LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

បើ​​ចង់​ឲ្យ​កូន​​ធំ​ឡើង​ក្លាយ​ជា​អ្នក​មាន​ បង្រៀន​​វិធីសាស្ត្រ​ ១០យ៉ាង​

បើ​​ចង់​ឲ្យ​កូន​​ធំ​ឡើង​ក្លាយ​ជា​អ្នក​មាន​ បង្រៀន​​វិធីសាស្ត្រ​ ១០យ៉ាង​នេះ

បើ​​ចង់​ឲ្យ​កូន​​ធំ​ឡើង​ក្លាយ​ជា​អ្នក​មាន​ បង្រៀន​​វិធីសាស្ត្រ​ ១០យ៉ាង​នេះប្រភព៖​ mom
អាណាព្យាបាល ​ភាគច្រើន ​បាន​បណ្តោយ​ពេលវេលា​​​​រសាត់​អណ្ដែត​តាម​ខ្យល់​ឥតប្រយោជន៍ ​រក​អនាគត​ដ៏​ល្អ​​សម្រាប់​​​​កូនៗ​របស់​ខ្លួន​គ្មាន រហូត​ដល់​​ពេល​ទឹក​ដល់​ច្រមុះ ហើយ​ទើប​ស្រវេស្រវា​ឲ្យ​គេ​ជួយ។ នេះ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ត្បិត​អី​គ្មាន​មនុស្ស​ណា​ម្នាក់​កើត​មក​​ចង់​ក្លាយ​ជា​អ្នក​ក្រ​នោះ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ដែល​ចង់​​កូនៗ​របស់​អ្នក​ក្លាយ​ជា​អ្នក​មាន​ប្រាក់​ ស្តុកស្តម្ភ​ពេល​ដែល​ពួកគេ​ធំ​ដឹងក្តី​ឡើង​ ក៏​មិនមែន​ជា​រឿង​មួយ​ងាយស្រួល​នោះ​ដែរ។

សម្រាប់​អ្នក​ជំនាញ​បាន​​លើក​ឡើង​ថា ការ​​ហាត់ពត់លត់ដំ​កូនៗ​របស់​អ្នក​តាំង​ពី​តូចៗ​រហូត​ដល់​ធំ​ដឹងក្តី​​នូវ​ គន្លឹះ​១០​ យ៉ាង​ខាងក្រោម​នេះ គឺ​ជា​វិថី​មួយ​យ៉ាង​ជោគជ័យ​ អាច​ធ្វើ​ឲ្យ​ពួកគេ​​មាន​អនាគត​ភ្លឺស្វាង​ក្លាយ​ជា​អ្នក​មាន​​បាន​​។ តើ​វិធីសាស្ត្រ​​ទាំង​នោះ​មាន​អ្វី​ខ្លះ?​​

១) បង្រៀន​​ឲ្យ​បង្កើត​ជម្រើស​​​សម្រាប់​ជីវិត
ពិភពលោក​ពោរពេញ​ទៅ​ដោយ​ឱកាស​យ៉ាង​សំបូរ​បែប​ ដើម្បី​អនុញ្ញាត​ឲ្យ​កូន​ៗ​របស់​អ្នក​​មាន​​ជម្រើស និង​មហិច្ឆតា​មួយ​សម្រាប់​ខ្លួន​ឯង​នូវ​អ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ពេល​ អនាគត​។ ប៉ុន្តែ អ្នក​ត្រូវតែ​បង្ហាញ​ជម្រើស​មួយ​ដល់​ពួកគេ​ឲ្យ​ចេះ​​ពង្រឹង​សមត្ថភាព​របស់​ ខ្លួន​លើ​ការ​ធ្វើ​ជំនួញ​ ឬ ​​វិធីសាស្ត្រ​រក​ប្រាក់​ចំណូល ព្រោះ​ថា ជម្រើស​លើ​ផ្លូវ​​មួយ​នេះ​អាច​​​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​បាន​។ ​​

២) បញ្ជូន​ឲ្យ​​ទៅ​រៀន​​​​សាលា​ឯកជន
ចំណុច​នេះ​អាច​ផ្ទុយ​ពី​មហាសេដ្ឋី​មួយចំនួន​ដែល​មិន​​បាន​រៀន​ចប់​ថ្នាក់ ឬ មហាវិទ្យាល័យ​​ផង​​នៅតែ​អាច​ក្លាយ​ជា​មហាសេដ្ឋី​បាន​។ ប៉ុន្តែ នៅ​យុគ​សម័យ​បច្ចេកវិទ្យា​នេះ ​ជា​ជម្រើស​មួយ​ល្អ​ប្រសើរ​អាច​ឲ្យ​កូនៗ​របស់​អ្នក​មាន​មូលដ្ឋាន​គ្រឹះ​ រឹងមាំ គឺ​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​សាលា​ឯកជន​ណា​មួយ​ដែល​មាន​កម្មវិធី​សិក្សា​ល្អៗ​​ ជា​ពិសេស​លើ​មុខ​​វិជ្ជា​មុខ​ជំនួញ ឬ អាជីវកម្ម​ ។ វា​អាច​មាន​តម្លៃ​ថ្លៃ​ជាង​សាលា​រដ្ឋ​ក៏​ពិត​មែន តែ​អនាគត​របស់​ពួកគេ​​ ពិត​ជា​​មាន​តម្លៃ​ថ្លៃ​ជាង​នេះ​ទៅទៀត។

៣) បង្រៀន​ឲ្យ​ចេះ​ស្រលាញ់​​ការងារ
ក្នុង​នាម​ជា​អាណាព្យាបាល អ្នក​គឺ​ជា​មនុស្ស​​តែ​​ម្នាក់​​គត់​ដែល​រស់​នៅ​យ៉ាង​ជិតដិត​បំផុត​ជា​មួយ​​ កូនៗ​របស់​អ្នក​​ជាងគេ។ ដូច្នេះ ក្រៅ​តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ស្រលាញ់​ការងារ មិន​ខ្ជិលច្រអូស អ្នក​ក៏​ត្រូវ​បង្ហាញ​សកម្មភាព​មួយ​យ៉ាង​សកម្ម​​ផង​ដែរ​ ដើម្បី​​ឲ្យ​ពួកគេ​យក​គំរូ​តាម ដូចជា​និយាយ​ទៅ​កាន់​កូនៗ​របស់​អ្នក​​ថា បើ​ចង់​មាន​លុយ​ច្រើន ត្រូវ​តែ​ធ្វើ​ការ។ ជៀសវាង​ដាច់ខាត​សកម្មភាព​មួយចំនួន​ដែល​​ជា​គំរូ​អាក្រក់​ដល់​ពួកគេ។

៤) បង្រៀន​​ឲ្យ​ចេះ​ស្រលាញ់​អ្នក​ដទៃ​
បរិស្ថាន​ខាងក្រៅ​ ប្រៀប​ដូច​ជា​ទីលាន​​ប្រយុទ្ធ​សម្រាប់​ឲ្យ​កូនៗ​របស់​អ្នក​បង្ហាញ​​សមត្ថភាព ​របស់​ពួកគេ។ រី​ឯ​​លំនៅឋាន​របស់​​អ្នក ឬ សាលា​រៀន​​របស់​ពួកគេ គឺ​ជា​កន្លែង​ផលិត​ចំណេះដឹង។ សូម​ផ្តល់​ឱកាស​ឬ បង្រៀន​ពួកគេ​​ឲ្យ​មាន​ប្រស្រ័យ​ទំនាក់ទំនង​​យ៉ាង​ជិតស្និទ្ធ ផ្តល់​ក្តី​ស្រលាញ់ និង ស្វែង​យល់​​ជា​មួយ​មនុស្ស​​​ផ្សេងៗ​គ្នា​នៅ​ក្នុង​សង្គម​ឲ្យ​បាន​កាន់តែ​ ច្រើន​កាន់តែ​ល្អ។ នេះ​ជា​ចំណែក​​មួយ​ដែល​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​ក្លាយជា​សហគ្រិន​បាន។ តែ​ហាម​ដាច់​ខាត​​កុំ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ​ហាក់​​ចាញ់​ប្រៀប​​អ្នកណា​ម្នាក់​ ឬ បង្ហាញ​​​អត្តចរិត​​ហួសហេតុ​បំពាន​លើ​សិទ្ធិ​អ្នក​ដទៃ។

៥) បង្រៀន​​ឲ្យ​ចេះ​​​ចែក​រំលែក និង​មាន​ក្រមសីលធម៌​ល្អ
អ្វីៗ​​ដែល​កូនៗ​របស់​អ្នក​ត្រូវ​ធ្វើ​ឡើង មិនមែន​សុទ្ធតែ​ដើម្បី​តែ​លុយៗ នោះ​ទេ ពោល​គឺ​បង្រៀន​ឲ្យ​​ពួកគេ​ចេះ​​​ចែក​រំលែក និង​មាន​​ក្រមសីលធម៌​ល្អ​ទៅ​មនុស្ស​​ជុំវិញ​ខ្លួន ត្បិតអី​ចំណុច​ទាំង​នេះ​នឹង​ធ្វើ​​ឲ្យ​​កូនៗ​របស់​អ្នក​មាន​តម្លៃ​សម្រាប់​ អ្នកដទៃ។ អ្នក​ត្រូវ​ចាំ​ថា អ្នក​មាន​ពិត​ប្រាកដ គឺ​នៅ​ពេល​​​ដែល​​អ្នក​ចំណាយ​ពេល​យ៉ាង​មាន​តម្លៃ​សម្រាប់​បម្រើ​ប្រយោជន៍​ជា ​ច្រើន​​ដល់​សាធារណជន​ទូទៅ។ នេះ​ហើយ​ជា​​​ការ​បណ្ដុះ​បណ្តាល​ឲ្យ​ពួកគេ​រៀន​រស់​ក្នុង​ផ្លូវ​ល្អ​សម្រាប់ ​​ជីវិត ឬ ​អាជីវកម្ម​​មួយ​ដោយ​ស្ថិតស្ថេរ​បាន​​។

៦) បង្រៀន​​ពី​របៀប​ធ្វើ​ជា​សហគ្រិន
សហគ្រិន​ភាព​គឺ​ជា​គន្លឹះ​ធ្វើ​ឲ្យ​កូន​របស់​អ្នក​ក្លាយជា​អ្នក​​មាន​បាន។ ប្រសិនបើ​ពួកគេ​កើត​មក​មិន​មាន​ជំនាញ​នេះ ត្រូវ​តែ​បង្រៀន​ពួកគេ​​ឲ្យ​កាន់តែ​ច្រើន​ឡើង​ដូចជា​ស្វែង​រក​​សហគ្រិន អ្នក​ជំនួញ ឬ មហាសេដ្ឋី​ណា​ម្នាក់​មក​ធ្វើ​គំរូ​ឲ្យ​ពួកគេ ដើម្បី​រៀនសូត្រ​តាម​​យក​បទពិសោធន៍​។ ទន្ទឹម​នឹង​​នេះ អ្នក​ត្រូវ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​មាន​ក្តី​សង្ឃឹម និង មហិច្ឆតា​កាន់តែ​ធំ​លើ​ការ​ធ្វើ​​អាជីវកម្ម​​នេះ។​​​

៧) បង្រៀន​​​ប្រើ​ល្បិច​ចេះ​កុហក បោកប្រាស់ ​លួច
គ្រាន់តែ​​មើល​ចំណង​ជើង​លើ​ចំណុច​នេះ​ភ្លាម ប្រិយមិត្ត ជា​ពិសេស​អាណាព្យាបាល​ពិត​ជា​ស្រឡាំងកាំង​ជា​មិន​ខាន ព្រោះ​ថា​ការ​កុហក ឆបោក ឬ លួច​​នេះ​ស្តាប់​ទៅ​វា​ជា​រឿង​​​អសីលធម៌​ និង ខុស​ច្បាប់​​ទៀត​ផង។ ការ​ពិត​គោលបំណង​​​នៅ​ត្រង់​ចំណុច​នេះ មិនមែន​ដូច្នេះ​នោះ​ឡើយ ពោល​គឺ​ចង់​ឲ្យ​អ្នក​បង្រៀន​​កូនៗ​​របស់​អ្នក​ឲ្យ​ចេះ ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្អ និង ការពារ​ខ្លួន​ពី​​ជន​ទុច្ចរិត​មួយចំនួន​​នៅ​ក្នុង​​អាជីវកម្ម​​​ទេតើ! ​នេះ​ជា​ក្បូន​ធ្វើ​ឲ្យ​ពួកគេ​រៀន​ភ្លក់​រសជាតិ​​គ្រប់បែប​យ៉ាង​របស់​មនុស្ស ​ដូច​ជា ពាក្យចាស់​ពោល​ថា៖« ផ្លូវវៀច​កុំ​បោះបង់ ផ្លូវ​ត្រូវ​កុំ​ចោល» នោះ​អី!

៨) បង្រៀន​ឲ្យ​ចេះ​គិត​លេខ
សម្រាប់​មុខ​វិជ្ជា​គណិតវិទ្យា ​អ្នក​មិន​ចាំបាច់​​តម្រូវ​ឲ្យ​កូនៗ​របស់​អ្នក​​ត្រូវ​តែ​ពូកែ​លើ​មុខវិជ្ជា ​នេះ​ឡើយ ពោល​គឺ​គ្រាន់តែ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​គិត​លេខ ក្នុង​កម្រិត​មួយ​​អាច​ដោះស្រាយ​ដោយ​​ខ្លួន​ឯង​បាន​គឺ​គ្រប់គ្រាន់​ហើយ។ បើ​​នោះ​គ្រាន់តែ​ជា​ការ​បង្ខិតបង្ខំ មិនយូរមិនឆាប់​ពួកគេ​នឹង​តុកស៊ិក​គិត​មិន​ចេញ មាន​​ផល​វិបាក​​ប៉ះពាល់​ដល់​អារម្មណ៍​ពួកគេ​ជា​មិន​ខាន។ បង្រៀន​កូនៗ​របស់​អ្នក​តាម​សម្រួល ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ធ្វើ​យ៉ាង​ណា​អាច​ឲ្យ​ពួកគេ​អាច​រក​ឃើញ​វិធីសាស្ត្រ​​គិត​លេខ​ដោយ​ខ្លួន​ឯង​ បាន​​ទន្ទឹម​នឹង​មាន​ជំនួយ​ពី​អ្នក។ ​​

៩) ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត និង ​បង្រៀន​​ឲ្យ​ចេះ​រក​លុយ
ក្មេង​ៗមួយ​ចំនួន​អាច​​ធ្វើ​កិច្ចការ​​ជា​ច្រើន​​​យ៉ាង​ជោគជ័យ​​ដូច​ជា​​ កិច្ចការ​សាលា ​ខិតខំ​រៀនសូត្រ​ជា​ដើម នៅ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ខ្លួន​​​ផ្តល់​ប្រាក់​រង្វាន់​​​លើក​ទឹកចិត្ត​ សម្រាប់​​ការ​ខិតខំ​របស់​ពួកគេ។ នេះ​អាច​ជា​វិធីសាស្ត្រ​ម្យ៉ាង​សម្រាប់​ការ​ដោះដូរ​ទៅវិញ​ទៅ​មក។ ប៉ុន្តែ​ ​អ្វី​ដែល​ត្រូវ​ដើរ​ទន្ទឹម​នឹង​នេះ និង ​​ជា​វិធីសាស្ត្រ​កាន់តែ​ហុច​ផល​ល្អ​នៅ​ពេល​អនាគត​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត គឺ​ការ​បង្រៀន​ឲ្យ​ពួកគេ​ចេះ​រក​លុយ និង យល់​ពី​តម្លៃ​នៃ​​ការងារ​របស់​ខ្លួន។ អ្នក​ជំនាញ​និយាយ​ថា ការ​​លក់​​ គឺ​ជា​ជំនាញ​ដ៏​ពិសេស​​ក្នុង​អាជីវកម្ម​ដើម្បី​ឈាន​​ឆ្ពោះ​​ក្លាយ​ទៅ​​ជា​ អ្នក​ជំនួញ ឬ អាជីវករ​ជោគជ័យ​​​នៅ​ថ្ងៃ​មុខ។

១០) បង្រៀន​ឲ្យ​ចេះ​វិនិយោគ
ការ​បង្រៀន​រក​លុយ​គឺ​ជា​រឿង​មួយ​ប្រសើរ​ហើយ តែ​ការ​បង្រៀន​ធ្វើ​ឲ្យ​លុយ​របស់​ពួកគេ​កាន់តែ​ធំ​ឡើង គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​មួយ​ទៀត។ បើ​​ដូច្នេះ​មែន​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ចម្លើយ​តែមួយគត់​​នោះ​គឺ ការ​វិនិយោគ។ អ្នក​ត្រូវ​បង្រៀន​ពួកគេ​ឲ្យ​ចេះ សន្សំ​ប្រាក់​​វើ​ជា​​ដើមទុន​​ទុក​សម្រាប់​វិនិយោគ​​លើ​អ្វី​ដែល​ពួកគេ​ចង់​ ធ្វើ។ អ្នក​អាច​ស៊ក​ពាក្យ​មួយ​ឃ្លា​ថា៖« បើ​កូន​ចង់​ក្លាយ​ជា​អ្នក​មាន កូន​ត្រូវ​សន្សំ​ប្រាក់​​ទុក​សម្រាប់​ការ​វិនិយោគ»។ គន្លឹះ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​​​​មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​ត្រៀម ​ទុកជា​មុន​ក្នុង​សមរភូមិ​អាជីវកម្ម​នៅ​ថ្ងៃ​អនាគត៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Businessinsider

គន្លឹះសំខាន់ ៧ចំណុច ដែលអ្នកចាំបាច់ត្រូវដឹង និងត្រៀម មុនពេលសម្ភាសន៍ការងារ

គន្លឹះសំខាន់ ៧ចំណុច ដែលអ្នកចាំបាច់ត្រូវដឹង និងត្រៀម មុនពេលសម្ភាសន៍ការងារ 

នៅពេលដែលអ្នក ទៅសម្ភាសន៍ការងារលើកដំបូង ពិតជាមានអារម្មណ៍អន្ទះសារ មិនដឹងថាត្រូវត្រៀមអ្វីខ្លះនោះទេ ហើយបើសិនជាលើកទី១ អ្នកធ្វើមិនបានល្អនោះទេ អ្នកនឹងគ្មានឱកាសទៅកាន់ ដំណាក់កាលបន្ទាប់ទៀតនោះដែរ។ ថ្ងៃនេះខ្មែរឡូត បាននាំមកនូវគន្លឹះសំខាន់ៗ ក្នុងការត្រៀមខ្លួន មុនពេលទៅសម្ភាសន៍ការងារ មកជូនលោកអ្នកបានដឹង។ ចង់ដឹងថា មានគន្លឹះសំខាន់ៗអ្វីខ្លះនោះ អានអត្ថបទខាងក្រោម ទាំងអស់គ្នា៖
 
១. បង្ហាញសមត្ថភាព ដែលត្រូវនឹងការងារ
 
ប្រមូលផ្តុំជំនាញសំខាន់ៗ ដែលអ្នកមានពីមុន ដោយរួមបញ្ចូលទាំង ជំនាញដែលចាំបាច់សម្រាប់ការងារនេះ ដូចនេះអ្នកនឹងមានទំនុកចិត្ត ក្នុងការធ្វើបទសម្ភាសន៍។ អ្នកគ្រប់គ្រង ប្រាកដជាចង់រើសយកអ្នក ដែលមានសមត្ថភាពខ្ពស់ ដើម្បីឲ្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ ដូចនេះអ្នកត្រូវតែរៀបរាប់ដោយលម្អិត ថាហេតុអ្វីទើបគេគួរតែ ជ្រើសរើសយកអ្នក។
 
២. ស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន
 
អ្វីដែលសំខាន់បំផុត ដែលអ្នកគួរតែដឹង មុនពេលអ្នកទៅសម្ភាសន៍ការងារនោះគឺ អ្នកត្រូវស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន ដែលអ្នក ទៅសម្ភាសន៍នោះ។ នៅពេលដែលអ្នក ទទួលបានទូរស័ព្ទ ឬក៏សារ សម្រាប់សម្ភាសន៍ការងារ អ្នកកុំភ្លេចសួរឈ្មោះ ប្រធានក្រុមហ៊ុន ហើយស្វែងរកព័ត៌មាន ដែលទាក់ទងនឹងគាត់ តាមលទ្ធភាព ដែលអាចធ្វើបាន។
 
៣. ស្គាល់ពីប្រភេទ និងតួនាទីរបស់ ក្រុមហ៊ុន
 
ការដឹងពី ព័ត៌មានពីក្រុមហ៊ុន កាន់តែច្រើន គឺជាគន្លឹះនៃភាពជោគជ័យ ក្នុងការសម្ភាសន៍ការងារ។ ព្យាយាមស្វែងរកព័ត៌មាន បន្ថែមពីក្រុមហ៊ុន និងស្ថានភាព ជាក់ស្តែងរបស់ក្រុមហ៊ុន។
 
៤. សិក្សាពីគំរោងការងារ
 
គំរោងមួយអាច សម្រេចទៅដោយជោគជ័យ គឺអាស្រ័យលើការជ្រើសរើស បាននូវបុគ្គលិកដែលមាន សក្តានុពល ដូចនេះ អ្នកគួរតែស្វែងរក គន្លឹះសំខាន់ៗ ដើម្បីបង្ហាញសមត្ថភាពរបស់អ្នក ថាអ្នកអាចបំពេញការងារនោះបាន។
 
៥. រៀបចំខ្លួន និងស្លៀកពាក់ ឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារក្រុមហ៊ុន
 
អ្នកត្រូវប្រាកដថា ក្រុមហ៊ុនដែលអ្នកទៅសម្ភាសន៍ ជាក្រុមហ៊ុនប្រភេទណា ជាធនាគារ ក្រុមហ៊ុនផ្សេងៗ ភោជនីយដ្ឋាន ឬក៏កន្លែងកំសាន្ត ដូចនេះអ្នកត្រូវ តែរៀបចំខ្លួនឲ្យសាកសមទៅ នឹងកន្លែងទាំងនោះ។
 
៦. មិនតម្រូវឲ្យមានសាក់ ឬបិតបាំងស្នាមសាក់
 
ដូចលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថា រូបសាក់នៅលើដងខ្លួន គឺជាឧបសគ្គមួយ ក្នុងការទទួលបានការងារធ្វើ ដូចនេះបើសិនជាអ្នក ធ្លាប់បានសាក់នៅខ្លួនរូចទៅហើយ នៅពេលដែលទៅសម្ភាសន៍ការងារ ឬក៏ពេលទៅធ្វើការ អ្នកគួរតែបិតបាំងរូបសាក់ទាំងនោះ ឲ្យបានជិតល្អ ជៀសវាងអារម្មណ៍មិនល្អ ពីមិត្តរួមការងារ។
 
៧. ដឹងពីផែនការ ៥ឆ្នាំរបស់អ្នក
 
ជាទូទៅ សំនួរមួយក្នុងចំណោម សំនួរជាច្រើន ដែលគេនិយមសួរបំផុត នៅពេលដែលទៅសម្ភាសន៍ការងារនោះគឺ “តើអ្នកមានគំរោង ឬផែនការយ៉ាងណា សម្រាប់ការងារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ?”។ ដូច្នេះ អ្នកត្រូវតែត្រៀមខ្លួន រួចជាស្រេចក្នុងការឆ្លើយសំនួរនេះ ដោយរៀបគំរោង ថាខ្លួនឯងនឹងធ្វើអ្វីខ្លះ នឹងសម្រេចឲ្យបានអ្វីខ្លះ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
 
ប្រសិនបើអ្នកចង់ធ្វើ ឲ្យការសម្ភាសន៍របស់អ្នក ទទួលបានជោគជ័យ អ្នកគួរឲ្យអនុវត្តឲ្យនូវ គន្លឹះសំខាន់ៗខាងលើនេះ៕

គន្លឹះសំខាន់ ៧ចំណុច ដែលអ្នកចាំបាច់ត្រូវដឹង និងត្រៀម មុនពេលសម្ភាសន៍ការងារ
នៅពេលដែលអ្នក ទៅសម្ភាសន៍ការងារលើកដំបូង ពិតជាមានអារម្មណ៍អន្ទះសារ មិនដឹងថាត្រូវត្រៀមអ្វីខ្លះនោះទេ ហើយបើសិនជាលើកទី១ អ្នកធ្វើមិនបានល្អនោះទេ អ្នកនឹងគ្មានឱកាសទៅកាន់ ដំណាក់កាលបន្ទាប់ទៀតនោះដែរ។ ថ្ងៃនេះខ្មែរឡូត បាននាំមកនូវគន្លឹះសំខាន់ៗ ក្នុងការត្រៀមខ្លួន មុនពេលទៅសម្ភាសន៍ការងារ មកជូនលោកអ្នកបានដឹង។ ចង់ដឹងថា មានគន្លឹះសំខាន់ៗអ្វីខ្លះនោះ អានអត្ថបទខាងក្រោម ទាំងអស់គ្នា៖
១. បង្ហាញសមត្ថភាព ដែលត្រូវនឹងការងារ
ប្រមូលផ្តុំជំនាញសំខាន់ៗ ដែលអ្នកមានពីមុន ដោយរួមបញ្ចូលទាំង ជំនាញដែលចាំបាច់សម្រាប់ការងារនេះ ដូចនេះអ្នកនឹងមានទំនុកចិត្ត ក្នុងការធ្វើបទសម្ភាសន៍។ អ្នកគ្រប់គ្រង ប្រាកដជាចង់រើសយកអ្នក ដែលមានសមត្ថភាពខ្ពស់ ដើម្បីឲ្យធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ ដូចនេះអ្នកត្រូវតែរៀបរាប់ដោយលម្អិត ថាហេតុអ្វីទើបគេគួរតែ ជ្រើសរើសយកអ្នក។
២. ស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន
អ្វីដែលសំខាន់បំផុត ដែលអ្នកគួរតែដឹង មុនពេលអ្នកទៅសម្ភាសន៍ការងារនោះគឺ អ្នកត្រូវស្គាល់ឈ្មោះ ប្រធានក្រុមហ៊ុន ដែលអ្នក ទៅសម្ភាសន៍នោះ។ នៅពេលដែលអ្នក ទទួលបានទូរស័ព្ទ ឬក៏សារ សម្រាប់សម្ភាសន៍ការងារ អ្នកកុំភ្លេចសួរឈ្មោះ ប្រធានក្រុមហ៊ុន ហើយស្វែងរកព័ត៌មាន ដែលទាក់ទងនឹងគាត់ តាមលទ្ធភាព ដែលអាចធ្វើបាន។
៣. ស្គាល់ពីប្រភេទ និងតួនាទីរបស់ ក្រុមហ៊ុន
ការដឹងពី ព័ត៌មានពីក្រុមហ៊ុន កាន់តែច្រើន គឺជាគន្លឹះនៃភាពជោគជ័យ ក្នុងការសម្ភាសន៍ការងារ។ ព្យាយាមស្វែងរកព័ត៌មាន បន្ថែមពីក្រុមហ៊ុន និងស្ថានភាព ជាក់ស្តែងរបស់ក្រុមហ៊ុន។
៤. សិក្សាពីគំរោងការងារ
គំរោងមួយអាច សម្រេចទៅដោយជោគជ័យ គឺអាស្រ័យលើការជ្រើសរើស បាននូវបុគ្គលិកដែលមាន សក្តានុពល ដូចនេះ អ្នកគួរតែស្វែងរក គន្លឹះសំខាន់ៗ ដើម្បីបង្ហាញសមត្ថភាពរបស់អ្នក ថាអ្នកអាចបំពេញការងារនោះបាន។
៥. រៀបចំខ្លួន និងស្លៀកពាក់ ឲ្យបានត្រឹមត្រូវ ទៅតាមស្តង់ដារក្រុមហ៊ុន
អ្នកត្រូវប្រាកដថា ក្រុមហ៊ុនដែលអ្នកទៅសម្ភាសន៍ ជាក្រុមហ៊ុនប្រភេទណា ជាធនាគារ ក្រុមហ៊ុនផ្សេងៗ ភោជនីយដ្ឋាន ឬក៏កន្លែងកំសាន្ត ដូចនេះអ្នកត្រូវ តែរៀបចំខ្លួនឲ្យសាកសមទៅ នឹងកន្លែងទាំងនោះ។
៦. មិនតម្រូវឲ្យមានសាក់ ឬបិតបាំងស្នាមសាក់
ដូចលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថា រូបសាក់នៅលើដងខ្លួន គឺជាឧបសគ្គមួយ ក្នុងការទទួលបានការងារធ្វើ ដូចនេះបើសិនជាអ្នក ធ្លាប់បានសាក់នៅខ្លួនរូចទៅហើយ នៅពេលដែលទៅសម្ភាសន៍ការងារ ឬក៏ពេលទៅធ្វើការ អ្នកគួរតែបិតបាំងរូបសាក់ទាំងនោះ ឲ្យបានជិតល្អ ជៀសវាងអារម្មណ៍មិនល្អ ពីមិត្តរួមការងារ។
៧. ដឹងពីផែនការ ៥ឆ្នាំរបស់អ្នក
ជាទូទៅ សំនួរមួយក្នុងចំណោម សំនួរជាច្រើន ដែលគេនិយមសួរបំផុត នៅពេលដែលទៅសម្ភាសន៍ការងារនោះគឺ “តើអ្នកមានគំរោង ឬផែនការយ៉ាងណា សម្រាប់ការងារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ?”។ ដូច្នេះ អ្នកត្រូវតែត្រៀមខ្លួន រួចជាស្រេចក្នុងការឆ្លើយសំនួរនេះ ដោយរៀបគំរោង ថាខ្លួនឯងនឹងធ្វើអ្វីខ្លះ នឹងសម្រេចឲ្យបានអ្វីខ្លះ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ប្រសិនបើអ្នកចង់ធ្វើ ឲ្យការសម្ភាសន៍របស់អ្នក ទទួលបានជោគជ័យ អ្នកគួរឲ្យអនុវត្តឲ្យនូវ គន្លឹះសំខាន់ៗខាងលើនេះ៕

ហេតុផល ​១០យ៉ាង​​ដែល​នាំ​ឱ្យ​អាជីវកម្ម​​ថ្មីថ្មោង​ឆាប់​ដួល​រលំ​ទៅ​វិញ​

​អាជីវកម្ម​ដួល​រលំ​ប្រភព៖​ ​
ប្រិយមិត្ត ​ពិត​ជា​ធ្លាប់​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​ បាន​បើក​អាជីវកម្ម​​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់​តែ​ដួល​រលំ​​ទៅវិញ​ទាំង​មិន​ដឹង​មូលហេតុ។ នេះ​​ច្បាស់​​ថា​មាន​ ​ករណី​ជា​ច្រើន​​នៅ​ពីក្រោយ​ភាព​បរាជ័យ​នេះ ដែល​តម្រូវ​ឲ្យ​សហគ្រិន​​ទូទៅ ​ត្រូវ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​មុន​​ និងអំឡុង​ពេល​បើក​អាជីវកម្ម​តំបូង​របស់​ខ្លួន។ ខាងក្រោម​នេះ គឺ​ជា​មូលហេតុ​សំខាន់​ៗ​ដែល​​គេ​រក​ឃើញ​ថា ជា​បុព្វហេតុ​នាំ​ឲ្យ​អាជីវកម្ម​ក្មេង​ខ្ចី​​ដួល​រលំ៖​

១) គ្មាន​គម្រោង​អាជីវកម្ម​​​
បើ​សិន​ជា​អ្នក​មិនដឹង​ថា អ្នក​ទៅ​ទីណា​ តើ​អ្នក​អាច​​ទៅ​ដល់​គោលដៅ​របស់​អ្នក​ដូចម្តេច​ទៅ? មាន​​​អាជីវករ​ និង​សហគ្រិន​មិន​​មិន​តិច​​ឡើយ​ដែល​បាន​​បើក​អាជីវកម្ម​របស់​​ខ្លួន​ដោយ​មិន ​បាន​សរសេរ​គម្រោង​ច្បាស់លាស់។ អាជីវករ​ទាំង​នោះ​បាន​ចាប់​ផ្តើម​បើក​ទ្វារ​របស់​ខ្លួន​ដោយ​​រំពឹង​​ទទួល​ បាន​ជោគជ័យ​មកវិញ​ ដែល​​នេះ​​ជា​ការ​​យល់​ខុស​ទាំងស្រុង។ សូម​ចាប់​ផ្តើម​ចំណាយ​ពេលវេលា​​ណា​មួយ​របស់​អ្នក​សរសេរ​គម្រោង​​ឡើង​វិញ​ ហើយ​ពិនិត្យ​វា​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

២) ប្រាក់​បំរុង​ទុក​មិន​​គ្រប់គ្រាន់
អាជីវកម្ម​ក្មេងខ្ចី​​មួយ​ចំនួន​​បើក​ដំណើរការ​មិនទាន់​បាន​​ប៉ុន្មាន​ខែ​ផង ​ស្រាប់តែ​អស់​លុយ​ដំណើរការ​ទៅ​មុខ​លែង​រួច។​ នេះ​ក៏​ដោយសារ​តែ​អាជីវករ​ ឬ​សហគ្រិន​​ទាំង​នោះ​មិន​មាន​ទុន​បម្រុង​ទុក​ជា​មុន​សម្រាប់​រយៈ​ពេល ​២ ឬ៣​​ខែ​ដំបូង ឬ​មួយ​ឆ្នាំ​ដំបូង។​ អ្នក​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ការ​លុយ​ឲ្យ​គ្រប់​ចំនួន​ដែល​ចាំបាច់​សម្រាប់​បើក​អាជីវកម្ម ដូច​ជា ទុន​​សម្រាប់​ទុក​​​​រក្សា​ស្ថិរភាព​អាជីវកម្ម​ក្នុង​រយៈ​ពេល​ ២ ឬ ៣​ខែ​ដំបូង​​ និង​​ការ​សរសេរ​គម្រោង​​ច្បាស់លាស់​​នឹង​ជួយ​បង្ហាញ​ទិសដៅ​អ្នក​ថា តើ​គូរ​ចំណាយ​លុយ​ទៅ​លើ​អ្វី​ខ្លះ​ឲ្យ​មាន​ប្រសិទ្ធភាព?​​​​

៣) ខ្វះ​ការ​អនុវត្ត​លើ​គោលដៅ​អាជីវកម្ម​
អាជីវករ​ ឬ​​សហគ្រិន​ភាគច្រើន​​សរសេរ​គម្រោង​ឡើង​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​មួយ​ ពី​ធនាគារ។ នៅ​ពេល​ទទួល​បាន​ដើមទុន​នេះ​រួចហើយ គម្រោង​អាជីវកម្ម​នោះ​​គ្រាន់តែ​ស្ថិត​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ។ នេះ​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​កិច្ចការ​អាជីវកម្ម។ នៅ​ក្នុង​គម្រោង​អាជីវកម្ម​ អ្នក​ត្រូវ​សរសេរ​គោលដៅ និង កម្មវត្ថុ​​ក្នុង​រយៈ​ពេល​ ១​ឆ្នាំ​ដំបូង។ ក្នុង​គម្រោង​អាជីវកម្ម​របស់​អ្នក​ត្រូវ​កំណត់​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​នៅ​ ត្រីមាស​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់​លាស់​​ត្រូវ​ច្បាស់​ថា​​ក្រុមហ៊ុន​ ថ្មីថ្មោង​បាន​ដើរ​នៅ​លើ​ផែនទី​មួយ​ដែល​បាន​គូសវាស​ផ្លូវ​ច្បាស់​លាស់​​ទើប​ ប្រសើរ។

៤) បរាជ័យ​វាយតម្លៃ​លើ​គោលដៅ និង ​គោលបំណង​អាជីវកម្ម (Goal and Objective)​​
នេះ​ជា​ចំណុច​បរាជ័យ​មួយ​ទៀត​ដែល​សហគ្រិន​ក្មេង​ខ្ចី​បាន​​អនុវត្ត​តាម​ គម្រោង​​​អាជីវកម្ម​របស់​ខ្លួន​ហើយ​​ ប៉ុន្តែ​បាន​ថ្លោះធ្លោយ​ក្នុង​ការ​ស្ទាបស្ទង់ និង វាយ​តម្លៃ​លើ​​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ពេល​កន្លង​មក។ ដូច្នេះ​ វា​ជា​ការ​ប្រសើរ​ដែល​អ្នក​បាន​ដំណើរ​ការ​អាជីវកម្ម​​តាម​គម្រោង​របស់​ខ្លួន តែ​អ្នក​ត្រូវ​វាយ​តម្លៃ​ថា ​អាជីវកម្ម​​​នោះ​បាន​ដំណើរ​ការ​ល្អ​​​​​ដល់​កម្រិត​ណា​ហើយ?​​​

៥) មិន​យក​ចិត្ត​ទុកដាក់​លើ​លំហូរ​សាច់ប្រាក់ (Cash Flow)​
ពាក្យ​មួយ​ឃ្លា​នៅ​ក្នុង​អាជីវកម្ម​​គឺ «លុយ​គឺ​ជា​ស្តេច»។ ចំណាយ​ច្រើន​ជាង​ចំណូល​ មិន​យូរ​មិន​ឆាប់​អាជីវកម្ម​របស់​អ្នក​នឹង​ធ្លាក់​ទឹក​ជា​មិន​ខាន។ វា​ជា​រឿង​សំខាន់​បំផុត​​ដែល​​​សហគ្រិន​ត្រូវ​ត្រួតពិនិត្យ​​លើ​លំហូរ​ សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់ ឬ ចំណាយ​​ ព្រម​ទាំង​ចំណូល​ដែល​ទទួល​បាន​ពី​​អាជីវកម្ម​នោះ។​ វា​ជា​រឿង​ធម្មតា​ដែល​​អាជីវករ​ ឬ​សហគ្រិន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ពេល​ចាប់​ផ្តើម​ដំណើរការ​ដំបូង តែ​ស្ថានភាព​នេះ​នឹង​ល្អ​ប្រសើរ​ឡើង​បន្តិចម្តងៗ​នៅ​ពេល​ខាងមុខ។

៦) ​ស្វែង​យល់​​មិន​គ្រប់គ្រាន់​​ពី​​​ទីផ្សារ​​​
​សហគ្រិន​មួយ​ចំនួន​​ហ៊ាន​បើក​អាជីវកម្ម​ទាំង​​ខ្លួន​មិន​បាន​ស្វែង​យល់​ គ្រប់​ជ្រុងជ្រោយ​លើ​ទីផ្សារ ​​ពី​តម្រូវ​ការ​អតិថិជន និង​​ការ​វិវឌ្ឈ​​នានា​នៅ​ក្នុង​សង្គម។ ​ម្ចាស់​អាជីវកម្ម​ត្រូវ​ដឹង​ថា ទីផ្សារ​អាជីវកម្ម​របស់​ខ្លួន​នេះ​កំពុង​មាន​សន្ទុះ​ទៅ​មុខ ឬ ធ្លាក់​ចុះ? តើ​​នេះ​ជា​ឱកាស​ដែល​ត្រូវ​បើក​អាជីវកម្ម​នេះ​ដែរ​ឬទេ? តើ​មាន​ការ​ប្រកួតប្រជែង​ដែរ​ឬ​ទេ? នេះ​ជា​សំណួរ​មួយចំនួន​ក្នុង​ចំណោម​សំនួរ​ជា​ច្រើន​ទៀត​ដែល​អាជីវករ​ត្រូវ​ សួរ​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​មុន​ពេល​បើក​អាជីវកម្ម​របស់​ខ្លួន។

៧) ​មាន​ដៃគូ​ប្រកួត​ប្រជែង​លើ​អាជីវកម្ម​តែ​មួយ​
អាជីវកម្ម​​ជា​ច្រើន​​បាន​​ដួល​រលំ​ដោយ​សារ​មាន​ដៃគូ​ប្រជែង​​លើ​អាជីវកម្ម​ តែ​មួយ​ដូចគ្នា។ ការ​មិន​រក​ឲ្យ​ឃើញ​ពី​ភាព​ខុសគ្នា​នៃ​សេវាកម្ម តម្លៃ គុណភាព​នៃ​ផលិត​​ក្នុង​អាជីវកម្ម​​ ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ នឹង​កាន់តែ​អាក្រក់​ទៅ​ទៀត​ប្រសិន​បើ​ដៃគូ​ប្រជែង​នោះ​មាន​បទពិសោធន៍​ច្រើន​ ឆ្នាំ។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវ​​ធ្វើ​ឲ្យ​​សេវាកម្ម ឬ ផលិតផល​របស់​អ្នក​​​មាន​ចំណុច​ពិសេស​ជា​ច្រើន​ខុស​ពី​ដៃគូ​ប្រជែង​របស់​អ្នក ​។​​​​​​​​

៨)​ ខ្សោយ​ខាង​ម៉ាឃីដធីញ ឬ ទីផ្សារ​ (Marketing)

កុំ​រំពឹង​ពេក​ថា បើក​ទ្វារ​ភ្លាម​​អតិថិជន​មក​រក​អ្នក​ភ្លាមៗ​នោះ​ឡើយ​។ ការ​ទុក​ឲ្យ​អាជីវកម្ម​របស់​នៅ​​​ងាប់​មួយ​កន្លែង​ដោយ​គ្មាន​អ្នក​ណា​​​ដឹង​ វា​មិន​ខុស​អី​ពី​​កាប់​បំពង់​​​រង់ចាំ​ទឹក​ភ្លៀង​​នោះ​ឡើយ។ ប្រការ​នេះ ​​ភាព​ជា​អាជីវករ​​​ ឬ​សហគ្រិន​​ជំនាញ​ អ្នក​ត្រូវ​​មាន​យុទ្ធសាស្ត្រ​ និង​គម្រោង​​ទីផ្សារ​​ខ្ពស់​(១) ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សេវាកម្ម ឬ ផលិតផល​អាជីវកម្ម​របស់​អ្នក​ទៅ​កាន់​អតិថិជន និង (២) ពន្យល់​ពី​អត្ថប្រយោជន៍​​របស់​អតិថិជន​​ពី​អាជីវកម្ម​របស់​អ្នក។

៩) មិន​​កំណត់​តម្លៃ​ប្រកួតប្រជែង
​​​ពាណិជ្ជករ​មួយ​ចំនួន​មិន​បាន​ទទួល​ ឬ ស្វែង​យល់​ព័ត៌មាន​គ្រប់គ្រាន់​ពី​តម្លៃ​​​នៃ (១) ការ​ចំណាយ​លើ​​​ការ​ផលិត​សេវាកម្ម ឬ ផលិតផល និង (២) តម្លៃ​​​លក់​សេវាកម្ម ឬ តម្លៃ​លក់​ផលិតផល​របស់​ដៃគូ​ប្រកួតប្រជែង។ ករណី​នេះ​ ​សហគ្រិន​ត្រូវ​តែ​​រក​​ឱ្យ​ឃើញ​ថា ដៃគូ​​ប្រកួតប្រជែង​របស់​អ្នក​ បាន​ចំណាយ​លើ​ការ​ផលិត​តិចតួច​ជាង​អ្នក ​ខណៈ​ដែល​អាជីវកម្ម​របស់​អ្នក​ចំណាយ​​ផលិត​ច្រើន តែ​លក់​ក្នុង​តម្លៃ​ដូចគ្នា។ នេះ​នឹង​ធ្វើ​ឲ្យ​​អ្នក​ចាញ់​ប្រៀប​ដៃគូ​របស់​អ្នក ដែល​ទាមទារ​ឲ្យ​​មាន​ការ​សិក្សា​ជា​បន្ទាន់។​​​

១០) ខ្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស

កង្វះ​ជំនាញ​គ្រប់គ្រង​ធនធាន​មនុស្ស​ទៅ​លើ​បុគ្គលិក​​នៅ​ក្នុង​ក្រុមហ៊ុន​​ នឹង​ធ្វើ​ឲ្យ​​​អាជីវកម្ម​​​​​របស់​អ្នក​បរាជ័យ។ ​ប្រសិន​បើ​​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​មិន​ស្មើភាព​​ និង​ការ​គោរព​គ្នា​ទេ​នោះ​ទេ​ បរិស្ថាន​ការងារ​ក៏​មិន​អាច​ដើរ​រលូន​ទៅ​បាន​ដែរ។ ប្រការ​ដែល​ល្អ​ត្រូវ​ជំរុញ​ពួកគេ​ស្វែង​យល់​ពី​​គុណភាព​ការងារ និង​តម្លៃ​នៃ​​​​ទំនាក់ទំនង​ជា​មួយ​បុគ្គលិក​ផ្សេង​ៗ​ទៀត​ដោយ​ទំនួល​ ខុសត្រូវ​នៅ​ក្នុង​ក្រុមហ៊ុន​ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ទទួល​បាន​​ជោគជ័យ៕

ប្រែសម្រួល៖ ខេវិន

ប្រភព៖​ evancarmichael

Tips for Answering Job Specific Interview Questions

Tips for Answering Job Specific Interview Questions


Can you do the job? That's at the forefront of the hiring manager's mind when conducting


job interviews. Job specific interview questions are designed to measure a candidate's ability

to perform the duties of the job against the skill set required for the position. In a nutshell,

the hiring manager wants to know if you have the skills do the job.
This type of interview question is especially important for jobs where you need technical

knowledge or where the company needs an experienced candidate who can do the job from

the first day on the job.
job specific interview questions assess a candidate's knowledge and skills. These questions are

designed to determine if you have the knowledge and skills that you need to perform the job

you are being considered for. When you respond your goal is to show that you are the best fit

for the job out of all the applicants the employer is interviewing.

In addition to your skills, the employer will want to know whether you have the right
mindset
for the job and are able to help achieve the company's goals.
Here are tips on how to answer the questions so you can show the interviewer that you have

all the qualifications the company is seeking.
   

                                                       
Tips for Answering Job Specific Interview Questions

Check the Job Requirements.
 Before you go to an interview, check the job requirements listed

in the job posting you responded to. Make a list of the skills you have that match those

requirements. Review the list prior to the interview, and if you need a "cheat sheet" jot down

the list on the notepad that you bring to the interview with you.
Show What You Know. Show the interviewer that you know how to do the job by giving specific

examples of the knowledge you have when responding to interview questions. When you respond

with actual on-the-job experiences and situations you have encountered at work, you're showing

the interviewer what you know instead of just saying you can do the job.
Showcase Your Skills. As I mentioned, the company has a specific skill set in mind. That's why

you were selected for an interview. The skills you listed on your resume and mentioned in your

cover letter got you the interview. Be sure that you know exactly what's on your resume or CV

and what you entered if you filled out a job application. Highlight the most relevant skills

during your interview.
Capitalize on CredentialsDo you have a degree or have you taken coursework in the field?

Do you have certifications or special training for the job? Be sure to mention your credentials

during the interview. Knowledge really is power when it comes to job interviews and the

more you can relay what you know, the better chance you will have of being invited for a

second interview 
and ultimately getting a job offer.
Be Honest. Regardless of how much you want the job, be honest and don't say you know how

to do something if you don't. If you don't have all the required skills or educational requirements

the company may be willing to train you. If not, the job isn't going to be a good fit and it's going

to be a challenge to succeed in the role at the company. It's better to pass on a job than it is

to fail and end up losing it because you weren't qualified.

អ្នកចង់ធ្វើអាជីវកម្មលើ INTERNET មានគំរូខ្លះ៖

ហាងលក់ផ្ទាល់VIRUAL STORFROT៖លក់នូវផលិតផល និងសេវាកម្មជាក់ស្ដែងនៅលើបណ្តាញជំនួយការលក់រាយ។
ការដោះដូរលើបណ្តាញ ON-LINE EXCHANGEជាប្រព័ន្ធបញ្ជារទិញដែរអ្នកទិញអាចចំរុះអាចទិពីអ្នកទិញ
អ្នកលក់ព័ត៌INFORMATION BROKERផ្តល់ឲ្យមានពីផលិតផលការដាក់ថ្លៃនិងលទ្ធភាពទិញដូរ។
អ្នកផ្តល់់សេវាលើបណ្តាញON_LINE SERVICE PROVIDER ផ្តល់នូវសេវាកម្ម និងគាំទ្រដល់អ្នកទិញ។

តើអ្វីទៅជា E-commerce?

ពាណិជ្ជកម្ម អេឡិចត្រូនិ កឬ eCommerce គឺជាពាក្យ សម្រាប់ប្រភេទ ណាមួយនៃ អាជីវកម្ម ឬ ប្រតិបត្តិការ ពាណិជ្ជកម្ម មួយ ដែលទាក់ទងនឹងការ ផ្ទេរ ព័ត៌មាន នៅទូទាំង អ៊ីនធឺណិត។ វា គ្របដណ្តប់ នូវ ប្រភេទផ្សេងគ្នានៃ អាជីវកម្ម មួយពី តំបន់បណ្ដាញ លក់រាយ អតិថិជន ដែលមានមូលដ្ឋាន តាមរយៈ វិបសាយ ដេញថ្លៃ ឬតន្ត្រី ដើម្បី ការផ្លាស់ប្តូរ អាជីវកម្ម ទិញលក់ ទំនិញនិងសេវាកម្ម រវាង សាជីវកម្ម ។ បច្ចុប្បន្នវា គឺជាផ្នែកមួយ នៃ កត្តាដ៏សំខាន់បំផុត នៃការ ធើរណិត ដើម្បី ផុសឡើង នោះទេ។ eCommerce អនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អគ្គីសនី ដើម្បី ផ្លាស់ប្តូរ ទំនិញនិងសេវា ជាមួយឧបសគ្គ នៃពេលវេលា ឬ ចម្ងាយ ទេ។ ពាណិជ្ជកម្ម អេឡិចត្រូនិ កន្លងមក បានពង្រីក ជាង ប្រាំ ឆ្នាំមកនេះ យ៉ាងឆាប់រហ័ស និងត្រូវបាន ព្យាករថានឹង បន្ត នៅអត្រា នេះឬ សូម្បីតែ បង្កើនល្បឿន ។ នៅក្នុងពេលអនាគត នៅជិត ព្រំដែន រវាង " ធម្មតា " និង " អេឡិចត្រូនិ " នេះ នឹង រលុប ពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ប្រែក្លាយជា ច្រើនទៀត និងជាច្រើនទៀត ដូចជា អាជីវកម្ម ផ្លាស់ទី ផ្នែក នៃការ ប្រតិបត្ដិការ របស់ពួកគេ ទៅលើ អ៊ីនធឺណិត។ អាជីវកម្មដើម្បី ពាណិជ្ជកម្មឬ B2B ពាណិជ្ជកម្ម អេឡិចត្រូនិ សំដៅលើ អាជីវកម្ម ជាជាង ចន្លោះ រវាង ការជំនួញនិង អតិថិជន។ អាជីវកម្ម B2B ជាញឹកញាប់ កិច្ចព្រមព្រៀង ជាមួយនឹង មនុស្សរាប់រយ ឬរាប់ពាន់ អាជីវកម្ម ផ្សេងទៀត ដែលជា អ្នកផ្គត់ផ្គង់ អតិថិជនឬ ទេ។ យកចេញ ប្រតិបត្តិការ អគ្គីសនី អត្ថប្រយោជន៍ ប្រកួតប្រជែង ដ៏ធំ ទាំងនេះ ជាង ប្រពៃណី ផ្ដល់ វិធីសាស្រ្ត ។ នៅពេលដែល អនុវត្តបានត្រឹមត្រូវ eCommerce ជាញឹកញាប់ លឿន តម្លៃថោក និងងាយស្រួល ជាង វិធីសាស្រ្ត ប្រពៃណីនៃ ទំនិញនិងសេវាកម្ម ដោះដូរសំភារៈគ្នា។ ប្រតិបត្តិការ ត្រូវបាន អេឡិចត្រូនិ ជុំវិញ សម្រាប់ពេលវេលា មួយចំនួន ពិតជា នៅក្នុងសំណុំបែបបទ នៃការ ផ្លាស់ប្តូ អេឡិចត្រូនិ ទិន្នន័យ ឬ EDI បាន។ EDI តម្រូវឱ្យមានការ ផ្គត់ផ្គង់ គ្នានិង អតិថិជន ដើម្បីកំណត់ ឡើង តំណ ឧទ្ទិស ទិន្នន័យ ( រវាងពួកគេ ), ដែលជាកន្លែងដែល eCommerce ផ្ដល់ វិធីសាស្ត្រ ចំណាយ មានប្រសិទ្ធិភាព មួយសម្រាប់ ក្រុមហ៊ុន ដើម្បីកំណត់ ឡើង ច្រើន តំណ ផ្សាយពាណិជ្ជកម្ម - ពិសេស ។ ពាណិជ្ជកម្ម អេឡិចត្រូនិ បាននាំឱ្យមាន ការអភិវឌ្ឍ ផងដែរ នៃ ទីផ្សារ អេឡិចត្រូនិ ដែលជាកន្លែងដែល ផ្គត់ផ្គង់ និងអតិថិជន សក្តានុពល បានមកជួបជុំគ្នា ដើម្បីធ្វើ ពាណិជ្ជកម្ម មានអត្ថប្រយោជន៍ ទៅវិញទៅមក ។ ផ្លូវទៅកាន់ ការបង្កើត ហាង មួយ ដែលទទួលបានជោគជ័យ លើបណ្តាញ អាចជាការ លំបាកមួយ ប្រសិនបើ ដឹង គោលការណ៍ eCommerce និងអ្វីដែល eCommerce ត្រូវបានសន្មត ឱ្យធ្វើ សម្រាប់អាជីវកម្ម លើបណ្តាញ របស់អ្នក។ ការស្រាវជ្រាវ និងយល់ គោលការណ៍ណែនាំ ដែលតម្រូវ អនុវត្ត ឱ្យបានត្រឹមត្រូវ ផែនការ អ៊ីមែល អាជីវកម្ម គឺ ជាផ្នែកមួយ ដ៏សំខាន់ដើម្បី ក្លាយជា ទទួលបានជោគជ័យ ជាមួយនឹង ការកសាង ហាង លើបណ្តាញ ។ តើអ្នក ត្រូវការ អ្វីដែល មិន មាន ហាង លើបណ្តាញ ហើយអ្វីដែលពិតជា រទេះ ផ្សារទំនើប មួយ? ផ្នែកទន់ រទេះ ដើរទិញឥវ៉ាន់ គឺជាប្រព័ន្ធ ប្រតិបត្តិការ ដែលត្រូវបានប្រើ ដើម្បីអនុញ្ញាតឱ្យ អតិថិជន ដើម្បី ទិញ ទំនិញនិង ឬសេវាកម្ម អតិថិជន បទ និងការ ចង រួមគ្នា គ្រប់ទិដ្ឋភាពទាំងអស់នៃ eCommerce ចូលទៅក្នុង មួយ ទាំងមូល ស្អិតរមួត ។ ខណៈពេលដែល មានមនុស្សជាច្រើន ប្រភេទ ដែលអ្នកអាចប្រើ កម្មវិធីដែល នោះ អាចប្ដូរតាមបំណង , ដំណោះស្រាយ turnkey ត្រូវ បានបញ្ជាក់ថា ការចំណាយ មួយដែល មានប្រសិទ្ធិភាព វិធីសាស្រ្ត ក្នុងការកសាង និងកែសម្រួល ថែរក្សា ហាង មួយ នៅលើបណ្ដាញ។ តើ រទេះ ដើរទិញឥវ៉ាន់ លើបណ្តាញ មានភាពខុសគ្នា ដោយរបៀបណា ពី អ្នកទាំងនោះ បានរកឃើញ នៅក្នុងហាង លក់គ្រឿងទេស មួយ? រូបភាព គឺជាផ្នែកមួយ នៃការ រទេះ ផ្សារទំនើប មួយ ដែលមើលមិនឃើញ ។ អ្នកបញ្ចូល ជា ហាង បណ្តាញ សូមមើល ផលិតផល ដែលបំពេញបានតាម តម្រូវការ របស់អ្នក ហើយអ្នក ដាក់ វាទៅក្នុង កញ្ចប់ ទំនើប និម្មិត របស់អ្នក។ នៅពេលដែល អ្នកមាន តាមរយៈ ការរកមើល អ្នក ចុច checkout ហើយបំពេញ ប្រតិបត្តិការនេះ តាមរយៈការផ្តល់ ព័ត៌មាន ការបង់ប្រាក់។ ដើម្បីចាប់ផ្តើម អាជីវកម្ម លើបណ្តាញ មួយ វា ជាការល្អបំផុត ក្នុងការស្វែងរក ផលិតផល ពិសេស នោះ អតិថិជន មានការលំបាក ក្នុងការស្វែងរក នៅក្នុង ផ្សារទំនើប ឬ ហាងលក់ នាយកដ្ឋាន ។ ក៏ យក ចូលទៅក្នុង ការដឹកជញ្ជូន ពិចារណា។ Pets.com បានរកឃើញ វិធី រឹង : ម្ហូបអាហារ សត្វឆ្កែ គឺមាន តម្លៃថ្លៃ ដឹកជញ្ជូន ក្រុមហ៊ុន FedEx ! បន្ទាប់មកអ្នក ត្រូវការ អនុញ្ញាត គេហទំព័ររបស់ eCommerce មួយ។ នេះ អាច ជា វែបសាយត៍ ថ្មីមួយ ពាណិជ្ជកម្ម អេឡិចត្រូនិ កឬ eCommerce គឺជាពាក្យ សម្រាប់ប្រភេទ ណាមួយនៃ អាជីវកម្ម ឬ ប្រតិបត្តិការ ពាណិជ្ជកម្ម មួយ ដែលទាក់ទងនឹងការ ផ្ទេរ ព័ត៌មាន នៅទូទាំង អ៊ីនធឺណិត។ វា គ្របដណ្តប់ នូវ ប្រភេទផ្សេងគ្នានៃ អាជីវកម្ម មួយពី តំបន់បណ្ដាញ លក់រាយ អតិថិជន ដែលមានមូលដ្ឋាន តាមរយៈ វិបសាយ ដេញថ្លៃ ឬតន្ត្រី ដើម្បី ការផ្លាស់ប្តូរ អាជីវកម្ម ទិញលក់ ទំនិញនិងសេវាកម្ម រវាង សាជីវកម្ម ។ បច្ចុប្បន្នវា គឺជាផ្នែកមួយ នៃ កត្តាដ៏សំខាន់បំផុត នៃការ ធើរណិត ដើម្បី ផុសឡើង នោះទេ។ eCommerce អនុញ្ញាតឱ្យ អ្នកប្រើប្រាស់ អគ្គីសនី ដើម្បី ផ្លាស់ប្តូរ ទំនិញនិងសេវា ជាមួយឧបសគ្គ នៃពេលវេលា ឬ ចម្ងាយ ទេ។ ពាណិជ្ជកម្ម អេឡិចត្រូនិ កន្លងមក បានពង្រីក ជាង ប្រាំ ឆ្នាំមកនេះ យ៉ាងឆាប់រហ័ស និងត្រូវបាន ព្យាករថានឹង បន្ត នៅអត្រា នេះឬ សូម្បីតែ បង្កើនល្បឿន ។ នៅក្នុងពេលអនាគត នៅជិត ព្រំដែន រវាង " ធម្មតា " និង " អេឡិចត្រូនិ " នេះ នឹង រលុប ពាណិជ្ជកម្ម កាន់តែខ្លាំងឡើង ប្រែក្លាយជា ច្រើនទៀត និងជាច្រើនទៀត ដូចជា អាជីវកម្ម ផ្លាស់ទី ផ្នែក នៃការ ប្រតិបត្ដិការ របស់ពួកគេ ទៅលើ អ៊ីនធឺណិត។ អាជីវកម្មដើម្បី ពាណិជ្ជកម្មឬ B2B ពាណិជ្ជកម្ម អេឡិចត្រូនិ សំដៅលើ អាជីវកម្ម ជាជាង ចន្លោះ រវាង ការជំនួញនិង អតិថិជន។ អាជីវកម្ម B2B ជាញឹកញាប់ កិច្ចព្រមព្រៀង ជាមួយនឹង មនុស្សរាប់រយ ឬរាប់ពាន់ អាជីវកម្ម ផ្សេងទៀត ដែលជា អ្នកផ្គត់ផ្គង់ អតិថិជនឬ ទេ។ យកចេញ ប្រតិបត្តិការ អគ្គីសនី អត្ថប្រយោជន៍ ប្រកួតប្រជែង ដ៏ធំ ទាំងនេះ ជាង ប្រពៃណី ផ្ដល់ វិធីសាស្រ្ត ។ នៅពេលដែល អនុវត្តបានត្រឹមត្រូវ eCommerce ជាញឹកញាប់ លឿន តម្លៃថោក និងងាយស្រួល ជាង វិធីសាស្រ្ត ប្រពៃណីនៃ ទំនិញនិងសេវាកម្ម ដោះដូរសំភារៈគ្នា។ ប្រតិបត្តិការ ត្រូវបាន អេឡិចត្រូនិ ជុំវិញ សម្រាប់ពេលវេលា មួយចំនួន ពិតជា នៅក្នុងសំណុំបែបបទ នៃការ ផ្លាស់ប្តូ អេឡិចត្រូនិ ទិន្នន័យ ឬ EDI បាន។ EDI តម្រូវឱ្យមានការ ផ្គត់ផ្គង់ គ្នានិង អតិថិជន ដើម្បីកំណត់ ឡើង តំណ ឧទ្ទិស ទិន្នន័យ ( រវាងពួកគេ ), ដែលជាកន្លែងដែល eCommerce ផ្ដល់ វិធីសាស្ត្រ ចំណាយ មានប្រសិទ្ធិភាព មួយសម្រាប់ ក្រុមហ៊ុន ដើម្បីកំណត់ ឡើង ច្រើន តំណ ផ្សាយពាណិជ្ជកម្ម - ពិសេស ។ ពាណិជ្ជកម្ម អេឡិចត្រូនិ បាននាំឱ្យមាន ការអភិវឌ្ឍ ផងដែរ នៃ ទីផ្សារ អេឡិចត្រូនិ ដែលជាកន្លែងដែល ផ្គត់ផ្គង់ និងអតិថិជន សក្តានុពល បានមកជួបជុំគ្នា ដើម្បីធ្វើ ពាណិជ្ជកម្ម មានអត្ថប្រយោជន៍ ទៅវិញទៅមក ។ ផ្លូវទៅកាន់ ការបង្កើត ហាង មួយ ដែលទទួលបានជោគជ័យ លើបណ្តាញ អាចជាការ លំបាកមួយ ប្រសិនបើ ដឹង គោលការណ៍ eCommerce និងអ្វីដែល eCommerce ត្រូវបានសន្មត ឱ្យធ្វើ សម្រាប់អាជីវកម្ម លើបណ្តាញ របស់អ្នក។ ការស្រាវជ្រាវ និងយល់ គោលការណ៍ណែនាំ ដែលតម្រូវ អនុវត្ត ឱ្យបានត្រឹមត្រូវ ផែនការ អ៊ីមែល អាជីវកម្ម គឺ ជាផ្នែកមួយ ដ៏សំខាន់ដើម្បី ក្លាយជា ទទួលបានជោគជ័យ ជាមួយនឹង ការកសាង ហាង លើបណ្តាញ ។ តើអ្នក ត្រូវការ អ្វីដែល មិន មាន ហាង លើបណ្តាញ ហើយអ្វីដែលពិតជា រទេះ ផ្សារទំនើប មួយ? ផ្នែកទន់ រទេះ ដើរទិញឥវ៉ាន់ គឺជាប្រព័ន្ធ ប្រតិបត្តិការ ដែលត្រូវបានប្រើ ដើម្បីអនុញ្ញាតឱ្យ អតិថិជន ដើម្បី ទិញ ទំនិញនិង ឬសេវាកម្ម អតិថិជន បទ និងការ ចង រួមគ្នា គ្រប់ទិដ្ឋភាពទាំងអស់នៃ eCommerce ចូលទៅក្នុង មួយ ទាំងមូល ស្អិតរមួត ។ ខណៈពេលដែល មានមនុស្សជាច្រើន ប្រភេទ ដែលអ្នកអាចប្រើ កម្មវិធីដែល នោះ អាចប្ដូរតាមបំណង , ដំណោះស្រាយ turnkey ត្រូវ បានបញ្ជាក់ថា ការចំណាយ មួយដែល មានប្រសិទ្ធិភាព វិធីសាស្រ្ត ក្នុងការកសាង និងកែសម្រួល ថែរក្សា ហាង មួយ នៅលើបណ្ដាញ។ តើ រទេះ ដើរទិញឥវ៉ាន់ លើបណ្តាញ មានភាពខុសគ្នា ដោយរបៀបណា ពី អ្នកទាំងនោះ បានរកឃើញ នៅក្នុងហាង លក់គ្រឿងទេស មួយ? រូបភាព គឺជាផ្នែកមួយ នៃការ រទេះ ផ្សារទំនើប មួយ ដែលមើលមិនឃើញ ។ អ្នកបញ្ចូល ជា ហាង បណ្តាញ សូមមើល ផលិតផល ដែលបំពេញបានតាម តម្រូវការ របស់អ្នក ហើយអ្នក ដាក់ វាទៅក្នុង កញ្ចប់ ទំនើប និម្មិត របស់អ្នក។ នៅពេលដែល អ្នកមាន តាមរយៈ ការរកមើល អ្នក ចុច checkout ហើយបំពេញ ប្រតិបត្តិការនេះ តាមរយៈការផ្តល់ ព័ត៌មាន ការបង់ប្រាក់។ ដើម្បីចាប់ផ្តើម អាជីវកម្ម លើបណ្តាញ មួយ វា ជាការល្អបំផុត ក្នុងការស្វែងរក ផលិតផល ពិសេស នោះ អតិថិជន មានការលំបាក ក្នុងការស្វែងរក នៅក្នុង ផ្សារទំនើប ឬ ហាងលក់ នាយកដ្ឋាន ។ ក៏ យក ចូលទៅក្នុង ការដឹកជញ្ជូន ពិចារណា។ Pets.com បានរកឃើញ វិធី រឹង : ម្ហូបអាហារ សត្វឆ្កែ គឺមាន តម្លៃថ្លៃ ដឹកជញ្ជូន ក្រុមហ៊ុន FedEx ! បន្ទាប់មកអ្នក ត្រូវការ អនុញ្ញាត គេហទំព័ររបស់ eCommerce មួយ។

គុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យា

យោងទៅលើការសិក្សានៃការគ្រប់គ្រងបច្ចេកវិទ្យា មានអ្នកប្រាជ្ញជាច្រើនបានសន្និដ្ឋានថាៈ
- លោក SOLOW បានបង្ហាញអោយឃើញថានូវសហរដ្ឋអាមេរិចប្រាច់ចំណេញ ៩០% បាន
មកពីការប្រើប្រាស់បច្ចេកវិទ្យាទំនើប។
- ប៉ុន្តែអ្នកសេដ្ឋកិច្ចវិទូមួយក្រុមបានរិះគន់ថាប្រាក់ចំណេញ ៩០% បានមកពីការប្រើប្រាស់បច្ចេក
វិទ្យាទំនើបរួមបញ្ចួលទាំងការផ្លាស់ប្តូរទំនិញបែបដ៏សំបូរបែប អភិវឌ្ឍន៏នូវការអប់រំ អភិវឌ្ឍន៏នូវ
សុខភាព និងអភិវឌ្ឍន៏ចំណីអាហារ ។
- ចំណែកលោក DENISON បានព្យាយាមកែតំរូវទៅលើបញ្ហាទាំងអស់នេះ ។ គាត់បានសន្និដ្ឋានថា
ចន្លោះពីឆ្នាំ ​១៩២៩ -១៩៥៧  នូវសហរដ្ឋអាមេរិចទទួលបានប្រាក់ចំណេញ ៤០ ភាគរយ នៃការប្រើ
ប្រាស់បច្ចេកវិទ្យាថ្មី ។​ មិនត្រឹមតែសហរដ្ឋអាមេរិចនោះទេ ប្រទេសផ្សេងៗក៏មានការរីកចំរើនគួរ
កាត់សំគាល់ផងដែរ ទន្ទឹមនឹងការរីកចំរើននៃបច្ចេកវិទ្យា ធ្វើអោយប្រទេសមហាអំណាចមួយចំនួន
បានធ្វើការប្រកួតប្រជែងដើម្បីរកទីផ្សារ ព្រមទាំងមានមហ្ឆិតាចង់គ្រប់គ្រងពិភពលោកយើងទាំង
មូល ដូចនេះហើយគេបានយកបច្ចេកវិទ្យាទាំងនោះទៅបង្កើតអាវុធដើម្បីការពារផលប្រយោជន៏
របស់ពួកគេ ។ ហេតុផលទាំងនេះហើយបានធ្វើអោយពិភពលោកផ្ទុះសង្រ្គាមលោកទាំងពីរលើក
កើតឡើង ។ តាមរយះការបញ្ជាក់ខាងលើនេះបានអោយយើងដឹងថា បច្ចេកវិទ្យាជាអាវុធមុខពីរបើ
យើងយកវាទៅប្រើប្រាស់អោយបានសមស្របវាអាចធ្វើអោយពិភពលោកទាំងមូលរីកចំរើនប៉ុន្តែ
បើយើងយកទៅប្រើប្រាស់មិនត្រឹមត្រូវធ្វើអោយពិភពលោកជួបនិងមហន្តរាយ ដូច្នេះក្រុមរបស់
ទាញយកគុណសម្បត្តិនិងគុណវិបត្តិ នៃការប្រើប្រាស់បច្ចេកវិទ្យាដូចខាងក្រោម ។
គុណសម្បត្តិ 
០១.​ កត្តាសេដ្ឋកិច្ច
- ធ្វើអោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើងខ្ពស់
- ធ្វើអោយថ្លៃដើមទំនិញមានតំលៃទាប
- ផ្លូវគមនាគមន៏គ្រប់ប្រភេទមានលក្ខណៈទំនើបដែលជួយសំរួលដល់ការធ្វើដំណើរបានលឿននិង
មានតំលៃថោក​។
- មានយន្តហោះ រថយន្ត ​រថភ្លើង ការប៉ាល់​ ម៉ូតូ និងកង់ទំនើបៗដែលមានសុវត្ថិភាពក្នុងការធ្វើដំ ណើរ 
- ផលិតផលកសិកម្ម និងឧស្សាហកម្មទទួលបានទិន្នផលខ្ពស់និងរក្សាទុកបានយូរ
- ប្រពន្ធ័ទូរគមនាគមន៏ទំនើបធ្វើអោយពិភពលោកតូចចង្អៀត
- ផ្នែកកំសាន្តមាន វិទ្យូ ទូរទស្សន៏ និងដន្រ្តីទំនើបៗ
- មានហេដ្ឋារចនាសម្ព័នសំបូរបែប
០២.កត្តាសង្គម
- ធ្វើអោយសង្គមជាតិទាំងមូលមានការអភិវឌ្ឍន៏
- មានសុវត្តិភាព សន្តិសុខងាយស្រួសក្នុងការដើរហើរ
- ធ្វើអោយមានស្ថេរភាពនយោបាយ
- បង្កើនការងារដល់មនុស្ស ហើយមានឧបករណ៏និងបច្ចេកវិទ្យាថ្មីៗប្រើប្រាស់
០៣.កត្តាបរិស្ថាន
- យកកាកសំណល់ទៅផលិតឡើងវិញ(ផ្លាស់ស្ទីក ដប កំប៉ុង ។ល។)
-  មានកន្លែងផ្ទុកសំរាម
- កែច្នៃវត្ថុធាតុដើមអោយមានតំលៃខ្ពស់
- ទីក្រុង ទីប្រជុំជនមានលក្ខណៈល្អអិតខ្ចោះ និងមានខ្យល់បរិសុទ្ធ
- កែច្នៃរបស់ប្រើប្រាស់ធ្វើពីផ្លាស់ស្ទីកមកជាវត្ថុធាតុដើមដែលងាយស្រួលពុកផុយក្លាយជាជី
- ការពារគ្រោះធម្មជាតិ( ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយផែនដី ។ល។)
គុណវិបត្តិ 
០១.កត្តាសេដ្ឋកិច្ច
- រថយន្ត រថភ្លើងថ្មីៗ មានល្បឿនលឿនធ្វើសំបូរគ្រោះថ្នាក់ចារាចរណ៏
- ចំណាយថ្លៃដើមច្រើនធ្វើអោយមានការពិបាកក្នុងការបើកក្រុមហ៊ុន
- កម្មករមានកំរិតចំណេះដឹងទាមអាចបាត់បង់ការងារធ្វើ
០២.កត្តាសង្គម
- ធ្វើអោយមនុស្សមានការភ្លើតភ្លើន
- សង្គមមានការគំរាមគំហែងពីការប្រើប្រាស់បច្ចេកវិទ្យាខុសច្បាប់​ អាវុធ ប្រពន្ធ័អេឡិចត្រូនិច
ថ្នាំញៀន ថ្នាំពេទ្យ។ល។ 
០៣.កត្តាបរិស្ថាន
- សំបូរផ្សែង ឡើងកំដៅធ្វើអោយស្រទាប់អូសូន្យស្តើង
- ប្រើប្រាស់ជាតិគីមី ធ្វើអោយផ្លែឈើទុំតាមតំរូវការដែលយើងចង់បាន
- ការហូបអាហារ សាច់សត្វ ផ្លែឈើ ដែលមានផ្ទុកជាតិគីមី ធ្វើអោយកើមមានជំងឺផ្សេងៗ
- បាត់បង់ និង ប៉ះពាល់ដល់ធម្មជាតិ
- ខ្យល់ ទឹកសំបូរជាតិគីមី ងាយស្រួលរងគ្រោះ ដល់មនុស្ស សត្វ និងរុក្ខជាតិ
ចំណោទបញ្ហា

ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!

     ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!
  1. OPERATIONAL-LEVEL SYSTEM:គ្រប់គ្រងទៅលើការប្រតិបត្តិ និការរក្សាឯកសារទាំងអស់របស់អង្គភាព។
  2. KNOWLEAGE-LEVEL SYSTEM:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិក និងបង្កើនចំណេះដឹងថ្មី។
  3. MANAGEMENT-LEVEL SYSTEM:គាំទ្រដល់ការការត្រូតពិនិត្យ ការបង្កើតការសម្រេចចិត្ត។ ឬអាចនិយាយបានថា តើការងារកុំធ្វើបានល្អរឺទេ?
STRATEGIC-LEVEL SYSTEM:គាំទ្រដល់ការគ្រប់គ្រងថ្នាក់ខ្ពស់លើកយកផែនការយុទ្ធសាស្រ្តរយះពេលវែង។ប្រភេទSYSTEM

តើមានSystem សំខាន់អ្វីខ្លះដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុន?

 ប្រពន្ធ័ប្រតិបត្តិការងារសំខាន់ៗក្នុងក្រុមហ៊ុនរួមមាន៖
 វាពិតជាមានការចំាបាច់ណាស់ចំពោះអង្គភាពដែលត្រូវតែរៀបចំនូវប្រពន្ធ័ការងារព្រោះដើម្បីជៀសវាងឲ្យបាន
នូវរាល់បញ្ហាដែលអាចនឹងកើតឡើង។ក្នុងនោះមានការចាត់ថ្នាក់ជំនាញនិងឯកទេសផ្សែងៗគ្នា។
គ្មានប្រពន្ធ័តែមួយណាដែលអាចផ្តល់ព័ត៌មានទំាងអស់ដល់តម្រូវការអង្គភាពបានឡើយ។
កំរិតជំនាញនិងឯកទេសទំាងនោះរួមមាន៖
_យុទ្ធសាស្រ្ត  (Strategic)
_គ្រប់គ្រង      (Management)
_ចំណេះដឹង  (Knowledge)
_ប្រតិបត្តិការ  (Operation)
ក្នុងនោះក៏មានបន្ថែមមុខងារមួយចំនួនទៀតគឺ
_ផ្នែកទីផ្សារនិងលក់ (Sale and Marketing )
_ផ្នែកផលិតកម្ម         (Manufacturing)
_ផ្នែកហិរញ្ញវត្ថុ          (Finance)
_ផ្នែកគនណេយ្យ      (Accounting)
_ផ្នែកធនធាន​មនុស្ស (Human Resources)
កត្តាទំាងអស់នេះគឺត្រូវបានគេបង្កើតឡើងដើម្បីបម្រើឲ្យចំណង់ចំណូលចិត្តនៃអង្គភាពផ្សេងៗ។
                                         ប្រភេទប្រពន្ធ័ផ្សែងៗគ្នា(Different Kinds of System)
-Operation_level System:គំាំទ្រ​ដល់អ្នកគ្រប់គ្រងលើការប្រតិបត្តិដោយរក្សានូវសំនុំឯកសារ​នៃសកម្មភាពដើមនិងប្រតិបត្តិការផ្សែងៗរបស់អង្គភាពដូចជា៖ឯកសារលក់ វិក័យប័ត្រ........
-Knowledge_level System:គំាទ្រដល់ចំណេះដឹងនៃការចាត់ចែងរបស់អ្នកគ្រប់គ្រង
-Management _level System:បម្រើដល់ការតាមដានការត្រួតពិនិត្យ​ការធ្វើសេចក្តីសំរេចចិត្តរបស់អ្នកគ្រប់គ្រង។
-Strategic_Level System:ជួយដល់ការគ្រប់គ្រងថ្នាក់ខ្ពស់។

ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុន

     ដើម្បីប្រតិបត្តិការងារក្នុងក្រុមហ៊ុនគេមានSYSTEMសំខាន់ៗដូចជា!
  1. OPERATIONAL-LEVEL SYSTEM:គ្រប់គ្រងទៅលើការប្រតិបត្តិ និការរក្សាឯកសារទាំងអស់របស់អង្គភាព។
  2. KNOWLEAGE-LEVEL SYSTEM:គាំទ្រដល់ចំណេះដឹងនៃការរៀបចំចាត់ចែងបុគ្គលិក និងបង្កើនចំណេះដឹងថ្មី។
  3. MANAGEMENT-LEVEL SYSTEM:គាំទ្រដល់ការការត្រូតពិនិត្យ ការបង្កើតការសម្រេចចិត្ត។ ឬអាចនិយាយបានថា តើការងារកុំធ្វើបានល្អរឺទេ?
  4. STRATEGIC-LEVE     SYSTEM: គាំទ្រដល់ការបង្កើតយុទ្ធរបស់ការគ្រប់គ្រងថ្នាក់ខ្ពស់។        ​

         ប្រភេទSYSTEMសំរាប់ SUPPORT រូបត្រីកោណ!
  •  ប្រព័ន្ធគាំទ្រថ្នាក់ខ្ពស់(ESS)
  • ប្រព័ន្ធព័តមានគ្រប់គ្រង(DSS)
  •  ប្រព័ន្ធគាំទ្រការសម្រេចចិត្ត(MIS)
  • ប្រព័ន្ធការទាក់ទង(KWS)
  • ប្រព័ន្ធប្រតិបត្តិ(TPS)

គុណសម្បត្តិនៃការប្រើប្រាស់​​​ System :

គុណសម្បត្តិនៃការប្រើប្រាស់​​​ System :
- ប្រព័ន្ធព័ត៌មានអាចធ្វើការគណនា ឬ​ដំណើរការងារបានលឿនជាងមនុស្ស ។
-ប្រព័ន្ធព័ត៌មានអាចជូយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខណ្ឌទិញលក់ហើយនិងការនិយមចូល
ចិត្តរបស់ពួកគេ។
-ប្រព័ន្ធព័ត៌មានអាចផ្ដល់អោយនៅប្រសិទ្ធភាពថ្មីតាមរយះសេវាដូចជា​ ATM ,Telephone System អាកាសយានដ្ឋាន​ គ្រប់គ្រងដោយកំព្យូទ័រ ហើយនិងឧបករណ៍ស្ទង់អាកាសធាតុ។
-ប្រព័ន្ធព័ត៍មានអាចជួយអោយមានលទ្ធភាពក្នុងការវះកាត់​​ វិទ្យាសាស្រ្ត និងការពិនិត្រជំងឺ​ ។
-ចែកចាយនៅព័ត៌មានបានទាន់ពេលវេលាទៅកាន់មនុស្សរាប់លាននាក់ទូទាំងពិភពលោក ។

គុណវិបតិ្តនៃការប្រើ​ sytem ក្នុងការប្រគួតប្រជែង

ផលប៉ះពាល់អវិជ្ជមាននៃប្រពន្ធ័(negative impact)
១.កាត់បន្ថយការងារដោយសារសកម្មភាពស្វយ័ប្រវត្តិដែលពីមុនធ្វើដោយមនុស្ស។
By automating activities that were previously performed by people ,information systems may eliminate jobs .
២.​អាចអនុញ្ញាតឲ្យក្រុមហ៊ុនប្រមូលពត៍មានពីប្រវត្តផ្ទាល់ខ្លួនអំពីមនុស្សផេ្សងៗដែលប្រព្រិត្តបំពាន
នូវបុគ្គលភាពរបស់ពួកគេ។
Information systems may allow  organization to collect personal about people that violate privacy.
៣.ត្រូវបានគេប្រើក្នុងទិដ្ឋភាពប្រចាំថ្ងៃជាច្រើនដែលប្រពន្ធ័ខាងក្រៅអាចបណ្តាលឲ្យក្រុម​ហ៊ុន បង្អាក់ឬក៏សេវាដឹកជញញ្ជូនហើយនឹងប្រពន័្ធទំនាក់ទំនងអាក់​ដំណើរការទាំងមូល។
Information systems are used so many aspects of everyday life that system outages can cause shutdown of businesses  or transportation  services , paralyzing   communities.
៤.​ការប្រើប្រាស់លើសលប់នៃ     ប្រពន្ធ័ពត៍មានអាំចបណ្តាលឲ្យមានសម្ពាតផ្លូវចិត្ត ភាពស្មុកស្មាញនឹងបច្ចេកវិទ្យា​និងបញ្ហាសុខភាពដទៃទៀត។
Heavy users of information systems may suffer repetitive stress injury, techno-stress  , and other health problems.
៥.អីនធឺណែតអាចត្រូវបានគេប្រើដើម្បីចែកចាយ software ខុសច្បាប់​គ្នាន់ច្បាប់កម្មសិទ្ធបញា ដូចជា សៀវភៅ​អត្ថបទជាដើម។
The internet can be used to distribute  illegal copies of software ,books , articles ,and other intellectual property.




- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -