ដើមស្លឹកគ្រៃ ត្រូវបានមនុស្សយកទៅធ្វើជាគ្រឿងផ្សំនៅ ក្នុងម្ហូបប្រចាំថ្ងៃ។ វាមិនត្រឹមតែធ្វើឱ្យអាហារ មានក្លិនឈ្ងុយ ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងមានគុណប្រយោជន៍ ចំពោះ សុខភាពទៀតផង។ ស្លឹកគ្រៃ ចំពោះ សុខភាព ស្លឹកគ្រៃ គឺជារុក្ខជាមួយប្រភេទដែលស្លឹកនិងប្រេងរបស់វាត្រូវបានមនុស្សប្រើ ដើម្បី ចម្រាញ់ជាឱសថព្យាបាលជំងឺ។ ស្លឹកគ្រៃត្រូវបានមនុស្ស ប្រើដើម្បីព្យាបាលអាការៈកន្រ្ដាក់បំពង់រំលាយអាហារ អាការៈឈឺក្រពះ សម្ពាធឈាមឡើងខ្ពស់ រោគកន្រ្ដាក់ ការឈឺចាប់ ក្អួតចង្អោរ ក្អក រមាស់គន្លាកឆ្អឹង គ្រុនផ្ដាសាយ និងអាការៈអស់កម្លាំង។ វាត្រូវបានមនុស្សប្រើ ដើម្បីសម្លាប់មេរោគ។ មនុស្សមួយចំនួនលាបស្លឹគ្រៃ និងប្រេងរបស់វា ទៅលើស្បែកដោយផ្ទាល់ ដើម្បី ព្យាបាលអាការៈឈឺក្បាល ឈឺក្រពះ ឈឺពោះ និងឈឺសាច់ដុំ។ ដោយគុណប្រយោជន៍នៃការស្រូបបឺតរបស់វា ប្រេងស្លឹគ្រៃ ត្រូវបានគេប្រើជា វិធី ព្យាបាលដោយបន្ថែមក្លិនក្រអូប ដើម្បីកាត់បន្ថយអការៈឈឺសាច់ដុំ។ នៅក្នុងផ្នែកម្ហូបអាហារ និងភេសជ្ជៈ ស្លឹកគ្រៃត្រូវបានគេប្រើជាគ្រឿងផ្សំបន្ថែមក្លិន និងផ្ដល់រសជាតិទៅក្នុងអាហារ និងភេសជ្ជៈ។ ជាតួយ៉ាង ស្លឹកគ្រៃត្រូវបានគេ ប្រើជាគ្រឿងបន្ថែមក្លិន នៅក្នុងតែឱសថរុក្ខជាតិ។ នៅក្នុងផ្នែកឧស្សាហកម្មណ៍ ផលិតស្លឹកគ្រៃ វាត្រូវបានគេប្រើជាក្លិនក្រអូបនៅក្នុងសាប៊ូ និងគ្រឿងសំអាង កាយផ្សេងៗ។ តើវាមានប្រសិទ្ធភាពបែបណា? ស្លឹកគ្រៃអាចជួយការពារ នូវការលូតលាស់នៃបាក់តេរី និងមេផ្សិតដំបែ។ ស្លឹកគ្រៃ ក៏មានសារធាតុដែលមានប្រសិទ្ធភាពធ្វើឱ្យធូរស្រាល ការឈឺចាប់ កាត់បន្ថយ អាការៈគ្រុនក្ដៅ ជួយភ្ញោចស្បូនស្រ្ដី និងលំហូរឈាមពេលមករដូវ និងមានសារធាតុ ប្រឆាំងនឹងអុកស៊ីដកម្ម៕
ប្រភព newstoday អត្ថបទបញ្ចូលដោយ : Mr. Borey ថ្ងៃទី : 07 Jun, 2013
No comments:
Post a Comment