- Back to Home »
- ចំណេះដឹងទូទៅ »
- របៀបកំណត់គោលដៅជីវិត
Posted by : luxery supper market
July 24, 2014
យើង ជឿជាក់ថា៖ “មនុស្សគ្រប់រូបតែខ្វាយខ្វល់នឹងគោលដៅជីវិត
ឬ គោលដៅការងារជាអាជីពខ្លួន។ អ្នកខ្លះ ចាប់ផ្តើម កំណត់គោលដៅការងារខ្លួន តាំងពីដើមមកម្ល៉េះ តែពេលខ្លះ ពួកគេក៏បំភ្លេចវាចោលទៅវិញ ដោយមិនគិតពីសារប្រយោជន៍ នៃការកំណត់គោលដៅ។ ប្រសិនបើ អ្នកមិនកំណត់គោលដៅការងារ និងអាជីពទេ ហើយបែរជាទៅខ្វល់នឹងរឿងផ្សេង គ្មានប្រយោជន៍ អ្នកអាចវង្វេងផ្លូវ ចេះតែធ្វើដំណើរទៅដោយគ្មានទិសដៅ និងរសាត់អណ្តែតគ្មានទីតំបន់ពិតប្រាកដ។
ទីបញ្ចប់ អ្នកទៅដល់កន្លែង១ដែលអ្នកមិនចង់ទៅ។
ការកំណត់គោលដៅការងារ អាចជួយឲ្យអ្នក មានការអភិវឌ្ឍ និងអាច ធ្វើដំណើរឆ្ពោះទៅរកគោលបំណងនៃជីវិតពិតប្រាកដ។
គោលដៅត្រូវបានគេបែងចែកជា២ប្រភេទ គឺគោលដៅរយៈពេលវែង និងរយៈពេលខ្លី។ គោលដៅរយៈពេលវែង គឺមានថេរ វេលាពី១-៥ឆ្នាំ ឬលើសពីនេះ។រីឯ គោលដៅរយៈពេលខ្លី សំដៅយកគោលដៅដែលមានថេរវេលាតិចជាង៣ឆ្នាំ។
គោលដៅជួយអ្នកឲ្យសម្រេចបានសក្តានុពលដ៏ខ្លាំងក្លា។ បើគ្មានគោលដៅ អ្នកនឹងដឹកនាំខ្លួនអ្នកផ្ទាល់ទៅតាមសភាពធម្មជាតិ សកម្មភាពគ្មានការរៀបចំ ធ្វើឲ្យអ្នកមានអារម្មណ៍មិនសុវត្ថិភាពមិនសុខស្រួលជារៀងរាល់ថ្ងៃ រារាំងអ្នកមិនឲ្យមានការរីកចម្រើនលូតលាស់ឡើយ។ វាមិនអនុញ្ញាតឲ្យអ្នកក្លាយទៅជាមនុស្សល្អបំផុតដែលអ្នកអាចធ្វើបាន នោះទេ។
តាមរយៈការកំណត់គោលដៅអ្នកបានកំណត់ទិសដៅដើម្បីប្រយុទ្ធ។ ទិសដៅនេះធ្វើឲ្យអ្នកចេញដំណើរឆ្ពោះទៅរកទីកន្លែងថ្មី បរិបទថ្មី ស្ថានភាពថ្មីដែលជួយអ្នកក្នុងការរីកចម្រើនលូតលាស់។ វាអាចពង្រីកវិសាលភាពខ្លួនអ្នកផ្ទាល់ និងធ្វើឲ្យអ្នកឈានឆ្ពោះទៅរកវិថីថ្មី។ ឧទាហរណ៍៖ ការកំណត់ពេលវេលាសម្រាប់រត់ អាចឲ្យអ្នកដឹងថា៖ “អ្នកគួរតែរត់បានលឿនជាងនេះ”។ ការកំណត់ទិសដៅ ក្នុងសម្រកទម្ងន់អាចធ្វើឲ្យអ្នកដឹងថា៖“សកម្មភាពណាដែលបង្កឲ្យ ប៉ះពាល់ដល់ការសម្រកទម្ងន់”។ ការកំណត់ទិសដៅការងារ ជួយជម្រុញអ្នកមិនឲ្យទោរទន់ទៅរកអ្វីផ្សេង ក្រៅពីតម្រូវការ។
នៅក្នុងជំហាននៃការសម្រេចបានគោលដៅ ខ្ញុំស្រាប់តែរកឃើញថា៖ “ខ្លួនឯងបានទៅដល់កន្លែងថ្មីមួយដែលខ្ញុំមិនធ្លាប់ដឹង សោះ ថាខ្ញុំមានវាពីមុនមក”។បើគ្មានគោលដៅទាំងនោះ ខ្ញុំប្រហែលជាគ្មានការខំប្រឹងតស៊ូដែរ។ ការកំណត់គោលដៅ បានធ្វើឲ្យខ្ញុំមានសមត្ថភាពប្រយុទ្ធ និងឈ្នះរបាំងបញ្ហាជាច្រើនរាប់មិនអស់ ដើម្បីឆ្លងទៅកាន់ម្ខាងទៀត។ វាបានធ្វើឲ្យខ្ញុំយល់ដឹងពីខ្លួនឯងជាច្រើន ហើយរៀនចេះពីអី្វៗគ្រប់យ៉ាងទាំងខ្លួនខ្ញុំផ្ទាល់ និងជីវិត ប្រសិនបើប្រៀបធៀបទៅនឹងការដែលខ្ញុំគ្មានគោលដៅ វាខុសគ្នាឆ្ងាយណាស់។
តើអ្នកអាចស្វែងរកគោលដៅពិតនៅក្នុងជីវិតរបស់យើងដោយរបៀបណា? វាមិនមែនសំដៅទៅលើការងារ កាតព្វកិច្ចប្រចាំថ្ងៃ ឬគោលដៅរយៈពេលវែងនោះទេ។ វាសំដៅទៅលើហេតុផលពិតប្រាកដដែលថា តើមូលហេតុអ្វីបានជាអ្នកនៅទីនេះ ជា ពិសេស នោះគឺថា ហេតុអ្វីបានជាអ្នករស់នៅរបៀបនេះ។
អ្នកត្រូវរៀនឆ្លើយសំណួរខាងក្រោមនេះ៖
១. ចាប់ពីពេលនេះ រហូតដល់៥ឆ្នាំទៀត តើខ្ញុំត្រូវទទួលអាជីពការងារជាអ្វី?
២. ហេតុអ្វីបានជាខ្ញុំចង់បានវា?
៣. ខ្ញុំអាចឈានជើងទៅដល់ទីនោះ ដោយវិធីណា?
៤. តើមានជំនាញអ្វីបន្ថែមទៀតទេ ដែលតម្រូវឲ្យខ្ញុំទៅដល់ទីនោះ?
៥. តើអ្នកណាខ្លះ អាចជួយខ្ញុំទៅដល់ទីនោះ?