LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

កំរិតនៃអ្នកគ្រប់គ្រង



-    Top Managerជាអ្នកធ្វើការសំរេចចិត្តជាយុទ្ធសាស្រ្តរយះពេលវែងអំពីផលិតផលនិង​សេវាកម្មផលិតផល
-       Middle Manager ជាអ្នកអនុវត្តកម្មវិធីនិងផែនការរបស់អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
-       Operational Manager ទទួលខុសត្រូវក្នុងការត្រួតពិនិត្យសកម្មភាពប្រចាំថ្ងៃ
កំរិតទាំងអស់ខាងលើនេះត្រូវតែមានលក្ខណះច្នៃប្រឌិតខ្ពស់និងចេះអភិវឌ្ឍន៏ដំណោះស្រាយផ្សេងៗដើម្បីឆ្លើយតបនិងបញ្ហានានា ។
កំរិតនីមួយៗ ត្រូវមាន ព័ត៌មាន និង ប្រពន្ធ័ព័ត៌មានផ្សេងៗគ្នា ។

តើអ្នកគ្រប់គ្រងត្រូវដឹងពីអ្វីខ្លះ?



អ្នកគ្រប់គ្រងត្រូវដឹងពីការប្រកួតប្រជែងក្នុងបរិយាកាសអាជីវកម្មហើយពួកគេកំណត់នូវយុទ្ធសាស្រ្ត
ក្រុមហ៊ុន ដើម្បីឆ្លើយបតទៅនឹងការបែងចែកធនធានមនុស្សនិងហិរញ្ញវត្ថុដើម្បីសំរេចអោយបាននូវ យុទ្ធសាស្រ្ត ហើយនឹងសំរបសំរួលការងារ។តាមរយះការងារទាំងនេះពួកគេ ត្រូវហ្វឹកហាត់ភាព ជា អ្នកដឹកនាំ ប្រកប ដោយទំនូលខុសត្រូវ ។ កិច្ចការនៃការគ្រប់គ្រងគឺត្រូវបង្កើត គំរូចេញពី ស្ថាន ភាពជាច្រើន ដែលប្រឈមដោយក្រុមហ៊ុនហើយបង្កើតផែនការសកម្មភាព​ដើម្បីដោះ​ស្រាយ​បញ្ហានូវក្នុងក្រុម ហ៊ុន ។
      
ប៉ុន្តែអ្នកគ្រប់គ្រងត្រូវធ្វើកិច្ចការច្រើនជាជាងអ្វីដែលពួកគេបង្កាប់បញ្ជា ពួកគេក៏ត្រូវបង្កើតសេវាកម្ម និងផលិតផលថ្មីថែមទាំងបង្កើតជាថ្មីនូវអង្គភាពមួយពីកាលៈទេសៈមួយថ្មីទៀត ។ផ្នែកសំខាន់ នៃទំនូលខុសត្រូវក្នុងការគ្រប់គ្រងគឺជាការងារមួយប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលចាំបាច់ត្រូវមាន
ចំណេះដឹងនិងព័ត៌មាន ។បច្ចេកវិទ្យាព័ត៌មានអាចដើរតួនាទីប្រកបដោយសក្កានុពលនៅក្នុង ការណែនាំ និងរចនាឡើងវិញនូវអង្គភាពទាំងមលហើយវាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការ សម្គាល់អោយឃើញថាតួនាទីនិងការសំរេចចិត្តលើការគ្រប់គ្រងមានលក្ខណៈខុសគ្នាទៅ តាម កំរិតនីមួយៗដូចជា

ភាពជាអ្នកដឹកនាំល្អ


ភាពជាអ្នកដឹកនាំ

និយមន័យ

          អ្នកដឹកនាំជាមនុស្សជួយបង្ហាញទិសដៅដែលយើងចង់ទៅនឹងជួយយើងអោយដើរទៅទិសដៅនោះ ។ អ្នកដឹកនាំជាមនុស្ស ដែលអាចផ្តល់ទិសដល់អ្នក ដទៃទៀតទាំង ក្រុមមិនមែ នត្រឹ មតែ មនុស្សម្នាក់នោះទេ ។​ អ្នកដឹកនាំជាមនុស្សដែលស្គាល់ និងយល់ហើយដែលអាចអំពាវនា វដល់ មនោសញ្ចេតនា រួម និងសេចក្តីសង្ឃឹម ដែលចង់ក្រុមអោយនៅជាមួយគ្នា ។
          អ្នកដឹកនាំមនុស្សដែលបំផុសបំផុលអ្នកដទៃ មិនត្រឹមអោយដើរតាមមេនោះទេ តែអោយ ដើរតាមគំនិតរបស់ខ្លួនឯង អោយលូតលាស់ដុះដាលស្របតាមការឈ្លាសវៃនិងសមត្ថភាពខ្លួនឯង អោយផ្តល់ទិសដល់អាយុជីវិតរបស់ខ្លួនឯង ។
          អ្នកដឹកនាំមិនគ្រាន់តែរស់នៅជាអ្នកដឹកនាំប៉ុណ្ណោះទេ អ្នកដឹកនាំត្រូវតែបំពេញមុខ នាទីជា អ្នកដឹកនាំ និងជួយណែនាំអ្នកដទៃអោយទៅជាអ្នកដឹកនាំផង ។
          តើមនុស្សជំពូកណាដែលអាចក្លាយជាថ្នាក់ដឹកនាំឆ្នើមបាន?
អ្នកដឹកនាំឆ្នើមមិនម៉ែនជាអទិទេពចុះពីលើមេឃមកនោះទេ គ្មានមនុស្សជំពូកណាមួយដែលអាចជាអ្នកដឹកនាំឆ្នើមដែរ ។ អ្នកដឹកនាំមានស្រី មានប្រុស មានក្មេង មានចាស់ មានមនុស្សសម្បុរលឿង ស ខ្មៅ មានមនុស្សកើតនៅស្រុកស្រែចំការ មានអ្នកកើតនៅទីក្រុង មានអ្នកមានធនធាន មានអ្នកក្រីក្រ ។ល។ ក្នុងចំណោមអ្នកទាំងឡាយនោះ មានមនុស្សតិចណាស់ ដែលតាំងតែពីវ័យក្មេងមកបាននឹកគិតបំរ៉ុងខ្លួនជាអ្នកដឹកនាំនៅថ្ងៃណាមួយ ។ មានមនុស្សច្រើនដែរ ដែលជាអ្នកដឹកនាំសព្វថ្ងៃនេះ ដែលអតីតកាល មិនដែល ហើប មាត់និយាយបញ្ចេញយោបល់ នៅក្នុងថ្នាក់រៀន​ឬនៅក្នុងអង្គប្រជុំតូចតាចណាមួយ ។ មានអ្នក ដឹកនាំខ្លះ មិនបានឃើញទេអំពីអ្វីដែលកើតមានឡើងយ៉ាងយូរអង្វែងនិង យ៉ាងលំបាក់ ដល់មនុស្សដែលក្លាយជាអ្នកដឹកនាំ ។ អ្វីដែលយើងឃើញពីផលិតផលចុង ក្រោយបង្អស់ទៅហើយ គឺជាអ្នកដឹកនាំនេះឯង ។អ្នកដឹកនាំនានាមិនដូចគ្នាទេមនុស្ស យើងគ្រប់គ្នាក៏មាន ការចូល ចិត្តអ្នកដទៃខុសៗគ្នាដែរ។ យ៉ាងណាមិញក្រុមផ្សេងៗក៏ចូល ចិត្តរបៀប ដឹកនាំផ្សេងៗ គ្នាដែរ មានគោលការណ៏ខ្លះៗដែលត្រូវប្រតិបត្តិមុននឹងក្លាយទៅជាអ្នកដឹកនាំ គេបាន ទៅរៀន សូត្រធ្វើ ជាអ្នកតូច ត្រូវផ្តើមពីកន្លែងនៅក្បែរៗខ្លួនសិន ត្រូវពង្រីក និងបណ្តុះ បណ្តាល សមត្ថភាព ត្រូវបង្ហាញ សមត្ថភាព ត្រូវពង្រីកការពិសោធន៏ ត្រូវពង្រីកនឹងពង្រឹងសមត្ថភាព និងការ ឈ្លាសវៃបន្ថែម ត្រូវទទួលការខុសត្រូវអោយកាន់តែធំនិងច្រើនឡើងៗ ។​ដោយ ការងារ និង ពេល វេលា អ្នកនឹងអាចទៅជាអ្នកដឹកនាំមួយរូបដែរ ។

តើអ្នកដឹកនាំត្រូវមានគុណសម្បត្តិរបៀបណា?

      I.        អ្នកដឹកនាំល្អជាអ្នកចូលចិត្តមនុស្ស
អ្នកដឹកនាំជាមនុស្ស ដែលមានអ្នកដទៃដើរតាម បើគ្មានមនុស្សដើរតាមទេ អ្នកនោះក៏មិនមែនជាអ្នកដឹកនាំដែរ ដូច្នេះនៅក្នុងអង្គភាពនីមួយៗ អ្នកដឹកនាំធ្វើការជាមួយអ្នកដទៃត្រូវនិយាយពិគ្រោះស្តាប់ និងធ្វើការជាមនុស្សទាំងក្រុម ។
    II.        អ្នកដឹកនាំជាមនុស្សចេះស្តាប់មនុស្ស
នៅក្នុងការរៀបចំធ្វើជាអ្នកស្តាប់ល្អ ប្រសើរជាជាងអ្នកនិយាយពូកែ មេច្រើនចូល ចិត្តអ្នក ស្តាប់ល្អជាងចូលចិត្តអ្នកនិយាយពូកែ នៅក្នុងអង្គភាព អ្នកនៅថ្នាក់ ក្រោមតែង តែស្តាប់ អ្នក នៅថ្នាក់លើ តែមិនសូវមាននណាយកចិត្តទុកដាក់ស្តាប់អ្នកនៅថ្នាក់ក្រោមទេ ។​អ្នកនៅថ្នាក់ក្រោមក៏មានយោបល់ដែរ ហើយយោបល់ល្អក៏មាន គេក៏ចង់អោយអ្នកផ្សេង ស្តាប់ផងដែរ ។
   III.        អ្នកដឹកនាំល្អបង្កើតមេត្រីភាពងាយ
អ្នកដឹកនាំត្រូវចំណាយពេល ធ្វើជាមួយអ្នកដទៃទៀត អ្នកដឹកនាំអាចធ្វើការ មានប្រសិទ្ធិភាព ប្រសិនបើអ្នកដទៃទៀតចូលចិត្តអ្នកដឹកនាំផង ហើយទុកអ្នកដឹកនាំជាមិត្តផង ។អ្នកដឹកនាំល្អ ត្រូវតែ ធ្វើអោយគេទុកចិត្ត ។
  IV.        អ្នកដឹកនាំល្អបង្កើតមានការទុកចិត្តបានងាយ
ការបង្កើតអោយមានការទុកចិត្តនិងការបង្កើតអោយមានមនុស្សចូលចិត្ត ជារឿងពីខុសគ្នា​ គេអាចចូលចិត្តមនុស្សដែលគេមិនទុកចិត្តបានទាំងអស់ ។ អ្នកដឹកនាំល្ អមិនត្រឹម តែមាន គេចូល ចិត្តទេ តែត្រូវមានគេទុកចិត្តទៀត ។ នៅក្នុងការរៀបចំអ្នកដឹកនាំណែនាំ អោយអ្នក ដើរតាម សុខចិត្តទទួលគ្រោះថ្នាក់ ដល់ជីវិត ដូច្នេះអ្នកដើរតាម ត្រូវមានការ ទុកចិត្តអ្នក ដឹកនាំផង អ្នកដឹកនាំល្អត្រូវធ្វើអោយគេទុកចិត្ត ។
   V.        អ្នកដឹកនាំល្អនិយាយល្អ
ការនិយាយល្អ និងនិយាយពូកែខុសគ្នា ការនិយាយល្អមិនមានន័យថា ពូកែនិយាយសន្ទរកថាទេ ។ ការនិយាយល្អបានសេចក្តីថា  ចេះ ឬ ប្រសប់បញ្ចេញគោលគំនិតផ្សេងៗ ជាហូរហែរដោយប្ រើភាសារងាយស្តាប់ យល់ច្បាស់គ្រប់គ្នា ។
  VI.        អ្នកដឹកនាំល្អជួយអ្នកដទៃអោយមានជំនឿលើខ្លួនឯង
នៅក្នុងលោកយើងនេះ អ្នកដែលឥតមានអំណាច មានការពិបាកជឿលើខ្លួនឯងណាស់ ជាពិសេសបំផុតក្នុងការធ្វើបដិវត្ត​ន៏ ។ បើមនុស្សត្រូវតែកែប្រែសង្គម ដោយបំពេញ កិច្ចការរួមជាមួយគ្នា ហើយបើមនុស្សត្រូវធ្វើការជាមួយគ្នា ដើម្បីវឌ្ឍនភាព មនុស្សត្រូវមានជំនឿលើខ្លួនឯង គឺថាគេមិនគ្រាន់បើដូចអ្នកដទៃទៀតដែរ ។ អ្នកដឹកនាំល្អត្រូវមានអ្នកដទៃជឿលើសមត្ថភាពខ្លួនឯង ។
 VII.        អ្នកដឹកនាំល្អអាចអនុញ្ញាតិអោយអ្នកដទៃមានឈ្មោះផង
បើអ្នកដោះស្រាយបញ្ហាអ្វីមួយអោយក្រុម គឺអ្នកនោះហើយជាបុគ្គលដែលត្រូវមានឈ្មោះជាអ្នកដោះស្រាយ ។ តែប្រសិន បើខ្លួន អ្នកជាអ្នកណែនាំក្រុម អោយដោះស្រាយបញ្ហាជាក្រុមខ្លួនឯងទៅវិញ គឺក្រុម នោះហើយ ដែល មានឈ្មោះ ។ អ្នកដឹកនាំល្អត្រូវមាន ចិត្តសឿង អនុញ្ញាតិ អោយអ្នកដទៃ ទទួលកំរៃកេរ្តិឈ្មោះផង ។
VIII.        អ្នកដឹកនាំល្អធ្វើការច្រើន
ធម្មតាអ្នកដឹកនាំ មានមនុស្សជួយធ្វើការងារច្រើន ហើយការងារដែលធ្វើនោះមានច្រើនសណ្ឋាន ក៏ធ្វើការងារច្រើនមិនមែនមានន័យថា ពីព្រឹកទល់យប់ ពីយប់ទល់ភ្លឺធ្វើការក្រដាសស្នាម មិនចេះចប់មិនចេះហើយប៉ុណ្ណោះទេ ។ អ្នកដឹកនាំ គឺជាអ្នកដឹកនាំមនុស្ស ម៉្លោះ ហើយ ត្រូវធ្វើការជាមនុស្ស បញ្ហាដែលមានជានិច្ច ដំណោះស្រាយត្រូវមានជានិច្ច ការធ្វើការ ងារច្រើន បានន័យថា  ឥតចំណាយពេលវេលាធ្វើអ្វីដែលគ្មានប្រយោជន៏នោះទេ ។
  IX.        អ្នកដឹកនាំល្អមិនត្រូវមានការអស់សង្ឃឹមជារឿយៗឡើយ
មនុស្សលោកម្នាក់ៗ តែងតែមានការអស់សង្ឃឹមមួយដងមួយកាលជាមិនខាន ។ ការអស់ សង្ឃឹមជារឿយៗបណ្តាលអោយធ្វើការគ្មានប្រសិទ្ធិភាព ។
   X.        អ្នកដឹកនាំល្អដឹងខ្លួនឯងជានរណា
នៅក្នុងអង្គភាពមានមនុស្សពីមជ្ឍដ្ឋានខុសគ្នា អ្នកដឹកនាំល្អត្រូវធ្វើជាមួយមនុស្សច្រើនជំពូក មនុស្សមិនដូចគ្នាទេ។ អ្នកដឹកនាំត្រូវគោរពលក្ខណះខុសគ្នានេះ ក្នុងការតំរង់ទិស  ផ្តល់ពន្លែដល់អ្នកដើរតាម អ្នកដឹកនាំត្រូវជួយអ្នកដើរតាម អោយយល់ អោយដឹង អោយស្គាល់ខ្លួនឯង អ្នកដឹកនាំអាចធ្វើយ៉ាងនេះ បានលុះត្រាតែអ្នកស្គាល់ខ្លួនឯងជានរណាដែរ
  XI.        អ្នកដឹកនាំល្អសួរច្រើន
សំណួរជាមធ្យោបាយមួយ យ៉ាងល្អប្រសើសំរាប់អ្នកដឹកនាំមនុស្ស អោយចេះគិត ចេះនិយាយ និងចេះបំពេញមុខនាទីរបស់ខ្លួន គេមិនសួរដើម្បីផ្ចាញ់ផ្ទាល់នោះទេ គេសួរដើម្បីរកទិស រកពន្លឺ ។ អ្នកដឹកនាំល្អ មិនភ្លេចសំណួរបីឃ្លាដូចតទៅះ
          - ប្រសិនបើ ....តើ ?
          - តើអ្នកមានយោបល់យ៉ាងណាដែរ ?
          - តើចិត្តអ្នកយ៉ាងណាវិញ ?
 XII.        អ្នកដឹកនាំល្អមានវិន័យផ្ទាល់ខ្លួនអនុញ្ញាតិគំនិតថ្មី
នៅក្នុងការរៀបចំ យើងតែងតែរៀនពីពិធីពិសោធន៏  តែយើងគ្រប់គ្ នាដឹងស្រេច ហើយថាអ្វីដែលកើតឡើងពីលើកមុន មិនមែនបានសេចក្តីថា នឹងធ្វើកើតដូ​ចលើកមុននោះដែរ អ្នកនាំល្អត្រូវបើកចិត្តអោយធំទូលាយបន្តិច ដើម្បីទទួលយកនូវគំនិតថ្មីៗ ដែលមនុស្ស ធ្វើការជាមួយគ្នាផ្តល់ជូនទោះបីគំនិតថ្មីនោះហាក់ដូចជាចំឡែកក្តី ។
XIII.        អ្នកដឹកនាំល្អជាមនុស្សទៀងត្រង់
កុំផ្តើមភូតកុហក់មនុស្សធ្វើការដុតដៃដុតជើងជាមួយនឹងការភូតកុហក់របស់ខ្លួន បើកិច្ចការមាន ដំណើរ ការមិនស្រួល អ្នកដឹកនាំល្អ ត្រូវមានភាព ទៀងត្រង់ ប្រាប់ សហការី នូវអ្វី ដែលមិន ពិរោះ ដល់ ត្រចៀកស្តាប់ផង ។
XIV.        អ្នកដឹកនាំល្អត្រូវចេះបត់បែនតាមកាលៈទេសៈ
ជារឿយៗមនុស្សនិងព្រឹត្តិការអាចប្រែប្រួលបានយ៉ាងឆាប់រហស័ណាស់ អ្នកដឹកនាំល្អ ត្រូវចេះ បត់បែន  ទៅតាមការប្រែប្រួលនេះ បើអ្នកបានចំណាយវេលវេលា មួយយូរ អង្វែង រៀបចំគំរោងណាមួយ ហើយស្របទៅនឹងស្ថានការណ៏ប្រែប្រួល មិនអនុញ្ញាតិ អោយអ្នក អនុវត្តគំរោងការណ៏នោះបាន អ្នកត្រូវទប់ចិត្តអោយហ្នឹង ហើយត្រូវរៀបចំគំរោងការមួយថ្មីទៀត ។
XV.        អ្នកដឹកនាំល្អត្រូវមានវិន័យផ្ទាល់ខ្លួននិងស្ថានការណ៏ណាមួយដែលអ្នកនឹងឃើញខ្លួនអ្នកនៅម្នាក់ឯងគត់
អ្នកត្រូវចេះបង្កើតគោលដៅសំរាប់ខ្លួនឯង ត្រូវចេះអោយតំលៃកិច្ចការអ្នកត្រូវធ្វើ តើដើរទៅ មុខបានត្រឹមណា​ ហើយត្រូវខិតខំធ្វើការងារបន្តទៅទៀតប្រសិនបើស្ថានការតំរូវ ។
XVI.        អ្នកដឹកនាំល្អមានភាពចាស់ទុំ
នៅពេលខ្លះអ្នកនឹងអាចមានបញ្ហាផ្លាល់ខ្លួន ការដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយប៉ះពាល់នូវផលប្រយោជន៏អ្នកដទៃ ធ្វើអោយខូចប្រយោជន៏ទូទៅ បើអ្នកឃើញ ថាខ្លួនកំពុងឆ្លងកាត់វិបត្តិផ្លូវចិត្តដ៏ធំធេងមួយ អ្នកគួរដកខ្លួនចេញពីការដឹកនាំគេមួយរយះសិន ។ ភាពចាស់ទុំបានសេចក្តីថា ប្រកាន់ចិត្តអោយហ្នឹង មិនឆេវឆាវ មិនរម៉ាំងរម៉ោក ចេះគិតវែងឆ្ងាយ ។
XVII.        អ្នកដឹកនាំល្អមានព្រំដែន
អ្នកដឹកនាំល្អ មិនយកសហការីមកប្រើទទឹងទិស ហើយមិនអនុញ្ញាតិអោយសហការី ប្រើខ្លួនគេដូចគ្នាដែរ គ្មាននរណាខ្ញុំកញ្ជះនរណាទេ មិនត្រូវអនុញ្ញាតិអោយមានការឈ្លាន ពានទៅវិញទៅមក ត្រូវគោរព និងស្តាប់គ្នា ។
XVIII.        អ្នកដឹកនាំល្អជាមនុស្សក្លាហាន
សេចក្តីក្លាហាននេះមិនមែនន័យថា ក្លាហានមិនក្លាចស្លាប់ក្នុងសង្រ្គាមនោះទេ សេចក្តីក្លាហាន​របស់អ្នកដឹកនាំល្អ គឺត្រូវចេះអត់ធន់​ខាំមាត់សង្កត់ចិត្តធ្វើដំណើរទៅទៀត បើលំបាក យ៉ាងណាក្តីត្រូវចេះប្រាប់សហការីនូវអ្វី ដែលមិនពិរោះស្តាប់ ត្រូវចេះហានប្រថុយ ត្រូវចេះ ទទួលការទិទៀនពីសហការីនិងអ្នកដទៃ ។
XIX.        អ្នកដឹកនាំល្អមើលឃើញវែងឆ្ងាយ
អ្នកដឹកនាំល្អមិនមែនត្រឹមតែជួយសំរាលទុក្ខធុរៈតែពេលលំបាកនោះទេ តែត្រូវចេះមើលឃើញវែងឆ្ងាយ នូវអ្វីទៀតដែលអ្នកដទៃមើលមិនឃើញ អ្នកដឹកនាំល្អត្រូវប្រឹងប្រែងជាមួយសហការី កសាងនូវពិភពមួយដ៏ល្អប្រសើរ ហើយត្រូវចេះ មើលអោយឃើញនូវពិភពថ្មីដ៏ប្រសើរនេះ ។
XX.        អ្នកដឹកនាំល្អត្រូវចេះកំប្លែងរួសរាយ
នៅក្នុងការដឹកនាំនិងនៅក្នុងការជួបប្រទះនូវការលំបាកជាច្រើន ហើយយើងមានការជួបប្រទះនូវទុក្ខសោកព្រួយបារម្ភតិចតួច ។ ជីវិតវាពិបាកណាស់ទៅហើយ បើយ៉ាងនេះហើយអ្នកដឹកនាំរវល់តែមធ្យ័តគ្មានពេលរំសាយ ស្ថានការណ៏របៀបនេះនឹងធ្វើអោយរំលំគ្រេងបាន ។ ត្រូវចេះបន្ធូរបរិយាកាស ចេះកំប្លែងរួសរាយខ្លះផង ចេះអោយសហការីមានពេលកំភ្លែងរួសរាយខ្លះផង គុណសម្បត្តិ មនុស្សដែលមានរាយដូចខាងលើនេះ ប្រហែលអាច
ធ្វើអោយអ្នកខ្លះឆ្ងល់បាន ព្រោះគេតែងគិតឃើញថា អ្នកដឹកនាំល្អមានការចេះដឹងច្រើនណាស់ ពីរឿងរដ្ឋាភិបាល រឿងច្បាប់ទំលាប់ ។ល។ ការចេះដឹងច្រើនពីរឿងនានារៀបរាប់ខាងលើនេះ អាចជាជំនួយបានក្នុងការដឹកនាំ តែត្រូវចាំថា អ្នកដឹកនាំអាចរៀនរឿងទាំងឡាយនេះបាន នូវពេលណាត្រូវចេះដឹង សំរាប់យកមកប្រើការ ឬក៏អាចយកអ្នកឯទៀតដែលចេះនូវរឿងរាវទាំងនេះ អោយមកចាត់ចែងការបាន ។ការចេះដឹងជាការល្អ តែការខ្វះខាតនូវគុណសម្បត្តិខាងលើនេះ និងមិនធ្វើអោយមនុស្សក្លាយទៅជាអ្នកដឹកនាំល្អឡើយ បើអ្នកណាមួយមានគុណសម្បត្តិច្រើនបំផុតដូច​រាយខាងលើ អ្នកនោះអាចជាអ្នកដឹកនាំម្នាក់យ៉ាងឆ្នើម ៕






វីធីសាស្រ្ត៩យ៉ាងដើម្បីក្លាយជាអ្នកមាន


ធ្វើនូវអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត រស់នៅដោយការសន្សំសំចៃ និងហ៊ានដោយភាពឆ្លាតវៃ នឹង
ជួយឱ្យអ្នកក្លាយជាអ្នកមានមិនខាន។
១/ ធំឡើងក្នុងស្ថានភាពក្រលំបាក
មានសេដ្ឋី និងមហាសេដ្ឋីជាច្រើន បានចាប់ផ្ដើមដោយបាតដៃទទេ និងបានឆ្លងកាត់កុមារភាព
ដ៏ក្រលំបាក។ លោក Howard Schultz ស្ថាបនិកនៃបណ្ដាញហាងកាហ្វេធំបំផុតក្នុងពិភពលោក
Starbucks និង CEO របស់ Goldman Sachs លោក Lloyd Blankfein សុទ្ធតែត្រូវចេញទៅរកប្រាក់
តាំងតែពីនៅក្មេង។ ដោយសារតែការតស៊ូ និងភាពក្រលំបាក បានបង្កើតឱ្យមានអ្នកគ្រប់គ្រងដ៏
អស្ចារ្យបែបនេះ។

២/ ប្រកបមុខរបរដែលខ្លួនស្រឡាញ់បំផុត
អតីតកំពូល CEO របស់ Apple លោក Steve Jobs ធ្លាប់បាននិយាយថា ៖ “វិធីតែមួយគាត់ដើម្បី
បង្កើតបានប្រការដ៏អស្ចារ្យមួយ នោះគឺការតាមប្រមាញ់នូវការងារដែលខ្លួនពេញចិត្តជាងគេ។
ប្រសិនមិនទាន់រកឃើញ ចូរព្យាយាមបន្ដ”។

៣/ ចាប់ផ្ដើមមុខរបរក្នុងវិស័យបច្ចេកវិទ្យា
“ជ្រលងភ្នំ Silicon” គឺជាកន្លែងដែលបង្កើតចេញនូវសេដ្ឋីជាច្រើន ក្នុងពិភពលោក។ ពិសេស
ជាងនេះ អ្នកមិនចាំបាច់ក្លាយជាមេដឹកនាំកក្រុមហ៊ុននោះទេ។ Microsoft មានសេដ្ឋី ប្រហែល
១២,០០០នាក់ រួមទាំងបុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិក។ មូលហេតុដែលពួកគេក្លាយជាសេដ្ឋី
 គឺសាមញ្ញបំផុត ៖ ពួកគេមានភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft ។

៤/ ធ្វើជាម្ចាស់ក្រុមហ៊ុន និងរស់នៅដោយសន្សំសំចៃ
ពីរភាគបីនៃសេដ្ឋីនៅអាមេរិក គឺជាអគ្គនាយកក្រុមហ៊ុន ក្នុងនោះ ភាគច្រើន ពួកគេជាម្ចាស់ក្រុម
ហ៊ុនតូចៗ រស់នៅដោយសន្សំសំចៃ ពួកគេមិនដែលទទួលបានទ្រព្យមរតកពីពុកម្ដាយ នេះបើ
តាមសៀវភៅ “The Millionaire Next Door” (សេដ្ឋីក្បែរខាង)។ ពិតណាស់ ពួកគេក៏មិនយកចិត្ត
ទុកដាក់ទៅលើរថយន្ដទំនើប ឬ iPad នោះដែរ។

៥/ ក្លាហាន មានកំហុស និងជឿជាក់លើខ្លួនឯង
មនុស្សភាគច្រើន ខ្លាចហួសហេតុ ឬក្លាយហាន ប៉ុន្ដែបែរជាធ្វើរឿងល្ងង់ខ្លៅទៅវិញ។ ដើម្បីជា
ការត្រឹមត្រូវ គឺចូរក្លាហានប្រកបដោយភាពឆ្លាតវៃ ធ្វើនូវអ្វីដែលមានប្រយោជន៍ចំពោះខ្លួនឯង
 ហើយជឿជាក់លើការប្ដេជ្ញាចិត្តរបស់ខ្លួន។ អ្នកអាចមានកំហុសច្រើនដង ប៉ុន្ដែវាមិនថ្វីនោះទេ
ព្រោះថា ពុំមានអ្នកណាមួយ ដើរឆ្ពោះទៅមុខដោយមិនមានកំហុស និងឧបសគ្គ។

៦/ ព្រមទទួលពលិកម្ម
CEO របស់ Yahoo អ្នកស្រី Marissa Mayer គឺជាគំរូល្អសម្រាប់ដំបូន្មាននេះ។ អ្នកស្រី ធ្វើការដល់
ទៅ ៩០ម៉ោង/សប្ដាហ៍។ CEO របស់ Tesla លោក Elon Musk ក៏ជាមនុស្សដែលធ្វើការច្រើនម្នាក់
 គាត់កាន់កាប់ក្រុមហ៊ុនដល់ទៅពីរតែឯង។ Steve Jobs ក៏ធ្លាប់បានគ្រប់គ្រងទាំង Apple ទាំង
 Pixar ក្នុងពេលតែមួយ។ អ្នកគួរចងចាំថា អ្នកមានភាគច្រើន ត្រូវបានការងារ បំបែកចេញពីជីវ
ភាពសាមញ្ញ។

៧/ បង្កើតសំណាងល្អ ដោយខ្លួនឯង
គេនិយាយថា សំណាងល្អគឺជាឱកាសដែលបានជួបប្រទះភាពគាប់ប្រសើរដោយចៃដន់។ ប៉ុន្ដែ
ដើម្បីមានសំណាងល្អ អ្នកក៏ត្រូវស្វែងរកឱកាសដោយមិនឈប់ឈរ ហើយមិនត្រូវរារែកក្នុង
ការសម្រេចចិត្ត។ ជាការណែនាំនៅទីនេះ គឺថា អ្នកត្រូវឈប់ online ភ្លាម ហើយចេញទៅក្រៅ
 ដើម្បីបានជួបមនុស្សទាំងឡាយក្នុងពិភពពិត។

៨/ មិនត្រូវលែងលះប្ដី/ប្រពន្ធ
មូលហេតុមួយសំខាន់ដែលនាំឱ្យទ្រព្យសម្បត្ដិត្រូវថយចុះ នោះគឺការបែងចែកទ្រព្យ ក្រោយពី
លែងលះ។ ការលែងលះ គឺសម្រាប់តែអ្នកមានហួស ឬក្រហួស តែប៉ុណ្ណោះ ប្រសិនអ្នកនៅ
កណ្ដាល ចូរបំភ្លេចរឿងនេះចោល។

៩/ ធ្វើពហុកម្មនូវគោលដៅវិនិយោគ
វិនិយោគិនដែលឆ្លាតវៃ តែងវិនិយោគទៅលើបណ្ដាវិស័យជាច្រើនផ្សេងៗគ្នា។ ជាក់ស្ដែង មហា
សេដ្ឋី Bill Gates មិនមែនមានតែ Microsoft ប៉ុណ្ណោះទេ គាត់នៅមានប្រភពចំណូលដទៃទៀត
ដូចជាភាគហ៊ុនក្នុងក្រុមហ៊ុនផ្លូវដែកជាតិ របស់ប្រទេសកាណាដា ឬ ក្រុមហ៊ុនប្រមូលសំរាម
Republic Services ជាដើម។

ជាការពិត ប្រការទាំងនេះ ត្រូវចំណាយពេល និងកម្លាំងយ៉ាងច្រើន ប៉ុន្ដែលទ្ធផលនឹងធ្វើឱ្យអ្នក
ពេញចិត្ត។ ចូរសន្សំសំចៃចាប់ពីពេលនេះ ហើយវិនិយោគប្រកបដោយភាពឆ្លាតវៃ៕

វិធីសន្សំសំចៃប្រាក់


ការសន្សំ ​​សំចៃ​ប្រាក់​ មើល​ទៅ​ហាក់​ដូច​ជា​លំបាក​ស្មុគស្មាញ​សម្រាប់​មនុស្ស​មួយ​ចំនួន។ នេះ​ដោយ​សារ​តែ​ប្រាក់​ខែ​និង​ចំណូល​មិន​គ្រប់​គ្រាន់​សម្រាប់​ជីវភាព។ វីធី​សន្សំ​សំចៃ​៥​យ៉ាង​ខាង​ក្រោម​អាច​ជួយ​អ្នក​សន្សំ​សំចៃ​​ប្រាក់​ទុក​​ បម្រុង​សម្រាប់​ថ្ងៃ​អានាគត។

១. កុំ​ទិញ​អ្វី​ដែល​មិន​ចាំ​បាច់​។ មុន​នឹង​ទិញ​អ្វី​មួយ​ចូរ​ពិចារណា​ហើយ​ពិចារណា​ទៀត​ថា​អ្នក​ពិត​ជា​ត្រូវ​ ការ​វត្ថុ​នោះ​ចាំ​បាច់​ខ្វះ​មិន​បាន​មែន​ទេ​។ ប្រសិន​បើ​មិន​ទាន់​ចាំ​បាច់​ទេ ចូរ​កុំ​ទិញ។

២. ចំអិន​អាហារ​ពេល​ព្រឹក​ដោយ​ខ្លួន​ឯង និង​ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​យក​ទៅ​បរិភោ​គ​នៅ​កន្លែង​ធ្វើ​ការ។ ធ្វើ​បែប​នេះ​ជួយ​កាត់​បន្ថយ​ចំណាយ​ប្រចាំថ្ងៃ​របស់​អ្នក​បាន​មួយ​ចំណែក។

៣. មុន​នឹង​ទិញ​របស់​អ្វី​មួយ ត្រូវ​ប្រៀប​ធៀប​មើល​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​​ កុំ​ទិញ​តាម​តែ​ចិត្ត​ចង់។ អ្នក​អាច​នឹង​សន្សំ​បាន​ប្រាក់​ជា​ច្រើន​ ដោយ​មិន​ទិញ​របស់​ដែល​ថ្លៃ​ហួស​ហេតុ។

៤. បើ​មិន​ចាំ​បាច់​ទេ កុំ​ទិញ​នៅហាង​​ធំ​ៗ។

៥. ទោះបី​ជា​អាកាស​ធាតុ​ក្តៅ​ស្អុះ​ស្អាប់​ក៏​ដោយ អ្នក​គួរ​បិទ​ម៉ាស៊ីន​ត្រជាក់​ម្តង​ម្តាល​ដើម្បី​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​ អគ្គិសនី និង​ជួយ​ការពារ​បរិស្ថាន។

ស្រង់​ចេញ​ពី​៖ ទស្សនាវដ្តី​ប្រជា​ប្រិយ

ភ្ញៀវទេសចរជាតិ​ទៅលេងរ​មណីយដ្ឋាន​ដុងអារញ្ញ​ ក្នុង​ក្រុងប៉ោយប៉ែត​ភ្លូកទឹកភ្លូកដី

បន្ទាយមានជ័យ​៖ រមណីយដ្ឋានដុងអារញ្ញ​ ស្ថិតក្នុងភូមិដុងអារញ្ញ​ សង្កាត់និមិត្ត​ ក្រុងប៉ោយប៉ែត​ ថ្វីត្បិតតែដងផ្លូវ​ទៅកាន់​ទីនោះ​មានការលំបាក​ព្រោះត្រូវជំនន់​ទឹកភ្លៀងបុកផ្ដាច់​ជាច្រើនកន្លែង​ពិបាកធ្វើដំណើរ ​ប៉ុន្តែបើយើងពិនិត្យ​មើលទីនោះ​ឃើញថាមានសក្តា​នុពល​គ្រាន់បើ​ ក្នុងការ​ទាក់​ទាញឲ្យអ្នកស្រុក​ទៅលេងទីនោះ​ក្នុងមួយថ្ងៃៗ​​រាប់រយនាក់ ​រៀងរាល់​រដូវវស្សា។
http://kohsantepheapdaily.com.kh/article/81439.html

E-VISA


ក្រសួង​ការបរទេស​ និង​ ការ​សហប្រតិបត្តិការ​អន្តរជាតិ​បាន​តាំង​ពិពរ័ E-Visa​ដែល​អនុញ្ញាតិ​អោយ​អ្នក​ដាក់​ពាក្យ​ដើម្បី​មក​ធ្វើ​ទស្សនកិច្ច​ទេស​ ចរ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាម​រយៈអ៊ីនធឺណេត​។​ ជំនួស​អោយ​ការ​ដាក់​ពាក្យតាម​រយៈ​ស្ថាន​ទូត​ខ្មែរ​ អ្វីដែល​អ្នក​ទាំង​អស់​គ្នា​ចាំ​បាច់​ត្រូវ​ធ្វើ​​ គឺបំពេញ​ពាក្យ​សុំ​នៅ​លើ​អ៊ី​ធឺ​ណេត​ ហើយ​បង់លុយរបស់​អ្នក​តាម​រយៈ​credit card។​ បន្ទាប់​ពី​ទទួល​ទិដ្ឋ​កាតាម​រយៈ​មែល​ហើយ​ បោះពុម្ភ​ទិដ្ឋការ​នោះ​ចេញ​មកហើយ​យកឯកសារ​នោះទៅ​ជា​មួយនៅ​ពេល​អ្នក​ធ្វើ​ដំ​ ណើរ​មក​ប្រ​ទេស​កម្ពុជា។ 
http://evisa.mfaic.gov.kh/?lang=kh

វិធីសាស្រ្តចំនួន ១០ សម្រាប់ស្ត្រី ធ្វើឲ្យបុរស​​​លង់ស្នេហ៍


បុរសម្នាក់ៗ មានចំណូល​​​ចិត្តចំពោះ បុគ្គលិក​​​លក្ខណៈ របស់ស្ត្រី ខុសប្លែកពីគ្នា​​​ប៉ុន្តែបើ​​​សិនសួរថា តើស្ត្រីបែបណា ដែលបុរស​​​អាចស្រឡាញ់​​​បាននោះ ពិតជាមិន​​​ពិបាកទេ ទោះបីជាស្ត្រី​​​មានលក្ខណៈ យ៉ាងណាក៏ដោយ គន្លឹះដែលធ្វើឲ្យខ្លួនអ្នក ក្លាយជាស្ត្រីដែលមានមន្តស្នេហ៍ អាចទាក់ទាញចិត្តបុរស នោះមានណែនាំជូនដូចខាងក្រោម…។
រូបភាពគេហទំព័រ Looking Today
រូបភាពគេហទំព័រ Looking Today
-ផ្អែមល្ហែម
ធ្វើខ្លួនឲ្យ​​​រម្យទម និយាយស្តី​​​ទន់ភ្លន់ ផ្អែមល្ហែម គួរឲ្យ​​​ចង់ស្តាប់ ចរិកស្លូតបូត​​​ទន់ភ្លន់នោះ នឹងធ្វើឲ្យ អ្នកក្លាយ​​​ជាស្ត្រីដ៏គួរ​​​ឲ្យស្រឡាញ់ ។
-មានទឹកចិត្ត
អ្នកគួរតែបង្ហាញទឹកចិត្តល្អ ចេះឈឺឆ្អាល ព្រួយបារម្ភ ចំពោះអ្នកនៅក្បែខាងខ្លះៗផង ទោះបីជា មួយគួស្នេហ៍ ឬអ្នកផ្សេងក៏ដោយ ។ ភាពគ្មានទឹកចិត្តពិតជា គ្មានមន្តស្នេហ៍ទេគ្រាន់តែបង្ហាញនូវ ភាពជាស្ត្រីមានចិត្តល្អតែបន្តិចបន្តួច ក៏អាចឲ្យអ្នកដទៃ យល់ទឹកចិត្តអ្នកបានដែរ ។
ប្រសប់យល់ចិត្ត
នេះជាចំណុចទាក់ទាញយ៉ាងខ្លាំងព្រោះស្ត្រីខ្លះមិនអាចធ្វើបានខ្លះខ្លាចធ្វើឬកឆ្មើងព្រងើយ ។ ត្រូវដឹងថា ទោះជាអ្នកមានរូបសម្បតិ្តផូផង់បែបណាក៏ដោយ បើមិនសូវចេះយកចិត្តយកថ្លើម ផ្គាប់ផ្គុន អ្នកដទៃខ្លះ ទេបុរសៗពិតជាមើលមិនឃើញទេ ។
រហ័សរហួន
បុរសពិតជាមិនចូលចិត្តស្រ្តីស្ពឹកខ្ជិលច្រអូសពេកទេ ទោះជាស្ត្រីនោះមានរូបសម្បត្តិដូចបវរកញ្ញា ដ៏ដោយ ។ ដឹងទេ សម័យនេះភាពរហ័សរហួនក៏ជាមន្តស្នេហ៍ ម្យ៉ាងដែរសម្រាប់ស្ត្រីទូទៅ ។
ការអង្វរករ
ស្ត្រីដែលចេះលន់តួ អង្វរគូស្នេហ៍ខ្លះ នៅពេលដ៏សមស្របមួយ ចេះទទួចសុំការអាណិតពីគេ ប្រាកដជាធ្វើឲ្យគូស្នេហ៍ លង់ចិត្តអាណិត ស្រឡាញ់លើសដើម ទៅទៀតប៉ុន្តែត្រូវ អង្វរករ ល្មមៗ បានហើយ មិនដូច្នោះទេ វាអាចទៅជាការរំខានចិត្តទោវិញទេ ។
 បើកចំហរទឹកចិត្ត
ចំណុចនេះស្ត្រីដែលពូកែខ្មាស់អៀន អាចពិបាកបន្តិច គ្រាន់តែចង់ឲ្យអ្នកបង្ហាញទឹកចិត្តស្មោះត្រង់ខ្លះៗ ដើម្បីប្រាប់ឲ្យគេដឹងថា អ្នកស្រឡាញ់គេណាស់ ធ្វើអ្វីៗកុំលាក់លៀម គេពេក បើសិនក្តៅប្រាប់ថាក្តៅ ត្រជាក់ថាត្រជាក់ ហ៊ាននិយាយរឿងសម្ងាត់ខ្លួនឯងឲ្យគូស្នេហ៍ដឹង នោះគេនឹងរឹតតែមានភាពកក់ក្តៅ ហើយទុកចិត្តថាអ្នកគ្មាន ការលាក់កំណួចអ្វីទាំងអស់ ។
អារម្មណ៍ស្រស់ស្រាយ
មិនថាអ្នកជាស្ត្រីក្នុងក្តីស្រមៃរបស់បុរសណាក៏ដោយ ប៉ុន្តែបើសិនអ្នកមិនមានអារម្មណ៍ លេងសើច កំប្លែងខ្លះទេ តែក៏មិននិយាយអាក្រក់ពីអ្នកដទៃ ឲ្យគូស្នេហ៍ស្តាប់ដែរ ។
កុំឆ្នាស់ពេក
បុរសមិនចូលចិត្តស្ត្រីដែលកាចឆ្នាស ឬហឺហាពេកទេ គួររៀបចំខ្លួនឬ ចរិកតាមដំណើរធម្មជាតិ ឲ្យបានច្រើនបំផុត និងមានភាពរួសរាយផង ។
ចិត្តទន់
ដាក់ខ្លួនជាមនុស្សល្ងង់បន្តិចក៏ល្អដែរ ព្រោះការយកចិត្តគូស្នេហ៍ ជួនកាលត្រូវរៀនធ្វើជាស្ត្រីចិត្តទន់ ខ្លះយល់ព្រមឆ្លើយអឺអើតាមគេខ្លះទៅ ជួនកាលគ្រាន់តែស្តាប់តាមសម្តីគេក្នុងឱកាសណាមួយ សិនទៅ បើសិនជាមានៈធ្វើជាស្ត្រីចចេស ចិត្តរឹងទោះជាបុរសណាក៏មិនចូលចិត្តដែរ ។
១០ងាយយល់ចិត្ត
អ្នកគួរមានទស្សនៈវិជ្ជមាន មិនបង្កបញ្ហាគួរឲ្យរំខាន រៀនធ្វើជាស្ត្រីងាយនិយាយគ្នា សាមញ្ញៗ ។ ការបង្ហាញពីការយល់ចិត្ត ក្នុងរឿងទាំងឡាយបានល្អ ក៏ជាការបង្ហាញពីនិស្ស័យរបស់អ្នកដែរ ព្រោះអ្នកយល់ចិត្តគ្នា បានល្អ ទោះជាមានរឿងអ្វីក៏ គេហ៊ានចំហប្រាប់ឲ្យអ្នកដឹង ហើយធ្វើឲ្យ គេរឹតតែពេញចិត្ត ដែលបានសន្ទនាជាមួយស្ត្រី ដែលពោរពេញដោយមន្តស្នេហ៍ដូចរូបអ្នក។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -