Pages
Powered by Blogger.
Blog Archive
ENTERTAINMENTS
Online Market
Labels
- ចំណេះដឹងទូទៅ (42)
- ទស្សនៈវិស័យ (3)
- ទូរសព្ទ័ (1)
- ទេសចរ (1)
- បន្លែ (2)
- ព័ត៌មានវិទ្យា (3)
- ភោជនីយដ្ឋាន (2)
- វត្ថុអនុស្សាវរីយ៏ (1)
- សមាជិកក្រុម (7)
- សំលៀកបំពាក់ (7)
- ស្បែកជើង (2)
Contributors
Followers
Blogger templates
វិធីសម្អាតបន្ទប់ទឹក
វិធីសម្អាតបន្ទប់ទឹក
ដើម្បីសម្អាតបន្ទប់ទឹក ឲ្យស្អាត អ្នកគួរយល់ដឹងពីការសម្អាត
សម្ភារៈក្នុងបន្ទប់ទឹក ឲ្យបានត្រឹមត្រូវ។ ដើម្បីសម្អាតបន្ទប់ទឹក ឲ្យស្អាត អ្នកគួរយល់ដឹងពីការសម្អាត
*ឥដ្ឋការ៉ូ: ប្រើថ្នាំសម្អាតស្នាមប្រឡាក់ ឬទឹកថ្នាំសម្អាតបន្ទប់ទឹក
មកដុសលាងស្នាមដំណររបស់ឥដ្ឋការ៉ូ ប៉ុន្តែបើនៅតែមិនជ្រះស្អាត ដើម្បីឲ្យស្នាមដំណរ
របស់ឥដ្ឋការ៉ូក្នុងបន្ទប់ទឹកស្អាតដូចដើមវិញ ចូរយកទឹកលុបពណ៌ស ជូតនៅតាមស្នាម
តំណនោះ ជាការស្រេច។
*ក្បាលផ្កាឈូកអាលុយមីញ៉ូម: អាចសម្អាតវាបាន ដោយគ្រាន់តែយកវាទៅត្រាំទឹក
ប្រមាណ ១-៤ លីត្រ ដែលមានលាយសាច់ជូរ ហើយទុកចោលមួយស្របក់ សឹមលាង
សម្អាតដោយទឹកស្អាតធម្មតា។
*ក្បាលផ្កាឈូកប្លាស្ទិក: អាចកម្ចាត់ស្នាមប្រឡាក់ ឲ្យជ្រះស្អាតបាន ដោយយកក្បាល
ទឹកផ្កាឈូកនោះ ទៅត្រាំក្នុងទឹកក្តៅលាយសាច់ជូរបន្តិចផង ដើម្បីកុំអោយស្ទះរន្ធផ្កា
ឈូកនោះ។
*ក្បាលរ៉ូប៊ីណែ: ជារឿងងាយស្រួល ដើម្បីសម្អាតក្បាលរ៉ូប៊ីណេ គឺយកកូនកន្សែងដៃ
ទៅជ្រលក់ក្នុងទឹកលាយសាច់ជូរឲ្យជោគ បន្ទាប់មកយកទៅរុំឲ្យ ជិត ក្បាលរ៉ូប៊ីណេនោះ
ទុកចោលប្រមាណ ៣០ នាទី សឹមលាងចេញវិញ។
*វាំងននក្នុងបន្ទប់ទឹក: យកទៅបោកគក់ក្នុងទឹកក្តៅឧណ្ហៗ ដែលមាន លាយសាប៊ូ
បន្ទាប់មកដុសសម្អាត ដោយប្រើទឹកក្រូចឆ្មារមួយសារទៀត មុននឹងយកទៅហាលថ្ងៃ
ឲ្យស្ងួត។
ប្រភព www.cen.com.kh
អត្ថបទបញ្ចូលដោយ : Ban Ravuth
ថ្ងៃទី : 15 Jan, 2014
Tag :
ចំណេះដឹងទូទៅ,
Tag :
សមាជិកក្រុម,
Hello! My name is Leng Vibol
My birthday: 12.12.1993
My home town : Som por village, Taong commune, Chom kaler District, Kom pong cham Province.
My Phone Number: 012 942 496
My Email: Lengvibol2014@gmail.com
My birthday: 12.12.1993
My home town : Som por village, Taong commune, Chom kaler District, Kom pong cham Province.
My Phone Number: 012 942 496
My Email: Lengvibol2014@gmail.com
Tag :
សមាជិកក្រុម,
hello my name bin skhorn ! my Emial :youskhorn@gmail.com ;tel:098763463 nowday i live phlovsiem village koymeng commune mongkolborey district bmc province
Tag :
សមាជិកក្រុម,
ប្រវត្តិនិងអត្ថន័យបុណ្យមាឃបូជា
មាឃបូជា គឺជាពិធីបុណ្យមួយយ៉ាងដែរ ដែលពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើនៅថ្ងៃពេញបរមី ខែមាឃ។ គេកំណត់យកថ្ងៃពេញបរមី( ១៥កើត) ខែមាឃព្រោះថ្ងៃខែនេះទាក់ទងនឹងពុទ្ធ ប្រវត្តិដូចពិសាខបូជាដែរ។ គឺនៅថ្ងៃពេញបរមី ខែមាឃក្នុងឆ្នាំដំបូងដែលព្រះពុទ្ធបានត្រាស់ដឹង (ក្នុងព្រះជន្មាយុ៣៥វស្សា) មានមហាសន្និបាតមួយ ដែលមានព្រះអរហន្ត១២៥០អង្គ (ក្រុមបុរាណជដិល១០០០ ក្រុមអគ្គសាវ័ន២៥០)។ នៅពេលជួបជុំគ្នា ព្រះពុទ្ធទ្រង់សម្តែងឱវាទ ប្បាតិមោក្ខ ហើយទ្រង់តាំង សារីបុត្រជាបឋមសាវ័កព្រះ មោក្គល្លានជាទុតិយសាវ័ន។ ក្នុងបច្ឆិមវ័យ លុះព្រះជន្មគម្រប់៨០វស្សា មុនថ្ងៃបរិព្វាន៣ខែ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ មានក្រុមមារមកនិមន្តព្រះពុទ្ធឱ្យចូលនិពា្វ ព្រះអង្គទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងទ្រង់ បរិព្វាននៅ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មី ខែពិសាខខាងមុខ។ នៅពេលព្រះអង្គទ្រង់ដាក់ ព្រះជន្មាយុសង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំងផ្គរលាន់កងរំពង ផ្ទៃមេឃ។ អាស្រ័យដោយ ថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអស្ចារ្យ២បែបនេះហើយ (ប្រជុំអរហន្ត និងដាក់អាយុសង្ខារ) បានជាពុទ្ធបរិស័ទនាំគ្នារៀបចំគ្រឿងសក្ការៈបូជាព្រះរតនត្រ័យរំលឹក ដល់ថ្ងៃខួបនោះជាប្រពៃណី។ នៅប្រទេសខ្មែរគេផ្តើមធ្វើបុណ្យមាឃបូជានៅឆ្នាំប្រហែលគ្នា នឹងបុណ្យពិសាខបូជាដែរ។ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តិទៅនៅពេលយប់ក្នុងវត្តអារាមនីមួយៗ។ តាមទំនៀមពុទ្ធបរិស័ទ ត្រូវដើរប្រទក្សិណព្រះវិហារ៣ជុំសិនមុននឹងចូល។ គេយកទេយ្យវត្ថុរៀបដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូប។ លុះជួបជុំគ្នាហើយព្រះសង្ឃ១អង្គដែលចាស់វង្សាជាងគេសូត្រសិក្ខាបទ។ បន្ទាប់មកព្រះសង្ឃ២អង្គ ដែលគង់នៅមុខទេយ្យវត្ថុសូត្រសរសើរ គុណព្រះពុទ្ធ(ពុទ្ធគុណ) លុះចប់អត្ថបទខាងដើម ព្រះសង្ឃត្រូវសម្តែងទេសនា អំពីជីវប្រវត្តិរបស់ព្រះពុទ្ធ។ ការសូត្រ ពុទ្ធគុណ និងសម្តែងទេសនាប្រព្រឹត្តិឆ្លាស់គ្នារហូតដល់អាធ្រាត្រកាលរហូតដល់ភ្លឺ។ ពេលនោះ គេប្រគេនយាគូដល់ព្រះសង្ឃដើម្បីបញ្ចប់ពិធីបុណ្យ។
Tag :
ចំណេះដឹងទូទៅ,
គំនិតខ្លះៗទាក់ទងនឹងបុណ្យសង្សា
ក្នុងនាមខ្ញុំបាទ ជាកូនខ្មែររស់នៅលើទឹកដីខ្មែរ កំពុងតែមើលឃើញនូវសកម្មភាពរបស់កូនខ្មែរទាំងឡាយដែលកំពុងប្រព្រឹត្តិជារៀងរាល់ថ្ងៃ វាហាក់ដូចជាមានភាពខុសប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ មានភាពទំនើបពេញនិយមតាមសម័យកាលសំភារៈនិយម និងតាមនគររូបណីយកម្មរបស់ប្រទេសជាតិ ។ ក្នុងនោះ ខ្ញុំបាទសូមលើកយកសកម្មភាពមួយចំនួនរបស់យុវវ័យខ្មែរយើងសម័យថ្មីនេះ គឺ ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ យុវវ័យតែងតែហៅថា ថ្ងៃបុណ្យសង្សា (Valentine’s Day) ដែលតែងតែធ្វើនៅថ្ងៃ ១៤ ខែ កុម្ភៈ ជារៀងរាល់ឆ្នាំ នេះឯង ។ ខ្ញុំសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ សកម្មភាពថ្ងៃបុណ្យសង្សានេះ យុវវ័យរបស់យើងមានភាពឈ្លក់វង្វេងជាខ្លាំង សូម្បីតែក្មេងៗបឋមសិក្សា នេះពិតជាគួរអោយបារម្ភខ្លាំងណាស់សំរាប់យុវវ័យខ្មែរយើង ហើយខ្ញុំមានសំនួរខ្លះៗ ចង់សួរទៅកាន់មិត្តៗយុវវ័យថា ៖
- តើមិត្តៗយុវវ័យស្គាល់ច្បាស់ពីអត្ថន័យពិតរបស់បុណ្យសង្សានេះដែររឺទេ? តាមរយៈអ្វី ? ដើម្បីអ្វី?
- ក្នុងនាមយើងជាកូនខ្មែរ ដែលត្រូវថែរ និងទទូលមរកតប្រពៃណីរបស់ជាតិខ្លួន តើទង្វើ និងសកម្មភាពទាំងនេះអាចជួយធ្វើអោយប្រពៃណីជាតិខ្លួន គង់វង្ស រីកចំរើនបានដែររឺទេ?
- ហើយចុះប្រពៃណីជាតិខ្លួន តើខ្លួនយើងគោរពបានខ្ជាប់ខ្ជួនហើយរឺនៅ ?
សំនូរជាបន្តខ្ញុំ បាទមិនព្យាយាមសួរច្រើនទៀតទេ សូមអោយតែកូនខ្មែរទាំងអស់ ក្មេងចាស់ប្រុសស្រី នាំគ្នាគិតពិចារណា អង្កេតដោយខ្លួនឯង ។ ខ្ញុំសូមបកស្រាយទៅតាមការយល់ឃើញរបស់ខ្ញុំ ព្រោះអីយុវវ័យយើងភាគច្រើន ជាពិសេសតាមទីក្រុង ទីប្រជុំជនធំតូច ម្នាក់ៗតែងតែទន្ទឹងរង់ចាំថ្ងៃ ១៤ កុម្ភៈ (Valentine’s Day) ដើម្បីសារភាពស្នេហ៍ ដើម្បីរកស្នេហ៍ ឬក៍ដើម្បីអ្វីផ្សេងទៀត ទាំងនេះបញ្ជាក់ថា យុវវ័យយើងមួយចំនួនធំស្ទើតែទាំងអស់ (ចំពោះទីក្រុង) មានការចងចាំខ្ពស់ទៅលើថ្ងៃ ១៤កម្ភៈ ភាគច្រើនសិស្សសាលា ។ យើងសង្កេតមើលនៅតាមទីក្រុង ទីប្រជុំជន សាលារៀន… យុវវ័យសិក្សានុសិស្សយើងពិភាក្សាគ្នាពីរឿងនេះមួយសប្តាហ៍ ឬពីរសប្តាហ៍មុនរួចមកហើយ និងមានគំរោងជាច្រើនទៀត ។
តាមសម្តីរបស់លោកគ្រូម្នាក់បាននិយាយថាពីរឿងនេះដែរថា ៖ ឆ្នាំមុនគាត់បានឡើងទៅទីក្រុងភ្នំពេញ ប៉ះចំថ្ងៃបុណ្យសង្សា (Valentine’s Day) គាត់ឃើញមានយុវវ័យយើងមួយចំនួនរសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សាបណ្តើរ… ចៃដន្យគាត់ជួបសិស្សសាលាម្នាក់ និងបានសួរថា ប្អូនចូលរួមបុណ្យនេះដើម្បីស្អី? សិស្សនោះឆ្លើយថាខ្ញុំអត់ដឹងដែរ ឃើញគេធ្វើក៏ធ្វើតាមគេទៅ គាត់ក៏ហួសចិត្តដើរចេញ ។ ចុងក្រោយ គាត់ក៏បានប្រៀបធៀបទង្វើដែលសិស្សនោះនិយាយទៅនឹង ទស្សនៈរបស់លោក ខេនីស (ទស្សនៈវិទូសេដ្ឋកិច្ច) ថា មានសំពៅមួយដែលដឹកកូនចៀមជាច្រើនរាប់សិបក្បាល ឆ្លងកាត់សមុទ្រដ៏ឆ្ងាយ ស្រាប់តែដល់ពាក់កណ្តាលសមុទ្រមានកូនចៀមមួយក្បាលបានលោតចេញពីសំពៅ ចូលទៅក្នុងទឹកព្រោង ពេលនោះកូនចៀមមួយទៀតក៏លោតទៅតាម ហើយកូនចៀមដទៃៗទៀតក៏លោតទៅតាម ទាល់តែអស់ពីក្នុងសំពៅ ឃើញដូចនោះ លោក ខេនីស ក៏បានដាក់ព្រឹត្តិការណ៍នោះថា Animal Spirit ។ ឥលូវនេះ បែរមកមើលទង្វើរបស់យុវវ័យសម័យនេះ តើខុសអ្វីដែរ ពីសត្វចៀមដែលធ្វើអ្វីៗតាមតែគ្នាដោយមិនដឹង ពីសេចក្តីវិនាសនៅពីខាងមុខ ដូចក្នុងទស្សនៈអញ្ជឹង សត្វចៀមទីមួយហក់ព្រោងទីពីរហក់ព្រោង ទីបីទីបួនព្រោង តាមតែគ្នាដោយមិនដឹងហក់ទៅស្លាប់ឡើយ ។ យ៉ាងណាមិញដូចក្រុមយុវវ័យខ្មែរយើង ធ្វើអ្វីៗតាមតែគ្នា ឃើញគេធ្វើនេះ ធ្វើនេះតាម ឃើញធ្វើនោះធ្វើនោះលោតហក់តាម ដោយភាពសប្បាយបិទបាំងមុខ នឹងមិនអាចមើលឃើញថា ភាពប៉ៈពាល់វិនាស
នឹងមកដល់ឡើយ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ។
នឹងមកដល់ឡើយ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ។
ហេតុអី្វបានជាពួកគេចាំច្បាស់ម្លេះសំរាប់ថ្ងៃ បុណ្យសង្សា (Valentine’s Day) បុណ្យណូអ៊ែល (Merry Christmas) ខ្លះត្រៀមកាដូ ត្រៀមអ្វីហើយអស់សំរាប់ថ្ងៃនោះមកដល់ តើសួរថា ទាំងនោះជាបុណ្យរបស់សាសនាខ្មែរមែនទេ? យើងដឹងហើយថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ (ប្រទេសកម្ពុជា ត្បិតតែមានសេរីភាពខាងសាសនាដទៃក៏ដោយ ) ហេតុអ្វីមិនព្រមនាំគ្នាចង់ចាំថ្ងៃបុណ្យ មាឃបូជា ចូលវស្សា ចេញវស្សា…ផងទៅ យុវវ័យខ្មែរយើងស្ទើតែទាំងអស់មិនស្គាល់ មិនដឹងថ្ងៃណាជាថ្ងៃបុណ្យមាឃបូជាផង ទាំងដែលវាជាថ្ងៃបុណ្យដ៏វិសេស និងធំសំរាប់ព្រះពុទ្ធសាសនាយើង ។
គាត់បានបន្តថា អញ្ចឹងចូរយុវវ័យខ្មែរយើងនាំគ្នាត្រិះរិះពិចារណាផងថា ខ្លួនជាខ្មែរ មានប្រពៃណីសំរាប់ជាតិខ្លួនឯង និងមានភាពអស្ចារ្យខ្លាំងជាងវប្បធម៌បរទេសទៅទៀត ខ្ញុំមិនបន្ទោសបង្អាប់អ្វីទេ ព្រោះពិភពលោកប្រកាន់ឲ្យមាននគរូបណីកម្ម (ការផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក) ហើយបើយើងនៅតែបន្តសកម្មភាពបែបនេះខ្លាំងទៀត កូនខ្មែរសម័យក្រោយនឹងមិនស្គាល់ច្បាស់ពីវប្បធម៌ដ៏ល្អផូរផងរបស់ខ្មែរទៀតទេ ដូចនេះយើងត្រូវតែជួយការពារ និងថែរក្សាវប្បធម៍ អរិយធម៌ជាតិឲ្យបានគង់វង្សជានិរន៍្តតទៀត ។ គិតយូរៗទៅ បុណ្យទាំងអស់នោះ វាមិនមានអ្វីទាក់ទងនឹងយើងផងដែលជាកូនខ្មែរផង វាជារបស់បរទេសសុទ្ធសាធគ្រាន់តែហូរចូលមកកាន់ប្រទេសខ្មែរ ហើយយូៗទៅវាក៏បង្វក់យុវវ័យយើងដែលជាវ័យកំពុងតែស្ថិតនៅក្នុងភាពភ្លើតភ្លើន ចង់ដឹងចង់ឮ ចង់សាកចង់ស្គាល់… អោយធ្លាក់ក្នុងអន្លងយ៉ាងជ្រៅរបស់វប្បធម៌បរទេស ដល់ទៅអាចភ្លេចពីពង្សសាវតាជាតិខ្លួនក៏អាចថាបានដែរ ។
Tag :
ចំណេះដឹងទូទៅ,
Nguon Mov
Name and Surname :Mov Nguon
Date of Birth : February 04,1973
Present address : Phum Korksvay, Khum Reuseykrork, Mongkulborey District, Banteaymeanchey Province, Kingdom of Cambodia.
Phone No: 098 597 234
Email: nguonmov@gmail.com
Email: nguonmov@gmail.com
As student at BBU, BMC Branch,Bachelor of BBA ,Specialization General Management
Tag :
សមាជិកក្រុម,
Nim Chimorn
- Birthdate:July ,1990
- Work: student
- Study: BBU
- Grade: guards 3rd , semester 2nd
- Addrees: Sopharkmongkul temple(BMC)
- Email: Nimchivorn9@gmail.com Tel: 0889169010
Tag :
សមាជិកក្រុម,
Kiam Borey
Work: student
Study: BBU
Grade: 03 year
Free time: lke information , drahma
Addrees: Sopharkmongkul temple(BMC)
Email:boreykm90@gmail.com
Tel: 098636172
Tag :
សមាជិកក្រុម,