Posted by : luxery supper market July 11, 2014


ក្នុងនាម​ជា​ឪពុក​ម្នាក់ អ្នក​ប្រហែលជា​មាន​ការពិបាក​ក្នុងការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​ ខ្លួន​ណាស់​។ ប៉ុន្តែ យើង​មាន​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ធ្វើអោយ​ឪពុក​គ្រប់រូប​ក្លាយខ្លួន​ជា​មនុស្ស​ដ៏​ចាំបាច់​បំផុត​ សម្រាប់​កូនស្រី​របស់​ខ្លួន ជាពិសេស​ក្នុង​ទំនាក់ទំនង​រាល់ថ្ងៃ​តែម្តង​។
១. ​ចាប់អារម្មណ៍​
​ចូរ​ចំណាយ​ពេលវេលា​ចាប់អារម្មណ៍​ចំពោះ​នាង​ភ្លាមៗ ជាពិសេស​ចាប់ពី​ថ្ងៃ​ខួបកំណើត​របស់​នាង​តែម្តង​។ ចូរ​មើល​កាយវិការ​របស់​នាង​អោយ​ដូចជា​ទារក​ម្នាក់​អញ្ចឹង​។ ហើយ​ចូរ​ស្តាប់ លេង និង​អាន​រឿងនិទាន​អោយ​នាង​ស្តាប់ និង​ផ្តល់​ជា​ទំនុកចិត្ត​ដល់​នាង​ថា អ្នក​ពិត​ជា​ចាប់អារម្មណ៍​ចំពោះ​នាង​មែន​។
២. ​ស្តាប់​នាង​និយាយ​
​កូនស្រី​ភាគច្រើន​ចូល​ចិត្ត​និយាយ ហើយ​ជាទូទៅ ពួកគេ​ក៏​និយាយ​ច្រើន​ជាង​ក្មេង​ប្រុស​ដែរ​។ ចូរ​ស្តាប់​នាង​និយាយ ការ​ប្រាប់​អំពី​ក្តី​ស្រមៃ​របស់​នាង និង​រក្សា​ការសម្ងាត់​ដែល​នាង​ប្រាប់​អោយ​អ្នក​ដឹង​នោះ​ផង ដោយ​មិន​ខ្វល់​ថា​ជា​រឿង​ល្អ ឬ​អាក្រក់​ឡើយ​។​
៣. ផ្តល់​ការគាំទ្រ​
​ការផ្តល់​នូវ​ការគាំទ្រ និង​ទំនុកចិត្ត​ចំពោះ​ស្ថានភាព​ដែល​ពិបាកៗ អាច​ក្លាយទៅជា​រឿង​មាន​ប្រយោជន៍​ជាង​ការចំណាយ​ពេល​និយាយ​អប់រំ អោយ​នាង​ស្តាប់​ទៅ​ទៀត​។​
៤. ​លើកទឹកចិត្ត និង​ផ្តល់​ជា​ទំនុកចិត្ត​ដល់​នាង​
​ចូរ​ផ្តល់​ការលើកទឹកចិត្ត​ដល់​នាង អោយ​នាង​មាន​ទម្លាប់​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ដូចជា ការអាន​សៀវភៅ​ថ្មីៗ និង​បើកបរ​ជាដើម​។ អ្នក​ក៏​អាច​ជម្រុញ​អោយ​នាង​ធ្វើ​អ្វីមួយ​អោយ​ទទួលបាន​ភាពជោគជ័យ​ទាំងស្រុង​ ផង​ដែរ​។
៥. ​ទំនាក់ទំនង​
•​    ​ចែករំលែក​បញ្ហា ៖ អោយ​នាង​និយាយ​វា​ដោយ​បើកចំហរ​ជាមួយ​អ្នក​អំពី​ការបារម្ភ ឬ​ប្រធានបទ​ណាមួយ​ដែល​នាង​ចង់​និយាយ អោយ​ដូចគ្នា​នឹង​នាង​ធ្វើ​ចំពោះ​ម្តាយ​ដែរ​។
•​    ​បើកចំហរ និង​ស្មោះត្រង់ ៖ ចូរ​បញ្ជូន​អារម្មណ៍​របស់​អ្នក​ទាំងអស់​ដូចជា ក្តីស្រឡាញ់ ការគិត មោទនភាព ឬ​ការមិនសប្បាយចិត្ត អោយ​នាង​ដឹង​ដោយ​ផ្ទាល់ ប៉ុន្តែ ត្រូវតែ​ស្ថិត​ក្នុង​អាកប្បកិរិយា​គាំទ្រ​ដល់​រូបនាង​ផង​។ រឿងនេះ​នឹង​ជួយ​អោយ​នាង​មាន​មោទនភាព​ចំពោះ​អារម្មណ៍​អ្នក​បាន​។
៦. ​បង្ហាញ​អោយ​នាង​ដឹងថា អ្នក​ជឿជាក់​លើ​រូបនាង​
​ចូរ​ផ្តល់នូវ​ការជឿជាក់​អោយ​នាង​ដឹងផង ទៅ​តាមរយៈ​ការចែករំលែក​រឿង​អាថ៌កំបាំង​របស់​អ្នក​តែម្តង​។​
៧. ​យល់ព្រម​នឹង​នាង​
​មិន​ខ្វល់​ថា​អ្នក​យល់ព្រម ឬ​មិន​យល់ព្រម​ទេ ចូរ​ធ្វើ​ការគាំទ្រ និង​យល់​ស្រប​តាម​ការសម្រេច​ចិត្ត​របស់​នាង​ទៅ​។ ស្ថិត​ក្នុង​ករណី​ដែល​នាង​មិន​អាច​សម្រេច​ចិត្តបាន ចូរ​និយាយប្រាប់​នាង និង​វិភាគ​ទៅ​លើ​ជម្រើស​ជា​ច្រើន​ជាមួយ​គ្នា និង​ដោះស្រាយ​លើ​បញ្ហា​ស្ថានភាព​ដែល​កំពុងតែ​កើតមាន​ចំពោះ​មុខ​។
៨. អោយ​នាង​សាង​កំហុស និង​រៀន​ចេះ​ពី​កំហុស​ដែល​នាង​សាង​នោះ​
​មិន​ត្រូវ​ស្តីបន្ទោស​កូនស្រី​អ្នក​ក្នុងពេល​ដែល​នាង​ធ្វើការ​សម្រេចចិត្ត​ ខុស និង​សាង​កំហុស​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ ចូរ​បង្រៀន​នាង​អោយ​ចេះ​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​នាង​បាន​សម្រេច​ចិត្ត​ រួច និង​សិក្សា​ពី​កំហុស​ទាំង​នេះ​។
៩. ចំណាយ​ពេល​វេលា​សប្បាយៗ​ជាមួយគ្នា​
​ចូរ​ចំណាយ​ពេលវេលា​ពិសេសៗ​ជាមួយ​គ្នា​ផង​ទៅ​ដូច​ជា ការមើល​កុន ដើរ​ទិញ​ឥ​វ៉ាន់ និង​លេង​ហ្គេម​ផ្សេងៗ​។ ចូរ​គិតថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មាន​វ័យ​ប្រហាក់ប្រហែលគ្នា ដើម្បី​អ្នក​អាច​ជួយ​នាង​ដោយ​បើកចំហរ​បាន​។
១០. ​ប្រាប់ថា “​នាង​ជា​មនុស្ស​ស្រី​ដែល​ស្អាត​”
​សរសើ​នាង ដើម្បី​អោយ​នាង​អាច​ញញឹម​បាន​យ៉ាង​ស្រស់​។ ការនិយាយ​នូវ​ពាក្យ​ថា “​ស្រស់ស្អាត​” ចេញពី​ក្រអៅបេះដូង​បែបនេះ នឹង​ជួយ​អោយ​នាង​យល់ថា ខ្លួនឯង​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​ពី​ខាងក្នុង​ជាង​ខាងក្រៅ​ទៅទៀត​៕

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -