Pages
Powered by Blogger.
Blog Archive
ENTERTAINMENTS
Online Market
Labels
- ចំណេះដឹងទូទៅ (42)
- ទស្សនៈវិស័យ (3)
- ទូរសព្ទ័ (1)
- ទេសចរ (1)
- បន្លែ (2)
- ព័ត៌មានវិទ្យា (3)
- ភោជនីយដ្ឋាន (2)
- វត្ថុអនុស្សាវរីយ៏ (1)
- សមាជិកក្រុម (7)
- សំលៀកបំពាក់ (7)
- ស្បែកជើង (2)
Contributors
Followers
Blogger templates
ការអនុវត្តគម្រោង
សង្ខេបមេរៀន
•លំនាំដើមអំពីការអនុវត្តគម្រោង
•ការរៀបចំគំនូសតាង របស់ Gantt
គោលបំណងនៃមេរៀន
នៅចុងបញ្ចប់នៃមេរៀននេះនិស្សិតអាចយល់ដឹងអំពី:
• ការកំណត់ពេលវេលានៃសកម្មភាពគម្រោង ដោយប្រើបច្ចេកទេសគំនូសតាងរបស់ Gantt
6.1 លំនាំដើម
ក្នុងអំឡុងពេលគ្រប់គ្រងគម្រោងមួយគួរតែផ្តោតទៅលើកត្តាបីជាមូលដ្ឋានដូចខាងក្រោមៈ
1 គុណភាព: តើគម្រោងការងារដែលអនុវត្តមានគុណភាពល្អដែរឬទេ?
2 ការចំណាយ: តើគម្រោងបានអនុវត្តនៅក្នុងថវិកាដែលបានគ្រោងទុកដែរឬទេ?
3 ពេលវេលាៈ តើគម្រោងត្រូវបានបញ្ចប់ក្នុងពេលដែលបានគ្រោងទុកដែរឬទេ (ឬមុន ថ្ងៃដែលបានកំណត់?)
កត្តានីមួយៗទាំងនេះត្រូវបានបញ្ជាក់ក្នុងអំឡុងដំណាក់កាលធ្វើផែនការ (ការបង្កើត) ។ ការបញ្ជាក់ទាំងនេះបង្កើតជាមូលដ្ឋានសម្រាប់ការត្រួតពិនិត្យក្នុង អំឡុងពេលនៃដំណាក់កាលការអនុវត្តគំរោង។

គំរូនៃជំហ៊ាននៃដំណាក់កាលអនុវត្ដន៍គំរោង
៦.២ការធ្វើផែនការលើកត្តាគុណភាព
គុណភាពនៃគម្រោងបានមកពីភាពលម្អិតនៃភាពជាក់លាក់នៃគំរោង ហើយត្រូវ យកចិត្តទុកដាក់ទៅលើភាពពិស្តារដើម្បីធ្វើឱ្យប្រាកដថាលទ្ធផល នៃសកម្មភាពគឺមានស្តង់ដាដែលមានតម្រូវចាំបាច់សំរាប់គម្រោង។
គុណភាពនៃគម្រោងបានមកពីភាពលម្អិតនៃភាពជាក់លាក់នៃគំរោង ហើយត្រូវ យកចិត្តទុកដាក់ទៅលើភាពពិស្តារដើម្បីធ្វើឱ្យប្រាកដថាលទ្ធផល នៃសកម្មភាពគឺមានស្តង់ដាដែលមានតម្រូវចាំបាច់សំរាប់គម្រោង។
៦.៣ ភាពជាក់លាក់នៃគម្រោង
ភាពជាក់លាក់នៃគំរោងគួរតែត្រូវបានសរសេរសម្រាប់ឯកតានីមួយៗនៃការងាររបស់គម្រោង។ ពួកគេគួរតែរួមបញ្ចូលទាំងសំភារៈសំរាប់ប្រើប្រាស់ ការសំរេចអោយបាននូវស្តង់ដា, ការធ្វើតេស្តត្រូវបានគេអនុវត្ត និង ចំនួននៃវត្ថុនីមួយៗត្រូវបានធ្វើឡើង។

ឧទាហរណ៍ភាពជាក់លាក់នៃគម្រោង
សកម្មភាពបង្កើតផ្ទាំងរូបភាពអប់រំសាធារណៈស្តីពីអនាម័យៈ ផ្ទាំងរូបភាពគួរតែគ្រប ដណ្តប់លើប្រធានបទការធ្វើអនាម័យជាមូលដ្ឋាន (ពោលគឺការលាងដៃមុនពេលបរិភោគអាហារនិងបន្ទាប់ចេញពី បង្គន់អនាម័យ) ផងដែរ។ ផ្ទាំងរូបភាពគួរតែត្រូវបានរចនាឡើងសម្រាប់ ក្រុមគ្រួសាររបស់ ប្រជាជនកម្ពុជាដែលរស់នៅតាមជនបទដោយប្រើភាសារខ្មែរសាមញ្ញងាយយល់ ផ្ទាំងរូបភាពគួរតែមានរំលេចពណ៌ហើយត្រូវមានការប្រុងប្រយ័ត្នទៅលើភាពសមរម្យ ។ ការធ្វើតេស្តសាកល្បងដើម្បីកំណត់មនុស្សដែលមានការយល់ដឹងពីសារ។ បន្ទាប់ ពីការធ្វើតេស្តសាកល្បងហើយ ច្បាប់ចម្លងនៃផ្ទាំរូបភាពចំនួន១,២០០ ច្បាប់ គឺត្រូវបានគេផលិតឡើងនៅលើផ្ទាំងក្រដាសក្រាស់និងមានអ៊ុតប្លាស្ទិចពីលើ។
៦.៣ការធ្វើផែនការលើកត្តាពេលវេលា

គោលបំណងនៃការធ្វើផែនការនេះគឺដើម្បីស្វែងរកពេលវេលាឆាប់បំផុតដែលចាំបាច់ដើម្បីបញ្ចប់គម្រោង។
ជំហាន:
១ អនុវត្តទៅលើពេលវេលាដែលត្រូវការសម្រាប់សកម្មភាពនីមួយៗ
២ បន្ទាប់មកអនុវត្តសកម្មភាពបន្តបន្ទាប់តាមលំដាប់ ដែលសកម្មភាពខ្លះអាចអនុវត្ត ពេលដំណាលគ្នាឬក្នុងពេលតែមួយ។
៣ កត្តាសំខាន់នៃពេលវេលាទាំងបី
- រយៈពេលនៃជំហាននីមួយៗ
- អាចត្រូវបានចាប់ផ្តើម រាល់ជំហាននៃពេលវេលាដែលលឿនបំផុតនៅពេលណា
- អាចត្រូវបានចាប់ផ្តើម រាល់ជំហាននៃពេលវេលាដែលយឺតបំផុតនៅពេលណា

ការប៉ាន់ប្រមាណអំពីតំរូវការនៃពេលវេលាគឺជាការលំបាកបំផុតហើយវាក៏ជារឿងងាយស្រួលបំផុតផងដែរ
ប្រសិនប្រភេទនៃគំរោងការងារនោះត្រូវបានធ្វើឡើងដោយមនុស្សដែលមិនធ្លាប់មានបទពិសោធអំពីការងារនោះ
។
៦.៣.១ ឧបករណ៍នៃការធ្វើផែនការពេលវេលា
ក ) គំនូសតាង Gantt: បានដាក់ឈ្មោះបន្ទាប់ពីលោក Henry Gantt និងវិស្វករនៃប្រភេទសហគ្រាសដែលបានណែនាំវិធីសាស្រ្តក្នុងឆ្នាំ 1900 នេះ។ ដើម្បីបង្កើតគំនូសតាង Gantt:
១ ដកស្រងនូវដំណើរការដែលមានភាពចាំបាច់ដើម្បីបញ្ចប់គម្រោងនិងពេលវេលាសម្រាប់ជំហាននីមួយៗ។
២ បន្ទាប់មករាយជំហានខាងក្រោមទៅផ្នែកខាងឆ្វេងនៃតារាងនិងពេលវេលានៅតាមជួរខាងក្រោម
៣ ដាក់ស្រមោលឬគូរជាខ្សែបន្ទាត់កាត់និងតារាងសំរាប់ជំហាននីមួយៗធ្វើការចាប់ ផ្តើមពីកាលបរិច្ឆេទដំបូងនិងបញ្ចប់នៅក្នុងកាលបរិច្ឆេទដែលបានរំពឹងទុក។

៤
ជំហានស្របមួយចំនួនអាចត្រូវបានអនុវត្តនៅពេលដូចគ្នារឺពេលតែមួយ
ឧទាហរណ៍នៃគំនូសតាង Gantt
ឧទាហរណ៍នៃគំនូសតាង Gantt
សកម្មភាពរយៈពេលនៅក្នុងសប្តាហ៍
សកម្មភាព Activity
|
រយះពេលក្នុងមួយសប្តាហ៏
|
|||||
1
|
2
|
3
|
4
|
5
|
6
|
|
1.ការរៀបចំបញ្ជីសំណួរ
|
||||||
2.ការរៀបចំសិក្សាស្រាវជ្រាវ
|
||||||
3.ការរៀបចំការបណ្តុះបណ្តាលបុគ្គលិក
|
||||||
4.ការចុះតាមដានត្រួតពិនិត្យ
|
||||||
5.ការជីកអណ្តូងនៅក្នុងភូមិអេ
|
||||||
6.ការជីកអណ្តូងនៅក្នុងភូមិប៊ី
|
||||||
7.ការចុះត្រួតពិនិត្យអណ្តូង
|
៦.៣.២ការធ្វើផែនការនិងត្រួតពិនិត្យលើកត្តាចំណាយ
១ លុយអាចត្រូវបានចំណាយតែទៅលើផ្នែកនៃថវិកាដែលបានអនុម័តតែប៉ុណ្ណោះ
២ នៅពេលដែលថវិកាត្រូវបានកំណត់និងអនុម័តរួចហើយ ថវិការនោះមិនអាចធ្វើការចំណាយទៅលើរបស់ដែលមិនត្រូវបានរួមបញ្ចូលនោះទេ។ ប្រសិន បើថវិកាមួយត្រូវបានចំណាយលើស ហើយអ្នកមានបំណងចង់ផ្ទេរប្រាក់ពីថវិកាមួយផ្សេងទៀតមកប្រើប្រាស់ដាច់ខាតត្រូវតែមានការយល់ព្រមអនុម័តពីម្ចាស់ផ្តល់ជំនួយជាមុនសិន។
៣ ជាធម្មតាម្ចាស់ជំនួយគឺអាចបត់បែនបានហើយនឹងអនុញ្ញាតឱ្យ ប្រសិនបើគំនិតនោះត្រូវបានអនុញ្ញាត្តិពីដំបូងហើយប្រសិនបើមានហេតុផលគ្រប់គ្រាន់រឺច្បាស់លាស់។
៤ អ្នកគ្រប់គ្រងគម្រោងត្រូវតែត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នទៅលើការចំណាយដើម្បីធ្វើឱ្យប្រាកដថាសកម្មភាពទាំងអស់អាចនឹងត្រូវបញ្ចប់ តាមការគ្រោងទុកនិងសំរេចបាននូវគោលបំណងនៃគម្រោងនេះសម្រេចបាន។
ឧទាហរណ៍នៃរបាយការណ៍ហិរញ្ញវត្ថុ

