LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

Archive for August 2014

ទ្រឹស្ដី​ ៥​​​ មាន​តម្លៃ​បំផុត​​របស់​លោក​ Warren Buffett ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​

 
ទ្រឹស្ដី​ទាំង​ ៥​ ខាង​ក្រោម​នេះ​ គឺ​ជា​ទ្រឹស្ដី​​សំខាន់ៗ​​​មាន​តម្លៃ​បំផុត​​ ដែល​លោក​​មហាសេដ្ឋី​លំដាប់​ពិភពលោក​​លោក​ Warren Buffet ​បាន​ចែក​រំលែក​ដល់​សហគ្រិន​ទូទាំង​ពិភពលោក។ ​ទ្រឹស្ដី​ទាំង​ ៥​នោះ​គឺ​៖

១) មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​ចាយ​លុយ​ (Spend wisely)៖ ​

«បើ​អ្នក​​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ នោះ​​ឆាប់​ៗ​​អ្នក​នឹង​លក់​របស់​​​ដែល​អ្នក​ត្រូវ​ការ​ (If you buy things you don't need, you will sell things you need)។​​ ​អ្នក​ត្រូវ​ចាំ​ជា​ដាច់​ខាត​អំពី​រឿង​នេះ»។ ​​មានន័យ ​​ដោយ​ខ្លី​ថា​ អ្នក​ត្រូវ​ចំណាយ​លុយ​ ​​​ទិញ​អ្វី​ដែល​អ្នក​ត្រូវ​ការ​​ មិន​ទិញ​របស់​អ្នក​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ​ទេ។ ​​ធ្វើ​ដូច្នេះ​​ អ្នក​​ចំណាយ​​ចំ​ខ្ទង់​ ហើយ​ធ្វើ​ដូច្នេះ​​​អ្នក​​នឹង​អាច​មាន​លុយ​សន្សំ​​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​ ខាង​មុខ​​បាន​ទៀត​ផង។

​មុន​​នឹង​ទិញ​ទំនិញ​អ្វី​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​៖ ​​«ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​នេះ​មែន​ទេ? ​​តើ​ខ្ញុំ​កំពុង​ចំណាយ​ច្រើន​ហើយ​មែន​ទេ? ​​តើ​ខ្ញុំ​អាច​សន្សំ​​លុយ​ខ្លួន​ដោយ​មិន​ចាំ​បាច់​ទិញ​របស់​ទាំង​នេះ​បាន​ ទេ?»។ ​​ត្រូវ​ចាំ​សំដី​របស់​លោក​ Warren Buffet ពីរ​ឃ្លា​ទៀត​គឺ​៖ ​១) ​​មិន​ត្រូវ​​​ចាយ​​លុយ​ឥត​ប្រយោជន៍​ ២) ​កុំ​​ភ្លេច​ច្បាប់​ទី​​១

២) សន្សំ​សំចៃ ​
«មាន​មនុស្ស​កំពុង​អង្គុយ​ជ្រក​​ក្រោម​ដើម​​ឈើ​​​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​ដាំ​វា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ (Someone's sitting in the shade today because someone planted a tree a long time ago )»។ ​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ទៀត​របស់​មហាសេដ្ឋី​ Buffet។ ​លោក​ចង់​មាន​ន័យ​ថា​ ការ​សន្សំ​លុយ​ថ្ងៃ​នេះ​ មិន​មែន​បាន​ផល​ថ្ងៃ​នេះ​នោះ​ទេ​ តែ​​វា​ផ្ដល់​ផ្លែ​ផ្កា​នៅ​ថ្ងៃ​អនាគត។ ​អ្នក​អាច​ប្រើ​វា​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​អាសន្ន​ដែល​​អាច​កើត​ឡើង ​​​ជា​យថាហេតុ​​​ ឬ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​វិនិយោគ​​នៅ​ខាង​​ថ្ងៃ​ខាង​មុខ​។ ​ប្រការ​សំខាន់​បំផុត​នោះ ​គឺ​ថា​​ ​ច្បាប់​មួយ​ទៀត​របស់​លោក​ Buffet គឺ​៖ ​​មិន​ត្រូវ​សន្សំ​​លុយ​សល់​ពី​ចំណាយ​នោះ​ទេ​ តែ​ត្រូវ​​សន្សំ​មុន​ការ​ចំណាយ

៣) ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​ត្រូវ​អត់ធ្មត់​ (Think long-term and be patient)

​លោក​ Warren Buffet បាន​លើកឡើង​ដូច្នេះ​ថា​ ៖«​​​មិន​ថា​អ្នក​ឆ្លាត​ ​​មាន​ដុង​ពី​កំណើត​ ឬ​ប្រឹង​ប្រែង​​​យ៉ាង​ណា​នោះ​ទេ​ ​​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេល​វេលា។ ​​អ្នក​មិន​អាច​​បង្កើត​កូន​មួយ​ក្នុង​រយៈ​ពេល​មួយ​ខែ​​​​ដោយ​ឱ្យ​​ស្ត្រី​៩ ​នាក់​ពពោះ​នោះ​ទេ (Someone's sitting in the shade today because someone planted a tree a long time ago )»។ វា​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ​មាន​ពេល​ខ្លះ​អ្នក​​​ប៉ាន់​ស្មាន​​ហួស​​​ពី​លុយ​ដែល​អ្នក​រក​បាន​ក្នុង​មួយ ​ឆ្នាំ​ ហើយ​​ពេល​ខ្លះ​អាច​​ប៉ាន់​ស្មាន​តិច​ពេក​ចំពោះ​​លុយ​ដែល​អ្នក​អាច​រក​បាន​ ក្នុង​រយៈ ពេល​ ១០​ឆ្នាំ។ ​​អ្នក​វិនិយោគ​ ត្រូវ​ការ​រក​ស៊ី​ដោយ​គិត​ពី​​គូរ​ផ្លូវ​វែង​ឆ្ងាយ​ ពោល​គឺ​មិន​មាន​ចង់​រក​ស៊ី​ថ្ងៃ​​នេះ​ ថ្ងៃ​ស្អែក​បាន​ចំណេញ​នោះ​ទេ។ ​វា​ត្រូវ​ការ​ពេល​វេលា​។

៤) ​ការ​ខ្ចី​បុល​ (Borrowing: Limit what you borrow)

​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ជា​ដាច់​ខាត​​ដោយ​រស់​វ័ណ្ឌក​នឹង​ បំណុល។ ​មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ​ការ​ខ្ចី​បុល​គឺ​អាច​គ្រប់គ្រង​បាន។ ដោយ​ឡែក​ ​​ការ​ខ្ចី​បុល​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ណា​មួយ​ ​ហើយ​ការ​ខ្ចី​​លុយ​ទៀត​សោត​គួរ​តែ​មាន​គោលដៅ​ចំណាយ​ច្បាស់​លាស់។ ​​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​​ខ្ចី​លុយ​ ​ដើម្បី​យក​មក​បង្កើត​លុយ។ ​ ​​មុន​នឹង​ខ្ចី​​ អ្នក​ត្រូវ​​វាយ​តម្លៃ​ពី​​លំហូរ​សាច់​ប្រាក់​​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​នៅ​ពេល​អនាគត។ ​អ្នក​គួរ​តែ​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង​​ចំពោះ​ការ​ជំពាក់ ​បំណុល​គេ​ អ្នក​មិន​មែន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​រហូត​នោះ​ទេ។

៥) ​ហានិភ័យ​ (Risk)៖

​​តាម​ទ្រឹស្ដី​របស់​មហាសេដ្ឋី​កំពូល​រូប​នេះ​ ៖ «ហានិភ័យ​​កើត​ចេញ​​​​ពី​អ្វី​ដែល​​យើង​មិន​ដឹង​​អ្វី​ដែល​​ខ្លួន​កំពុង​ធ្វើ (Risk comes from not knowing what you are doing)»។ ​​មនុស្ស​​ម្នាក់​ចង់​រក​លុយ​ ​ហើយ​ចង់​រក​ឱ្យ​បាន​ច្រើន​ និង​ឆាប់​ៗ​​ទៀត​ផង​​ អីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​​​​បាន​យក​លុយ​យ៉ាង​ច្រើន​ទៅ​វិនិយោគ ​​ដោយ​រំពឹង​ថា​​ ​នឹង​ទទួល​បាន​ចំណូល​ច្រើន​មក​វិញ​ ដោយ​ពុំ​បាន​សិក្សា​ និង​វិភាគ​​​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ។ ​​ដូច្នេះ​គួរ​ជៀសវាង​បញ្ហា​នេះ​ អ្នក​​វិនិយោគ​ ក៏​ដូច​ជា​សហគ្រិន​ត្រូវ​តែ​​សិក្សា​ពី​ហានិភ័យ​ផ្សេង​ៗ​​ ហើយ​គ្មាន​ជំនាញ​ និង​​មិន​ដឹង​ពី​វិធី​វិភាគ​នោះ​ទេ​ ត្រូវ​​ទៅ​រក​សេវា​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់៕

ដោយ​ ៖ ឬទ្ធិ
ប្រភព៖​ ndtv

លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ

លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ
អ្នកដឹកនាំល្អត្រូវមានលក្ខណៈសម្បត្ដិដូចខាងក្រោម៖
១. ភាពទៀងត្រង់៖ បង្ហាញអ្នកក្រោមបង្គាប់នូវសេចក្ដីស្មោះត្រង់ សុចិរិតមិនលាក់ លៀមនូវ គ្រប់សកម្មភាពទាំងអស់របស់ខ្លួន។ ឥរិយាបទឆបោកនឹងមិនធ្វើឲ្យអ្នកដ៏ទៃជឿជាក់ទេ។
២. សមត្ថភាព៖ ផ្អែកទៅលើការអនុវត្ដសកម្មភាពដ៏សមហេតុផល និងគោលការណ៏ដែលមានសីលធម៌របស់អ្នក។ ដូចនេះ មិនត្រូវធ្វើការសម្រេចចិត្ដណាមួយ ដោយពឹងផ្អែកលើអារម្មណ៏ផ្ទាល់ខ្លួន ឬ ចិត្ដចង់ដែលមិនសមហេតុផលនោះទេ។
៣. សម្លឹងទៅមុខជានិច្ច៖ មានគំនិត គោលដៅនិងទស្សនៈវិស័យច្បាស់លាស់សម្រាប់ពេលអនាគត។ ទស្សនៈវិស័យដែលបានបង្កើតនោះ ត្រូវបម្រើផលប្រយោជន៏ដល់អង្គភាពទាំងមូល។ ដូច្នេះហើយអ្នកដឹកនាំមានប្រសិទ្ធភាព ត្រូវបង្កើតទស្សនៈវិស័យអ្វីដែលពួកគេចង់បាន និងត្រូវធ្វើឱ្យសម្រេចបានតាមរបៀណាមួយ។ ពួកគេត្រូវចាប់ឱ្យបាននូវអ្វីដែលជាចំណុចអាទិភាព ដែលអាចផ្ដល់ពីតម្លៃរបស់ពួកគេ។
៤. ការជំរុញនិងលើកទឹកចិត្ដ៖ បង្ហាញពីភាពជឿជាក់នូវរាល់អ្វីដែលយើងធ្វើ តាមរយៈការតស៊ូ ភាពអត់ធ្មត់ទាំងផ្លូវកាយនិងផ្លូវចិត្ដ ព្រមទាំងភាពនឹងធឹងរបស់ខ្លួន នោះអ្នកនិង អាចជំរុញ ទឹកចិត្ដអ្នកដ៏ទៃទៀតធ្វើការងារកាន់តែទទួលបាននូវលទ្ធផលល្អជាងមុន។
៥. ភាពវៃឆ្លាតៈ៖ ខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវ ដំណោះស្រាយសម្រាប់ការងារ និងពេលមានឧបសគ្គក្នុងពេលបំពេញការងារ។
៦. ប្រកាន់គំនិតត្រឹមត្រូវ៖ ប្រព្រឹត្ដល្អនិងមិនរើសអើងទៅកាន់មនុស្សគ្រប់គ្នា។ ភាពលំអៀងគឺជាសត្រូវនៃភាពយុត្ដិធម៌។ ដូចនេះអ្នកដឹកនាំត្រូវចេះ បង្ហាញពីការ ចេះយល់ចិត្ដអ្នកដ៏ទៃ ដោយការចេះឈឺឆ្អាលនិងយក ចិត្ដទុកដាក់លើ អារម្មណ៍ គុណតម្លៃ និងសុខទុក្ខរបស់អ្នកដ៏ទៃ ។
៧. គំនិតទូលំំទូលាយ៖ ស្វែងយល់ឲ្យបានច្រើននូវភាពសម្បូរបែបនៃវប្បធម៌។
៨. ភាពក្លាហាន៖ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ដើម្បីសម្រេចឲ្យបានតាមគោលបំណងរបស់ខ្លួន ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយ។ អ្នកដឹកនាំត្រូវបង្ហាញពីភាពជឿជាក់និងស្ងៀមស្ងាត់ ទោះបីជាស្ថិតនៅក្រោមសំពាធការងារយ៉ាងណាក៏ដោយ ។
៩. ភាពច្បាស់លាស់៖ ប្រើប្រាស់នូវភាពយុត្ដិធម៌ ដើម្បីធ្វើការសម្រេចចិត្ដឲ្យបានត្រឹមត្រូវ និងត្រូវតាមពេលវេលាឬស្ថានកាណ៍។
១០. មានគំនិតច្នៃប្រឌិត៖ ធ្វើការផ្លាស់ប្ដូរដ៏សមរម្យនិងទាន់ពេលវេលានៅក្នុងការរិះគិត ការធ្វើផែនការ និងវិធីដោះស្រាយ។ អ្នកដឹកនាំត្រួវបង្ហាញពីការបង្កើតថ្មីៗដោយគំនិតឆ្នៃប្រឌិតស្របតាមគោលដៅ និងស្វែងវិធីសាស្រ្តល្អៗនិងថ្មីៗសម្រាប់ដោះស្រាយបញ្ហា។ និយាយរួម អ្នកដឹកនាំ ត្រូវតែមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ។
(ប្រភព៖ ខឹម សារិទ្ធ, ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ, ២០១០, BBU) ឬ
(https://www.facebook.com/Khemsarithedu)

ដើម្បី​​​សុំ​ប្រធាន​​ដំឡើង​ប្រាក់​ខែ​បាន​​ជោគជ័យ​​ ​គួរ​អនុវត្ត​យុទ្ធសាស្ត្រ​ទាំង ​៧​​យ៉ាង​នេះ!


រូបភាព​តំណាង​ប្រភព៖​ BBC
ជាទូទៅ បុគ្គលិក​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​ប្រាក់​ខែ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន។ យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​នីមួយៗ មិនមែន​ចេះ​តែ​​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ងាយៗ​នោះ​ទេ​ព្រោះ​ អ្វីៗ​ធ្វើ​ទៅ​តាម​គោលការណ៍​ជា​សំខាន់ មានន័យថា ទាល់​តែ​បុគ្គលិក​នោះ​ ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ទើប​ឆាប់​បាន​ឡើង​ប្រាក់​ខែ។ យ៉ាងណាក៏ដោយ មាន​យុទ្ធសាស្ត្រ​មួយចំនួន ដែល​​ជា​គន្លឹះ ក្នុង​ការ​ទាមទារ​ឲ្យ​ថ្នាក់លើ​របស់​យើង តំឡើង​ប្រាក់ខែ​ឲ្យ​បាន​រហ័ស។

ខាង​ក្រោម​នេះ គឺជាយុទ្ធសាស្រ្ត៧យ៉ាង ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​អាច​សុំ​តំឡើង​ប្រាក់ខែ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត៖

១) រើស​ពេល​វេលា​ដ៏​​សក្ដិ​សម​បំផុត


ការ​ស្នើសុំ​ដំឡើង​ប្រាក់ខែ គឺជា​រឿង​សំខាន់​បំផុត ដូច្នេះ​មិនមែន​នឹកឃើញ​ចង់​បាន​ភ្លាម ហើយ​ទៅ​សុំ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ភាព​បរាជ័យ ច្រើន​ជាង​ជោគជ័យ។ ឧទាហរណ៍​ថា ​ ក្រុមហ៊ុន​អ្នក​​ កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ បែរ​ជា​​អ្នក​​ស្នើ​សុំដំឡើង​ប្រាក់ខែ​ទៅវិញ ដូច្នេះ​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្តល់​នោះ​ទេ។ ក្នុង​ន័យ​នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​កំពុងតែ​ជោគជ័យ ​អ្នក​​អាច​​បង្ហាញ ​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ផង​ដែរ ទើប​ការ​សុំដំឡើង​ប្រាក់ខែ​នេះ គឺ​ជា​ពេល​ដ៏​សក្ដិ​សម​បំផុត។

២) តើ​ប្រធាន​​អ្នក​ មាន​ពេល​ស្តាប់ ឬ ទទួល​សំណើ​ដែរឬទេ?

ពេលខ្លះ បុគ្គលិក​ចេះ​តែ​ដាក់​សំណើ​ទៅកាន់ ប្រធាន របស់​ខ្លួន ខណៈ​ គាត់​កំពុង​មាន​ភារកិច្ច ស្មុគស្មាញ​ជាច្រើន​ដែល​ត្រូវ​បំពេញ។ ដូច្នេះ​បើ​ទោះបីជា ទទួល​យក​សំណើ​​​ក្តី តែ​គាត់​គ្មាន​ពេល​វេលា​ណា​ដើម្បី​មក​គិត និង ពិនិត្យ​ឲ្យ​ច្បាស់​លាស​នោះ​ទេ។ ដូច្នេះ​វា​អាច​ជា​ការ​ចំណាយ​កម្លាំង​ចោលទទេ។ លើស​ពី​នេះ​ទៅទៀត អារម្មណ៍​របស់ ប្រធាន ក៏​ជា​រឿង​​សំខាន់​ផង​ដែរ ព្រោះ​បើ​ទោះបីជា គាត់​មិន​សូវ​មមាញឹក​ក្តី តែ​បើ​មើល​ទៅ​មាន​អារម្មណ៍​មិនល្អ​ដោយសារ​អ្វីមួយ​នោះ​ វា​ក៏​ជា​បញ្ហា​ផង​ដែរ។ ក្នុង​ន័យ​នេះ គប្បី​សង្កេត​មើល​ទាំង សកម្មភាព និង អារម្មណ៍​របស់ អ្នក​គ្រប់​គ្រង់ ថា​ពេលណា​ដែល​យើង​ធ្វើ​ទៅ​មាន​ផល​ល្អ។

៣) ត្រៀម​ហេតុផល​សមស្រប ក្នុង​ពេល​ចរចា​ជាមួយ​ប្រធាន

នៅ​ពេល​ដែល មាន​ការចរចា​តំឡើង​ប្រាក់​ខែ ដោយ​ផ្ទាល់​ជាមួយ​នឹង ប្រធាន​នោះ ប្រាកដជា​មាន​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ។ដូច្នេះ មុន​ពេល​ទៅ​ជួប​ផ្ទាល់​ជា​មួយ​ប្រធាន​លើ​បញ្ហា​សុំ​ដំឡើង​ប្រាក់​ខែ​ ​អ្នក​គួរ​ណាស់​ត្រៀម​ហេតុផល​សមស្រប​ជា​ច្រើន​ដែល​ប្រទាក់ក្រឡា​គ្នា ព្រោះ​វា​ជា​ចំណុច​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រធាន​សម្រេច​ចិត្ត​តាម​បំណង ​របស់​យើង។

៤) ត្រូវ​ដឹង​ពី​ចំណុចខ្លាំង​របស់​ខ្លួន ដោយ​ប្រៀប​នឹង​បុគ្គលិក​ដទៃ

អ្នក​ត្រូវ​បង្ហាញ ពី​សកម្មភាព​ដ៏​សំខាន់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ដែល​បុគ្គលិក​ដទៃទៀត​មិន​អាច​ធ្វើ​ល្អ​ដូច។ វា​ជា​ចំណុច​ដ៏​សំខាន់ ដើម្បី​បង្ហាញ​ថា អ្នក​ពិត​ជា​សាក​សម​ជា​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​អ្នកដទៃ។ ដូច្នេះ នៅ​ពេល​ចរចា​ជា​មួយ​ប្រធាន វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​យើង។

៥) វិភាគ​លើ​ទីផ្សារ​ជាក់ស្តែង

បើ​ទោះបីជា យើង​ជា​បុគ្គលិក​ពូកែ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ក៏​មិន​អាច​តំឡើង​ប្រាក់ខែ​ខ្ពស់​ហួស​ពី​តម្លៃ​នៅ​លើ​ទីផ្សារ​ បច្ចុប្បន្ន​នោះ​ទេ។ ដូច្នេះ​មុន​នឹង​ធ្វើការ​ស្នើ​សុំ​ការ​​ដំឡើង​ប្រាក់ខែ​នោះ យើង​គួរ​ណាស់​តែ​ធ្វើ​ការស្រាវជ្រាវ​លើ ប្រាក់ខែ​ក្នុង​​ដំណែង​ដែល​កំពុង​ធ្វើ​នេះ​ជា​មុន​សិន ថា​តើ​​​តំណែង​ប្រភេទ​ហ្នឹង នៅ​លើ​ទីផ្សារ​ប្រាក់​ខែ​ខ្ពស់​បំផុត​ប៉ុន្មាន?

៦) យល់​ដឹងពី​យុទ្ធសាស្ត្រ​ក្នុង​ពេល​តថ្លៃ

ជាទូទៅ ក្នុង​ពេល​ដែល​តថ្លៃ​តំឡើង​ប្រាក់​ខែ​នោះ ​អ្នក​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​ចំនួន​ដែល​​អ្នក​​ចង់​បាន។ ឧទាហរណ៍​ថា ​អ្នក​​ចង់​ឲ្យ​ក្រុម​ហ៊ុន​ដំឡើង​ប្រាក់​ខែ ១០% ដូច្នេះ​​អ្នក​​គួរ​ប្រាប់​ថា ចង់បាន ការ​តំឡើង ១២ ឬ ១៣ %​នៃ​ប្រាក់ខែ​អ្នក​ ព្រោះ​បើ​ដាក់​សុំ ១០ % ក្រុមហ៊ុន​ប្រាកដ​ណាស់​នឹង​​ដំឡើង​ក្រោម ១០% មិន​ខាន។

៧) ត្រូវ​រៀប​ចំ​ផែនការ​ថ្មី បើ​បរាជ័យ

ប្រសិនបើ ការ​ចរចា​របស់​​អ្នក​​កន្លងមក មិន​ទទួល​ជោគជ័យ​នោះ វា​មាន​ន័យ​ថា យុទ្ធសាស្ត្រ​ដែល​​អ្នក​​បាន​រៀប​ចំ​កន្លងមក នៅ​មិនទាន់​គ្រប់ជ្រុងជ្រោយ​ទេ។ ដូច្នេះ យើង​មិន​គួរ បោះបង់​ចោល​នោះ​​ទេ តែ​ត្រូវ​តែ​ធ្វើ យ៉ាងណា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​សម្រេច​ដំឡើង​ប្រាក់​ខែ​នៅ​ថ្ងៃ​ណា​មួយ តាម​រយៈ​ការ​កែប្រែ​ចំណុច​ខ្វះខាត​របស់​​អ្នក​​កន្លង​មក ជាពិសេស​ក្នុង​ពេល​ចរចា​តែម្តង៕​


ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Top Tips News & BBC

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -