LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

វិធីសាស្រ្តចំនួន ១០ សម្រាប់ស្ត្រី ធ្វើឲ្យបុរស​​​លង់ស្នេហ៍


បុរសម្នាក់ៗ មានចំណូល​​​ចិត្តចំពោះ បុគ្គលិក​​​លក្ខណៈ របស់ស្ត្រី ខុសប្លែកពីគ្នា​​​ប៉ុន្តែបើ​​​សិនសួរថា តើស្ត្រីបែបណា ដែលបុរស​​​អាចស្រឡាញ់​​​បាននោះ ពិតជាមិន​​​ពិបាកទេ ទោះបីជាស្ត្រី​​​មានលក្ខណៈ យ៉ាងណាក៏ដោយ គន្លឹះដែលធ្វើឲ្យខ្លួនអ្នក ក្លាយជាស្ត្រីដែលមានមន្តស្នេហ៍ អាចទាក់ទាញចិត្តបុរស នោះមានណែនាំជូនដូចខាងក្រោម…។
រូបភាពគេហទំព័រ Looking Today
រូបភាពគេហទំព័រ Looking Today
-ផ្អែមល្ហែម
ធ្វើខ្លួនឲ្យ​​​រម្យទម និយាយស្តី​​​ទន់ភ្លន់ ផ្អែមល្ហែម គួរឲ្យ​​​ចង់ស្តាប់ ចរិកស្លូតបូត​​​ទន់ភ្លន់នោះ នឹងធ្វើឲ្យ អ្នកក្លាយ​​​ជាស្ត្រីដ៏គួរ​​​ឲ្យស្រឡាញ់ ។
-មានទឹកចិត្ត
អ្នកគួរតែបង្ហាញទឹកចិត្តល្អ ចេះឈឺឆ្អាល ព្រួយបារម្ភ ចំពោះអ្នកនៅក្បែខាងខ្លះៗផង ទោះបីជា មួយគួស្នេហ៍ ឬអ្នកផ្សេងក៏ដោយ ។ ភាពគ្មានទឹកចិត្តពិតជា គ្មានមន្តស្នេហ៍ទេគ្រាន់តែបង្ហាញនូវ ភាពជាស្ត្រីមានចិត្តល្អតែបន្តិចបន្តួច ក៏អាចឲ្យអ្នកដទៃ យល់ទឹកចិត្តអ្នកបានដែរ ។
ប្រសប់យល់ចិត្ត
នេះជាចំណុចទាក់ទាញយ៉ាងខ្លាំងព្រោះស្ត្រីខ្លះមិនអាចធ្វើបានខ្លះខ្លាចធ្វើឬកឆ្មើងព្រងើយ ។ ត្រូវដឹងថា ទោះជាអ្នកមានរូបសម្បតិ្តផូផង់បែបណាក៏ដោយ បើមិនសូវចេះយកចិត្តយកថ្លើម ផ្គាប់ផ្គុន អ្នកដទៃខ្លះ ទេបុរសៗពិតជាមើលមិនឃើញទេ ។
រហ័សរហួន
បុរសពិតជាមិនចូលចិត្តស្រ្តីស្ពឹកខ្ជិលច្រអូសពេកទេ ទោះជាស្ត្រីនោះមានរូបសម្បត្តិដូចបវរកញ្ញា ដ៏ដោយ ។ ដឹងទេ សម័យនេះភាពរហ័សរហួនក៏ជាមន្តស្នេហ៍ ម្យ៉ាងដែរសម្រាប់ស្ត្រីទូទៅ ។
ការអង្វរករ
ស្ត្រីដែលចេះលន់តួ អង្វរគូស្នេហ៍ខ្លះ នៅពេលដ៏សមស្របមួយ ចេះទទួចសុំការអាណិតពីគេ ប្រាកដជាធ្វើឲ្យគូស្នេហ៍ លង់ចិត្តអាណិត ស្រឡាញ់លើសដើម ទៅទៀតប៉ុន្តែត្រូវ អង្វរករ ល្មមៗ បានហើយ មិនដូច្នោះទេ វាអាចទៅជាការរំខានចិត្តទោវិញទេ ។
 បើកចំហរទឹកចិត្ត
ចំណុចនេះស្ត្រីដែលពូកែខ្មាស់អៀន អាចពិបាកបន្តិច គ្រាន់តែចង់ឲ្យអ្នកបង្ហាញទឹកចិត្តស្មោះត្រង់ខ្លះៗ ដើម្បីប្រាប់ឲ្យគេដឹងថា អ្នកស្រឡាញ់គេណាស់ ធ្វើអ្វីៗកុំលាក់លៀម គេពេក បើសិនក្តៅប្រាប់ថាក្តៅ ត្រជាក់ថាត្រជាក់ ហ៊ាននិយាយរឿងសម្ងាត់ខ្លួនឯងឲ្យគូស្នេហ៍ដឹង នោះគេនឹងរឹតតែមានភាពកក់ក្តៅ ហើយទុកចិត្តថាអ្នកគ្មាន ការលាក់កំណួចអ្វីទាំងអស់ ។
អារម្មណ៍ស្រស់ស្រាយ
មិនថាអ្នកជាស្ត្រីក្នុងក្តីស្រមៃរបស់បុរសណាក៏ដោយ ប៉ុន្តែបើសិនអ្នកមិនមានអារម្មណ៍ លេងសើច កំប្លែងខ្លះទេ តែក៏មិននិយាយអាក្រក់ពីអ្នកដទៃ ឲ្យគូស្នេហ៍ស្តាប់ដែរ ។
កុំឆ្នាស់ពេក
បុរសមិនចូលចិត្តស្ត្រីដែលកាចឆ្នាស ឬហឺហាពេកទេ គួររៀបចំខ្លួនឬ ចរិកតាមដំណើរធម្មជាតិ ឲ្យបានច្រើនបំផុត និងមានភាពរួសរាយផង ។
ចិត្តទន់
ដាក់ខ្លួនជាមនុស្សល្ងង់បន្តិចក៏ល្អដែរ ព្រោះការយកចិត្តគូស្នេហ៍ ជួនកាលត្រូវរៀនធ្វើជាស្ត្រីចិត្តទន់ ខ្លះយល់ព្រមឆ្លើយអឺអើតាមគេខ្លះទៅ ជួនកាលគ្រាន់តែស្តាប់តាមសម្តីគេក្នុងឱកាសណាមួយ សិនទៅ បើសិនជាមានៈធ្វើជាស្ត្រីចចេស ចិត្តរឹងទោះជាបុរសណាក៏មិនចូលចិត្តដែរ ។
១០ងាយយល់ចិត្ត
អ្នកគួរមានទស្សនៈវិជ្ជមាន មិនបង្កបញ្ហាគួរឲ្យរំខាន រៀនធ្វើជាស្ត្រីងាយនិយាយគ្នា សាមញ្ញៗ ។ ការបង្ហាញពីការយល់ចិត្ត ក្នុងរឿងទាំងឡាយបានល្អ ក៏ជាការបង្ហាញពីនិស្ស័យរបស់អ្នកដែរ ព្រោះអ្នកយល់ចិត្តគ្នា បានល្អ ទោះជាមានរឿងអ្វីក៏ គេហ៊ានចំហប្រាប់ឲ្យអ្នកដឹង ហើយធ្វើឲ្យ គេរឹតតែពេញចិត្ត ដែលបានសន្ទនាជាមួយស្ត្រី ដែលពោរពេញដោយមន្តស្នេហ៍ដូចរូបអ្នក។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com

ផលប្រយោជន៏ស្លឹកគ្រៃចំពោះសុខភាព

ដើមស្លឹកគ្រៃ ត្រូវបាន​មនុស្ស​យកទៅ​ធ្វើជា​គ្រឿងផ្សំ​នៅ ក្នុង​ម្ហូបប្រចាំថ្ងៃ។ វាមិន​ត្រឹមតែ​ធ្វើឱ្យ​អាហារ មានក្លិន​ឈ្ងុយ ប៉ុណ្ណោះទេ ប៉ុន្ដែវាថែម​ទាំងមាន​គុណប្រយោជន៍ ចំពោះ​ សុខភាពទៀតផង។ ស្លឹកគ្រៃ ចំពោះ សុខភាព ស្លឹកគ្រៃ គឺជារុក្ខជាមួយប្រភេទដែលស្លឹក​និងប្រេង​របស់វា​ត្រូវបាន​មនុស្សប្រើ ដើម្បី ចម្រាញ់ជាឱសថព្យាបាលជំងឺ។ ស្លឹកគ្រៃត្រូវបានមនុស្ស ប្រើដើម្បី​ព្យាបាលអាការៈកន្រ្ដាក់បំពង់រំលាយអាហារ  អាការៈឈឺក្រពះ សម្ពាធឈាមឡើងខ្ពស់ រោគកន្រ្ដាក់ ការឈឺចាប់ ក្អួតចង្អោរ ក្អក រមាស់គន្លាកឆ្អឹង គ្រុនផ្ដាសាយ និងអាការៈអស់​កម្លាំ​ង​។ វាត្រូវបានមនុស្សប្រើ ដើម្បីសម្លាប់មេរោគ។ មនុស្សមួយចំនួនលាបស្លឹគ្រៃ និងប្រេងរបស់វា ទៅលើស្បែកដោយផ្ទាល់ ដើម្បី ព្យាបាលអាការៈឈឺក្បាល ឈឺក្រពះ ឈឺពោះ និងឈឺសាច់ដុំ។ ដោយគុណប្រយោជន៍នៃការស្រូបបឺតរបស់វា ប្រេងស្លឹគ្រៃ ត្រូវបានគេប្រើជា វិធី ព្យាបាលដោយបន្ថែមក្លិនក្រអូប ដើម្បីកាត់​បន្ថយ​អការៈឈឺសាច់ដុំ។ នៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈ ស្លឹក​គ្រៃត្រូវ​បា​ន​គេប្រើ​ជាគ្​រឿងផ្សំបន្ថែមក្លិន និងផ្ដល់រសជាតិទៅក្នុងអាហារ និងភេសជ្ជៈ។ ជា​តួយ៉ាង ស្លឹកគ្រៃ​ត្រូវបានគេ ប្រើជាគ្រឿងបន្ថែមក្លិន នៅក្នុងតែឱសថរុក្ខជាតិ។ នៅក្នុង​ផ្នែកឧស្សាហ​កម្មណ៍ ផលិតស្លឹកគ្រៃ វាត្រូវបានគេប្រើជាក្លិនក្រអូបនៅក្នុងសាប៊ូ និងគ្រឿងសំអាង កាយផ្សេងៗ។ តើវាមានប្រសិទ្ធភាពបែបណា? ស្លឹកគ្រៃអាចជួយការពារ នូវការលូត​លាស់នៃបាក់តេរី និងមេផ្សិតដំបែ។ ស្លឹកគ្រៃ ក៏មានសារធាតុ​ដែលមានប្​រសិទ្ធ​ភាព​ធ្វើឱ្យធូរស្រាល ការឈឺចាប់ កាត់បន្ថយ អាការៈគ្រុនក្ដៅ ជួយភ្ញោចស្បូនស្រ្ដី និងលំហូរឈាមពេលមករដូវ និងមានសារធាតុ ប្រឆាំងនឹងអុកស៊ីដកម្ម៕
 ប្រភព newstoday អត្ថបទបញ្ចូលដោយ : Mr. Borey ថ្ងៃទី : 07 Jun, 2013

រូបភាព input and output process


- Input  ចាប់រឺប្រមូលទិន្នន័យដើមពីក្នុងអង្គភាពរឺបរិយាកាសខាងក្រៅរបស់ខ្លន
- Processing ជាការបំលែងនូវទិន្នន័យដែលបានបញ្ចូលជាទម្រង់មួយដែលមានន័យគ្រប់គ្រាន់
- Output គឺជាការបញ្ចូលនូវព័ត៌មានដែលមានដំណើរការទៅមនុស្សដែលប្រើប្រាស់វារឺក៏ទៅសកម្ម
   ភាពដែលវាត្រូវបានគេប្រើប្រាស់ ។
- Feedback គឺជាលទ្ធផលដែលត្រឡប់ទៅកាន់ប្រភពដើមនៃអ្នកបញ្ចូលនិងទិន្នន័យដើម្បីជួយពួក
  គេវាយតំលៃនិងកែតំរូវនៃជំហានដើម ។
- Formal System ផ្អែកទៅលើការកំណត់ព័ត៌មានជាក់លាក់នៃទិន្នន័យនិងជំហានផ្សេងៗសំរាប់
  Collecting, Storing, Processing, Dissemination និងប្រើប្រាស់ទិន្នន័យទាំងអស់នេះ ។
- Computer-Based Information គឺជាប្រពន្ធ័ព័ត៌មានដែលផ្តោតសំខាន់លើផ្នែក Hardware និង
  Software សំរាប់ដំណើរការនិងចែកចាយព័ត៌មាន

សមាជិកក្រុម



Hello my name is: VORN SOCHANDRAKSMEY
Date of birth :       01,January ,1991
Place of birth:       svay chhrum village,OdambangII commune ,Battambang Province,
                               Kingdom of Cambodia
Study:                    Build Bright University
Phone number:     013844445
Email:                    Sochandraksmeyvorn@gmail.com

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -