- Back to Home »
- ចំណេះដឹងទូទៅ »
- មុខងារអ្នកគ្រប់គ្រង
Posted by : luxery supper market
March 20, 2014
អ្នកគ្រប់គ្រងទូទៅ
ជាអ្នកដឹកនាំសកម្មភាពនិងប្រតិបត្តិការរបស់និយោជិតនៅគ្រប់កំរិតនៅក្នុងអង្គភាព
អ្នកគ្រប់គ្រងគឺជាអ្នកចេញគោលនយោបាយ,បទបញ្ជាផ្ទៃក្នុង ផែនការជាយុទ្ធសាស្រ្ត ត្រូវពិនិត្យ ផ្នែក
សំខាន់ និងសាខារបស់ ក្រុមហ៊ុន។ និយាយ ជារួម គឺ ជាអ្នកត្រួ តពិនិត្យ ការងាររបស់អ្នកដទៃ
ដើម្បីធានាថាអង្គភាពសំរេចបានគោលដៅដែលបានគ្រោងទុក ។
ជាអ្នកទទួលខុសត្រូវខ្ពស់របស់អង្គភាពដែលទទួលខុសត្រូវកំពូលឬគ្រប់គ្រងអង្គភាពទាំងមូល
។ជាទូទៅជាអ្នករៀបចំផែនការណ៏យុទ្ធសាស្រ្ត សំរាប់ដំណើរការរយះពេលវែងរបស់អង្គភាពនិងផ្តោតលើដំណើរការរីកចំរើននិងប្រសិទ្ធិភាពទាំងមួលរបស់អង្គភាព
។ និងយកចិត្តទុកដាក់ទៅលើការ ទំនាក់ទំនងរវាងអង្គភាព និងបរិយាកាស ខាងក្រៅរបស់អង្គភាពហើយត្រូវធ្វើការងារយ៉ាងជិតស្និតជាមួយបុគ្គលខាងក្រៅ និងអង្គភាពទាំង ឡាយ
លេខាធិការ
លេខាធិការជាទូទៅគឺជាអ្នកទទួលខុសត្រូវសម្រាប់ការងារទាក់ទងទៅនឹងការងារស្មៀនបញ្ជាទូរស័ព្ទ
និងការទទួលខុសត្រូវផ្នែករដ្ឋបាល ខណៈពេ លដែល តំណាង ឱ្យ ការិយាល័យ ប្រតិបត្តិ ក្នុង ពេល ដំណាលគ្នា។
នាងត្រូវតែ តម្រង់ទិស អោ យបាន ច្បាស់ លាស់ អំពីសមត្ថភាពជាច្រើននិងជាតំណាងផ្ទាល់ខ្លួននិងវិជ្ជាជីវៈរបស់ការិយាល័យអ្នកចាត់ការទូទៅនេះ។
ជាញឹកញាប់លេខាធិការសំរបសំរួលគម្រោងការងារអន្តរនាយកដ្ឋាននិងបម្រើជាអ្នកឆ្លើយឆ្លងរវាងអ្នកចាត់ការទូទៅនិងបុគ្គលិកក្រុមហ៊ុនផ្សេងទៀតរបស់នាង។
អ្នកគ្រប់គ្រងធនធានមនុស្ស
គឺទទួលខុសត្រូវសមាសធានមុន្សនៅក្នុងអង្គភាពទាំងមូល
។ការងារនេះរួមមាន ព្យាករណ៏តំរូវការធនធានមនុស្ស ការប្រកាសជ្រើសរើស ការចំរាញ់
ការអប់រំ ការ បណ្តុះ បណ្តាល និងការអភិវឌ្ឍន៏
ការវាយ តំលៃ ប្រតិបត្តិ ការ និង ប្រពន្ធ័ ទូទាត់ ដ៏សម មួយ ដើម្បី ដំណើរការធានាអោយបាននូវការរក្សាធនធានដែលមានសមត្ថភាពចំណេះដឹង
និង បទ ពិសោធន៏ចំពោះការងារ ណិងអោយធ្វើការឋិតថេរយូរអង្វែងក្នុងអង្គភាព ។
អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
ទទួលខុសត្រូវក្នុងការរៀបចំហិរញ្ញវត្ថុរបស់អង្គភាពទាំងមូលដើម្បីដឹងពីទ្រព្យសម្បត្តិរបស់អង្គភាពទាំអមូល។ អ្នកគ្រប់គ្រងដែលនូវផ្នែកនេះទទួលខុសត្រូវលើគណនេយ្យ ការវិនិយោគ គំរោង ថវិការ
និងការត្រួតពិនិត្យការចាយវាយផ្សេងៗ ។
អ្នកគ្រប់គ្រងម៉ាឃីធីង
គឺជាអ្នកដែលទទួលខុសត្រូវក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៏ផលិផលក៏ដូចជាការសិក្សាលើតំលៃផលិតផល
កាវិភាគទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត
ការបែងចែកនិង សេវាកម្មផ្សេងៗសំរាប់អង្គភាព ។
អ្នកគ្រប់គ្រងផលិផល
គឺជាអ្នទទួលខុសត្រូវសំរាប់សកម្មភាពទាំងឡាយណាដែលទាក់ទងនិងការផលិផលិតផល
ការ គ្រប់គ្រងសន្និធិ ការគ្រប់គ្រងគំរោង ការរចនាផលិផល ការត្រួតពិនិត្យផលិតកម្ម
បរិមាណ និងគុណភាពនៃផលិតផលដើម្បីធានាអោយបាននូវបទដ្ឋានអង្គភាពដែលបានកំណត់ទុក ។