Pages
Powered by Blogger.
Blog Archive
ENTERTAINMENTS
Online Market
Labels
- ចំណេះដឹងទូទៅ (42)
- ទស្សនៈវិស័យ (3)
- ទូរសព្ទ័ (1)
- ទេសចរ (1)
- បន្លែ (2)
- ព័ត៌មានវិទ្យា (3)
- ភោជនីយដ្ឋាន (2)
- វត្ថុអនុស្សាវរីយ៏ (1)
- សមាជិកក្រុម (7)
- សំលៀកបំពាក់ (7)
- ស្បែកជើង (2)
Contributors
Followers
Blogger templates
Showing posts with label ចំណេះដឹងទូទៅ. Show all posts
វិធីសាស្ត្រយកកូនប្រុស
មានគូស្នេហ៍ជាច្រើនណាស់
ដែលចង់បានកូនប្រុសដើម្បីបន្តពូជពងវង្សត្រកូល
ហើយខំធ្វើអ្វីគ្រប់យ៉ាងឲ្យតែសម្រេចដូចបំណង។
មានវិធីសាស្ត្រមួយចំនួនអាចជួយឲ្យអ្នកកើតបានកូនប្រុសម្នាក់បាន។
តែទោះបីជាយ៉ាងណាក៏ដោយ ត្រូវចាំថា
គ្មានអ្វីអះអាងពីវិធីសាស្ត្រទាំងអស់នេះទេ
ហើយគ្មានការធានាថាវាប្រាកដជាមានប្រសិទ្ធិភាព ១០០% ដែរ។
ទទួលទានប្រៃ
វាហាក់បីដូចជារឿងមួយឆ្កួតឡប់
ប៉ុន្តែមេជីវិតឈ្មោលចូលចិត្តជាតិប្រៃ។
ដើម្បីបង្កើនកម្រិតជាតិប្រៃក្នុងរាងកាយ គួរទទួលទានអាហារប្រៃ,
អាហារសមជាលក្ខណៈប្រុសដូចជា៖ សាច់ក្រហម, ទឹកសូឡា, និងអាហារចៀន។
នំស្រួយប្រៃៗក៏អាចជួយបង្កើនកម្រិតជាតិប្រៃបានដែរ។
សម្រុកចូលឲ្យបានជ្រៅ
នៅពេលអ្នករួមភេទ
អ្នកគួរជ្រើសរើសយកក្បាច់ណាមួយដែលអាចឲ្យអ្នកអាចសម្រុកចូលបានជ្រៅ
ដើម្បីមានឱកាសល្អអាចទទួលបានកូនប្រុសម្នាក់។ ចំណុចនេះ
វាអាចឲ្យទឹកកាមចូលជិតស្បូន ជាកន្លែងដែលមានជាតិអាស៊ីតតិច
ហើយមានជាតិប្រៃច្រើន។
សម្រេចទឹកកាម
តើវាជារឿងមួយពិបាកណាស់មែនទេ ដើម្បីតាមយកកូនប្រុសម្នាក់?
ការសម្រេចទឹកកាមជារឿងមួយដែលអាចបង្កើនជាតិប្រៃនៅក្នុងស្បូន
ធ្វើឲ្យជាតិប្រៃស្និតស្នាលនឹងទឹកកាមក្មេងប្រុស។ ត្រូវប្រាកដថា
នៅពេលអ្នករួមភេទ អ្នកត្រូវសម្រេចទឹកកាមឲ្យបាន
ដើម្បីបង្កើនឱកាសនៃការទទួលបានកូនប្រុសម្នាក់។
ប្រើប្រតិទិនចន្ទគតិចិន
ប្រតិទិនចន្ទគតិចិនជាវិធីទស្សន៏ទាយភេទ
ដែលត្រូវបានគេប្រើប្រាស់អស់រយៈពេលរាប់រយឆ្នាំមកហើយ។
ប្រតិទិននេះមានប្រើអាយុម្តាយ និងខែដែលនាងមានផ្ទៃពោះ
ដើម្បីជួយកំណត់ភេទរបស់ទារក។
ប្រសិនអ្នកពិតជាជឿជាក់ខ្លាំងលើការប្រើប្រាស់ប្រតិទិនចន្ទគតិ,
ប្រតិទិនចន្ទគតិឯកទេសដែលនិយាយថា
អាចជួយឲ្យអ្នកទទួលបានទារកស្រីឬប្រុសដែលអ្នកចង់បានយ៉ាងសុក្រិត
៩៩%។
ជម្រើសផ្សេងទៀត
ប្រសិនបើអ្នកពិតជាចង់បានកូនប្រុសពិតមែន
នៅមានជម្រើសតិចនិចកំពូលៗជាច្រើនដូចជា ការបែងចែកប្រភេទទឹកកាម
ដែលមាននៅតាមគ្លីនិកស្ត្រីមានផ្ទៃពោះ
ហើយផ្តល់នូវអត្រាជោគជ័យខ្ពស់បំផុត។
វិធីទាំងនេះត្រូវចំណាយអស់ប្រាក់ច្រើន
ដូច្នេះត្រូវគិតមុនពេលអ្នកសម្រេចចិត្តសាកល្បងវិធីនេះ។
គេផ្តល់នូវអត្រាជោគជ័យខ្ពស់បំផុត ដោយការបែងចែកទឹកកាម ៩១% ជាកូនស្រី
ហើយ ៧៦% ជាកូនប្រុស៕
Tag :
ចំណេះដឹងទូទៅ,
ទ្រឹស្ដី ៥ មានតម្លៃបំផុតរបស់លោក Warren Buffett ដែលអ្នកគួររៀនសូត្រតាម
ទ្រឹស្ដីទាំង ៥ ខាងក្រោមនេះ គឺជាទ្រឹស្ដីសំខាន់ៗមានតម្លៃបំផុត ដែលលោកមហាសេដ្ឋីលំដាប់ពិភពលោកលោក Warren Buffet បានចែករំលែកដល់សហគ្រិនទូទាំងពិភពលោក។ ទ្រឹស្ដីទាំង ៥នោះគឺ៖
១) មានភាពឆ្លាតវ័យក្នុងការចាយលុយ (Spend wisely)៖
«បើអ្នកចំណាយលុយទិញអ្វីដែលអ្នកមិនត្រូវការ នោះឆាប់ៗអ្នកនឹងលក់របស់ដែលអ្នកត្រូវការ (If you buy things you don't need, you will sell things you need)។ អ្នកត្រូវចាំជាដាច់ខាតអំពីរឿងនេះ»។ មានន័យ ដោយខ្លីថា អ្នកត្រូវចំណាយលុយ ទិញអ្វីដែលអ្នកត្រូវការ មិនទិញរបស់អ្នកដែលអ្នកមិនត្រូវការនោះទេ។ ធ្វើដូច្នេះ អ្នកចំណាយចំខ្ទង់ ហើយធ្វើដូច្នេះអ្នកនឹងអាចមានលុយសន្សំសម្រាប់វិនិយោគនៅថ្ងៃ ខាងមុខបានទៀតផង។
មុននឹងទិញទំនិញអ្វី អ្នកត្រូវសួរខ្លួនឯងថា ៖ «ខ្ញុំពិតជាត្រូវការរបស់នេះមែនទេ? តើខ្ញុំកំពុងចំណាយច្រើនហើយមែនទេ? តើខ្ញុំអាចសន្សំលុយខ្លួនដោយមិនចាំបាច់ទិញរបស់ទាំងនេះបាន ទេ?»។ ត្រូវចាំសំដីរបស់លោក Warren Buffet ពីរឃ្លាទៀតគឺ៖ ១) មិនត្រូវចាយលុយឥតប្រយោជន៍ ២) កុំភ្លេចច្បាប់ទី១។
២) សន្សំសំចៃ
«មានមនុស្សកំពុងអង្គុយជ្រកក្រោមដើមឈើថ្ងៃនេះ ដោយសារតែមានមនុស្សម្នាក់ដាំវាកាលពីប៉ុន្មានឆ្នាំមុន (Someone's sitting in the shade today because someone planted a tree a long time ago )»។ នេះគឺជាទ្រឹស្ដីមួយទៀតរបស់មហាសេដ្ឋី Buffet។ លោកចង់មានន័យថា ការសន្សំលុយថ្ងៃនេះ មិនមែនបានផលថ្ងៃនេះនោះទេ តែវាផ្ដល់ផ្លែផ្កានៅថ្ងៃអនាគត។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាគ្រោះអាសន្នដែលអាចកើតឡើង ជាយថាហេតុ ឬអ្នកអាចប្រើប្រាស់វាដើម្បីវិនិយោគនៅខាងថ្ងៃខាងមុខ។ ប្រការសំខាន់បំផុតនោះ គឺថា ច្បាប់មួយទៀតរបស់លោក Buffet គឺ៖ មិនត្រូវសន្សំលុយសល់ពីចំណាយនោះទេ តែត្រូវសន្សំមុនការចំណាយ។
៣) គិតឱ្យបានវែងឆ្ងាយ និងត្រូវអត់ធ្មត់ (Think long-term and be patient)
លោក Warren Buffet បានលើកឡើងដូច្នេះថា ៖«មិនថាអ្នកឆ្លាត មានដុងពីកំណើត ឬប្រឹងប្រែងយ៉ាងណានោះទេ អ្វីៗគឺត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនមួយក្នុងរយៈពេលមួយខែដោយឱ្យស្ត្រី៩ នាក់ពពោះនោះទេ (Someone's sitting in the shade today because someone planted a tree a long time ago )»។ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ មានពេលខ្លះអ្នកប៉ាន់ស្មានហួសពីលុយដែលអ្នករកបានក្នុងមួយ ឆ្នាំ ហើយពេលខ្លះអាចប៉ាន់ស្មានតិចពេកចំពោះលុយដែលអ្នកអាចរកបាន ក្នុងរយៈ ពេល ១០ឆ្នាំ។ អ្នកវិនិយោគ ត្រូវការរកស៊ីដោយគិតពីគូរផ្លូវវែងឆ្ងាយ ពោលគឺមិនមានចង់រកស៊ីថ្ងៃនេះ ថ្ងៃស្អែកបានចំណេញនោះទេ។ វាត្រូវការពេលវេលា។
៤) ការខ្ចីបុល (Borrowing: Limit what you borrow)
អ្នកមិនអាចក្លាយជាអ្នកមានបានជាដាច់ខាតដោយរស់វ័ណ្ឌកនឹង បំណុល។ មនុស្សមួយចំនួនតែងគិតថា ការខ្ចីបុលគឺអាចគ្រប់គ្រងបាន។ ដោយឡែក ការខ្ចីបុលគួរស្ថិតនៅក្នុងដែនកំណត់ណាមួយ ហើយការខ្ចីលុយទៀតសោតគួរតែមានគោលដៅចំណាយច្បាស់លាស់។ អ្វីដែលអ្នកគួរធ្វើនោះគឺខ្ចីលុយ ដើម្បីយកមកបង្កើតលុយ។ មុននឹងខ្ចី អ្នកត្រូវវាយតម្លៃពីលំហូរសាច់ប្រាក់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗនៅពេលអនាគត។ អ្នកគួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯងចំពោះការជំពាក់ បំណុលគេ អ្នកមិនមែនធ្វើជាខ្ញុំកញ្ជះគេរហូតនោះទេ។
៥) ហានិភ័យ (Risk)៖
តាមទ្រឹស្ដីរបស់មហាសេដ្ឋីកំពូលរូបនេះ ៖ «ហានិភ័យកើតចេញពីអ្វីដែលយើងមិនដឹងអ្វីដែលខ្លួនកំពុងធ្វើ (Risk comes from not knowing what you are doing)»។ មនុស្សម្នាក់ចង់រកលុយ ហើយចង់រកឱ្យបានច្រើន និងឆាប់ៗទៀតផង អីចឹងហើយបានជាមនុស្សមួយចំនួនធំបានយកលុយយ៉ាងច្រើនទៅវិនិយោគ ដោយរំពឹងថា នឹងទទួលបានចំណូលច្រើនមកវិញ ដោយពុំបានសិក្សា និងវិភាគហានិភ័យផ្សេងៗនោះទេ។ ដូច្នេះគួរជៀសវាងបញ្ហានេះ អ្នកវិនិយោគ ក៏ដូចជាសហគ្រិនត្រូវតែសិក្សាពីហានិភ័យផ្សេងៗ ហើយគ្មានជំនាញ និងមិនដឹងពីវិធីវិភាគនោះទេ ត្រូវទៅរកសេវារបស់ក្រុមហ៊ុនប្រឹក្សាយោបល់៕
ដោយ ៖ ឬទ្ធិ
ប្រភព៖ ndtv
Tag :
ចំណេះដឹងទូទៅ,
លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ
លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ
អ្នកដឹកនាំល្អត្រូវមានលក្ខណៈសម្បត្ដិដូចខាងក្រោម៖
១. ភាពទៀងត្រង់៖ បង្ហាញអ្នកក្រោមបង្គាប់នូវសេចក្ដីស្មោះត្រង់ សុចិរិតមិនលាក់ លៀមនូវ គ្រប់សកម្មភាពទាំងអស់របស់ខ្លួន។ ឥរិយាបទឆបោកនឹងមិនធ្វើឲ្យអ្នកដ៏ទៃជឿជាក់ទេ។
២. សមត្ថភាព៖ ផ្អែកទៅលើការអនុវត្ដសកម្មភាពដ៏សមហេតុផល និងគោលការណ៏ដែលមានសីលធម៌របស់អ្នក។ ដូចនេះ មិនត្រូវធ្វើការសម្រេចចិត្ដណាមួយ ដោយពឹងផ្អែកលើអារម្មណ៏ផ្ទាល់ខ្លួន ឬ ចិត្ដចង់ដែលមិនសមហេតុផលនោះទេ។
៣. សម្លឹងទៅមុខជានិច្ច៖ មានគំនិត គោលដៅនិងទស្សនៈវិស័យច្បាស់លាស់សម្រាប់ពេលអនាគត។ ទស្សនៈវិស័យដែលបានបង្កើតនោះ ត្រូវបម្រើផលប្រយោជន៏ដល់អង្គភាពទាំងមូល។ ដូច្នេះហើយអ្នកដឹកនាំមានប្រសិទ្ធភាព ត្រូវបង្កើតទស្សនៈវិស័យអ្វីដែលពួកគេចង់បាន និងត្រូវធ្វើឱ្យសម្រេចបានតាមរបៀណាមួយ។ ពួកគេត្រូវចាប់ឱ្យបាននូវអ្វីដែលជាចំណុចអាទិភាព ដែលអាចផ្ដល់ពីតម្លៃរបស់ពួកគេ។
៤. ការជំរុញនិងលើកទឹកចិត្ដ៖ បង្ហាញពីភាពជឿជាក់នូវរាល់អ្វីដែលយើងធ្វើ តាមរយៈការតស៊ូ ភាពអត់ធ្មត់ទាំងផ្លូវកាយនិងផ្លូវចិត្ដ ព្រមទាំងភាពនឹងធឹងរបស់ខ្លួន នោះអ្នកនិង អាចជំរុញ ទឹកចិត្ដអ្នកដ៏ទៃទៀតធ្វើការងារកាន់តែទទួលបាននូវលទ្ធផលល្អជាងមុន។
៥. ភាពវៃឆ្លាតៈ៖ ខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវ ដំណោះស្រាយសម្រាប់ការងារ និងពេលមានឧបសគ្គក្នុងពេលបំពេញការងារ។
៦. ប្រកាន់គំនិតត្រឹមត្រូវ៖ ប្រព្រឹត្ដល្អនិងមិនរើសអើងទៅកាន់មនុស្សគ្រប់គ្នា។ ភាពលំអៀងគឺជាសត្រូវនៃភាពយុត្ដិធម៌។ ដូចនេះអ្នកដឹកនាំត្រូវចេះ បង្ហាញពីការ ចេះយល់ចិត្ដអ្នកដ៏ទៃ ដោយការចេះឈឺឆ្អាលនិងយក ចិត្ដទុកដាក់លើ អារម្មណ៍ គុណតម្លៃ និងសុខទុក្ខរបស់អ្នកដ៏ទៃ ។
៧. គំនិតទូលំំទូលាយ៖ ស្វែងយល់ឲ្យបានច្រើននូវភាពសម្បូរបែបនៃវប្បធម៌។
៨. ភាពក្លាហាន៖ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ដើម្បីសម្រេចឲ្យបានតាមគោលបំណងរបស់ខ្លួន ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយ។ អ្នកដឹកនាំត្រូវបង្ហាញពីភាពជឿជាក់និងស្ងៀមស្ងាត់ ទោះបីជាស្ថិតនៅក្រោមសំពាធការងារយ៉ាងណាក៏ដោយ ។
៩. ភាពច្បាស់លាស់៖ ប្រើប្រាស់នូវភាពយុត្ដិធម៌ ដើម្បីធ្វើការសម្រេចចិត្ដឲ្យបានត្រឹមត្រូវ និងត្រូវតាមពេលវេលាឬស្ថានកាណ៍។
១០. មានគំនិតច្នៃប្រឌិត៖ ធ្វើការផ្លាស់ប្ដូរដ៏សមរម្យនិងទាន់ពេលវេលានៅក្នុងការរិះគិត ការធ្វើផែនការ និងវិធីដោះស្រាយ។ អ្នកដឹកនាំត្រួវបង្ហាញពីការបង្កើតថ្មីៗដោយគំនិតឆ្នៃប្រឌិតស្របតាមគោលដៅ និងស្វែងវិធីសាស្រ្តល្អៗនិងថ្មីៗសម្រាប់ដោះស្រាយបញ្ហា។ និយាយរួម អ្នកដឹកនាំ ត្រូវតែមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ។
(ប្រភព៖ ខឹម សារិទ្ធ, ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ, ២០១០, BBU) ឬ
(https://www.facebook.com/Khemsarithedu)