត់​ប្រាណ​ ឬ​សម្រាក​ឲ្យ​ចិត្ត​ស្ងប់​។ ៤. ចេះ​បដិសេធ​ ៖ ប្រសិន​បើ​កិច្ចការ​ណាមួយ ឬ​ឱកាស​ណាមួយ​ដែល​យើង​មិន​អាច​ចាប់​យក​បាន​ យើង​ត្រូវ​ចេះ​បដិសេធ​ កុំ​ព្យាយាម​ស្រវាចាប់​ ឬ​ប្រមូល​កិច្ចការ​មក​ធ្វើ​តែ​ម្នាក់​ឯង​នាំ​ឲ្យ​ហួស​កម្លាំង​។ ចូរ​ចែក​រំលែក​ដល់​អ្នក​ដទៃ​ឲ្យ​គេ​ជួយ​ធ្វើ​ខ្លះ។ ៥. ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​ពេលវេលា​ ៖ ធ្វើ​ការ​គឺ​ធ្វើការ សម្រាក​គឺ​សម្រាក លេង​គឺ​លេង​ កុំ​ច្របូក​ច្របល់​។ ៦. ចេះ​សុំ​ឲ្យ​គេ​ជួយ​ ៖ បើ​ត្រូវការ​ជំនួយចូរ​ស្នើ​សុំ​ឲ្យ​គេ​ជួយ កុំ​គិត​ថា​សុំ​ឲ្យ​គេ​ជួយ​នាំ​ឲ្យ​ខ្លួន​ឯង​អន់​។ ៧. ចេះ​ស្តាប់​ ៖ ចូរ​ស្តាប់​គេ​ឲ្យ​បាន​ច្បាស់ ឲ្យ​យល់ប្រាកដ​ថា​គេ​ចង់​បាន​អ្វី។ ការ​ចេះ​ស្តាប់​អ្នក​ដទៃ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​នាំទៅ​ដល់​ប្រសិទ្ធភាពការងារ​ទាំងពួង។ ៨. ចេះ​អរគុណ និង​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ល្អ​ដែល​កើត​មាន​ចំពោះ​ខ្លួន។ ប្រែ​សម្រួល​រៀបរៀង​ដោយ​ គេហទំព័រសាលារៀន​

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -