LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

តើមានអ្វីខ្លះដែលយើងអាចធ្វើបាននៅលើinternet?
ដែលយើងអាចធ្វើបាននៅលើInternetមានប្រំាមួយចំនុចគឺ
១. ទំនាក់ទំនងនិងសហការគ្នា គឺ ផ្ញើសារអេឡិចត្រូនិក​ អ៊ីមែល​​​  ឯកសារ និងទិន្នន័យ: ចូលរួមក្នុងសន្និសិទអេឡិចត្រូនិក
២.ព័ត៌មានលទ្ធភាពទទួលបាន គឺ តាមរយៈមើលសៀវភៅ ការផ្សព្វផ្សាយពាណិជ្ជកម្ម និង​មូលដ្ឋានទិន្នន័យ
៣. ចូលរួមក្នុងការពិភាក្សា គឺចូលរួមជាមួយក្រុម  អន្តរកម្មការពិភាក្សា ការបញ្ជូនសំលេងដូចជា facebook  skype .....
៤.តាមរយៈពត៌មាន គឺ​តាមរយៈ  ចលនា​ ,សម្លេង, វីដេអូ, កម្មវិធី, កុំព្យូទ័រ,ក្រាហ្វិក
៥. ស្វែងរកការកំសាន្ត គឺតាមរយៈការស្តាប់សំលេង​, ក្លីបតន្ត្រី,វីដេអូក្លីប,
ទស្សនាវដ្តីនិងសៀវភៅចលនា
៦. ការផ្លាស់ប្តូរប្រតិបត្តិការអាជីវកម្ម គឺតាមរយៈការ
ផ្សព្វផ្សាយ,តាមរយៈការ លក់,ការទិញទំនិញនិងសេវា

ដើម្បីអោយការគ្រប់គ្រងមានការប្រកួតប្រជែងលើISគេមានគន្លឹះដូចជា

ដើម្បីអោយការគ្រប់គ្រងមានការប្រកួតប្រជែងលើISគេមានគន្លឹះដូចជា!

»ការប្រកួតប្រជែងលើយុទ្ធសាស្រ្តអាជីវកម្ម​ ការដឹងពីក្រុមហ៊ុនទំនើប តើក្រុមហ៊ុនអាចប្រើប្រាស់បច្ចេកវិទ្យាពត័មានមានគុណសម្បត្តិប្រកួតប្រជែង មានប្រសិទ្ធភាប និង មានលក្ខណះទំនើបដោយរបៀបណា ?
»ការប្រកួតប្រជែងលើសម្មាហរណក​ម្ម តើក្រុមហ៊ុនអាចយល់ពីអាជីវកម្ម និងតម្រូវការប្រព័ន្ធសំរាប់បរិយាកាសសេដ្ឋកិច្ចសកលដោយរបៀបណា?
»ការប្រកួតប្រជែងលើហេដ្ឋារចនាសម្ព័ន្ធ និងសមណងព័តមាន តើក្រុមហ៊ុនងអាចងភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ព័តមានដែលគាំទ្រគោលឌៅក្រុមហ៊ុនដោយរបៀបណា នៅពេលដែរលក្ខ ខណ្ឌអាជីវកម្ម និងបច្ចេកវិទ្យាមានការផ្លាស់ប្តូរលឿនដូច្នេះ?
»ការប្រកួតប្រជែងលើការវិនិយោគប្រព័ន្ធមាន តើក្រុមហ៊ុនអាចកំណត់ពីគុណតំលៃអាជីវកម្ម នៃប្រព័ន្ធព័តមានដោយរបៀបណា?
»ការប្រកួតប្រជែងលើការត្រូតពិនិត្យ និងទំនូលខុសត្រូវ តើក្រុមហ៊ុនអាចធានាបានថាប្រព័ន្ធព័តមាន របស់ពូកគេបានប្រើប្រាស់ប្រកបដោយការទទូលខូសត្រូវផ្នែកសង្គម និងក្រមសីលធម៏។

អ្វីដែលយើងអាចធ្វើបាននៅលើអិនធឺណែត

ជាការពិតអិនណែតគឺជាប្រពន្ធបច្ចេកវិទ្យាដែលមានភាពទូលំទូលាយនិងអាចប្រើប្រាស់វាបានជាច្រើនយ៉ាងដូចជា់៖ ១.​ការទំនាក់ទំនង​​​​ ​និង​ការសហការគា្ន មានន័យថា​ ​​       អិនធឺណែតយើង​អាចប្រើបា្រស់វា​ក្នុងការទំនាក់ទំនងគ្នា​​​      ពីកន្លែងមួយទៅកន្លែងមួយ​​​            ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅប្រទេសមួយ​​​ ផ្ញើសារ​ ​​​​ ការធ្វើសន្និសិត​ ការប្រជុំ​ ​​    ការចែករំលែក​​ ការវិភាគទិន្ន័យ​ផេ្សងៗជាដើម...។
 ២.​ការស្រាវជា្រវរកពត៍មាន អិនធឺណែតយើងអាចស្រវជ្រាវរកឯកសា​ផ្ទុកឯការ​library card catalog​ អានឯកសាតាមអីលិចត្រូនិច​ បោះខិតប័ណ              ​ ដោយដៃ​​ សៀវភៅ និងការ​​ផ្សពផ្សាយពាណិជ្ជកម្មផេ្សងៗ​៕
 ៣​.ការចូលរួម​ក្នុងការពិភាគ្សា       អិនធឺណែតក៏ផ្ដល់ភាពងាយស្រួលក្នុងការពិភាគ្សាការងារគ្នា​ទៅវិញទៅមករវាងភាគីពាក់ពន្ធដែលនៅឆ្ងាយ​​ ដើម្បីកាត់បន្ថយពេលវេលា​ ធនធាន..ជាដើមុ។
៤.ផ្ថល់ពត៍មាន អាចមើលពត៍មានស្ដាប់​ចំរៀង.....។
៥.កំសាន្ត​ លេង​ កែម​ មើលវិដីអូ​ ជាដើម....។
៦.ធ្វើអាជិវកម្ម អាចដោះដូពាណិជ្ជកម្ម​ លក់ផលិតផល ទិញ ផលិតផល​​ និងសេវាកម្មផេ្សងៗ​ ជាដើម....។​
What is E-commerce?
Electronic commerce, commonly known as E-commerce or eCommerce, is a type of industry where the buying and selling of products or services is conducted over electronic systems such as the Internet and other computer networks. Electronic commerce draws on technologies such as mobile commerce, electronic funds transfer, supply chain management, Internet marketing, online transaction processing, electronic data interchange (EDI), inventory management systems, and automated data collection systems. Modern electronic commerce typically uses the World Wide Web at least at one point in the transaction's life-cycle, although it may encompass a wider range of technologies such as e-mail, mobile devices, social media, and telephones as well.
Electronic commerce is generally considered to be the sales aspect of e-business. It also consists of the exchange of data to facilitate the financing and payment aspects of business transactions. This is an effective and efficient way of communicating within an organization and one of the most effective and useful ways of conducting business. It is a Market entry strategy where the company may or may not have a physical presence.
E-commerce can be divided into 7 subsections:
  • E-tailing or "virtual storefronts" on websites with online catalogs, sometimes gathered into a "virtual mall"
  • Buying or selling on websites and/or online marketplaces
  • The gathering and use of demographic data through web contacts and social media
  • Electronic data interchange, the business-to-business exchange of data
  • E-mail and fax and their use as media for reaching prospective and established customers (for example, with newsletters)
  • Business-to-business buying and selling
  • The security of business transactions
What is E-business?  
E-business, is the application of information and communication technologies (ict) in support of all the activities of business. Commerce constitutes the exchange of products and services between businesses, groups and individuals and can be seen as one of the essential activities of any business. Electronic commerce focuses on the use of ICT to enable the external activities and relationships of the business with individuals, groups and other businesses.[1] The term "e-business" was coined by IBM's marketing and Internet teams in 1996.[2][3] Electronic business methods enable companies to link their internal and external data processing systems more efficiently and flexibly, to work more closely with suppliers and partners, and to better satisfy the needs and expectations of their customers. The internet is a public through way. Firms use more private and hence more secure networks for more effective and efficient management of their internal functions. In practice, e-business is more than just e-commerce. While e-business refers to more strategic focus with an emphasis on the functions that occur using electronic capabilities, e-commerce is a subset of an overall e-business strategy. E-commerce seeks to add revenue streams using the World Wide Web or the Internet to build and enhance relationships with clients and partners and to improve efficiency using the Empty Vessel strategy. Often, e-commerce involves the application of knowledge management systems. E-business involves business processes spanning the entire value chain: electronic purchasing and supply chain management, processing orders electronically, handling customer service, and cooperating with business partners. Special technical standards for e-business facilitate the exchange of data between companies. E-business software solutions allow the integration of intra and inter firm business processes. E-business can be conducted using the Web, the Internet, intranets, extra nets, or some combination of these. Basically, electronic commerce (EC) is the process of buying, transferring, or exchanging products, services, and/or information via computer networks, including the internet. EC can also be beneficial from many perspectives including business process, service, learning, collaborative, community. EC is often confused with e-business.

ចំណុចទាំង ៦ ដែលក្រុមហ៊ុនមានការផ្លាស់ប្តូររចនាសម្ព័ន្ធ ទំហំប្រតិបត្តិការ ការអនុវត្តការងារ លំហូរការងារ ផលិតផត និងសេវាកម្ម

០១​ការរៀបចំអង្គភាព អង្គភាពការិយាល៍យធិបតេយ្យធំៗមួយចំនួនដែលបានអភិវឌ្ឍន៏ឡើងជាដំបូងនូវមុនអយុកាលកុំព្យូទ័រជាញឹកញាប់គ្មាន ប្រសិទ្ធិភាពទេព្រោះវាមានការផ្លាស់ប្តូរយឺតយ៉ាវ និងមានលក្ខណះប្រកួត ប្រជែង តិចតួចជាង អង្គភាពបង្កើតថ្មី ។ ក្រុមហ៊ុនធំៗមួយចំនួនបានបង្រួមតូចដោយកាត់បន្ថយចំនួនយិជោជឹត និង ចំនួន ថ្នាក់នៅក្នុងឋានានុ ក្រុមអង្គភាព របស់ពួកគេ ។ បច្ចេកវិទ្យាព៍ត៌មាននាសម័យអាចបង្កើត ព័ត៌មានដែលមានលទ្ធភាពទៅដល់ខ្សែបណ្តោយ អាចធ្វើការ សំរេចចិត្ត ពីមុនត្រូវបាន អ្នក គ្រប់គ្រង ជាមួយនិងភាពរហ័សនៃបណ្តាញពិភពលោកដូចជា អិនធឺណេត សមាជិក្រុម ការងារ អាច ចូលរួមសហការយ៉ាងជិតស្និទ្ធិទោះជានៅទីតាំងឆ្ងាយយ៉ាងណាក៏ដោយ ។ ការប្រែប្រួល ទាំង នេះមានន័យ ថាទំហំនៃការគ្រប់គ្រងត្រូវបានពង្រីកធំឡើងដែល អនុញ្ញាតអោយអ្នកគ្រប់គ្រងថ្នាក់ កណ្តាលអាចចាត់ចែង និងត្រួត ពិនិត្យ បុគ្គលិកកាន់តែច្រើននៅកន្លែងឆ្ងាយទូទាំងពិភពលោក ។ ហើយក្រុមហ៊ុនជាច្រើនបាន លប់បំបាត់ចោលនូវ អ្នក គ្រប់គ្រងថ្នាក់កណ្តាលដែលជាលទ្ធផលនៃ ការ ប្រែប្រួល ។
 ០២ការបំបែកការងារពីទីតាំង បច្ចេកវិទ្យានៃការទំនាក់ទំនងបានកាត់បន្ថយចំងាយសំរាប់ប្រភេទការងារជាច្រើនក្នុងស្ថានភាពជាច្រើន។​ ​អ្នកលក់អាច ចំណាយពេលវេលាកាន់តែច្រើនជាមួយអិថិ ជនរបស់ខ្លួនក៏បាន ។​ ហើយនិយោជកជាច្រើនអាចធ្វើការយ៉ាងឆ្ងាយពីផ្ទះ ។
០៣ ការទទួលស្គាល់ចរន្តការងារ
ប្រពន័្ធព័ត៌មានបានកំពុងជំនួសជាលំដាប់នូវជំហានការងារ ធ្វើដោយនៃអោយទៅជាចរន្តការងារ និងដំណើរការងារ ដើរដោយ ស្វ័យប្រវត្តិ ។ ប្រព័ន្ធការងារបែបអេឡិចត្រូនិចបានជួយកាត់បន្ថយថ្លៃ ដើមនៃប្រតិបត្តិការក្នុង ក្រុមហ៊ុនជា ច្រើនដោយលប់បំបាត់ក្រដាស និងទំលាប់ដែលធ្វើដោយដៃ ។ ការគ្រប់គ្រងចរន្ត ការងារដែលមាន លក្ខណះជឿន លឿនបានជំរុញអោយមានប្រតិបត្តិការជាច្រើនមិនត្រឹមតែកាន់បន្ថយថ្លៃដើមប៉ុណ្ណោះទេ តែថែមទាំងជួយអភិវឌ្ឍន៏ សេវា អតិថិជនស្របគ្នាទៀតផង​។
០៤ ការបង្កើតសមត្ថភាពបត់បែនក្នុងអង្គភាព
ក្រុមហ៊ុនអាចប្រើបច្ចេកវិទ្យាទំនាក់ទំនងដើម្បីរៀបចំចាត់ចែងក្នុងមធ្យោបាយមួយដែលអាចបត់បែនបានកាន់តែលឿនដោយបង្កើនសមត្ថភាពរបស់ពួកគេទៅនឹងការផ្លាស់ប្តូរក្នុងទីផ្សារ និងដើម្បីឆក់យកឳកាសថ្មី ។​ហើយក្រុមហ៊ុនធំៗមួយចំនួនអាចជួយសំរួលដល់អតិថិជនរបស់ខ្លួនបាននិងអាចផ្តលល់ សេវាកម្ម ២៤ ម៉ោង​។
០៥ ការផ្លាស់ប្តូរដំណើរការគ្រប់គ្រង
បច្ចេកវិទ្យាព័ត៌មានកំពុងតែកំណត់ឡើងវិញនូវដំណើរការគ្រប់គ្រប់ដោយផ្តល់អោយនូវសមត្ថភាពថ្មីៗដ៏មានថាមពលដើម្បីជួអ្នកគ្រប់គ្រងធ្វើផែនការ រៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ កាន់តែប្រសើរ​ ។
០៦ ការកំណត់តំបន់កាន់កាប់របស់អង្គភាព
ទ្រង់ទ្រាយសំខាន់ៗនៃការបញ្ចូលទៅជាក្រុមហ៊ុនទំនើបគឺជាសមត្ថភាពធ្វើអាជីវកម្មឆ្លងកាត់ព្រំដែនក្រុមហ៊ុនអោយមានប្រសិទ្ទិភាពដែលក្រុមហ៊ុនអាចធ្វើទៅបាន ។​ ប្រព័ន្ធព័ត៌មានអាចភ្ជាប់បណ្តាញ អាចអនុញ្ញាតអោយក្រុមហ៊ុនជាច្រើនអាចសំរបសំរួលជាមួយក្រុមហ៊ុនផ្សេងទៀតពីចំ
ងាយ​ ប្រតិបត្តិការដូចជាការបង់ប្រាក់ ការបញ្ជាទិញ និងត្រូវបាននផ្លាស់ប្តូរជា អេឡិចត្រូនិច ក្នុងចំណោមក្រុមហ៊ុនផ្សេងៗ




គោល​ការណ៍​១០​យ៉ាង​នាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ

១. ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ចំណេះ​ដឹងៈ លុះ​ត្រាណា​តែ​ពេញ​ចិត្ត​នឹង​រៀន ​ទើបរៀន​ទៅ​​ចង​ចាំ​មេរៀនបាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចង​ចាំ​ណាស់។ ២. ជ្រើស​រើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន​ រួច​ស្វែង​យល់​លំអិត​លើ​ចំនុច​ធំៗ​នីមួយៗ​។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូច​ជា​កំទេច​ដែក កាល​ណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​​មិន​ឲ្យ​ខួរ​ក្បាល​នឿយ​ហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។ ៣. រៀ​ន​ដើម្បី​ចេះ មិន​មែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ច​កាល​ចូរ​ខិតខំ​រៀន​និង​ចង​ចាំ​ខ្លឹម​សារ​មេរៀន។ ៤. ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​កាន់​តែច្រើន​កាន់​តែ​ល្អៈ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន ​អត្ថន័យ​ទាំង​ស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ឬ​មាន​បទ​ពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹម​សារ​ដោយ​ងាយ។ និសិ្សត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូល​ដ្ឋាន​ ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥត​ប្រយោជន៍​ តាម​ការ​ពិត​វា​ជួយ​ឲ្យ​ពួក​គេ​ងាយ​ចាប់​បាន ​ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នាពេល​អនាគត​ តែង​ចាប់​ផ្តើម​ពីការ​សិក្សា​នៅ​ឆ្នាំទី​១។ ៥. រៀប​ចំ​ចំណេះ​ដឹង​ឲ្យ​មាន​របៀប​រៀប​រយៈ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំង​អស់​ខាង​ក្រោម​នេះ​ អ្នក​ប្រាកដ​ជា​ពិបាក​ចង​ចាំទាំង​អស់​ណាស់ៈ សាច់ គោ​ ត្រសក់ ដូង ជី ល្ហុង សាច់​ក្រក ដែក​គោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត​...។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែក​ៗ​វិញ​ ពិត​ជា​ពុំ​សូវ​ពិបាក​ចាំ​ទេៈ បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង​ ការ៉ុត សាច់ៈ សាច់​គោ សាច់​ក្រក ត្រីងៀត សម្ភារៈ​រោង​ជាងៈ ដែក​គោល​ ពូថៅ ជក់ សម្ភារៈ​សិក្សាៈ សៀវភៅ​ ប៊ិច ចំណេះ​ដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ​ មិន​អាច​ចង​ចាំ​បាន​ល្អ​ឡើយ​។ ៦. ទន្ទេញៈ ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀប​ចំ​មេរៀន​ឲ្យ​​មាន​លំដាប់​លំដោយ​ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ​។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ​ ឬសរសេរ ឬ គូស​វាស ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ងាយ​ចង​ចាំ​បានល្អ។ ៧. សង្ខេបៈ អ្នក​ចិត្ត​វិទ្យា​ជឿថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល​ ៤ វិ​នាទី ទៅ ១៥​ វិនាទី ​ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ​ ដូចនេះ​អ្នក​គួរ​តែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយ​ស្រួល​ចង​ចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួស​ៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាម​ៗ​ដើម្បី​ឲ្យ​ខួរ​ ក្បាល​ងាយ​ស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។ ៨. បែង​ចែក​ពេលវេលា​ខ្លីៗ​សិក្សាៈ វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈ​ពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ​ (១) រាង​កាយ​និង​អារម្មណ៍​បាន​សម្រាក (២) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (៣) អស់​បញ្ហា​រឿង​មុខ​វិជ្ជា​ដែល​មិន​ចូល​ចិត្ត​រៀន ព្រោះ​រៀន​តិច​ៗ​ខ្លីៗ (៤) សន្ទុះ​សិក្សាកើន​ឡើង ខួរ​ក្បាល​បើក​ទូលាយ​ចំពោះរឿង​​អតីតកាល​និង​អនាគត​កាល។ ការរៀន​ដោយ​ប្រើ​ពេល​ខ្លី​ៗ​រួម​មាន​ដូច​ជាៈ រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ​/ឡាន ដែល​ប្រើ​រយៈ​ពេល​ត្រឹម​ ៥​ នាទី ឬ​ ១០​នាទី។ ៩. ប្រើ​លំនឹក​គិត ឬ​រូប​ភាព​ជួយ​ដល់​ការ​ចង​ចាំ​ ដូច​ជា​ប្រើ​ដ្រាក្រាម​ជា​ដើម ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដើរ​១០០%​។ អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ខួរ​ក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាង​ឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាង​ស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្ន​កទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ​ ចំណែក​ម្ខាង​របស់​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​បូក​ផ្សំ​ជាមួយ​នឹង​រូប​ភាព​ឬ​គំនូស​តាង​ ផ្សេងៗ​ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាម​ពល​ពេញ​លេញ​របស់​ខួរ​ក្បាល។ ១០. យក​រូប​ភាព​ឬ​វត្ថុ​តាង​ណា​មួយ​​ទុក​ជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន​ ឧទាហរណ៍​យក​មេរៀន​​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ​ មក​ភ្ជាប់​ជាមួយ​​មេរៀន​​ថ្មី​ ធ្វើ​ដូច្នេះ​ពេល​ណា​នឹក​ដល់​មេរៀន​ចាស់​ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង​ ងាយ​ស្រួល​ចាំ​ មិន​បាច់​ប្រើ​កម្លាំ​ងគិត​ច្រើន។ ប្រែ​សម្រួល​រៀបរៀងដោយ គេហទំព័រ​សាលារៀន salarean.com

ទម្លាប់​ល្អ​៨​យ៉ាង

salarean.com
ទម្លាប់​ក្លាយ​មក​ពី​ពាក្យថា​ធ្លាប់​។ រឿង​អ្វី​ក៏​ដោយ​ឲ្យ​តែ​ធ្លាប់​ហើយ​ពិបាក​កែ​ណាស់​។ ដូច្នេះ​គេ​គួរ​ទម្លាប់​ខ្លួន​ឲ្យ​ល្អ​ជា​ប្រចាំ​។ ទម្លាប់​ល្អ​ធ្វើ​ឲ្យ​មនុស្ស​ធ្វើ​ការងារ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​មិន​បាច់​ប្រឹង​ ព្រោះ​ធ្លាប់​ឬ​ថ្នឹក​នឹង​ការ​ងារ​នោះ​ជា​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ​។ មនុស្ស​ជោគ​ជ័យ​ច្រើន​មាន​ទម្លាប់​សំខាន់​ៗ​ ៨ យ៉ាង​ដូច​ខាង​ក្រោម៖ ១. ផ្តោត​ចិត្ត​ទៅ​លើគោលដៅ​ ​គិត​ជាប់​ជានិច្ច​អំពី​ជោគជ័យ​ដែល​ខ្លួន​ប្រាថ្នា​ ​ធ្វើ​ហាក់​ដូច​ជា​សេចក្តី​ប្រាថ្នា​គ្រប់​យ៉ាង​បាន​សម​តាម​បំណង​ និង​បើក​ចិត្ត​ឲ្យ​ទូលាយ​ត្រេក​អរ​​ចំពោះ​ជោគជ័យ​នោះ។ ២. ធ្វើ​កិច្ចការ​ម្តង​មួយ​ៗ​ឲ្យ​ចប់​សព្វ​គ្រប់ មិន​ទុក​ឲ្យ​សល់​ដល់​ថ្ងៃ​ក្រោយ។ ៣. សកម្ម​ជា​និច្ច ៖ រក្សា​សកម្ម​ភាព​រាង​កាយ​ និង​ចិត្ត​ឲ្យ​ស្រស់ថ្លា​ជានិច្ច​ ដោយ​ធ្វើ​លំហាត់​ប្រាណ​ ឬ​សម្រាក​ឲ្យ​ចិត្ត​ស្ងប់​។ ៤. ចេះ​បដិសេធ​ ៖ ប្រសិន​បើ​កិច្ចការ​ណាមួយ ឬ​ឱកាស​ណាមួយ​ដែល​យើង​មិន​អាច​ចាប់​យក​បាន​ យើង​ត្រូវ​ចេះ​បដិសេធ​ កុំ​ព្យាយាម​ស្រវាចាប់​ ឬ​ប្រមូល​កិច្ចការ​មក​ធ្វើ​តែ​ម្នាក់​ឯង​នាំ​ឲ្យ​ហួស​កម្លាំង​។ ចូរ​ចែក​រំលែក​ដល់​អ្នក​ដទៃ​ឲ្យ​គេ​ជួយ​ធ្វើ​ខ្លះ។ ៥. ចេះ​ឲ្យ​តម្លៃ​ទៅ​លើ​ពេលវេលា​ ៖ ធ្វើ​ការ​គឺ​ធ្វើការ សម្រាក​គឺ​សម្រាក លេង​គឺ​លេង​ កុំ​ច្របូក​ច្របល់​។ ៦. ចេះ​សុំ​ឲ្យ​គេ​ជួយ​ ៖ បើ​ត្រូវការ​ជំនួយចូរ​ស្នើ​សុំ​ឲ្យ​គេ​ជួយ កុំ​គិត​ថា​សុំ​ឲ្យ​គេ​ជួយ​នាំ​ឲ្យ​ខ្លួន​ឯង​អន់​។ ៧. ចេះ​ស្តាប់​ ៖ ចូរ​ស្តាប់​គេ​ឲ្យ​បាន​ច្បាស់ ឲ្យ​យល់ប្រាកដ​ថា​គេ​ចង់​បាន​អ្វី។ ការ​ចេះ​ស្តាប់​អ្នក​ដទៃ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​នាំទៅ​ដល់​ប្រសិទ្ធភាពការងារ​ទាំងពួង។ ៨. ចេះ​អរគុណ និង​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ល្អ​ដែល​កើត​មាន​ចំពោះ​ខ្លួន។ ប្រែ​សម្រួល​រៀបរៀង​ដោយ​ គេហទំព័រសាលារៀន​

វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងា

អ្នកដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សិក្សា​ ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​ បំផុត។ ១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។ ២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។ ៣. ចូរ​ដាក់​ក្រដាស​មេរៀន​​នៅ​ក្បែរ​ជញ្ជាំង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្ន​ក​អាច​មើល​ឃើញ​និង​អាន​បាន​ពេល​កំពុង​សិត​សក់ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។ ៤. ពេល​ធ្វើ​ដំណើរទៅ​ធ្វើ​ការ​​​ ចូរ​ចាក់​មេរៀន​ក្នុង​ទូរស័ព្ទ​ដៃ​ស្តាប់។ ៥. ពេល​ដើរ​ពី​កន្លែង​ចត​រថ​យន្ត​ ឬ​ម៉ូតូ​ទៅ​ថ្នាក់​រៀន​ឬ​កន្លែង​ធ្វើ្​ការ​ ចូរ​ទន្ទេញ​មេរៀន​តាម​កំណត់​ត្រា​ ឬ​ស្តាប់​មេរៀន។ ៦. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បណ្តើរ​ ស្តាប់​មេរៀន​បណ្តើរ​ក៏​បាន។ ការ​ចេះ​ប្រើ​ពេល​វេលា​ខ្លី​ៗ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​គុណ​ប្រយោជន៍​ ជួយ​ឲ្យ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់ គ្រួសារ ការងារ និង​ការសិក្សា ដោយ​មិន​ប៉ះ​ពាល់​ដល់​ដំណេក។ ប្រែ​សម្រួល​រៀបរៀងដោយ គេហទំព័រ​សាលារៀន salarean.com

ការអនុវត្ត​គម្រោង



ការអនុវត្ត​គម្រោង

សង្ខេបមេរៀន
          •​លំនាំដើមអំពី​ការអនុវត្ត​គម្រោង
          •​ការរៀបចំ​គំនូស​តាង របស់ Gantt
Text Box: ជំហានអនុវត្តគំរោងProject Implementation phaseគោលបំណងនៃមេរៀន
          នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ​និស្សិត​អាចយល់ដឹងអំពី​:
•​ ការ​កំណត់​ពេលវេលានៃសកម្មភាព​គម្រោង​ ​ដោយ​ប្រើ​ប​ច្ចេ​ក​ទេស​គំនូសតាងរបស់ Gantt
6.1 លំនាំដើម
ក្នុង​អំឡុង​ពេល​គ្រប់គ្រង​គម្រោង​មួយ​​គួរ​តែ​ផ្តោ​ត​ទៅ​លើ​កត្តា​បីជា​មូលដ្ឋានដូចខាងក្រោមៈ  
          1 គុណភាព​: តើ​​គម្រោង​ការងារ​ដែលអនុវត្ត​មាន​គុណភាព​ល្អដែរឬទេ​?
          ការ​ចំណាយ​: តើគម្រោងបានអនុវត្ត​នៅ​ក្នុង​ថវិកា​ដែលបានគ្រោងទុក​ដែរ​ឬទេ​?
          ពេល​វេលាៈ តើ​​គម្រោងត្រូវបានបញ្ចប់ក្នុងពេលដែលបានគ្រោងទុកដែរឬទេ (ឬ​មុន​   ថ្ងៃដែលបាន​កំណត់​​?​)
​          កត្តា​នីមួយៗទាំង​នេះ​ត្រូវ​បាន​បញ្ជាក់​ក្នុង​អំឡុង​ដំណាក់​កាល​ធ្វើ​ផែនការ (ការ​បង្កើត​) ។ ការបញ្ជាក់​ទាំង​នេះ​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​ការ​ត្រួត​ពិនិត្យ​ក្នុង​ អំឡុង​ពេល​នៃដំណាក់​កាល​ការ​អនុវត្ត​គំរោង។







Text Box: ថវិកា            budgetText Box: តារាងពេលវេលា scheduleText Box: ការកំណត់ specification


គំរូ​នៃ​ជំហ៊ាននៃ​ដំណាក់កាល​អនុវត្ដ​ន៍គំរោង

.២ការធ្វើផែនការ​លើកត្តា​គុណភាព
          គុណភាពនៃ​គម្រោង​បាន​មក​ពី​ភាព​​លម្អិតនៃភាពជាក់លាក់នៃគំរោង​ ហើយត្រូវ យក​ចិត្ត​ទុក​ដាក់​ទៅលើភាពពិស្តារ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​លទ្ធផល នៃ​សកម្មភាព​គឺ​មាន​ស្តង់​ដា​ដែលមាន​តម្រូវ​ចាំបាច់សំរាប់​គម្រោង​​។
.៣ ភាពជាក់លាក់នៃ​គម្រោង
ភាពជាក់លាក់នៃគំរោង​គួរ​តែ​ត្រូវ​បាន​សរសេរ​សម្រាប់​ឯកតានីមួយៗ​នៃ​ការងារ​របស់​គម្រោង​។ ពួក​គេ​គួរ​តែ​រួម​បញ្ចូល​ទាំង​​សំភា​រៈសំរាប់ប្រើប្រាស់ ​ ការសំរេចអោយបាននូវស្តង់ដា​, ការ​ធ្វើ​តេ​ស្ត​ត្រូវ​បានគេ​អនុវត្ត និង ​ចំនួន​នៃវត្ថុនីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​។
ឧទាហរណ៍​ភាពជាក់លាក់នៃ​គម្រោង
          សកម្មភាព​បង្កើត​ផ្ទាំង​រូបភាព​អប់រំ​សាធារណៈ​ស្តី​ពី​អនាម័យៈ ផ្ទាំង​រូបភាព​គួរ​តែ​គ្រប​   ដ​ណ្ត​ប់​លើ​ប្រធាន​បទ​ការ​ធ្វើ​អនាម័យ​ជា​មូលដ្ឋាន (ពោល​គឺ​ការ​លាង​ដៃ​មុន​ពេល​បរិភោគ​អាហារ​និង​បន្ទាប់​ចេញពី​ បង្គន់អនាម័យ​) ផង​ដែរ​។ ផ្ទាំង​រូបភាព​គួរ​តែ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ ​ក្រុមគ្រួសារ​របស់​ ប្រជាជនកម្ពុជា​ដែលរស់នៅតាម​ជនបទដោយប្រើ​​ភាសារខ្មែរ​សាមញ្ញងាយយល់​  
ផ្ទាំង​រូបភាព​គួរ​តែ​មានរំលេច​ពណ៌​ហើយត្រូវមានការ​ប្រុងប្រយ័ត្នទៅលើភាព​សមរម្យ​ ​។ ការ​ធ្វើ​តេ​ស្ត​សាកល្បង​ដើម្បី​កំណត់​មនុស្ស​ដែលមានការ​យល់ដឹង​ពី​សារ​។ បន្ទាប់ ​ពី​ការ​ធ្វើ​តេ​ស្ត​សាក​ល្បងហើយ  ច្បាប់​ចម្លង​នៃ​ផ្ទាំរូបភាពចំនួន១,២០០​ ច្បាប់ ​គឺ​ត្រូវ​បានគេ​ផលិត​ឡើង​នៅ​លើ​ផ្ទាំង​ក្រដាស​ក្រាស់​និងមានអ៊ុត​ប្លា​ស្ទិ​ច​ពីលើ​។
.៣ការធ្វើផែនការលើកត្តា​ពេល​វេលា      
          គោល​បំណង​នៃ​ការ​ធ្វើ​ផែនការ​នេះ​គឺ​ដើម្បី​ស្វែង​រក​ពេល​វេលា​ឆាប់បំផុតដែល​ចាំបាច់​ដើម្បីបញ្ចប់​គម្រោង​​។
ជំហាន​:
          ១ អនុវត្តទៅលើ​ពេល​វេលា​ដែល​ត្រូវការ​សម្រាប់​សកម្មភាព​នីមួយៗ
          ២ បន្ទាប់​មកអនុវត្តសកម្មភាពបន្តបន្ទាប់​តាមលំដាប់​ ​ដែល​សកម្មភាពខ្លះអាចអនុវត្ត ពេលដំណាលគ្នា​ឬក្នុង​ពេល​តែមួយ។
          ៣ កត្តាសំខាន់នៃ​ពេល​វេលា​ទាំងបី
          - រយៈពេល​នៃ​ជំហាន​នីមួយៗ
          - អាច​ត្រូវ​បាន​ចាប់​ផ្តើ​ម រាល់​ជំហាននៃពេលវេលាដែលលឿនបំផុត​នៅពេលណា
          -អាច​ត្រូវ​បាន​ចាប់​ផ្តើ​ម រាល់​ជំហាននៃពេលវេលាដែលយឺតបំផុត​នៅពេលណា
​          ការ​ប៉ាន់ប្រមាណអំពីតំរូវការនៃ​ពេលវេលា​គឺ​ជា​ការ​លំបាក​បំផុត​ហើយវាក៏ជារឿងងាយស្រួលបំផុតផងដែរ​ ​ ប្រសិនប្រភេទនៃគំរោងការងារនោះត្រូវ​បាន​ធ្វើឡើង​ដោយ​មនុស្ស​ដែល​មិនធ្លាប់មាន​បទ​ពិសោធ​​​អំពីការងារនោះ ។
..១ ឧបករណ៍​នៃការធ្វើ​ផែនការ​ពេលវេលា
​) គំនូស​តាង Gantt​: បានដាក់​ឈ្មោះ​បន្ទាប់ពី​លោក Henry Gantt និង​វិស្វករនៃ​ប្រភេទ​​សហគ្រាស​ដែល​បាន​ណែនាំ​វិធី​សា​ស្រ្ត​ក្នុង​ឆ្នាំ 1900 នេះ​។ ដើម្បី​បង្កើត​គំនូស​តាង Gantt​:
          ១ ដកស្រងនូវដំណើរការ​ដែល​មានភាពចាំបាច់​ដើម្បី​បញ្ចប់​គម្រោង​និង​ពេល​វេលា​សម្រាប់​ជំហាននីមួយៗ។
          ២ បន្ទាប់​មក​រាយ​ជំហានខាងក្រោមទៅ​ផ្នែក​ខាង​ឆ្វេង​នៃតារាង​និង​ពេល​វេលា​នៅ​តាម​ជួរខាងក្រោម
          ៣ ដាក់ស្រមោលឬ​គូរជាខ្សែ​បន្ទាត់​កាត់និងតារាងសំរាប់ជំហាននីមួយៗធ្វើការចាប់   ផ្តើមពីកាលបរិច្ឆេទដំបូងនិងបញ្ចប់នៅក្នុងកាលបរិច្ឆេទដែលបានរំពឹងទុក។
          ៤ ជំហាន​ស្រប​មួយ​ចំនួន​អាច​ត្រូវ​បាន​អនុវត្ត​នៅ​ពេល​ដូច​គ្នា​រឺពេលតែមួយ​
ឧទាហរណ៍​នៃ​គំនូស​តាង Gantt
សកម្មភាព​រយៈពេល​នៅ​ក្នុង​ស​ប្តា​ហ៍
សកម្មភាព Activity
រយះពេលក្នុងមួយសប្តាហ៏
1
2
3
4
5
6
1.ការរៀបចំបញ្ជីសំណួរ






2.ការរៀបចំសិក្សាស្រាវជ្រាវ






3.ការរៀបចំការបណ្តុះបណ្តាលបុគ្គលិក





4.ការចុះតាមដានត្រួតពិនិត្យ





5.ការជីកអណ្តូងនៅក្នុងភូមិអេ






6.ការជីកអណ្តូងនៅក្នុងភូមិប៊ី






7.ការចុះត្រួតពិនិត្យអណ្តូង







..២ការធ្វើផែនការ​និង​ត្រួតពិនិត្យ​លើកត្តា​ចំណាយ
          ១ លុយ​អាច​ត្រូវ​បាន​ចំណាយ​តែ​ទៅលើ​ផ្នែកនៃថវិកា​ដែល​បាន​អនុម័ត​តែប៉ុណ្ណោះ
          ២ នៅ​ពេល​ដែល​ថវិកា​ត្រូវ​បាន​កំណត់​និង​អនុម័តរួចហើយ​ ថវិការនោះ​មិន​អាច​ធ្វើ​ការ​ចំណាយ​ទៅលើ​របស់​ដែល​មិន​ត្រូវ​បាន​រួម​បញ្ចូល​នោះទេ។ ប្រសិន ​បើ​​ថវិកា​មួយ​ត្រូវបានចំណាយលើស ហើយ​អ្នក​មាន​បំណង​ចង់​ផ្ទេរ​ប្រាក់​ពី​​ថវិកា​មួយ​ផ្សេង​ទៀត​មកប្រើប្រាស់ដាច់ខាតត្រូវតែមានការ​យល់​ព្រមអនុម័តពីម្ចាស់​ផ្តល់​ជំនួយជាមុនសិន។
          ៣ ជាធម្មតា​ម្ចាស់​ជំនួយ​គឺ​អាច​បត់បែន​បាន​ហើយ​នឹង​អនុញ្ញាត​ឱ្យ​​ ប្រសិន​បើ​គំនិតនោះត្រូវ​បាន​អនុ​ញ្ញា​ត្តិពី​ដំបូង​ហើយ​ប្រសិនបើមាន​​ហេតុផល​គ្រប់គ្រាន់រឺច្បាស់លាស់​។
          ៤ អ្នកគ្រប់​គ្រង​គម្រោង​​ត្រូវ​តែ​ត្រួត​ពិនិត្យ​យ៉ាង​ប្រុងប្រយ័ត្ន​ទៅលើការចំណាយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​សកម្មភាព​ទាំង​អស់​អាច​នឹង​ត្រូវ​បញ្ចប់​ តាម​ការ​គ្រោង​ទុក​និងសំរេចបាននូវ​គោលបំណង​នៃគម្រោង​នេះ​សម្រេច​បាន​។
ឧទាហរណ៍​នៃ​របាយការណ៍​ហិរញ្ញវត្ថុ

លេខកូដ
ប្រភេទថវិកា
រាយមុខទំនិញ
ចំនួនចំណាយ
ថវិកាអនុម័ត
តុល្យការ
នៅសល់សរុប
001
ប្រាក់​បៀវត្ស
1 អ្នក​គ្រប់​គ្រង
3,000
6,000
3,000



3 ប្រធានក្រុម
5,000
10,800
5,800



2 អ្នកបច្ចេកទេស
7,000
14,400
7,400


16,200
002
ការផ្សព្វផ្សាយសំភារៈ
50 ផ្ទាំង​រូបភាព
100
100
0



Flipcharts
200
300
100


100
003
ការបណ្តុះបណ្តាល
3 គ្រូបណ្តុះបណ្តាល
6,300
12,600
6,300



ប្រាក់ឧបត្ថម្ភ
2,400
4,800
2,400


18,700
សរុបចំនួននៅសល់
35,000

ក្រុមទី មេរៀនទី០៦ ប​ន្ទប់លេខ ២០៣
(ងួន ម៉ូវ)

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -