LUXURY SUPERMARKET សូមស្វាគមន៍
Flag Counter

Pages

Powered by Blogger.

Followers

Blogger templates

តើជំងឺល្មោភស្រាអាចបណ្តាយឱ្យប្រទេសកម្ពុជាជួបវិបត្តិអ្វីខ្លះ?
១.គោលបំណងក្នុងមេរៀនទី២និងទី៣គេចង់បង្ហាញឱ្យឃើញពីសារៈប្រយោជន៍ដូចជា៖

វិធីសាស្ត្រ​យក​កូនប្រុស

មាន​គូស្នេហ៍​ជាច្រើន​ណាស់​ ដែល​ចង់បាន​កូនប្រុសដើម្បី​បន្ត​ពូជពងវង្ស​ត្រកូល ហើយខំ​ធ្វើអ្វី​គ្រប់យ៉ាង​ឲ្យតែសម្រេច​ដូច​បំណង។ មានវិធីសាស្ត្រ​មួយចំនួន​អាចជួយឲ្យអ្នក​កើត​បាន​កូនប្រុស​ម្នាក់បាន។ តែទោះបីជា​យ៉ាងណាក៏ដោយ ត្រូវ​ចាំថា គ្មានអ្វីអះអាង​ពីវិធីសាស្ត្រ​ទាំង​អស់នេះ​ទេ ហើយគ្មាន​ការធានា​ថា​វាប្រាកដ​ជាមាន​ប្រសិទ្ធិភាព​ ១០០% ដែរ។

ទទួលទានប្រៃ
វាហាក់បីដូចជា​រឿង​មួយ​ឆ្កួតឡប់ ប៉ុន្តែ​មេជីវិតឈ្មោល​ចូលចិត្ត​ជាតិប្រៃ។ ដើម្បីបង្កើន​កម្រិតជាតិប្រៃ​ក្នុង​រាងកាយ គួរ​ទទួល​ទានអាហារប្រៃ, អាហារ​សម​ជាលក្ខណៈ​ប្រុស​ដូចជា៖ សាច់​ក្រហម, ទឹក​សូឡា, និង​អាហារចៀន។ នំស្រួយប្រៃៗ​ក៏អាច​ជួយបង្កើន​កម្រិត​ជាតិប្រៃ​បានដែរ។

សម្រុកចូល​ឲ្យបានជ្រៅ
នៅពេលអ្នក​រួមភេទ អ្នកគួរ​ជ្រើសរើស​យកក្បាច់​ណាមួយ​ដែល​អាចឲ្យ​អ្នក​អាចសម្រុក​ចូល​បានជ្រៅ ដើម្បី​មាន​ឱកាសល្អ​អាច​ទទួល​បាន​កូនប្រុស​ម្នាក់។ ចំណុចនេះ វាអាច​ឲ្យទឹកកាម​ចូលជិត​ស្បូន ជាកន្លែង​ដែល​មាន​ជាតិអាស៊ីត​តិច ហើយ​មាន​ជាតិប្រៃ​ច្រើន។

សម្រេចទឹកកាម
តើវាជារឿងមួយ​ពិបាកណាស់​មែនទេ ដើម្បី​តាម​យកកូន​ប្រុសម្នាក់? ការ​សម្រេចទឹកកាម​ជារឿង​មួយ​ដែល​អាចបង្កើន​ជាតិប្រៃ​នៅ​ក្នុងស្បូន ធ្វើឲ្យ​ជាតិប្រៃ​ស្និតស្នាល​នឹង​ទឹកកាម​ក្មេង​ប្រុស។ ត្រូវប្រាកដ​ថា នៅពេល​អ្នករួមភេទ អ្នកត្រូវ​សម្រេចទឹកកាម​ឲ្យបាន ដើម្បីបង្កើន​ឱកាស​នៃការទទួល​បាន​កូន​ប្រុសម្នាក់។

ប្រើប្រតិទិន​ចន្ទគតិចិន
ប្រតិទិនចន្ទគតិចិន​ជាវិធីទស្សន៏​ទាយភេទ ដែល​ត្រូវ​បាន​គេប្រើប្រាស់​អស់រយៈពេ​លរាប់រយ​ឆ្នាំមកហើយ។ ប្រតិទិននេះ​មានប្រើ​អាយុម្តាយ និង​ខែដែល​នាង​មាន​ផ្ទៃពោះ ដើម្បី​ជួយ​កំណត់​ភេទ​របស់ទារក។ ប្រសិនអ្នក​ពិតជាជឿជាក់ខ្លាំង​លើការ​ប្រើប្រាស់​ប្រតិទិនចន្ទគតិ, ប្រតិទិនចន្ទគតិ​ឯកទេស​ដែល​និយាយថា អាច​ជួយឲ្យ​អ្នក​ទទួល​បានទារកស្រី​ឬប្រុស​ដែល​អ្នក​ចង់​បាន​យ៉ាង​សុក្រិត ៩៩%។

ជម្រើសផ្សេងទៀត
ប្រសិនបើអ្នក​ពិតជាចង់​បានកូនប្រុស​ពិតមែន នៅមានជម្រើសតិចនិចកំពូលៗ​ជាច្រើន​ដូចជា ការបែងចែក​ប្រភេទ​ទឹកកាម ដែល​មាននៅ​តាមគ្លីនិក​ស្ត្រីមាន​ផ្ទៃពោះ ហើយ​ផ្តល់​នូវ​អត្រា​ជោគជ័យ​ខ្ពស់​បំផុត។ វិធីទាំងនេះ​ត្រូវ​ចំណាយ​អស់ប្រាក់​ច្រើន ដូច្នេះ​ត្រូវគិត​មុនពេល​អ្នកសម្រេចចិត្ត​សាកល្បង​វិធីនេះ។ គេផ្តល់​នូវអត្រា​ជោគជ័យ​ខ្ពស់បំផុត ដោយ​ការបែងចែក​ទឹកកាម ៩១% ជា​កូនស្រី ហើយ ៧៦% ជាកូន​ប្រុស៕
 

ទ្រឹស្ដី​ ៥​​​ មាន​តម្លៃ​បំផុត​​របស់​លោក​ Warren Buffett ​ដែល​អ្នក​គួរ​រៀន​សូត្រ​តាម​

 
ទ្រឹស្ដី​ទាំង​ ៥​ ខាង​ក្រោម​នេះ​ គឺ​ជា​ទ្រឹស្ដី​​សំខាន់ៗ​​​មាន​តម្លៃ​បំផុត​​ ដែល​លោក​​មហាសេដ្ឋី​លំដាប់​ពិភពលោក​​លោក​ Warren Buffet ​បាន​ចែក​រំលែក​ដល់​សហគ្រិន​ទូទាំង​ពិភពលោក។ ​ទ្រឹស្ដី​ទាំង​ ៥​នោះ​គឺ​៖

១) មាន​ភាព​ឆ្លាត​វ័យ​ក្នុង​ការ​ចាយ​លុយ​ (Spend wisely)៖ ​

«បើ​អ្នក​​ចំណាយ​លុយ​ទិញ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ការ​ នោះ​​ឆាប់​ៗ​​អ្នក​នឹង​លក់​របស់​​​ដែល​អ្នក​ត្រូវ​ការ​ (If you buy things you don't need, you will sell things you need)។​​ ​អ្នក​ត្រូវ​ចាំ​ជា​ដាច់​ខាត​អំពី​រឿង​នេះ»។ ​​មានន័យ ​​ដោយ​ខ្លី​ថា​ អ្នក​ត្រូវ​ចំណាយ​លុយ​ ​​​ទិញ​អ្វី​ដែល​អ្នក​ត្រូវ​ការ​​ មិន​ទិញ​របស់​អ្នក​ដែល​អ្នក​មិន​ត្រូវ​ការ​នោះ​ទេ។ ​​ធ្វើ​ដូច្នេះ​​ អ្នក​​ចំណាយ​​ចំ​ខ្ទង់​ ហើយ​ធ្វើ​ដូច្នេះ​​​អ្នក​​នឹង​អាច​មាន​លុយ​សន្សំ​​សម្រាប់​វិនិយោគ​នៅ​ថ្ងៃ​ ខាង​មុខ​​បាន​ទៀត​ផង។

​មុន​​នឹង​ទិញ​ទំនិញ​អ្វី​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា ​៖ ​​«ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​នេះ​មែន​ទេ? ​​តើ​ខ្ញុំ​កំពុង​ចំណាយ​ច្រើន​ហើយ​មែន​ទេ? ​​តើ​ខ្ញុំ​អាច​សន្សំ​​លុយ​ខ្លួន​ដោយ​មិន​ចាំ​បាច់​ទិញ​របស់​ទាំង​នេះ​បាន​ ទេ?»។ ​​ត្រូវ​ចាំ​សំដី​របស់​លោក​ Warren Buffet ពីរ​ឃ្លា​ទៀត​គឺ​៖ ​១) ​​មិន​ត្រូវ​​​ចាយ​​លុយ​ឥត​ប្រយោជន៍​ ២) ​កុំ​​ភ្លេច​ច្បាប់​ទី​​១