លេខកូដ
|
ប្រភេទថវិកា
|
រាយមុខទំនិញ
|
ចំនួនចំណាយ
|
ថវិកាអនុម័ត
|
តុល្យការ
|
នៅសល់សរុប
|
001
|
ប្រាក់បៀវត្ស
|
1
អ្នកគ្រប់គ្រង
|
3,000
|
6,000
|
3,000
|
|
3
ប្រធានក្រុម
|
5,000
|
10,800
|
5,800
|
|||
2
អ្នកបច្ចេកទេស
|
7,000
|
14,400
|
7,400
|
|||
16,200
|
||||||
002
|
ការផ្សព្វផ្សាយសំភារៈ
|
50
ផ្ទាំងរូបភាព
|
100
|
100
|
0
|
|
Flipcharts
|
200
|
300
|
100
|
|||
100
|
||||||
003
|
ការបណ្តុះបណ្តាល
|
3
គ្រូបណ្តុះបណ្តាល
|
6,300
|
12,600
|
6,300
|
|
ប្រាក់ឧបត្ថម្ភ
|
2,400
|
4,800
|
2,400
|
|||
18,700
|
||||||
សរុបចំនួននៅសល់
|
35,000
|
ក្រុមទី មេរៀនទី០៦ បន្ទប់លេខ ២០៣
(ងួន ម៉ូវ)
Tag :
ចំណេះដឹងទូទៅ,
មុខងារអ្នកគ្រប់គ្រង
អ្នកគ្រប់គ្រងទូទៅ
ជាអ្នកដឹកនាំសកម្មភាពនិងប្រតិបត្តិការរបស់និយោជិតនៅគ្រប់កំរិតនៅក្នុងអង្គភាព
អ្នកគ្រប់គ្រងគឺជាអ្នកចេញគោលនយោបាយ,បទបញ្ជាផ្ទៃក្នុង ផែនការជាយុទ្ធសាស្រ្ត ត្រូវពិនិត្យ ផ្នែក
សំខាន់ និងសាខារបស់ ក្រុមហ៊ុន។ និយាយ ជារួម គឺ ជាអ្នកត្រួ តពិនិត្យ ការងាររបស់អ្នកដទៃ
ដើម្បីធានាថាអង្គភាពសំរេចបានគោលដៅដែលបានគ្រោងទុក ។
ជាអ្នកទទួលខុសត្រូវខ្ពស់របស់អង្គភាពដែលទទួលខុសត្រូវកំពូលឬគ្រប់គ្រងអង្គភាពទាំងមូល
។ជាទូទៅជាអ្នករៀបចំផែនការណ៏យុទ្ធសាស្រ្ត សំរាប់ដំណើរការរយះពេលវែងរបស់អង្គភាពនិងផ្តោតលើដំណើរការរីកចំរើននិងប្រសិទ្ធិភាពទាំងមួលរបស់អង្គភាព
។ និងយកចិត្តទុកដាក់ទៅលើការ ទំនាក់ទំនងរវាងអង្គភាព និងបរិយាកាស ខាងក្រៅរបស់អង្គភាពហើយត្រូវធ្វើការងារយ៉ាងជិតស្និតជាមួយបុគ្គលខាងក្រៅ និងអង្គភាពទាំង ឡាយ
លេខាធិការ
លេខាធិការជាទូទៅគឺជាអ្នកទទួលខុសត្រូវសម្រាប់ការងារទាក់ទងទៅនឹងការងារស្មៀនបញ្ជាទូរស័ព្ទ
និងការទទួលខុសត្រូវផ្នែករដ្ឋបាល ខណៈពេ លដែល តំណាង ឱ្យ ការិយាល័យ ប្រតិបត្តិ ក្នុង ពេល ដំណាលគ្នា។
នាងត្រូវតែ តម្រង់ទិស អោ យបាន ច្បាស់ លាស់ អំពីសមត្ថភាពជាច្រើននិងជាតំណាងផ្ទាល់ខ្លួននិងវិជ្ជាជីវៈរបស់ការិយាល័យអ្នកចាត់ការទូទៅនេះ។
ជាញឹកញាប់លេខាធិការសំរបសំរួលគម្រោងការងារអន្តរនាយកដ្ឋាននិងបម្រើជាអ្នកឆ្លើយឆ្លងរវាងអ្នកចាត់ការទូទៅនិងបុគ្គលិកក្រុមហ៊ុនផ្សេងទៀតរបស់នាង។
អ្នកគ្រប់គ្រងធនធានមនុស្ស
គឺទទួលខុសត្រូវសមាសធានមុន្សនៅក្នុងអង្គភាពទាំងមូល
។ការងារនេះរួមមាន ព្យាករណ៏តំរូវការធនធានមនុស្ស ការប្រកាសជ្រើសរើស ការចំរាញ់
ការអប់រំ ការ បណ្តុះ បណ្តាល និងការអភិវឌ្ឍន៏
ការវាយ តំលៃ ប្រតិបត្តិ ការ និង ប្រពន្ធ័ ទូទាត់ ដ៏សម មួយ ដើម្បី ដំណើរការធានាអោយបាននូវការរក្សាធនធានដែលមានសមត្ថភាពចំណេះដឹង
និង បទ ពិសោធន៏ចំពោះការងារ ណិងអោយធ្វើការឋិតថេរយូរអង្វែងក្នុងអង្គភាព ។
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
ទទួលខុសត្រូវក្នុងការរៀបចំហិរញ្ញវត្ថុរបស់អង្គភាពទាំងមូលដើម្បីដឹងពីទ្រព្យសម្បត្តិរបស់អង្គភាពទាំអមូល។ អ្នកគ្រប់គ្រងដែលនូវផ្នែកនេះទទួលខុសត្រូវលើគណនេយ្យ ការវិនិយោគ គំរោង ថវិការ
និងការត្រួតពិនិត្យការចាយវាយផ្សេងៗ ។
អ្នកគ្រប់គ្រងម៉ាឃីធីង
គឺជាអ្នកដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៏ផលិផលក៏ដូចជាការសិក្សាលើតំលៃផលិតផល
កាវិភាគទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត
ការបែងចែកនិង សេវាកម្មផ្សេងៗសំរាប់អង្គភាព ។
អ្នកគ្រប់គ្រងផលិផល
គឺជាអ្នទទួលខុសត្រូវសំរាប់សកម្មភាពទាំងឡាយណាដែលទាក់ទងនិងការផលិផលិតផល
ការ គ្រប់គ្រងសន្និធិ ការគ្រប់គ្រងគំរោង ការរចនាផលិផល ការត្រួតពិនិត្យផលិតកម្ម
បរិមាណ និងគុណភាពនៃផលិតផលដើម្បីធានាអោយបាននូវបទដ្ឋានអង្គភាពដែលបានកំណត់ទុក ។
Tag :
ចំណេះដឹងទូទៅ,
កំរិតនៃអ្នកគ្រប់គ្រង
-
Top Managerជាអ្នកធ្វើការសំរេចចិត្តជាយុទ្ធសាស្រ្តរយះពេលវែងអំពីផលិតផលនិងសេវាកម្មផលិតផល
-
Middle Manager ជាអ្នកអនុវត្តកម្មវិធីនិងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
-
Operational Manager ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃ
កំរិតទាំងអស់ខាងលើនេះត្រូវតែមានលក្ខណះច្នៃប្រឌិតខ្ពស់និងចេះអភិវឌ្ឍន៏ដំណោះស្រាយផ្សេងៗដើម្បីឆ្លើយតបនិងបញ្ហានានា
។
កំរិតនីមួយៗ ត្រូវមាន ព័ត៌មាន និង ប្រពន្ធ័ព័ត៌មានផ្សេងៗគ្នា ។
កំរិតនីមួយៗ ត្រូវមាន ព័ត៌មាន និង ប្រពន្ធ័ព័ត៌មានផ្សេងៗគ្នា ។
Tag :
ចំណេះដឹងទូទៅ,
តើអ្នកគ្រប់គ្រងត្រូវដឹងពីអ្វីខ្លះ?
អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតប្រជែងក្នុងបរិយាកាសអាជីវកម្មហើយពួកគេកំណត់នូវយុទ្ធសាស្រ្ត
ក្រុមហ៊ុន ដើម្បីឆ្លើយបតទៅនឹងការបែងចែកធនធានមនុស្សនិងហិរញ្ញវត្ថុដើម្បីសំរេចអោយបាននូវ យុទ្ធសាស្រ្ត ហើយនឹងសំរបសំរួលការងារ។តាមរយះការងារទាំងនេះពួកគេ ត្រូវហ្វឹកហាត់ភាព ជា អ្នកដឹកនាំ ប្រកប ដោយទំនូលខុសត្រូវ ។ កិច្ចការនៃការគ្រប់គ្រងគឺត្រូវបង្កើត គំរូចេញពី ស្ថាន ភាពជាច្រើន ដែលប្រឈមដោយក្រុមហ៊ុនហើយបង្កើតផែនការសកម្មភាពដើម្បីដោះស្រាយបញ្ហានូវក្នុងក្រុម ហ៊ុន ។

ប៉ុន្តែអ្នកគ្រប់គ្រងត្រូវធ្វើកិច្ចការច្រើនជាជាងអ្វីដែលពួកគេបង្កាប់បញ្ជា ពួកគេក៏ត្រូវបង្កើតសេវាកម្ម និងផលិតផលថ្មីថែមទាំងបង្កើតជាថ្មីនូវអង្គភាពមួយពីកាលៈទេសៈមួយថ្មីទៀត ។ផ្នែកសំខាន់ នៃទំនូលខុសត្រូវក្នុងការគ្រប់គ្រងគឺជាការងារមួយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលចាំបាច់ត្រូវមាន
ចំណេះដឹងនិងព័ត៌មាន ។បច្ចេកវិទ្យាព័ត៌មានអាចដើរតួនាទីប្រកបដោយសក្កានុពលនៅក្នុង ការណែនាំ និងរចនាឡើងវិញនូវអង្គភាពទាំងមលហើយវាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការ សម្គាល់អោយឃើញថាតួនាទីនិងការសំរេចចិត្តលើការគ្រប់គ្រងមានលក្ខណៈខុសគ្នាទៅ តាម កំរិតនីមួយៗដូចជា
Tag :
ចំណេះដឹងទូទៅ,
ភាពជាអ្នកដឹកនាំល្អ
ភាពជាអ្នកដឹកនាំ
និយមន័យ
អ្នកដឹកនាំជាមនុស្សជួយបង្ហាញទិសដៅដែលយើងចង់ទៅនឹងជួយយើងអោយដើរទៅទិសដៅនោះ
។ អ្នកដឹកនាំជាមនុស្ស
ដែលអាចផ្តល់ទិសដល់អ្នក ដទៃទៀតទាំង ក្រុមមិនមែ នត្រឹ មតែ មនុស្សម្នាក់នោះទេ ។
អ្នកដឹកនាំជាមនុស្សដែលស្គាល់ និងយល់ហើយដែលអាចអំពាវនា វដល់ មនោសញ្ចេតនា រួម
និងសេចក្តីសង្ឃឹម ដែលចង់ក្រុមអោយនៅជាមួយគ្នា ។
អ្នកដឹកនាំមនុស្សដែលបំផុសបំផុលអ្នកដទៃ
មិនត្រឹមអោយដើរតាមមេនោះទេ តែអោយ ដើរតាមគំនិតរបស់ខ្លួនឯង
អោយលូតលាស់ដុះដាលស្របតាមការឈ្លាសវៃនិងសមត្ថភាពខ្លួនឯង
អោយផ្តល់ទិសដល់អាយុជីវិតរបស់ខ្លួនឯង ។
អ្នកដឹកនាំមិនគ្រាន់តែរស់នៅជាអ្នកដឹកនាំប៉ុណ្ណោះទេ
អ្នកដឹកនាំត្រូវតែបំពេញមុខ នាទីជា អ្នកដឹកនាំ និងជួយណែនាំអ្នកដទៃអោយទៅជាអ្នកដឹកនាំផង
។
តើមនុស្សជំពូកណាដែលអាចក្លាយជាថ្នាក់ដឹកនាំឆ្នើមបាន?
អ្នកដឹកនាំឆ្នើមមិនម៉ែនជាអទិទេពចុះពីលើមេឃមកនោះទេ
គ្មានមនុស្សជំពូកណាមួយដែលអាចជាអ្នកដឹកនាំឆ្នើមដែរ ។ អ្នកដឹកនាំមានស្រី មានប្រុស
មានក្មេង មានចាស់ មានមនុស្សសម្បុរលឿង ស ខ្មៅ មានមនុស្សកើតនៅស្រុកស្រែចំការ
មានអ្នកកើតនៅទីក្រុង មានអ្នកមានធនធាន មានអ្នកក្រីក្រ ។ល។ ក្នុងចំណោមអ្នកទាំងឡាយនោះ
មានមនុស្សតិចណាស់ ដែលតាំងតែពីវ័យក្មេងមកបាននឹកគិតបំរ៉ុងខ្លួនជាអ្នកដឹកនាំនៅថ្ងៃណាមួយ
។ មានមនុស្សច្រើនដែរ ដែលជាអ្នកដឹកនាំសព្វថ្ងៃនេះ ដែលអតីតកាល មិនដែល ហើប មាត់និយាយបញ្ចេញយោបល់
នៅក្នុងថ្នាក់រៀនឬនៅក្នុងអង្គប្រជុំតូចតាចណាមួយ ។ មានអ្នក ដឹកនាំខ្លះ មិនបានឃើញទេអំពីអ្វីដែលកើតមានឡើងយ៉ាងយូរអង្វែងនិង យ៉ាងលំបាក់ ដល់មនុស្សដែលក្លាយជាអ្នកដឹកនាំ
។ អ្វីដែលយើងឃើញពីផលិតផលចុង ក្រោយបង្អស់ទៅហើយ គឺជាអ្នកដឹកនាំនេះឯង ។អ្នកដឹកនាំនានាមិនដូចគ្នាទេមនុស្ស យើងគ្រប់គ្នាក៏មាន ការចូល ចិត្តអ្នកដទៃខុសៗគ្នាដែរ។
យ៉ាងណាមិញក្រុមផ្សេងៗក៏ចូល ចិត្តរបៀប ដឹកនាំផ្សេងៗ គ្នាដែរ
មានគោលការណ៏ខ្លះៗដែលត្រូវប្រតិបត្តិមុននឹងក្លាយទៅជាអ្នកដឹកនាំ
គេបាន ទៅរៀន សូត្រធ្វើ ជាអ្នកតូច ត្រូវផ្តើមពីកន្លែងនៅក្បែរៗខ្លួនសិន
ត្រូវពង្រីក និងបណ្តុះ បណ្តាល សមត្ថភាព ត្រូវបង្ហាញ សមត្ថភាព ត្រូវពង្រីកការពិសោធន៏
ត្រូវពង្រីកនឹងពង្រឹងសមត្ថភាព និងការ ឈ្លាសវៃបន្ថែម
ត្រូវទទួលការខុសត្រូវអោយកាន់តែធំនិងច្រើនឡើងៗ ។ដោយ ការងារ និង ពេល វេលា អ្នកនឹងអាចទៅជាអ្នកដឹកនាំមួយរូបដែរ ។
តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិរបៀបណា?
I.
អ្នកដឹកនាំល្អជាអ្នកចូលចិត្តមនុស្ស
អ្នកដឹកនាំជាមនុស្ស ដែលមានអ្នកដទៃដើរតាម
បើគ្មានមនុស្សដើរតាមទេ អ្នកនោះក៏មិនមែនជាអ្នកដឹកនាំដែរ
ដូច្នេះនៅក្នុងអង្គភាពនីមួយៗ អ្នកដឹកនាំធ្វើការជាមួយអ្នកដទៃត្រូវនិយាយពិគ្រោះស្តាប់
និងធ្វើការជាមនុស្សទាំងក្រុម ។
II.
អ្នកដឹកនាំជាមនុស្សចេះស្តាប់មនុស្ស
នៅក្នុងការរៀបចំធ្វើជាអ្នកស្តាប់ល្អ ប្រសើរជាជាងអ្នកនិយាយពូកែ
មេច្រើនចូល ចិត្តអ្នក ស្តាប់ល្អជាងចូលចិត្តអ្នកនិយាយពូកែ នៅក្នុងអង្គភាព អ្នកនៅថ្នាក់ ក្រោមតែង តែស្តាប់ អ្នក នៅថ្នាក់លើ
តែមិនសូវមាននណាយកចិត្តទុកដាក់ស្តាប់អ្នកនៅថ្នាក់ក្រោមទេ
។អ្នកនៅថ្នាក់ក្រោមក៏មានយោបល់ដែរ ហើយយោបល់ល្អក៏មាន
គេក៏ចង់អោយអ្នកផ្សេង ស្តាប់ផងដែរ ។
III.
អ្នកដឹកនាំល្អបង្កើតមេត្រីភាពងាយ
អ្នកដឹកនាំត្រូវចំណាយពេល ធ្វើជាមួយអ្នកដទៃទៀត អ្នកដឹកនាំអាចធ្វើការ មានប្រសិទ្ធិភាព ប្រសិនបើអ្នកដទៃទៀតចូលចិត្តអ្នកដឹកនាំផង
ហើយទុកអ្នកដឹកនាំជាមិត្តផង ។អ្នកដឹកនាំល្អ ត្រូវតែ ធ្វើអោយគេទុកចិត្ត ។
IV.
អ្នកដឹកនាំល្អបង្កើតមានការទុកចិត្តបានងាយ
ការបង្កើតអោយមានការទុកចិត្តនិងការបង្កើតអោយមានមនុស្សចូលចិត្ត ជារឿងពីខុសគ្នា
គេអាចចូលចិត្តមនុស្សដែលគេមិនទុកចិត្តបានទាំងអស់ ។
អ្នកដឹកនាំល្ អមិនត្រឹម តែមាន គេចូល ចិត្តទេ តែត្រូវមានគេទុកចិត្តទៀត ។
នៅក្នុងការរៀបចំអ្នកដឹកនាំណែនាំ អោយអ្នក ដើរតាម សុខចិត្តទទួលគ្រោះថ្នាក់ ដល់ជីវិត
ដូច្នេះអ្នកដើរតាម ត្រូវមានការ ទុកចិត្តអ្នក ដឹកនាំផង អ្នកដឹកនាំល្អត្រូវធ្វើអោយគេទុកចិត្ត
។
V.
អ្នកដឹកនាំល្អនិយាយល្អ
ការនិយាយល្អ និងនិយាយពូកែខុសគ្នា ការនិយាយល្អមិនមានន័យថា ពូកែនិយាយសន្ទរកថាទេ
។ ការនិយាយល្អបានសេចក្តីថា ចេះ ឬ
ប្រសប់បញ្ចេញគោលគំនិតផ្សេងៗ ជាហូរហែរដោយប្ រើភាសារងាយស្តាប់ យល់ច្បាស់គ្រប់គ្នា ។
VI.
អ្នកដឹកនាំល្អជួយអ្នកដទៃអោយមានជំនឿលើខ្លួនឯង
នៅក្នុងលោកយើងនេះ អ្នកដែលឥតមានអំណាច មានការពិបាកជឿលើខ្លួនឯងណាស់ ជាពិសេសបំផុតក្នុងការធ្វើបដិវត្តន៏
។ បើមនុស្សត្រូវតែកែប្រែសង្គម ដោយបំពេញ កិច្ចការរួមជាមួយគ្នា
ហើយបើមនុស្សត្រូវធ្វើការជាមួយគ្នា ដើម្បីវឌ្ឍនភាព មនុស្សត្រូវមានជំនឿលើខ្លួនឯង
គឺថាគេមិនគ្រាន់បើដូចអ្នកដទៃទៀតដែរ ។
អ្នកដឹកនាំល្អត្រូវមានអ្នកដទៃជឿលើសមត្ថភាពខ្លួនឯង ។
VII.
អ្នកដឹកនាំល្អអាចអនុញ្ញាតិអោយអ្នកដទៃមានឈ្មោះផង
បើអ្នកដោះស្រាយបញ្ហាអ្វីមួយអោយក្រុម
គឺអ្នកនោះហើយជាបុគ្គលដែលត្រូវមានឈ្មោះជាអ្នកដោះស្រាយ ។ តែប្រសិន បើខ្លួន អ្នកជាអ្នកណែនាំក្រុម
អោយដោះស្រាយបញ្ហាជាក្រុមខ្លួនឯងទៅវិញ គឺក្រុម នោះហើយ ដែល មានឈ្មោះ ។
អ្នកដឹកនាំល្អត្រូវមាន ចិត្តសឿង អនុញ្ញាតិ អោយអ្នកដទៃ ទទួលកំរៃកេរ្តិឈ្មោះផង ។
VIII.
អ្នកដឹកនាំល្អធ្វើការច្រើន
ធម្មតាអ្នកដឹកនាំ មានមនុស្សជួយធ្វើការងារច្រើន ហើយការងារដែលធ្វើនោះមានច្រើនសណ្ឋាន
ក៏ធ្វើការងារច្រើនមិនមែនមានន័យថា ពីព្រឹកទល់យប់ ពីយប់ទល់ភ្លឺធ្វើការក្រដាសស្នាម
មិនចេះចប់មិនចេះហើយប៉ុណ្ណោះទេ ។ អ្នកដឹកនាំ គឺជាអ្នកដឹកនាំមនុស្ស
ម៉្លោះ ហើយ ត្រូវធ្វើការជាមនុស្ស បញ្ហាដែលមានជានិច្ច ដំណោះស្រាយត្រូវមានជានិច្ច
ការធ្វើការ ងារច្រើន បានន័យថា ឥតចំណាយពេលវេលាធ្វើអ្វីដែលគ្មានប្រយោជន៏នោះទេ ។
IX.
អ្នកដឹកនាំល្អមិនត្រូវមានការអស់សង្ឃឹមជារឿយៗឡើយ
មនុស្សលោកម្នាក់ៗ តែងតែមានការអស់សង្ឃឹមមួយដងមួយកាលជាមិនខាន ។
ការអស់ សង្ឃឹមជារឿយៗបណ្តាលអោយធ្វើការគ្មានប្រសិទ្ធិភាព ។
X.
អ្នកដឹកនាំល្អដឹងខ្លួនឯងជានរណា
នៅក្នុងអង្គភាពមានមនុស្សពីមជ្ឍដ្ឋានខុសគ្នា
អ្នកដឹកនាំល្អត្រូវធ្វើជាមួយមនុស្សច្រើនជំពូក មនុស្សមិនដូចគ្នាទេ។
អ្នកដឹកនាំត្រូវគោរពលក្ខណះខុសគ្នានេះ ក្នុងការតំរង់ទិស ផ្តល់ពន្លែដល់អ្នកដើរតាម
អ្នកដឹកនាំត្រូវជួយអ្នកដើរតាម អោយយល់ អោយដឹង អោយស្គាល់ខ្លួនឯង
អ្នកដឹកនាំអាចធ្វើយ៉ាងនេះ បានលុះត្រាតែអ្នកស្គាល់ខ្លួនឯងជានរណាដែរ
XI.
អ្នកដឹកនាំល្អសួរច្រើន
សំណួរជាមធ្យោបាយមួយ
យ៉ាងល្អប្រសើសំរាប់អ្នកដឹកនាំមនុស្ស អោយចេះគិត ចេះនិយាយ
និងចេះបំពេញមុខនាទីរបស់ខ្លួន គេមិនសួរដើម្បីផ្ចាញ់ផ្ទាល់នោះទេ គេសួរដើម្បីរកទិស
រកពន្លឺ ។ អ្នកដឹកនាំល្អ មិនភ្លេចសំណួរបីឃ្លាដូចតទៅះ
- ប្រសិនបើ ....តើ ?
- តើអ្នកមានយោបល់យ៉ាងណាដែរ ?
- តើចិត្តអ្នកយ៉ាងណាវិញ ?
XII.
អ្នកដឹកនាំល្អមានវិន័យផ្ទាល់ខ្លួនអនុញ្ញាតិគំនិតថ្មី
នៅក្នុងការរៀបចំ យើងតែងតែរៀនពីពិធីពិសោធន៏
តែយើងគ្រប់គ្ នាដឹងស្រេច ហើយថាអ្វីដែលកើតឡើងពីលើកមុន មិនមែនបានសេចក្តីថា
នឹងធ្វើកើតដូចលើកមុននោះដែរ អ្នកនាំល្អត្រូវបើកចិត្តអោយធំទូលាយបន្តិច
ដើម្បីទទួលយកនូវគំនិតថ្មីៗ ដែលមនុស្ស ធ្វើការជាមួយគ្នាផ្តល់ជូនទោះបីគំនិតថ្មីនោះហាក់ដូចជាចំឡែកក្តី
។
XIII.
អ្នកដឹកនាំល្អជាមនុស្សទៀងត្រង់
កុំផ្តើមភូតកុហក់មនុស្សធ្វើការដុតដៃដុតជើងជាមួយនឹងការភូតកុហក់របស់ខ្លួន
បើកិច្ចការមាន ដំណើរ ការមិនស្រួល អ្នកដឹកនាំល្អ
ត្រូវមានភាព ទៀងត្រង់ ប្រាប់ សហការី នូវអ្វី ដែលមិន ពិរោះ ដល់ ត្រចៀកស្តាប់ផង ។
XIV.
អ្នកដឹកនាំល្អត្រូវចេះបត់បែនតាមកាលៈទេសៈ
ជារឿយៗមនុស្សនិងព្រឹត្តិការអាចប្រែប្រួលបានយ៉ាងឆាប់រហស័ណាស់
អ្នកដឹកនាំល្អ ត្រូវចេះ បត់បែន ទៅតាមការប្រែប្រួលនេះ
បើអ្នកបានចំណាយវេលវេលា មួយយូរ អង្វែង រៀបចំគំរោងណាមួយ
ហើយស្របទៅនឹងស្ថានការណ៏ប្រែប្រួល មិនអនុញ្ញាតិ អោយអ្នក អនុវត្តគំរោងការណ៏នោះបាន
អ្នកត្រូវទប់ចិត្តអោយហ្នឹង ហើយត្រូវរៀបចំគំរោងការមួយថ្មីទៀត ។
XV.
អ្នកដឹកនាំល្អត្រូវមានវិន័យផ្ទាល់ខ្លួននិងស្ថានការណ៏ណាមួយដែលអ្នកនឹងឃើញខ្លួនអ្នកនៅម្នាក់ឯងគត់
អ្នកត្រូវចេះបង្កើតគោលដៅសំរាប់ខ្លួនឯង ត្រូវចេះអោយតំលៃកិច្ចការអ្នកត្រូវធ្វើ
តើដើរទៅ មុខបានត្រឹមណា ហើយត្រូវខិតខំធ្វើការងារបន្តទៅទៀតប្រសិនបើស្ថានការតំរូវ ។
XVI.
អ្នកដឹកនាំល្អមានភាពចាស់ទុំ
នៅពេលខ្លះអ្នកនឹងអាចមានបញ្ហាផ្លាល់ខ្លួន ការដោះស្រាយបញ្ហាផ្ទាល់ខ្លួន
ដោយប៉ះពាល់នូវផលប្រយោជន៏អ្នកដទៃ ធ្វើអោយខូចប្រយោជន៏ទូទៅ
បើអ្នកឃើញ ថាខ្លួនកំពុងឆ្លងកាត់វិបត្តិផ្លូវចិត្តដ៏ធំធេងមួយ អ្នកគួរដកខ្លួនចេញពីការដឹកនាំគេមួយរយះសិន ។ ភាពចាស់ទុំបានសេចក្តីថា ប្រកាន់ចិត្តអោយហ្នឹង
មិនឆេវឆាវ មិនរម៉ាំងរម៉ោក ចេះគិតវែងឆ្ងាយ ។
XVII.
អ្នកដឹកនាំល្អមានព្រំដែន
អ្នកដឹកនាំល្អ មិនយកសហការីមកប្រើទទឹងទិស ហើយមិនអនុញ្ញាតិអោយសហការី ប្រើខ្លួនគេដូចគ្នាដែរ
គ្មាននរណាខ្ញុំកញ្ជះនរណាទេ មិនត្រូវអនុញ្ញាតិអោយមានការឈ្លាន ពានទៅវិញទៅមក ត្រូវគោរព
និងស្តាប់គ្នា ។
XVIII.
អ្នកដឹកនាំល្អជាមនុស្សក្លាហាន
សេចក្តីក្លាហាននេះមិនមែនន័យថា ក្លាហានមិនក្លាចស្លាប់ក្នុងសង្រ្គាមនោះទេ
សេចក្តីក្លាហានរបស់អ្នកដឹកនាំល្អ
គឺត្រូវចេះអត់ធន់ខាំមាត់សង្កត់ចិត្តធ្វើដំណើរទៅទៀត
បើលំបាក យ៉ាងណាក្តីត្រូវចេះប្រាប់សហការីនូវអ្វី ដែលមិនពិរោះស្តាប់
ត្រូវចេះហានប្រថុយ ត្រូវចេះ ទទួលការទិទៀនពីសហការីនិងអ្នកដទៃ ។
XIX.
អ្នកដឹកនាំល្អមើលឃើញវែងឆ្ងាយ
អ្នកដឹកនាំល្អមិនមែនត្រឹមតែជួយសំរាលទុក្ខធុរៈតែពេលលំបាកនោះទេ
តែត្រូវចេះមើលឃើញវែងឆ្ងាយ នូវអ្វីទៀតដែលអ្នកដទៃមើលមិនឃើញ
អ្នកដឹកនាំល្អត្រូវប្រឹងប្រែងជាមួយសហការី កសាងនូវពិភពមួយដ៏ល្អប្រសើរ
ហើយត្រូវចេះ មើលអោយឃើញនូវពិភពថ្មីដ៏ប្រសើរនេះ ។
XX.
អ្នកដឹកនាំល្អត្រូវចេះកំប្លែងរួសរាយ
នៅក្នុងការដឹកនាំនិងនៅក្នុងការជួបប្រទះនូវការលំបាកជាច្រើន
ហើយយើងមានការជួបប្រទះនូវទុក្ខសោកព្រួយបារម្ភតិចតួច ។ ជីវិតវាពិបាកណាស់ទៅហើយ
បើយ៉ាងនេះហើយអ្នកដឹកនាំរវល់តែមធ្យ័តគ្មានពេលរំសាយ
ស្ថានការណ៏របៀបនេះនឹងធ្វើអោយរំលំគ្រេងបាន ។ ត្រូវចេះបន្ធូរបរិយាកាស ចេះកំប្លែងរួសរាយខ្លះផង
ចេះអោយសហការីមានពេលកំភ្លែងរួសរាយខ្លះផង គុណសម្បត្តិ មនុស្សដែលមានរាយដូចខាងលើនេះ
ប្រហែលអាច
ធ្វើអោយអ្នកខ្លះឆ្ងល់បាន ព្រោះគេតែងគិតឃើញថា អ្នកដឹកនាំល្អមានការចេះដឹងច្រើនណាស់ ពីរឿងរដ្ឋាភិបាល រឿងច្បាប់ទំលាប់ ។ល។ ការចេះដឹងច្រើនពីរឿងនានារៀបរាប់ខាងលើនេះ អាចជាជំនួយបានក្នុងការដឹកនាំ តែត្រូវចាំថា អ្នកដឹកនាំអាចរៀនរឿងទាំងឡាយនេះបាន នូវពេលណាត្រូវចេះដឹង សំរាប់យកមកប្រើការ ឬក៏អាចយកអ្នកឯទៀតដែលចេះនូវរឿងរាវទាំងនេះ អោយមកចាត់ចែងការបាន ។ការចេះដឹងជាការល្អ តែការខ្វះខាតនូវគុណសម្បត្តិខាងលើនេះ និងមិនធ្វើអោយមនុស្សក្លាយទៅជាអ្នកដឹកនាំល្អឡើយ បើអ្នកណាមួយមានគុណសម្បត្តិច្រើនបំផុតដូចរាយខាងលើ អ្នកនោះអាចជាអ្នកដឹកនាំម្នាក់យ៉ាងឆ្នើម ៕

វីធីសាស្រ្ត៩យ៉ាងដើម្បីក្លាយជាអ្នកមាន
ធ្វើនូវអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត រស់នៅដោយការសន្សំសំចៃ និងហ៊ានដោយភាពឆ្លាតវៃ នឹង
ជួយឱ្យអ្នកក្លាយជាអ្នកមានមិនខាន។
ជួយឱ្យអ្នកក្លាយជាអ្នកមានមិនខាន។
១/ ធំឡើងក្នុងស្ថានភាពក្រលំបាក
មានសេដ្ឋី និងមហាសេដ្ឋីជាច្រើន បានចាប់ផ្ដើមដោយបាតដៃទទេ និងបានឆ្លងកាត់កុមារភាព
ដ៏ក្រលំបាក។ លោក Howard Schultz ស្ថាបនិកនៃបណ្ដាញហាងកាហ្វេធំបំផុតក្នុងពិភពលោក
Starbucks និង CEO របស់ Goldman Sachs លោក Lloyd Blankfein សុទ្ធតែត្រូវចេញទៅរកប្រាក់
តាំងតែពីនៅក្មេង។ ដោយសារតែការតស៊ូ និងភាពក្រលំបាក បានបង្កើតឱ្យមានអ្នកគ្រប់គ្រងដ៏
អស្ចារ្យបែបនេះ។
២/ ប្រកបមុខរបរដែលខ្លួនស្រឡាញ់បំផុត

អតីតកំពូល CEO របស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា ៖ “វិធីតែមួយគាត់ដើម្បី
បង្កើតបានប្រការដ៏អស្ចារ្យមួយ នោះគឺការតាមប្រមាញ់នូវការងារដែលខ្លួនពេញចិត្តជាងគេ។
ប្រសិនមិនទាន់រកឃើញ ចូរព្យាយាមបន្ដ”។
៣/ ចាប់ផ្ដើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា
បង្កើតបានប្រការដ៏អស្ចារ្យមួយ នោះគឺការតាមប្រមាញ់នូវការងារដែលខ្លួនពេញចិត្តជាងគេ។
ប្រសិនមិនទាន់រកឃើញ ចូរព្យាយាមបន្ដ”។
៣/ ចាប់ផ្ដើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា
“ជ្រលងភ្នំ Silicon” គឺជាកន្លែងដែលបង្កើតចេញនូវសេដ្ឋីជាច្រើន ក្នុងពិភពលោក។ ពិសេស
ជាងនេះ អ្នកមិនចាំបាច់ក្លាយជាមេដឹកនាំកក្រុមហ៊ុននោះទេ។ Microsoft មានសេដ្ឋី ប្រហែល
១២,០០០នាក់ រួមទាំងបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក។ មូលហេតុដែលពួកគេក្លាយជាសេដ្ឋី
គឺសាមញ្ញបំផុត ៖ ពួកគេមានភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft ។
៤/ ធ្វើជាម្ចាស់ក្រុមហ៊ុន និងរស់នៅដោយសន្សំសំចៃ

ពីរភាគបីនៃសេដ្ឋីនៅអាមេរិក គឺជាអគ្គនាយកក្រុមហ៊ុន ក្នុងនោះ ភាគច្រើន ពួកគេជាម្ចាស់ក្រុម
ហ៊ុនតូចៗ រស់នៅដោយសន្សំសំចៃ ពួកគេមិនដែលទទួលបានទ្រព្យមរតកពីពុកម្ដាយ នេះបើ
តាមសៀវភៅ “The Millionaire Next Door” (សេដ្ឋីក្បែរខាង)។ ពិតណាស់ ពួកគេក៏មិនយកចិត្ត
ទុកដាក់ទៅលើរថយន្ដទំនើប ឬ iPad នោះដែរ។
៥/ ក្លាហាន មានកំហុស និងជឿជាក់លើខ្លួនឯង

មនុស្សភាគច្រើន ខ្លាចហួសហេតុ ឬក្លាយហាន ប៉ុន្ដែបែរជាធ្វើរឿងល្ងង់ខ្លៅទៅវិញ។ ដើម្បីជា
ការត្រឹមត្រូវ គឺចូរក្លាហានប្រកបដោយភាពឆ្លាតវៃ ធ្វើនូវអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯង
ហើយជឿជាក់លើការប្ដេជ្ញាចិត្តរបស់ខ្លួន។ អ្នកអាចមានកំហុសច្រើនដង ប៉ុន្ដែវាមិនថ្វីនោះទេ
ព្រោះថា ពុំមានអ្នកណាមួយ ដើរឆ្ពោះទៅមុខដោយមិនមានកំហុស និងឧបសគ្គ។
៦/ ព្រមទទួលពលិកម្ម

CEO របស់ Yahoo អ្នកស្រី Marissa Mayer គឺជាគំរូល្អសម្រាប់ដំបូន្មាននេះ។ អ្នកស្រី ធ្វើការដល់
ទៅ ៩០ម៉ោង/សប្ដាហ៍។ CEO របស់ Tesla លោក Elon Musk ក៏ជាមនុស្សដែលធ្វើការច្រើនម្នាក់
គាត់កាន់កាប់ក្រុមហ៊ុនដល់ទៅពីរតែឯង។ Steve Jobs ក៏ធ្លាប់បានគ្រប់គ្រងទាំង Apple ទាំង
Pixar ក្នុងពេលតែមួយ។ អ្នកគួរចងចាំថា អ្នកមានភាគច្រើន ត្រូវបានការងារ បំបែកចេញពីជីវ
ភាពសាមញ្ញ។
៧/ បង្កើតសំណាងល្អ ដោយខ្លួនឯង

គេនិយាយថា សំណាងល្អគឺជាឱកាសដែលបានជួបប្រទះភាពគាប់ប្រសើរដោយចៃដន់។ ប៉ុន្ដែ
ដើម្បីមានសំណាងល្អ អ្នកក៏ត្រូវស្វែងរកឱកាសដោយមិនឈប់ឈរ ហើយមិនត្រូវរារែកក្នុង
ការសម្រេចចិត្ត។ ជាការណែនាំនៅទីនេះ គឺថា អ្នកត្រូវឈប់ online ភ្លាម ហើយចេញទៅក្រៅ
ដើម្បីបានជួបមនុស្សទាំងឡាយក្នុងពិភពពិត។
៨/ មិនត្រូវលែងលះប្ដី/ប្រពន្ធ

មូលហេតុមួយសំខាន់ដែលនាំឱ្យទ្រព្យសម្បត្ដិត្រូវថយចុះ នោះគឺការបែងចែកទ្រព្យ ក្រោយពី
លែងលះ។ ការលែងលះ គឺសម្រាប់តែអ្នកមានហួស ឬក្រហួស តែប៉ុណ្ណោះ ប្រសិនអ្នកនៅ
កណ្ដាល ចូរបំភ្លេចរឿងនេះចោល។
៩/ ធ្វើពហុកម្មនូវគោលដៅវិនិយោគ
លែងលះ។ ការលែងលះ គឺសម្រាប់តែអ្នកមានហួស ឬក្រហួស តែប៉ុណ្ណោះ ប្រសិនអ្នកនៅ
កណ្ដាល ចូរបំភ្លេចរឿងនេះចោល។
៩/ ធ្វើពហុកម្មនូវគោលដៅវិនិយោគ
វិនិយោគិនដែលឆ្លាតវៃ តែងវិនិយោគទៅលើបណ្ដាវិស័យជាច្រើនផ្សេងៗគ្នា។ ជាក់ស្ដែង មហា
សេដ្ឋី Bill Gates មិនមែនមានតែ Microsoft ប៉ុណ្ណោះទេ គាត់នៅមានប្រភពចំណូលដទៃទៀត
ដូចជាភាគហ៊ុនក្នុងក្រុមហ៊ុនផ្លូវដែកជាតិ របស់ប្រទេសកាណាដា ឬ ក្រុមហ៊ុនប្រមូលសំរាម
Republic Services ជាដើម។
ជាការពិត ប្រការទាំងនេះ ត្រូវចំណាយពេល និងកម្លាំងយ៉ាងច្រើន ប៉ុន្ដែលទ្ធផលនឹងធ្វើឱ្យអ្នក
ពេញចិត្ត។ ចូរសន្សំសំចៃចាប់ពីពេលនេះ ហើយវិនិយោគប្រកបដោយភាពឆ្លាតវៃ៕

វិធីសន្សំសំចៃប្រាក់
ការសន្សំ សំចៃប្រាក់ មើលទៅហាក់ដូចជាលំបាកស្មុគស្មាញសម្រាប់មនុស្សមួយចំនួន។ នេះដោយសារតែប្រាក់ខែនិងចំណូលមិនគ្រប់គ្រាន់សម្រាប់ជីវភាព។ វីធីសន្សំសំចៃ៥យ៉ាងខាងក្រោមអាចជួយអ្នកសន្សំសំចៃប្រាក់ទុក បម្រុងសម្រាប់ថ្ងៃអានាគត។
១. កុំទិញអ្វីដែលមិនចាំបាច់។ មុននឹងទិញអ្វីមួយចូរពិចារណាហើយពិចារណាទៀតថាអ្នកពិតជាត្រូវ ការវត្ថុនោះចាំបាច់ខ្វះមិនបានមែនទេ។ ប្រសិនបើមិនទាន់ចាំបាច់ទេ ចូរកុំទិញ។
២. ចំអិនអាហារពេលព្រឹកដោយខ្លួនឯង និងខ្ចប់អាហារថ្ងៃត្រង់យកទៅបរិភោគនៅកន្លែងធ្វើការ។ ធ្វើបែបនេះជួយកាត់បន្ថយចំណាយប្រចាំថ្ងៃរបស់អ្នកបានមួយចំណែក។
៣. មុននឹងទិញរបស់អ្វីមួយ ត្រូវប្រៀបធៀបមើលតម្លៃឲ្យបានច្បាស់លាស់ កុំទិញតាមតែចិត្តចង់។ អ្នកអាចនឹងសន្សំបានប្រាក់ជាច្រើន ដោយមិនទិញរបស់ដែលថ្លៃហួសហេតុ។
៤. បើមិនចាំបាច់ទេ កុំទិញនៅហាងធំៗ។
៥. ទោះបីជាអាកាសធាតុក្តៅស្អុះស្អាប់ក៏ដោយ អ្នកគួរបិទម៉ាស៊ីនត្រជាក់ម្តងម្តាលដើម្បីកាត់បន្ថយចំណាយលើថ្លៃ អគ្គិសនី និងជួយការពារបរិស្ថាន។
ស្រង់ចេញពី៖ ទស្សនាវដ្តីប្រជាប្រិយ
Tag :
ចំណេះដឹងទូទៅ,
ភ្ញៀវទេសចរជាតិទៅលេងរមណីយដ្ឋានដុងអារញ្ញ ក្នុងក្រុងប៉ោយប៉ែតភ្លូកទឹកភ្លូកដី
បន្ទាយមានជ័យ៖ រមណីយដ្ឋានដុងអារញ្ញ ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថ្វីត្បិតតែដងផ្លូវទៅកាន់ទីនោះមានការលំបាកព្រោះត្រូវជំនន់ទឹកភ្លៀងបុកផ្ដាច់ជាច្រើនកន្លែងពិបាកធ្វើដំណើរ ប៉ុន្តែបើយើងពិនិត្យមើលទីនោះឃើញថាមានសក្តានុពលគ្រាន់បើ ក្នុងការទាក់ទាញឲ្យអ្នកស្រុកទៅលេងទីនោះក្នុងមួយថ្ងៃៗរាប់រយនាក់ រៀងរាល់រដូវវស្សា។
http://kohsantepheapdaily.com.kh/article/81439.html
http://kohsantepheapdaily.com.kh/article/81439.html
Tag :
ទេសចរ,
E-VISA
ក្រសួងការបរទេស និង ការសហប្រតិបត្តិការអន្តរជាតិបានតាំងពិពរ័ E-Visaដែលអនុញ្ញាតិអោយអ្នកដាក់ពាក្យដើម្បីមកធ្វើទស្សនកិច្ចទេស ចរនៅក្នុងប្រទេសកម្ពុជាតាមរយៈអ៊ីនធឺណេត។ ជំនួសអោយការដាក់ពាក្យតាមរយៈស្ថានទូតខ្មែរ អ្វីដែលអ្នកទាំងអស់គ្នាចាំបាច់ត្រូវធ្វើ គឺបំពេញពាក្យសុំនៅលើអ៊ីធឺណេត ហើយបង់លុយរបស់អ្នកតាមរយៈcredit card។ បន្ទាប់ពីទទួលទិដ្ឋកាតាមរយៈមែលហើយ បោះពុម្ភទិដ្ឋការនោះចេញមកហើយយកឯកសារនោះទៅជាមួយនៅពេលអ្នកធ្វើដំ ណើរមកប្រទេសកម្ពុជា។
http://evisa.mfaic.gov.kh/?lang=kh
Tag :
ចំណេះដឹងទូទៅ,