Posted by : luxery supper market May 14, 2014

យោងទៅលើការសិក្សានៃការគ្រប់គ្រងបច្ចេកវិទ្យា មានអ្នកប្រាជ្ញជាច្រើនបានសន្និដ្ឋានថាៈ
- លោក SOLOW បានបង្ហាញអោយឃើញថានូវសហរដ្ឋអាមេរិចប្រាច់ចំណេញ ៩០% បាន
មកពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
- ប៉ុន្តែអ្នកសេដ្ឋកិច្ចវិទូមួយក្រុមបានរិះគន់ថាប្រាក់ចំណេញ ៩០% បានមកពីការប្រើប្រាស់បច្ចេក
វិទ្យាទំនើបរួមបញ្ចួលទាំងការផ្លាស់ប្តូរទំនិញបែបដ៏សំបូរបែប អភិវឌ្ឍន៏នូវការអប់រំ អភិវឌ្ឍន៏នូវ
សុខភាព និងអភិវឌ្ឍន៏ចំណីអាហារ ។
- ចំណែកលោក DENISON បានព្យាយាមកែតំរូវទៅលើបញ្ហាទាំងអស់នេះ ។ គាត់បានសន្និដ្ឋានថា
ចន្លោះពីឆ្នាំ ​១៩២៩ -១៩៥៧  នូវសហរដ្ឋអាមេរិចទទួលបានប្រាក់ចំណេញ ៤០ ភាគរយ នៃការប្រើ
ប្រាស់បច្ចេកវិទ្យាថ្មី ។​ មិនត្រឹមតែសហរដ្ឋអាមេរិចនោះទេ ប្រទេសផ្សេងៗក៏មានការរីកចំរើនគួរ
កាត់សំគាល់ផងដែរ ទន្ទឹមនឹងការរីកចំរើននៃបច្ចេកវិទ្យា ធ្វើអោយប្រទេសមហាអំណាចមួយចំនួន
បានធ្វើការប្រកួតប្រជែងដើម្បីរកទីផ្សារ ព្រមទាំងមានមហ្ឆិតាចង់គ្រប់គ្រងពិភពលោកយើងទាំង
មូល ដូចនេះហើយគេបានយកបច្ចេកវិទ្យាទាំងនោះទៅបង្កើតអាវុធដើម្បីការពារផលប្រយោជន៏
របស់ពួកគេ ។ ហេតុផលទាំងនេះហើយបានធ្វើអោយពិភពលោកផ្ទុះសង្រ្គាមលោកទាំងពីរលើក
កើតឡើង ។ តាមរយះការបញ្ជាក់ខាងលើនេះបានអោយយើងដឹងថា បច្ចេកវិទ្យាជាអាវុធមុខពីរបើ
យើងយកវាទៅប្រើប្រាស់អោយបានសមស្របវាអាចធ្វើអោយពិភពលោកទាំងមូលរីកចំរើនប៉ុន្តែ
បើយើងយកទៅប្រើប្រាស់មិនត្រឹមត្រូវធ្វើអោយពិភពលោកជួបនិងមហន្តរាយ ដូច្នេះក្រុមរបស់
ទាញយកគុណសម្បត្តិនិងគុណវិបត្តិ នៃការប្រើប្រាស់បច្ចេកវិទ្យាដូចខាងក្រោម ។
គុណសម្បត្តិ 
០១.​ កត្តាសេដ្ឋកិច្ច
- ធ្វើអោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់
- ធ្វើអោយថ្លៃដើមទំនិញមានតំលៃទាប
- ផ្លូវគមនាគមន៏គ្រប់ប្រភេទមានលក្ខណៈទំនើបដែលជួយសំរួលដល់ការធ្វើដំណើរបានលឿននិង
មានតំលៃថោក​។
- មានយន្តហោះ រថយន្ត ​រថភ្លើង ការប៉ាល់​ ម៉ូតូ និងកង់ទំនើបៗដែលមានសុវត្ថិភាពក្នុងការធ្វើដំ ណើរ 
- ផលិតផលកសិកម្ម និងឧស្សាហកម្មទទួលបានទិន្នផលខ្ពស់និងរក្សាទុកបានយូរ
- ប្រពន្ធ័ទូរគមនាគមន៏ទំនើបធ្វើអោយពិភពលោកតូចចង្អៀត
- ផ្នែកកំសាន្តមាន វិទ្យូ ទូរទស្សន៏ និងដន្រ្តីទំនើបៗ
- មានហេដ្ឋារចនាសម្ព័នសំបូរបែប
០២.កត្តាសង្គម
- ធ្វើអោយសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៏
- មានសុវត្តិភាព សន្តិសុខងាយស្រួសក្នុងការដើរហើរ
- ធ្វើអោយមានស្ថេរភាពនយោបាយ
- បង្កើនការងារដល់មនុស្ស ហើយមានឧបករណ៏និងបច្ចេកវិទ្យាថ្មីៗប្រើប្រាស់
០៣.កត្តាបរិស្ថាន
- យកកាកសំណល់ទៅផលិតឡើងវិញ(ផ្លាស់ស្ទីក ដប កំប៉ុង ។ល។)
-  មានកន្លែងផ្ទុកសំរាម
- កែច្នៃវត្ថុធាតុដើមអោយមានតំលៃខ្ពស់
- ទីក្រុង ទីប្រជុំជនមានលក្ខណៈល្អអិតខ្ចោះ និងមានខ្យល់បរិសុទ្ធ
- កែច្នៃរបស់ប្រើប្រាស់ធ្វើពីផ្លាស់ស្ទីកមកជាវត្ថុធាតុដើមដែលងាយស្រួលពុកផុយក្លាយជាជី
- ការពារគ្រោះធម្មជាតិ( ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយផែនដី ។ល។)
គុណវិបត្តិ 
០១.កត្តាសេដ្ឋកិច្ច
- រថយន្ត រថភ្លើងថ្មីៗ មានល្បឿនលឿនធ្វើសំបូរគ្រោះថ្នាក់ចារាចរណ៏
- ចំណាយថ្លៃដើមច្រើនធ្វើអោយមានការពិបាកក្នុងការបើកក្រុមហ៊ុន
- កម្មករមានកំរិតចំណេះដឹងទាមអាចបាត់បង់ការងារធ្វើ
០២.កត្តាសង្គម
- ធ្វើអោយមនុស្សមានការភ្លើតភ្លើន
- សង្គមមានការគំរាមគំហែងពីការប្រើប្រាស់បច្ចេកវិទ្យាខុសច្បាប់​ អាវុធ ប្រពន្ធ័អេឡិចត្រូនិច
ថ្នាំញៀន ថ្នាំពេទ្យ។ល។ 
០៣.កត្តាបរិស្ថាន
- សំបូរផ្សែង ឡើងកំដៅធ្វើអោយស្រទាប់អូសូន្យស្តើង
- ប្រើប្រាស់ជាតិគីមី ធ្វើអោយផ្លែឈើទុំតាមតំរូវការដែលយើងចង់បាន
- ការហូបអាហារ សាច់សត្វ ផ្លែឈើ ដែលមានផ្ទុកជាតិគីមី ធ្វើអោយកើមមានជំងឺផ្សេងៗ
- បាត់បង់ និង ប៉ះពាល់ដល់ធម្មជាតិ
- ខ្យល់ ទឹកសំបូរជាតិគីមី ងាយស្រួលរងគ្រោះ ដល់មនុស្ស សត្វ និងរុក្ខជាតិ
ចំណោទបញ្ហា

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -