Pages
Powered by Blogger.
Blog Archive
ENTERTAINMENTS
Online Market
Labels
- ចំណេះដឹងទូទៅ (42)
- ទស្សនៈវិស័យ (3)
- ទូរសព្ទ័ (1)
- ទេសចរ (1)
- បន្លែ (2)
- ព័ត៌មានវិទ្យា (3)
- ភោជនីយដ្ឋាន (2)
- វត្ថុអនុស្សាវរីយ៏ (1)
- សមាជិកក្រុម (7)
- សំលៀកបំពាក់ (7)
- ស្បែកជើង (2)
Contributors
Followers
Blogger templates
Archive for June 2014
ហេតុផល ១០យ៉ាងដែលនាំឱ្យអាជីវកម្មថ្មីថ្មោងឆាប់ដួលរលំទៅវិញ
អាជីវកម្មដួលរលំប្រភព៖
ប្រិយមិត្ត ពិតជាធ្លាប់ឃើញក្រុមហ៊ុនមួយចំនួន បានបើកអាជីវកម្មមិនទាន់បានប៉ុន្មានខែផង ស្រាប់តែដួលរលំទៅវិញទាំងមិនដឹងមូលហេតុ។ នេះច្បាស់ថាមាន ករណីជាច្រើននៅពីក្រោយភាពបរាជ័យនេះ ដែលតម្រូវឲ្យសហគ្រិនទូទៅ ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់មុន និងអំឡុងពេលបើកអាជីវកម្មតំបូងរបស់ខ្លួន។ ខាងក្រោមនេះ គឺជាមូលហេតុសំខាន់ៗដែលគេរកឃើញថា ជាបុព្វហេតុនាំឲ្យអាជីវកម្មក្មេងខ្ចីដួលរលំ៖
១) គ្មានគម្រោងអាជីវកម្ម
បើសិនជាអ្នកមិនដឹងថា អ្នកទៅទីណា តើអ្នកអាចទៅដល់គោលដៅរបស់អ្នកដូចម្តេចទៅ? មានអាជីវករ និងសហគ្រិនមិនមិនតិចឡើយដែលបានបើកអាជីវកម្មរបស់ខ្លួនដោយមិន បានសរសេរគម្រោងច្បាស់លាស់។ អាជីវករទាំងនោះបានចាប់ផ្តើមបើកទ្វាររបស់ខ្លួនដោយរំពឹងទទួល បានជោគជ័យមកវិញ ដែលនេះជាការយល់ខុសទាំងស្រុង។ សូមចាប់ផ្តើមចំណាយពេលវេលាណាមួយរបស់អ្នកសរសេរគម្រោងឡើងវិញ ហើយពិនិត្យវាឱ្យបានគ្រប់ជ្រុងជ្រោយ។
២) ប្រាក់បំរុងទុកមិនគ្រប់គ្រាន់
អាជីវកម្មក្មេងខ្ចីមួយចំនួនបើកដំណើរការមិនទាន់បានប៉ុន្មានខែផង ស្រាប់តែអស់លុយដំណើរការទៅមុខលែងរួច។ នេះក៏ដោយសារតែអាជីវករ ឬសហគ្រិនទាំងនោះមិនមានទុនបម្រុងទុកជាមុនសម្រាប់រយៈពេល ២ ឬ៣ខែដំបូង ឬមួយឆ្នាំដំបូង។ អ្នកត្រូវចាំថា អ្នកត្រូវការលុយឲ្យគ្រប់ចំនួនដែលចាំបាច់សម្រាប់បើកអាជីវកម្ម ដូចជា ទុនសម្រាប់ទុករក្សាស្ថិរភាពអាជីវកម្មក្នុងរយៈពេល ២ ឬ ៣ខែដំបូង និងការសរសេរគម្រោងច្បាស់លាស់នឹងជួយបង្ហាញទិសដៅអ្នកថា តើគូរចំណាយលុយទៅលើអ្វីខ្លះឲ្យមានប្រសិទ្ធភាព?
៣) ខ្វះការអនុវត្តលើគោលដៅអាជីវកម្ម
អាជីវករ ឬសហគ្រិនភាគច្រើនសរសេរគម្រោងឡើងដើម្បីទទួលបានប្រាក់កម្ចីមួយ ពីធនាគារ។ នៅពេលទទួលបានដើមទុននេះរួចហើយ គម្រោងអាជីវកម្មនោះគ្រាន់តែស្ថិតនៅលើក្រដាសតែប៉ុណ្ណោះ។ នេះជាហានិភ័យដ៏ធ្ងន់ធ្ងរមួយក្នុងកិច្ចការអាជីវកម្ម។ នៅក្នុងគម្រោងអាជីវកម្ម អ្នកត្រូវសរសេរគោលដៅ និង កម្មវត្ថុក្នុងរយៈពេល ១ឆ្នាំដំបូង។ ក្នុងគម្រោងអាជីវកម្មរបស់អ្នកត្រូវកំណត់ពីអ្វីដែលត្រូវធ្វើនៅ ត្រីមាសនីមួយៗឲ្យបានច្បាស់លាស់ត្រូវច្បាស់ថាក្រុមហ៊ុន ថ្មីថ្មោងបានដើរនៅលើផែនទីមួយដែលបានគូសវាសផ្លូវច្បាស់លាស់ទើប ប្រសើរ។
៤) បរាជ័យវាយតម្លៃលើគោលដៅ និង គោលបំណងអាជីវកម្ម (Goal and Objective)
នេះជាចំណុចបរាជ័យមួយទៀតដែលសហគ្រិនក្មេងខ្ចីបានអនុវត្តតាម គម្រោងអាជីវកម្មរបស់ខ្លួនហើយ ប៉ុន្តែបានថ្លោះធ្លោយក្នុងការស្ទាបស្ទង់ និង វាយតម្លៃលើដំណើរការអាជីវកម្មរបស់ខ្លួននៅពេលកន្លងមក។ ដូច្នេះ វាជាការប្រសើរដែលអ្នកបានដំណើរការអាជីវកម្មតាមគម្រោងរបស់ខ្លួន តែអ្នកត្រូវវាយតម្លៃថា អាជីវកម្មនោះបានដំណើរការល្អដល់កម្រិតណាហើយ?
៥) មិនយកចិត្តទុកដាក់លើលំហូរសាច់ប្រាក់ (Cash Flow)
ពាក្យមួយឃ្លានៅក្នុងអាជីវកម្មគឺ «លុយគឺជាស្តេច»។ ចំណាយច្រើនជាងចំណូល មិនយូរមិនឆាប់អាជីវកម្មរបស់អ្នកនឹងធ្លាក់ទឹកជាមិនខាន។ វាជារឿងសំខាន់បំផុតដែលសហគ្រិនត្រូវត្រួតពិនិត្យលើលំហូរ សាច់ប្រាក់ដែលត្រូវទូទាត់ ឬ ចំណាយ ព្រមទាំងចំណូលដែលទទួលបានពីអាជីវកម្មនោះ។ វាជារឿងធម្មតាដែលអាជីវករ ឬសហគ្រិនចំណាយប្រាក់ច្រើនក្នុងពេលចាប់ផ្តើមដំណើរការដំបូង តែស្ថានភាពនេះនឹងល្អប្រសើរឡើងបន្តិចម្តងៗនៅពេលខាងមុខ។
៦) ស្វែងយល់មិនគ្រប់គ្រាន់ពីទីផ្សារ
សហគ្រិនមួយចំនួនហ៊ានបើកអាជីវកម្មទាំងខ្លួនមិនបានស្វែងយល់ គ្រប់ជ្រុងជ្រោយលើទីផ្សារ ពីតម្រូវការអតិថិជន និងការវិវឌ្ឈនានានៅក្នុងសង្គម។ ម្ចាស់អាជីវកម្មត្រូវដឹងថា ទីផ្សារអាជីវកម្មរបស់ខ្លួននេះកំពុងមានសន្ទុះទៅមុខ ឬ ធ្លាក់ចុះ? តើនេះជាឱកាសដែលត្រូវបើកអាជីវកម្មនេះដែរឬទេ? តើមានការប្រកួតប្រជែងដែរឬទេ? នេះជាសំណួរមួយចំនួនក្នុងចំណោមសំនួរជាច្រើនទៀតដែលអាជីវករត្រូវ សួរខ្លួនឯងឲ្យបានច្បាស់មុនពេលបើកអាជីវកម្មរបស់ខ្លួន។
៧) មានដៃគូប្រកួតប្រជែងលើអាជីវកម្មតែមួយ
អាជីវកម្មជាច្រើនបានដួលរលំដោយសារមានដៃគូប្រជែងលើអាជីវកម្ម តែមួយដូចគ្នា។ ការមិនរកឲ្យឃើញពីភាពខុសគ្នានៃសេវាកម្ម តម្លៃ គុណភាពនៃផលិតក្នុងអាជីវកម្ម នឹងធ្វើឲ្យអ្នកបរាជ័យ នឹងកាន់តែអាក្រក់ទៅទៀតប្រសិនបើដៃគូប្រជែងនោះមានបទពិសោធន៍ច្រើន ឆ្នាំ។ គន្លឹះដ៏ល្អ អ្នកត្រូវធ្វើឲ្យសេវាកម្ម ឬ ផលិតផលរបស់អ្នកមានចំណុចពិសេសជាច្រើនខុសពីដៃគូប្រជែងរបស់អ្នក ។
៨) ខ្សោយខាងម៉ាឃីដធីញ ឬ ទីផ្សារ (Marketing)
កុំរំពឹងពេកថា បើកទ្វារភ្លាមអតិថិជនមករកអ្នកភ្លាមៗនោះឡើយ។ ការទុកឲ្យអាជីវកម្មរបស់នៅងាប់មួយកន្លែងដោយគ្មានអ្នកណាដឹង វាមិនខុសអីពីកាប់បំពង់រង់ចាំទឹកភ្លៀងនោះឡើយ។ ប្រការនេះ ភាពជាអាជីវករ ឬសហគ្រិនជំនាញ អ្នកត្រូវមានយុទ្ធសាស្ត្រ និងគម្រោងទីផ្សារខ្ពស់(១) ធ្វើការផ្សព្វផ្សាយពីសេវាកម្ម ឬ ផលិតផលអាជីវកម្មរបស់អ្នកទៅកាន់អតិថិជន និង (២) ពន្យល់ពីអត្ថប្រយោជន៍របស់អតិថិជនពីអាជីវកម្មរបស់អ្នក។
៩) មិនកំណត់តម្លៃប្រកួតប្រជែង
ពាណិជ្ជករមួយចំនួនមិនបានទទួល ឬ ស្វែងយល់ព័ត៌មានគ្រប់គ្រាន់ពីតម្លៃនៃ (១) ការចំណាយលើការផលិតសេវាកម្ម ឬ ផលិតផល និង (២) តម្លៃលក់សេវាកម្ម ឬ តម្លៃលក់ផលិតផលរបស់ដៃគូប្រកួតប្រជែង។ ករណីនេះ សហគ្រិនត្រូវតែរកឱ្យឃើញថា ដៃគូប្រកួតប្រជែងរបស់អ្នក បានចំណាយលើការផលិតតិចតួចជាងអ្នក ខណៈដែលអាជីវកម្មរបស់អ្នកចំណាយផលិតច្រើន តែលក់ក្នុងតម្លៃដូចគ្នា។ នេះនឹងធ្វើឲ្យអ្នកចាញ់ប្រៀបដៃគូរបស់អ្នក ដែលទាមទារឲ្យមានការសិក្សាជាបន្ទាន់។
១០) ខ្វះជំនាញគ្រប់គ្រងធនធានមនុស្ស
កង្វះជំនាញគ្រប់គ្រងធនធានមនុស្សទៅលើបុគ្គលិកនៅក្នុងក្រុមហ៊ុន នឹងធ្វើឲ្យអាជីវកម្មរបស់អ្នកបរាជ័យ។ ប្រសិនបើបុគ្គលិកនៅក្នុងក្រុមហ៊ុនមួយ ត្រូវបានគ្រប់គ្រងដោយមិនស្មើភាព និងការគោរពគ្នាទេនោះទេ បរិស្ថានការងារក៏មិនអាចដើររលូនទៅបានដែរ។ ប្រការដែលល្អត្រូវជំរុញពួកគេស្វែងយល់ពីគុណភាពការងារ និងតម្លៃនៃទំនាក់ទំនងជាមួយបុគ្គលិកផ្សេងៗទៀតដោយទំនួល ខុសត្រូវនៅក្នុងក្រុមហ៊ុន ទើបធ្វើឲ្យអាជីវកម្មរបស់អ្នកទទួលបានជោគជ័យ៕
ប្រែសម្រួល៖ ខេវិន

ប្រភព៖ evancarmichael
Tag :
ចំណេះដឹងទូទៅ,