- Back to Home »
- ចំណេះដឹងទូទៅ »
- វិធីសាស្ត្ររៀនសម្រាប់អ្នកមមាញឹកក្នុងការងា
Posted by : luxery supper market
April 24, 2014
អ្នកដែលមានការងារធ្វើពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សា ទេ។ ដូច្នេះគេគួរគប្បីប្រើប្រាស់ពេលរវេលាខ្លីៗឲ្យមានប្រសិទ្ធភាព បំផុត។ ១. ចូររៀបចំបញ្ជីកិច្ចការងារដាក់តាមខ្លួនជានិច្ច ដូចជាថ្ងៃនេះត្រូវធ្វើលំហាត់គណិតវិទ្យា៣លំហាត់ គណនេយ្យ១មេរៀន ទិញសម្លៀកបំពាក់២សម្រាប់ ជួបប្រជុំជាមួយភ្ញៀវម៉ោង១០ព្រឹក ។ល។ ២. ចូររៀបចំសម្ភារៈសិក្សាឲ្យមានគ្រប់គ្រាន់រួចជាស្រេច ដូចជាកត់ចំនុចសំខាន់នៃខ្លឹមសារមេរៀនដាក់លើក្រដាសតូចៗដែលអាច ដាក់តាមខ្លួនបាន ឬថតសំលេងមេរៀនដាក់ក្នុងទូរស័ព្ទដៃជាដើម។ ៣. ចូរដាក់ក្រដាសមេរៀននៅក្បែរជញ្ជាំង ឬកន្លែងណាមួយដែលអ្នកអាចមើលឃើញនិងអានបានពេលកំពុងសិតសក់ បោកខោអាវ ឬធ្វើកិច្ចការផ្សេងទៀត។ ៤. ពេលធ្វើដំណើរទៅធ្វើការ ចូរចាក់មេរៀនក្នុងទូរស័ព្ទដៃស្តាប់។ ៥. ពេលដើរពីកន្លែងចតរថយន្ត ឬម៉ូតូទៅថ្នាក់រៀនឬកន្លែងធ្វើ្ការ ចូរទន្ទេញមេរៀនតាមកំណត់ត្រា ឬស្តាប់មេរៀន។ ៦. អ្នកអាចបរិភោគអាហារថ្ងៃត្រង់បណ្តើរ ស្តាប់មេរៀនបណ្តើរក៏បាន។ ការចេះប្រើពេលវេលាខ្លីៗឲ្យមានប្រសិទ្ធភាពនិងគុណប្រយោជន៍ ជួយឲ្យអ្នកមានពេលវេលាគ្រប់គ្រាន់សម្រាប់ គ្រួសារ ការងារ និងការសិក្សា ដោយមិនប៉ះពាល់ដល់ដំណេក។ ប្រែសម្រួលរៀបរៀងដោយ គេហទំព័រសាលារៀន salarean.com