Posted by : luxery supper market August 19, 2014

លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ
អ្នកដឹកនាំល្អត្រូវមានលក្ខណៈសម្បត្ដិដូចខាងក្រោម៖
១. ភាពទៀងត្រង់៖ បង្ហាញអ្នកក្រោមបង្គាប់នូវសេចក្ដីស្មោះត្រង់ សុចិរិតមិនលាក់ លៀមនូវ គ្រប់សកម្មភាពទាំងអស់របស់ខ្លួន។ ឥរិយាបទឆបោកនឹងមិនធ្វើឲ្យអ្នកដ៏ទៃជឿជាក់ទេ។
២. សមត្ថភាព៖ ផ្អែកទៅលើការអនុវត្ដសកម្មភាពដ៏សមហេតុផល និងគោលការណ៏ដែលមានសីលធម៌របស់អ្នក។ ដូចនេះ មិនត្រូវធ្វើការសម្រេចចិត្ដណាមួយ ដោយពឹងផ្អែកលើអារម្មណ៏ផ្ទាល់ខ្លួន ឬ ចិត្ដចង់ដែលមិនសមហេតុផលនោះទេ។
៣. សម្លឹងទៅមុខជានិច្ច៖ មានគំនិត គោលដៅនិងទស្សនៈវិស័យច្បាស់លាស់សម្រាប់ពេលអនាគត។ ទស្សនៈវិស័យដែលបានបង្កើតនោះ ត្រូវបម្រើផលប្រយោជន៏ដល់អង្គភាពទាំងមូល។ ដូច្នេះហើយអ្នកដឹកនាំមានប្រសិទ្ធភាព ត្រូវបង្កើតទស្សនៈវិស័យអ្វីដែលពួកគេចង់បាន និងត្រូវធ្វើឱ្យសម្រេចបានតាមរបៀណាមួយ។ ពួកគេត្រូវចាប់ឱ្យបាននូវអ្វីដែលជាចំណុចអាទិភាព ដែលអាចផ្ដល់ពីតម្លៃរបស់ពួកគេ។
៤. ការជំរុញនិងលើកទឹកចិត្ដ៖ បង្ហាញពីភាពជឿជាក់នូវរាល់អ្វីដែលយើងធ្វើ តាមរយៈការតស៊ូ ភាពអត់ធ្មត់ទាំងផ្លូវកាយនិងផ្លូវចិត្ដ ព្រមទាំងភាពនឹងធឹងរបស់ខ្លួន នោះអ្នកនិង អាចជំរុញ ទឹកចិត្ដអ្នកដ៏ទៃទៀតធ្វើការងារកាន់តែទទួលបាននូវលទ្ធផលល្អជាងមុន។
៥. ភាពវៃឆ្លាតៈ៖ ខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវ ដំណោះស្រាយសម្រាប់ការងារ និងពេលមានឧបសគ្គក្នុងពេលបំពេញការងារ។
៦. ប្រកាន់គំនិតត្រឹមត្រូវ៖ ប្រព្រឹត្ដល្អនិងមិនរើសអើងទៅកាន់មនុស្សគ្រប់គ្នា។ ភាពលំអៀងគឺជាសត្រូវនៃភាពយុត្ដិធម៌។ ដូចនេះអ្នកដឹកនាំត្រូវចេះ បង្ហាញពីការ ចេះយល់ចិត្ដអ្នកដ៏ទៃ ដោយការចេះឈឺឆ្អាលនិងយក ចិត្ដទុកដាក់លើ អារម្មណ៍ គុណតម្លៃ និងសុខទុក្ខរបស់អ្នកដ៏ទៃ ។
៧. គំនិតទូលំំទូលាយ៖ ស្វែងយល់ឲ្យបានច្រើននូវភាពសម្បូរបែបនៃវប្បធម៌។
៨. ភាពក្លាហាន៖ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ដើម្បីសម្រេចឲ្យបានតាមគោលបំណងរបស់ខ្លួន ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយ។ អ្នកដឹកនាំត្រូវបង្ហាញពីភាពជឿជាក់និងស្ងៀមស្ងាត់ ទោះបីជាស្ថិតនៅក្រោមសំពាធការងារយ៉ាងណាក៏ដោយ ។
៩. ភាពច្បាស់លាស់៖ ប្រើប្រាស់នូវភាពយុត្ដិធម៌ ដើម្បីធ្វើការសម្រេចចិត្ដឲ្យបានត្រឹមត្រូវ និងត្រូវតាមពេលវេលាឬស្ថានកាណ៍។
១០. មានគំនិតច្នៃប្រឌិត៖ ធ្វើការផ្លាស់ប្ដូរដ៏សមរម្យនិងទាន់ពេលវេលានៅក្នុងការរិះគិត ការធ្វើផែនការ និងវិធីដោះស្រាយ។ អ្នកដឹកនាំត្រួវបង្ហាញពីការបង្កើតថ្មីៗដោយគំនិតឆ្នៃប្រឌិតស្របតាមគោលដៅ និងស្វែងវិធីសាស្រ្តល្អៗនិងថ្មីៗសម្រាប់ដោះស្រាយបញ្ហា។ និយាយរួម អ្នកដឹកនាំ ត្រូវតែមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ។
(ប្រភព៖ ខឹម សារិទ្ធ, ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ, ២០១០, BBU) ឬ
(https://www.facebook.com/Khemsarithedu)

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -