Posted by : luxery supper market August 20, 2014

 
ទ្រឹស្ដី​ទាំង​ ៥​ ខាង​ក្រោម​នេះ​ គឺ​ជា​ទ្រឹស្ដី​​សំខាន់ៗ​​​មាន​តម្លៃ​បំផុត​​ ដែល​លោក​​មហាសេដ្ឋី​លំដាប់​ពិភពលោក​​លោក​ Warren Buffet ​បាន​ចែក​រំលែក​ដល់​សហគ្រិន​ទូទាំង​ពិភពលោក។ ​ទ្រឹស្ដី​ទាំង​ ៥​នោះ​គឺ​៖

១) មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​ចាយ​លុយ​ (Spend wisely)៖ ​

«បើ​អ្នក​​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ នោះ​​ឆាប់​ៗ​​អ្នក​នឹង​លក់​របស់​​​ដែល​អ្នក​ត្រូវ​ការ​ (If you buy things you don't need, you will sell things you need)។​​ ​អ្នក​ត្រូវ​ចាំ​ជា​ដាច់​ខាត​អំពី​រឿង​នេះ»។ ​​មានន័យ ​​ដោយ​ខ្លី​ថា​ អ្នក​ត្រូវ​ចំណាយ​លុយ​ ​​​ទិញ​អ្វី​ដែល​អ្នក​ត្រូវ​ការ​​ មិន​ទិញ​របស់​អ្នក​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ​ទេ។ ​​ធ្វើ​ដូច្នេះ​​ អ្នក​​ចំណាយ​​ចំ​ខ្ទង់​ ហើយ​ធ្វើ​ដូច្នេះ​​​អ្នក​​នឹង​អាច​មាន​លុយ​សន្សំ​​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​ ខាង​មុខ​​បាន​ទៀត​ផង។

​មុន​​នឹង​ទិញ​ទំនិញ​អ្វី​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​៖ ​​«ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​នេះ​មែន​ទេ? ​​តើ​ខ្ញុំ​កំពុង​ចំណាយ​ច្រើន​ហើយ​មែន​ទេ? ​​តើ​ខ្ញុំ​អាច​សន្សំ​​លុយ​ខ្លួន​ដោយ​មិន​ចាំ​បាច់​ទិញ​របស់​ទាំង​នេះ​បាន​ ទេ?»។ ​​ត្រូវ​ចាំ​សំដី​របស់​លោក​ Warren Buffet ពីរ​ឃ្លា​ទៀត​គឺ​៖ ​១) ​​មិន​ត្រូវ​​​ចាយ​​លុយ​ឥត​ប្រយោជន៍​ ២) ​កុំ​​ភ្លេច​ច្បាប់​ទី​​១

២) សន្សំ​សំចៃ ​
«មាន​មនុស្ស​កំពុង​អង្គុយ​ជ្រក​​ក្រោម​ដើម​​ឈើ​​​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​ដាំ​វា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ (Someone's sitting in the shade today because someone planted a tree a long time ago )»។ ​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ទៀត​របស់​មហាសេដ្ឋី​ Buffet។ ​លោក​ចង់​មាន​ន័យ​ថា​ ការ​សន្សំ​លុយ​ថ្ងៃ​នេះ​ មិន​មែន​បាន​ផល​ថ្ងៃ​នេះ​នោះ​ទេ​ តែ​​វា​ផ្ដល់​ផ្លែ​ផ្កា​នៅ​ថ្ងៃ​អនាគត។ ​អ្នក​អាច​ប្រើ​វា​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​អាសន្ន​ដែល​​អាច​កើត​ឡើង ​​​ជា​យថាហេតុ​​​ ឬ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​វិនិយោគ​​នៅ​ខាង​​ថ្ងៃ​ខាង​មុខ​។ ​ប្រការ​សំខាន់​បំផុត​នោះ ​គឺ​ថា​​ ​ច្បាប់​មួយ​ទៀត​របស់​លោក​ Buffet គឺ​៖ ​​មិន​ត្រូវ​សន្សំ​​លុយ​សល់​ពី​ចំណាយ​នោះ​ទេ​ តែ​ត្រូវ​​សន្សំ​មុន​ការ​ចំណាយ

៣) ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​ត្រូវ​អត់ធ្មត់​ (Think long-term and be patient)

​លោក​ Warren Buffet បាន​លើកឡើង​ដូច្នេះ​ថា​ ៖«​​​មិន​ថា​អ្នក​ឆ្លាត​ ​​មាន​ដុង​ពី​កំណើត​ ឬ​ប្រឹង​ប្រែង​​​យ៉ាង​ណា​នោះ​ទេ​ ​​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេល​វេលា។ ​​អ្នក​មិន​អាច​​បង្កើត​កូន​មួយ​ក្នុង​រយៈ​ពេល​មួយ​ខែ​​​​ដោយ​ឱ្យ​​ស្ត្រី​៩ ​នាក់​ពពោះ​នោះ​ទេ (Someone's sitting in the shade today because someone planted a tree a long time ago )»។ វា​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ​មាន​ពេល​ខ្លះ​អ្នក​​​ប៉ាន់​ស្មាន​​ហួស​​​ពី​លុយ​ដែល​អ្នក​រក​បាន​ក្នុង​មួយ ​ឆ្នាំ​ ហើយ​​ពេល​ខ្លះ​អាច​​ប៉ាន់​ស្មាន​តិច​ពេក​ចំពោះ​​លុយ​ដែល​អ្នក​អាច​រក​បាន​ ក្នុង​រយៈ ពេល​ ១០​ឆ្នាំ។ ​​អ្នក​វិនិយោគ​ ត្រូវ​ការ​រក​ស៊ី​ដោយ​គិត​ពី​​គូរ​ផ្លូវ​វែង​ឆ្ងាយ​ ពោល​គឺ​មិន​មាន​ចង់​រក​ស៊ី​ថ្ងៃ​​នេះ​ ថ្ងៃ​ស្អែក​បាន​ចំណេញ​នោះ​ទេ។ ​វា​ត្រូវ​ការ​ពេល​វេលា​។

៤) ​ការ​ខ្ចី​បុល​ (Borrowing: Limit what you borrow)

​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ជា​ដាច់​ខាត​​ដោយ​រស់​វ័ណ្ឌក​នឹង​ បំណុល។ ​មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ​ការ​ខ្ចី​បុល​គឺ​អាច​គ្រប់គ្រង​បាន។ ដោយ​ឡែក​ ​​ការ​ខ្ចី​បុល​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ណា​មួយ​ ​ហើយ​ការ​ខ្ចី​​លុយ​ទៀត​សោត​គួរ​តែ​មាន​គោលដៅ​ចំណាយ​ច្បាស់​លាស់។ ​​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​​ខ្ចី​លុយ​ ​ដើម្បី​យក​មក​បង្កើត​លុយ។ ​ ​​មុន​នឹង​ខ្ចី​​ អ្នក​ត្រូវ​​វាយ​តម្លៃ​ពី​​លំហូរ​សាច់​ប្រាក់​​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​នៅ​ពេល​អនាគត។ ​អ្នក​គួរ​តែ​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង​​ចំពោះ​ការ​ជំពាក់ ​បំណុល​គេ​ អ្នក​មិន​មែន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​រហូត​នោះ​ទេ។

៥) ​ហានិភ័យ​ (Risk)៖

​​តាម​ទ្រឹស្ដី​របស់​មហាសេដ្ឋី​កំពូល​រូប​នេះ​ ៖ «ហានិភ័យ​​កើត​ចេញ​​​​ពី​អ្វី​ដែល​​យើង​មិន​ដឹង​​អ្វី​ដែល​​ខ្លួន​កំពុង​ធ្វើ (Risk comes from not knowing what you are doing)»។ ​​មនុស្ស​​ម្នាក់​ចង់​រក​លុយ​ ​ហើយ​ចង់​រក​ឱ្យ​បាន​ច្រើន​ និង​ឆាប់​ៗ​​ទៀត​ផង​​ អីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​​​​បាន​យក​លុយ​យ៉ាង​ច្រើន​ទៅ​វិនិយោគ ​​ដោយ​រំពឹង​ថា​​ ​នឹង​ទទួល​បាន​ចំណូល​ច្រើន​មក​វិញ​ ដោយ​ពុំ​បាន​សិក្សា​ និង​វិភាគ​​​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ។ ​​ដូច្នេះ​គួរ​ជៀសវាង​បញ្ហា​នេះ​ អ្នក​​វិនិយោគ​ ក៏​ដូច​ជា​សហគ្រិន​ត្រូវ​តែ​​សិក្សា​ពី​ហានិភ័យ​ផ្សេង​ៗ​​ ហើយ​គ្មាន​ជំនាញ​ និង​​មិន​ដឹង​ពី​វិធី​វិភាគ​នោះ​ទេ​ ត្រូវ​​ទៅ​រក​សេវា​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់៕

ដោយ​ ៖ ឬទ្ធិ

ប្រភព៖​ ndtv

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -