- Back to Home »
- ចំណេះដឹងទូទៅ »
- ហេតុផល ១០យ៉ាងដែលនាំឱ្យអាជីវកម្មថ្មីថ្មោងឆាប់ដួលរលំទៅវិញ
អាជីវកម្មដួលរលំប្រភព៖
ប្រិយមិត្ត
ពិតជាធ្លាប់ឃើញក្រុមហ៊ុនមួយចំនួន
បានបើកអាជីវកម្មមិនទាន់បានប៉ុន្មានខែផង
ស្រាប់តែដួលរលំទៅវិញទាំងមិនដឹងមូលហេតុ។ នេះច្បាស់ថាមាន
ករណីជាច្រើននៅពីក្រោយភាពបរាជ័យនេះ ដែលតម្រូវឲ្យសហគ្រិនទូទៅ
ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់មុន
និងអំឡុងពេលបើកអាជីវកម្មតំបូងរបស់ខ្លួន។ ខាងក្រោមនេះ
គឺជាមូលហេតុសំខាន់ៗដែលគេរកឃើញថា
ជាបុព្វហេតុនាំឲ្យអាជីវកម្មក្មេងខ្ចីដួលរលំ៖
១) គ្មានគម្រោងអាជីវកម្ម
បើសិនជាអ្នកមិនដឹងថា អ្នកទៅទីណា
តើអ្នកអាចទៅដល់គោលដៅរបស់អ្នកដូចម្តេចទៅ? មានអាជីវករ
និងសហគ្រិនមិនមិនតិចឡើយដែលបានបើកអាជីវកម្មរបស់ខ្លួនដោយមិន
បានសរសេរគម្រោងច្បាស់លាស់។
អាជីវករទាំងនោះបានចាប់ផ្តើមបើកទ្វាររបស់ខ្លួនដោយរំពឹងទទួល
បានជោគជ័យមកវិញ ដែលនេះជាការយល់ខុសទាំងស្រុង។
សូមចាប់ផ្តើមចំណាយពេលវេលាណាមួយរបស់អ្នកសរសេរគម្រោងឡើងវិញ
ហើយពិនិត្យវាឱ្យបានគ្រប់ជ្រុងជ្រោយ។
២) ប្រាក់បំរុងទុកមិនគ្រប់គ្រាន់
អាជីវកម្មក្មេងខ្ចីមួយចំនួនបើកដំណើរការមិនទាន់បានប៉ុន្មានខែផង
ស្រាប់តែអស់លុយដំណើរការទៅមុខលែងរួច។ នេះក៏ដោយសារតែអាជីវករ
ឬសហគ្រិនទាំងនោះមិនមានទុនបម្រុងទុកជាមុនសម្រាប់រយៈពេល ២
ឬ៣ខែដំបូង ឬមួយឆ្នាំដំបូង។ អ្នកត្រូវចាំថា
អ្នកត្រូវការលុយឲ្យគ្រប់ចំនួនដែលចាំបាច់សម្រាប់បើកអាជីវកម្ម
ដូចជា ទុនសម្រាប់ទុករក្សាស្ថិរភាពអាជីវកម្មក្នុងរយៈពេល ២ ឬ
៣ខែដំបូង
និងការសរសេរគម្រោងច្បាស់លាស់នឹងជួយបង្ហាញទិសដៅអ្នកថា
តើគូរចំណាយលុយទៅលើអ្វីខ្លះឲ្យមានប្រសិទ្ធភាព?
៣) ខ្វះការអនុវត្តលើគោលដៅអាជីវកម្ម
អាជីវករ
ឬសហគ្រិនភាគច្រើនសរសេរគម្រោងឡើងដើម្បីទទួលបានប្រាក់កម្ចីមួយ
ពីធនាគារ។ នៅពេលទទួលបានដើមទុននេះរួចហើយ
គម្រោងអាជីវកម្មនោះគ្រាន់តែស្ថិតនៅលើក្រដាសតែប៉ុណ្ណោះ។
នេះជាហានិភ័យដ៏ធ្ងន់ធ្ងរមួយក្នុងកិច្ចការអាជីវកម្ម។
នៅក្នុងគម្រោងអាជីវកម្ម អ្នកត្រូវសរសេរគោលដៅ និង
កម្មវត្ថុក្នុងរយៈពេល ១ឆ្នាំដំបូង។
ក្នុងគម្រោងអាជីវកម្មរបស់អ្នកត្រូវកំណត់ពីអ្វីដែលត្រូវធ្វើនៅ
ត្រីមាសនីមួយៗឲ្យបានច្បាស់លាស់ត្រូវច្បាស់ថាក្រុមហ៊ុន
ថ្មីថ្មោងបានដើរនៅលើផែនទីមួយដែលបានគូសវាសផ្លូវច្បាស់លាស់ទើប
ប្រសើរ។
៤) បរាជ័យវាយតម្លៃលើគោលដៅ និង គោលបំណងអាជីវកម្ម (Goal and Objective)
នេះជាចំណុចបរាជ័យមួយទៀតដែលសហគ្រិនក្មេងខ្ចីបានអនុវត្តតាម
គម្រោងអាជីវកម្មរបស់ខ្លួនហើយ
ប៉ុន្តែបានថ្លោះធ្លោយក្នុងការស្ទាបស្ទង់ និង
វាយតម្លៃលើដំណើរការអាជីវកម្មរបស់ខ្លួននៅពេលកន្លងមក។ ដូច្នេះ
វាជាការប្រសើរដែលអ្នកបានដំណើរការអាជីវកម្មតាមគម្រោងរបស់ខ្លួន
តែអ្នកត្រូវវាយតម្លៃថា
អាជីវកម្មនោះបានដំណើរការល្អដល់កម្រិតណាហើយ?
៥) មិនយកចិត្តទុកដាក់លើលំហូរសាច់ប្រាក់ (Cash Flow)
ពាក្យមួយឃ្លានៅក្នុងអាជីវកម្មគឺ «លុយគឺជាស្តេច»។
ចំណាយច្រើនជាងចំណូល
មិនយូរមិនឆាប់អាជីវកម្មរបស់អ្នកនឹងធ្លាក់ទឹកជាមិនខាន។
វាជារឿងសំខាន់បំផុតដែលសហគ្រិនត្រូវត្រួតពិនិត្យលើលំហូរ
សាច់ប្រាក់ដែលត្រូវទូទាត់ ឬ ចំណាយ
ព្រមទាំងចំណូលដែលទទួលបានពីអាជីវកម្មនោះ។
វាជារឿងធម្មតាដែលអាជីវករ
ឬសហគ្រិនចំណាយប្រាក់ច្រើនក្នុងពេលចាប់ផ្តើមដំណើរការដំបូង
តែស្ថានភាពនេះនឹងល្អប្រសើរឡើងបន្តិចម្តងៗនៅពេលខាងមុខ។
៦) ស្វែងយល់មិនគ្រប់គ្រាន់ពីទីផ្សារ
សហគ្រិនមួយចំនួនហ៊ានបើកអាជីវកម្មទាំងខ្លួនមិនបានស្វែងយល់
គ្រប់ជ្រុងជ្រោយលើទីផ្សារ ពីតម្រូវការអតិថិជន
និងការវិវឌ្ឈនានានៅក្នុងសង្គម។ ម្ចាស់អាជីវកម្មត្រូវដឹងថា
ទីផ្សារអាជីវកម្មរបស់ខ្លួននេះកំពុងមានសន្ទុះទៅមុខ ឬ ធ្លាក់ចុះ?
តើនេះជាឱកាសដែលត្រូវបើកអាជីវកម្មនេះដែរឬទេ?
តើមានការប្រកួតប្រជែងដែរឬទេ?
នេះជាសំណួរមួយចំនួនក្នុងចំណោមសំនួរជាច្រើនទៀតដែលអាជីវករត្រូវ
សួរខ្លួនឯងឲ្យបានច្បាស់មុនពេលបើកអាជីវកម្មរបស់ខ្លួន។
៧) មានដៃគូប្រកួតប្រជែងលើអាជីវកម្មតែមួយ
អាជីវកម្មជាច្រើនបានដួលរលំដោយសារមានដៃគូប្រជែងលើអាជីវកម្ម
តែមួយដូចគ្នា។ ការមិនរកឲ្យឃើញពីភាពខុសគ្នានៃសេវាកម្ម តម្លៃ
គុណភាពនៃផលិតក្នុងអាជីវកម្ម នឹងធ្វើឲ្យអ្នកបរាជ័យ
នឹងកាន់តែអាក្រក់ទៅទៀតប្រសិនបើដៃគូប្រជែងនោះមានបទពិសោធន៍ច្រើន
ឆ្នាំ។ គន្លឹះដ៏ល្អ អ្នកត្រូវធ្វើឲ្យសេវាកម្ម ឬ
ផលិតផលរបស់អ្នកមានចំណុចពិសេសជាច្រើនខុសពីដៃគូប្រជែងរបស់អ្នក
។
៨) ខ្សោយខាងម៉ាឃីដធីញ ឬ ទីផ្សារ (Marketing)
កុំរំពឹងពេកថា បើកទ្វារភ្លាមអតិថិជនមករកអ្នកភ្លាមៗនោះឡើយ។
ការទុកឲ្យអាជីវកម្មរបស់នៅងាប់មួយកន្លែងដោយគ្មានអ្នកណាដឹង
វាមិនខុសអីពីកាប់បំពង់រង់ចាំទឹកភ្លៀងនោះឡើយ។ ប្រការនេះ
ភាពជាអាជីវករ ឬសហគ្រិនជំនាញ អ្នកត្រូវមានយុទ្ធសាស្ត្រ
និងគម្រោងទីផ្សារខ្ពស់(១) ធ្វើការផ្សព្វផ្សាយពីសេវាកម្ម ឬ
ផលិតផលអាជីវកម្មរបស់អ្នកទៅកាន់អតិថិជន និង (២)
ពន្យល់ពីអត្ថប្រយោជន៍របស់អតិថិជនពីអាជីវកម្មរបស់អ្នក។
៩) មិនកំណត់តម្លៃប្រកួតប្រជែង
ពាណិជ្ជករមួយចំនួនមិនបានទទួល ឬ
ស្វែងយល់ព័ត៌មានគ្រប់គ្រាន់ពីតម្លៃនៃ (១)
ការចំណាយលើការផលិតសេវាកម្ម ឬ ផលិតផល និង (២) តម្លៃលក់សេវាកម្ម ឬ
តម្លៃលក់ផលិតផលរបស់ដៃគូប្រកួតប្រជែង។ ករណីនេះ
សហគ្រិនត្រូវតែរកឱ្យឃើញថា ដៃគូប្រកួតប្រជែងរបស់អ្នក
បានចំណាយលើការផលិតតិចតួចជាងអ្នក
ខណៈដែលអាជីវកម្មរបស់អ្នកចំណាយផលិតច្រើន
តែលក់ក្នុងតម្លៃដូចគ្នា។
នេះនឹងធ្វើឲ្យអ្នកចាញ់ប្រៀបដៃគូរបស់អ្នក
ដែលទាមទារឲ្យមានការសិក្សាជាបន្ទាន់។
១០) ខ្វះជំនាញគ្រប់គ្រងធនធានមនុស្ស
កង្វះជំនាញគ្រប់គ្រងធនធានមនុស្សទៅលើបុគ្គលិកនៅក្នុងក្រុមហ៊ុន
នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកបរាជ័យ។
ប្រសិនបើបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយ
ត្រូវបានគ្រប់គ្រងដោយមិនស្មើភាព និងការគោរពគ្នាទេនោះទេ
បរិស្ថានការងារក៏មិនអាចដើររលូនទៅបានដែរ។
ប្រការដែលល្អត្រូវជំរុញពួកគេស្វែងយល់ពីគុណភាពការងារ
និងតម្លៃនៃទំនាក់ទំនងជាមួយបុគ្គលិកផ្សេងៗទៀតដោយទំនួល
ខុសត្រូវនៅក្នុងក្រុមហ៊ុន
ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ៕
ប្រែសម្រួល៖ ខេវិន