២) សន្សំ​សំចៃ ​
«មាន​មនុស្ស​កំពុង​អង្គុយ​ជ្រក​​ក្រោម​ដើម​​ឈើ​​​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​មនុស្ស​ម្នាក់​ដាំ​វា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ (Someone's sitting in the shade today because someone planted a tree a long time ago )»។ ​នេះ​គឺ​ជា​ទ្រឹស្ដី​មួយ​ទៀត​របស់​មហាសេដ្ឋី​ Buffet។ ​លោក​ចង់​មាន​ន័យ​ថា​ ការ​សន្សំ​លុយ​ថ្ងៃ​នេះ​ មិន​មែន​បាន​ផល​ថ្ងៃ​នេះ​នោះ​ទេ​ តែ​​វា​ផ្ដល់​ផ្លែ​ផ្កា​នៅ​ថ្ងៃ​អនាគត។ ​អ្នក​អាច​ប្រើ​វា​សម្រាប់​​ដោះ​ស្រាយ​បញ្ហា​គ្រោះ​អាសន្ន​ដែល​​អាច​កើត​ឡើង ​​​ជា​យថាហេតុ​​​ ឬ​អ្នក​អាច​ប្រើ​ប្រាស់​វា​ដើម្បី​វិនិយោគ​​នៅ​ខាង​​ថ្ងៃ​ខាង​មុខ​។ ​ប្រការ​សំខាន់​បំផុត​នោះ ​គឺ​ថា​​ ​ច្បាប់​មួយ​ទៀត​របស់​លោក​ Buffet គឺ​៖ ​​មិន​ត្រូវ​សន្សំ​​លុយ​សល់​ពី​ចំណាយ​នោះ​ទេ​ តែ​ត្រូវ​​សន្សំ​មុន​ការ​ចំណាយ

៣) ​គិត​ឱ្យ​បាន​វែង​ឆ្ងាយ​ និង​ត្រូវ​អត់ធ្មត់​ (Think long-term and be patient)

​លោក​ Warren Buffet បាន​លើកឡើង​ដូច្នេះ​ថា​ ៖«​​​មិន​ថា​អ្នក​ឆ្លាត​ ​​មាន​ដុង​ពី​កំណើត​ ឬ​ប្រឹង​ប្រែង​​​យ៉ាង​ណា​នោះ​ទេ​ ​​អ្វី​ៗ​គឺ​ត្រូវ​ការ​ពេល​វេលា។ ​​អ្នក​មិន​អាច​​បង្កើត​កូន​មួយ​ក្នុង​រយៈ​ពេល​មួយ​ខែ​​​​ដោយ​ឱ្យ​​ស្ត្រី​៩ ​នាក់​ពពោះ​នោះ​ទេ (Someone's sitting in the shade today because someone planted a tree a long time ago )»។ វា​មិន​មែន​កើត​ឡើង​ដោយ​ឯក​ឯង​នោះ​ទេ។ ​មាន​ពេល​ខ្លះ​អ្នក​​​ប៉ាន់​ស្មាន​​ហួស​​​ពី​លុយ​ដែល​អ្នក​រក​បាន​ក្នុង​មួយ ​ឆ្នាំ​ ហើយ​​ពេល​ខ្លះ​អាច​​ប៉ាន់​ស្មាន​តិច​ពេក​ចំពោះ​​លុយ​ដែល​អ្នក​អាច​រក​បាន​ ក្នុង​រយៈ ពេល​ ១០​ឆ្នាំ។ ​​អ្នក​វិនិយោគ​ ត្រូវ​ការ​រក​ស៊ី​ដោយ​គិត​ពី​​គូរ​ផ្លូវ​វែង​ឆ្ងាយ​ ពោល​គឺ​មិន​មាន​ចង់​រក​ស៊ី​ថ្ងៃ​​នេះ​ ថ្ងៃ​ស្អែក​បាន​ចំណេញ​នោះ​ទេ។ ​វា​ត្រូវ​ការ​ពេល​វេលា​។

៤) ​ការ​ខ្ចី​បុល​ (Borrowing: Limit what you borrow)

​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ជា​ដាច់​ខាត​​ដោយ​រស់​វ័ណ្ឌក​នឹង​ បំណុល។ ​មនុស្ស​មួយ​ចំនួន​តែង​គិត​ថា​ ​ការ​ខ្ចី​បុល​គឺ​អាច​គ្រប់គ្រង​បាន។ ដោយ​ឡែក​ ​​ការ​ខ្ចី​បុល​គួរ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ណា​មួយ​ ​ហើយ​ការ​ខ្ចី​​លុយ​ទៀត​សោត​គួរ​តែ​មាន​គោលដៅ​ចំណាយ​ច្បាស់​លាស់។ ​​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​​​ខ្ចី​លុយ​ ​ដើម្បី​យក​មក​បង្កើត​លុយ។ ​ ​​មុន​នឹង​ខ្ចី​​ អ្នក​ត្រូវ​​វាយ​តម្លៃ​ពី​​លំហូរ​សាច់​ប្រាក់​​ និង​តម្រូវ​ការ​ហិរញ្ញវត្ថុ​​ផ្សេង​ៗ​នៅ​ពេល​អនាគត។ ​អ្នក​គួរ​តែ​កំណត់​ពេល​វេលា​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង​​ចំពោះ​ការ​ជំពាក់ ​បំណុល​គេ​ អ្នក​មិន​មែន​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​គេ​រហូត​នោះ​ទេ។

៥) ​ហានិភ័យ​ (Risk)៖

​​តាម​ទ្រឹស្ដី​របស់​មហាសេដ្ឋី​កំពូល​រូប​នេះ​ ៖ «ហានិភ័យ​​កើត​ចេញ​​​​ពី​អ្វី​ដែល​​យើង​មិន​ដឹង​​អ្វី​ដែល​​ខ្លួន​កំពុង​ធ្វើ (Risk comes from not knowing what you are doing)»។ ​​មនុស្ស​​ម្នាក់​ចង់​រក​លុយ​ ​ហើយ​ចង់​រក​ឱ្យ​បាន​ច្រើន​ និង​ឆាប់​ៗ​​ទៀត​ផង​​ អីចឹង​ហើយ​បាន​ជា​មនុស្ស​មួយ​ចំនួន​ធំ​​​​បាន​យក​លុយ​យ៉ាង​ច្រើន​ទៅ​វិនិយោគ ​​ដោយ​រំពឹង​ថា​​ ​នឹង​ទទួល​បាន​ចំណូល​ច្រើន​មក​វិញ​ ដោយ​ពុំ​បាន​សិក្សា​ និង​វិភាគ​​​ហានិភ័យ​ផ្សេង​ៗ​នោះ​ទេ។ ​​ដូច្នេះ​គួរ​ជៀសវាង​បញ្ហា​នេះ​ អ្នក​​វិនិយោគ​ ក៏​ដូច​ជា​សហគ្រិន​ត្រូវ​តែ​​សិក្សា​ពី​ហានិភ័យ​ផ្សេង​ៗ​​ ហើយ​គ្មាន​ជំនាញ​ និង​​មិន​ដឹង​ពី​វិធី​វិភាគ​នោះ​ទេ​ ត្រូវ​​ទៅ​រក​សេវា​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់៕

ដោយ​ ៖ ឬទ្ធិ
ប្រភព៖​ ndtv

លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ

លក្ខណៈសម្បត្ដិរបស់អ្នកដឹកនាំល្អ
អ្នកដឹកនាំល្អត្រូវមានលក្ខណៈសម្បត្ដិដូចខាងក្រោម៖
១. ភាពទៀងត្រង់៖ បង្ហាញអ្នកក្រោមបង្គាប់នូវសេចក្ដីស្មោះត្រង់ សុចិរិតមិនលាក់ លៀមនូវ គ្រប់សកម្មភាពទាំងអស់របស់ខ្លួន។ ឥរិយាបទឆបោកនឹងមិនធ្វើឲ្យអ្នកដ៏ទៃជឿជាក់ទេ។
២. សមត្ថភាព៖ ផ្អែកទៅលើការអនុវត្ដសកម្មភាពដ៏សមហេតុផល និងគោលការណ៏ដែលមានសីលធម៌របស់អ្នក។ ដូចនេះ មិនត្រូវធ្វើការសម្រេចចិត្ដណាមួយ ដោយពឹងផ្អែកលើអារម្មណ៏ផ្ទាល់ខ្លួន ឬ ចិត្ដចង់ដែលមិនសមហេតុផលនោះទេ។
៣. សម្លឹងទៅមុខជានិច្ច៖ មានគំនិត គោលដៅនិងទស្សនៈវិស័យច្បាស់លាស់សម្រាប់ពេលអនាគត។ ទស្សនៈវិស័យដែលបានបង្កើតនោះ ត្រូវបម្រើផលប្រយោជន៏ដល់អង្គភាពទាំងមូល។ ដូច្នេះហើយអ្នកដឹកនាំមានប្រសិទ្ធភាព ត្រូវបង្កើតទស្សនៈវិស័យអ្វីដែលពួកគេចង់បាន និងត្រូវធ្វើឱ្យសម្រេចបានតាមរបៀណាមួយ។ ពួកគេត្រូវចាប់ឱ្យបាននូវអ្វីដែលជាចំណុចអាទិភាព ដែលអាចផ្ដល់ពីតម្លៃរបស់ពួកគេ។
៤. ការជំរុញនិងលើកទឹកចិត្ដ៖ បង្ហាញពីភាពជឿជាក់នូវរាល់អ្វីដែលយើងធ្វើ តាមរយៈការតស៊ូ ភាពអត់ធ្មត់ទាំងផ្លូវកាយនិងផ្លូវចិត្ដ ព្រមទាំងភាពនឹងធឹងរបស់ខ្លួន នោះអ្នកនិង អាចជំរុញ ទឹកចិត្ដអ្នកដ៏ទៃទៀតធ្វើការងារកាន់តែទទួលបាននូវលទ្ធផលល្អជាងមុន។
៥. ភាពវៃឆ្លាតៈ៖ ខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីស្វែងរកនូវ ដំណោះស្រាយសម្រាប់ការងារ និងពេលមានឧបសគ្គក្នុងពេលបំពេញការងារ។
៦. ប្រកាន់គំនិតត្រឹមត្រូវ៖ ប្រព្រឹត្ដល្អនិងមិនរើសអើងទៅកាន់មនុស្សគ្រប់គ្នា។ ភាពលំអៀងគឺជាសត្រូវនៃភាពយុត្ដិធម៌។ ដូចនេះអ្នកដឹកនាំត្រូវចេះ បង្ហាញពីការ ចេះយល់ចិត្ដអ្នកដ៏ទៃ ដោយការចេះឈឺឆ្អាលនិងយក ចិត្ដទុកដាក់លើ អារម្មណ៍ គុណតម្លៃ និងសុខទុក្ខរបស់អ្នកដ៏ទៃ ។
៧. គំនិតទូលំំទូលាយ៖ ស្វែងយល់ឲ្យបានច្រើននូវភាពសម្បូរបែបនៃវប្បធម៌។
៨. ភាពក្លាហាន៖ អ្នកដឹកនាំត្រូវមានស្មារតីលះបង់ដើម្បីសម្រេចឲ្យបានតាមគោលបំណងរបស់ខ្លួន ទោះបីជាមានឧបសគ្គធំយ៉ាងណាក៏ដោយ។ អ្នកដឹកនាំត្រូវបង្ហាញពីភាពជឿជាក់និងស្ងៀមស្ងាត់ ទោះបីជាស្ថិតនៅក្រោមសំពាធការងារយ៉ាងណាក៏ដោយ ។
៩. ភាពច្បាស់លាស់៖ ប្រើប្រាស់នូវភាពយុត្ដិធម៌ ដើម្បីធ្វើការសម្រេចចិត្ដឲ្យបានត្រឹមត្រូវ និងត្រូវតាមពេលវេលាឬស្ថានកាណ៍។
១០. មានគំនិតច្នៃប្រឌិត៖ ធ្វើការផ្លាស់ប្ដូរដ៏សមរម្យនិងទាន់ពេលវេលានៅក្នុងការរិះគិត ការធ្វើផែនការ និងវិធីដោះស្រាយ។ អ្នកដឹកនាំត្រួវបង្ហាញពីការបង្កើតថ្មីៗដោយគំនិតឆ្នៃប្រឌិតស្របតាមគោលដៅ និងស្វែងវិធីសាស្រ្តល្អៗនិងថ្មីៗសម្រាប់ដោះស្រាយបញ្ហា។ និយាយរួម អ្នកដឹកនាំ ត្រូវតែមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតថ្មីៗជានិច្ច ។
(ប្រភព៖ ខឹម សារិទ្ធ, ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ, ២០១០, BBU) ឬ
(https://www.facebook.com/Khemsarithedu)

ដើម្បី​​​សុំ​ប្រធាន​​ដំឡើង​ប្រាក់​ខែ​បាន​​ជោគជ័យ​​ ​គួរ​អនុវត្ត​យុទ្ធសាស្ត្រ​ទាំង ​៧​​យ៉ាង​នេះ!


រូបភាព​តំណាង​ប្រភព៖​ BBC
ជាទូទៅ បុគ្គលិក​គ្រប់​រូប​តែង​ប្រាថ្នា​ចង់​បាន​ប្រាក់​ខែ​ខ្ពស់ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន។ យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​នីមួយៗ មិនមែន​ចេះ​តែ​​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​របស់​ខ្លួន​ងាយៗ​នោះ​ទេ​ព្រោះ​ អ្វីៗ​ធ្វើ​ទៅ​តាម​គោលការណ៍​ជា​សំខាន់ មានន័យថា ទាល់​តែ​បុគ្គលិក​នោះ​ ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ទើប​ឆាប់​បាន​ឡើង​ប្រាក់​ខែ។ យ៉ាងណាក៏ដោយ មាន​យុទ្ធសាស្ត្រ​មួយចំនួន ដែល​​ជា​គន្លឹះ ក្នុង​ការ​ទាមទារ​ឲ្យ​ថ្នាក់លើ​របស់​យើង តំឡើង​ប្រាក់ខែ​ឲ្យ​បាន​រហ័ស។

ខាង​ក្រោម​នេះ គឺជាយុទ្ធសាស្រ្ត៧យ៉ាង ​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​អាច​សុំ​តំឡើង​ប្រាក់ខែ​យ៉ាង​មាន​ប្រសិទ្ធ​ភាព​បំផុត៖

១) រើស​ពេល​វេលា​ដ៏​​សក្ដិ​សម​បំផុត


ការ​ស្នើសុំ​ដំឡើង​ប្រាក់ខែ គឺជា​រឿង​សំខាន់​បំផុត ដូច្នេះ​មិនមែន​នឹកឃើញ​ចង់​បាន​ភ្លាម ហើយ​ទៅ​សុំ​ភ្លាម​នោះ​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ភាព​បរាជ័យ ច្រើន​ជាង​ជោគជ័យ។ ឧទាហរណ៍​ថា ​ ក្រុមហ៊ុន​អ្នក​​ កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ បែរ​ជា​​អ្នក​​ស្នើ​សុំដំឡើង​ប្រាក់ខែ​ទៅវិញ ដូច្នេះ​ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្តល់​នោះ​ទេ។ ក្នុង​ន័យ​នេះ នៅ​ពេល​ដែល​ក្រុមហ៊ុន​កំពុងតែ​ជោគជ័យ ​អ្នក​​អាច​​បង្ហាញ ​ពី​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ផង​ដែរ ទើប​ការ​សុំដំឡើង​ប្រាក់ខែ​នេះ គឺ​ជា​ពេល​ដ៏​សក្ដិ​សម​បំផុត។

២) តើ​ប្រធាន​​អ្នក​ មាន​ពេល​ស្តាប់ ឬ ទទួល​សំណើ​ដែរឬទេ?

ពេលខ្លះ បុគ្គលិក​ចេះ​តែ​ដាក់​សំណើ​ទៅកាន់ ប្រធាន របស់​ខ្លួន ខណៈ​ គាត់​កំពុង​មាន​ភារកិច្ច ស្មុគស្មាញ​ជាច្រើន​ដែល​ត្រូវ​បំពេញ។ ដូច្នេះ​បើ​ទោះបីជា ទទួល​យក​សំណើ​​​ក្តី តែ​គាត់​គ្មាន​ពេល​វេលា​ណា​ដើម្បី​មក​គិត និង ពិនិត្យ​ឲ្យ​ច្បាស់​លាស​នោះ​ទេ។ ដូច្នេះ​វា​អាច​ជា​ការ​ចំណាយ​កម្លាំង​ចោលទទេ។ លើស​ពី​នេះ​ទៅទៀត អារម្មណ៍​របស់ ប្រធាន ក៏​ជា​រឿង​​សំខាន់​ផង​ដែរ ព្រោះ​បើ​ទោះបីជា គាត់​មិន​សូវ​មមាញឹក​ក្តី តែ​បើ​មើល​ទៅ​មាន​អារម្មណ៍​មិនល្អ​ដោយសារ​អ្វីមួយ​នោះ​ វា​ក៏​ជា​បញ្ហា​ផង​ដែរ។ ក្នុង​ន័យ​នេះ គប្បី​សង្កេត​មើល​ទាំង សកម្មភាព និង អារម្មណ៍​របស់ អ្នក​គ្រប់​គ្រង់ ថា​ពេលណា​ដែល​យើង​ធ្វើ​ទៅ​មាន​ផល​ល្អ។

៣) ត្រៀម​ហេតុផល​សមស្រប ក្នុង​ពេល​ចរចា​ជាមួយ​ប្រធាន

នៅ​ពេល​ដែល មាន​ការចរចា​តំឡើង​ប្រាក់​ខែ ដោយ​ផ្ទាល់​ជាមួយ​នឹង ប្រធាន​នោះ ប្រាកដជា​មាន​សំណួរ​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​នេះ។ដូច្នេះ មុន​ពេល​ទៅ​ជួប​ផ្ទាល់​ជា​មួយ​ប្រធាន​លើ​បញ្ហា​សុំ​ដំឡើង​ប្រាក់​ខែ​ ​អ្នក​គួរ​ណាស់​ត្រៀម​ហេតុផល​សមស្រប​ជា​ច្រើន​ដែល​ប្រទាក់ក្រឡា​គ្នា ព្រោះ​វា​ជា​ចំណុច​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រធាន​សម្រេច​ចិត្ត​តាម​បំណង ​របស់​យើង។

៤) ត្រូវ​ដឹង​ពី​ចំណុចខ្លាំង​របស់​ខ្លួន ដោយ​ប្រៀប​នឹង​បុគ្គលិក​ដទៃ

អ្នក​ត្រូវ​បង្ហាញ ពី​សកម្មភាព​ដ៏​សំខាន់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ដែល​បុគ្គលិក​ដទៃទៀត​មិន​អាច​ធ្វើ​ល្អ​ដូច។ វា​ជា​ចំណុច​ដ៏​សំខាន់ ដើម្បី​បង្ហាញ​ថា អ្នក​ពិត​ជា​សាក​សម​ជា​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​អ្នកដទៃ។ ដូច្នេះ នៅ​ពេល​ចរចា​ជា​មួយ​ប្រធាន វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់​យើង។

៥) វិភាគ​លើ​ទីផ្សារ​ជាក់ស្តែង

បើ​ទោះបីជា យើង​ជា​បុគ្គលិក​ពូកែ​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ក៏​មិន​អាច​តំឡើង​ប្រាក់ខែ​ខ្ពស់​ហួស​ពី​តម្លៃ​នៅ​លើ​ទីផ្សារ​ បច្ចុប្បន្ន​នោះ​ទេ។ ដូច្នេះ​មុន​នឹង​ធ្វើការ​ស្នើ​សុំ​ការ​​ដំឡើង​ប្រាក់ខែ​នោះ យើង​គួរ​ណាស់​តែ​ធ្វើ​ការស្រាវជ្រាវ​លើ ប្រាក់ខែ​ក្នុង​​ដំណែង​ដែល​កំពុង​ធ្វើ​នេះ​ជា​មុន​សិន ថា​តើ​​​តំណែង​ប្រភេទ​ហ្នឹង នៅ​លើ​ទីផ្សារ​ប្រាក់​ខែ​ខ្ពស់​បំផុត​ប៉ុន្មាន?

៦) យល់​ដឹងពី​យុទ្ធសាស្ត្រ​ក្នុង​ពេល​តថ្លៃ

ជាទូទៅ ក្នុង​ពេល​ដែល​តថ្លៃ​តំឡើង​ប្រាក់​ខែ​នោះ ​អ្នក​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ដើម្បី​ទទួល​បាន​ចំនួន​ដែល​​អ្នក​​ចង់​បាន។ ឧទាហរណ៍​ថា ​អ្នក​​ចង់​ឲ្យ​ក្រុម​ហ៊ុន​ដំឡើង​ប្រាក់​ខែ ១០% ដូច្នេះ​​អ្នក​​គួរ​ប្រាប់​ថា ចង់បាន ការ​តំឡើង ១២ ឬ ១៣ %​នៃ​ប្រាក់ខែ​អ្នក​ ព្រោះ​បើ​ដាក់​សុំ ១០ % ក្រុមហ៊ុន​ប្រាកដ​ណាស់​នឹង​​ដំឡើង​ក្រោម ១០% មិន​ខាន។

៧) ត្រូវ​រៀប​ចំ​ផែនការ​ថ្មី បើ​បរាជ័យ

ប្រសិនបើ ការ​ចរចា​របស់​​អ្នក​​កន្លងមក មិន​ទទួល​ជោគជ័យ​នោះ វា​មាន​ន័យ​ថា យុទ្ធសាស្ត្រ​ដែល​​អ្នក​​បាន​រៀប​ចំ​កន្លងមក នៅ​មិនទាន់​គ្រប់ជ្រុងជ្រោយ​ទេ។ ដូច្នេះ យើង​មិន​គួរ បោះបង់​ចោល​នោះ​​ទេ តែ​ត្រូវ​តែ​ធ្វើ យ៉ាងណា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​សម្រេច​ដំឡើង​ប្រាក់​ខែ​នៅ​ថ្ងៃ​ណា​មួយ តាម​រយៈ​ការ​កែប្រែ​ចំណុច​ខ្វះខាត​របស់​​អ្នក​​កន្លង​មក ជាពិសេស​ក្នុង​ពេល​ចរចា​តែម្តង៕​


ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ Top Tips News & BBC

រោគសញ្ញា៧យ៉ាងធ្វើអោយអ្នកហែលឆ្លងមិនរួចពីសេចក្តីក្រ


គ្មាន​នរណា​ម្នាក់​​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នកក្រ​ទេ ពោល​គឺមិន​ថា​ក្មេង​មិន​ថា​ចាស់​ ​​ក្លាយ​ទៅ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺ​ជា​ក្តី​សុបិន​ដ៏​ធំ​មួយ។​ យ៉ាងណាក៏ដោយ បើ​ទោះ​បី​ជា​មនុស្ស​ម្នាក់​ស្អប់​ភាព​ក្រីក្រ ហើយ​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ភាព​ជា​អ្នក​មាន​ក្តី តែ​បើ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន គឺ​ស្ថិត​ក្នុង​ភាគរយ​តិចតួច​នៅ​ឡើយ ខណៈ​ចំនួន​អ្នក​ក្រ​វិញ​គឺ​មាន​​​​ច្រើន​នៅ​លើ​ពិភពលោក​នេះ។

តើ​មាន​មូលហេតុ​អ្វី​ ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន?

ខាងក្រោម​នេះ គឺ​ជា​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​មាន​នៅ​ពេល​អនាគត មាន​ដូច​ជា៖


១) ចូល​ចិត្ត​ចាយ​ច្រើន

នា​ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ភាគ​ច្រើន​ តែង​និយម​ប្រើប្រាស់​សំភារៈ​ទំនើប​ៗ ដែល​មាន​តម្លៃ​ថ្លៃៗ។ សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​គឺ អ្វីៗ​គ្មាន​បញ្ហា​នោះ​ទេ។ បញ្ហា​គឺ​សម្រាប់​អ្នក​មិន​សូវ​មានលទ្ធភាព ព្រោះ​ពួក​គេ​ភាគ​ច្រើន​ព្យាយាម​ប្រើប្រាស់​របស់​ទាំង​នោះ បើ​ទោះ​ជា​ខ្លួន​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក៏​ដោយ តែ​ឲ្យ​តែ​បាន​ប្រើ​ បើ​ទោះបីជា​ត្រូវ​លក់​អ្វីៗ​ផ្សេងៗ​ គឺ​ត្រូវ​តែ​ទិញ​ទាល់​តែ​បាន។ ប្រការ​នេះ ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​មិន​អាច មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​អនាគត​នោះ​ទេ ព្រោះ​មិន​អាច​សន្សំ​ប្រាក់​សម្រាប់​ពេល​ចាំបាច់​បាន​ឡើយ។


២) មាន​បំណុល​ច្រើនពេក

ការ​ជំពាក់​ធនាគារ ឬ នរណា​ម្នាក់ គឺ​ជា​រឿង​ជៀស​មិន​ផុត ទាំង​ក្នុង​ជីវិត​ឯកជន​ធម្មតា និង ក្នុង​ពេល​ធ្វើ​អាជីវកម្ម។ តែ​អ្វី​ដែល​ជា​បញ្ហា​នោះ​នៅ​ត្រង់​ថា ការ​ខ្ចី​លុយ​នោះ គឺ​ធ្វើ​ឡើង​ក្នុង​ន័យ​អ្វី ហើយ​មាន​ផែន​ការ​ច្បាស់លាស់ ក្នុង​ការ​សង់​វិញ​ដែរ​ឬ​ទេ។ អ្នក​ខ្លះ​ខ្ចី​លុយ​គេ​ដើម្បី ពង្រឹង​ជំនួញ​របស់​ខ្លួន ឲ្យ​កាន់​តែ​រឹងមាំ ប៉ុន្តែ​អ្នក​ខ្លះ​ទៀត​បាន​ជំពាក់​លុយ​គេ​ជាច្រើន ដោយ​សារ​តែ​ការ​លេង​ល្បែង​ស៊ីសង​ផ្សេងៗ។

ប្រសិនបើ​អ្នក​ជំពាក់បំណុល​កាន់​តែ​ច្រើន​ទៅៗ ហើយ​គ្មាន​វិធី​ច្បាស់លាស់ ក្នុង​ការ​សង​វិញ​ទេ​នោះ មានន័យថា អ្នក​នឹង​គ្មាន​ថ្ងៃ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ទេ ព្រោះ​លុយ​ដែល​ព្យាយាម​រក​បាន គឺ​សម្រាប់​តែ​ដោះ​បំណុល​ប៉ុណ្ណោះ។

៣) គ្មាន​ផែនការ​ច្បាស់លាស់

ផែនការ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​តម្រង់​ទិស​ដៅ​លើ​ផ្លូវ​ដែល​ត្រូវ​ដើរ និង សម្រាប់​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​កើត​មាន។ មានន័យថា​ បើ​មាន​ផែនការ​ គឺ​ស្មើ​នឹង​មាន​គោល​ដៅ​រួច​ទៅ​ហើយ ថា​តើ​​ត្រូវ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ក្លាយ​ទៅ​ជា​អ្នកមាន?​ ដូច្នេះ ការ​ដើរ​ទៅ​រក​គោល​ដៅ​គឺ​ជា​រឿង​បន្ទាប់។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ផែនការ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​អ្វី​មួយ​ទេ​នោះ ភាព​បរាជ័យ នឹង​កើត​ឡើង​ជា​មិន​ខាន។

៤) គ្មាន​សេចក្តី​ព្យាយាម
សេចក្តី​ព្យាយាម​គឺ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ជីវិត​មនុស្ស។ មនុស្ស​ភាគ​ច្រើន​មិន​ទទួល​ជោគជ័យ គឺ​មិន​មែន​ដោយ​សារ​តែ​ពួកគេ ល្ងង់ ឬ អសមត្ថភាព​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​ទេ តែ​អ្វី​ដែល​សំខាន់​គឺ មក​ពី​ខ្វះ​ការ​តស៊ូ។ គ្មាន​រឿង​អស្ចារ្យ​ណា​មួយ​កើត​ឡើង​ដោយ ងាយៗ​នោះ​ទេ ពោល​គឺ​អ្វីៗ​ត្រូវ​​ចំណាយ​ពេល និង ប្រើប្រាស់​ធនធាន ក៏​ដូចជា​ការ​អត់ធ្មត់​​ច្រើន​ទើប​អាច​សម្រេច​បាន​។ តែ​យ៉ាង​ណាក៏ដោយ នៅ​ពេល​ជួប​បញ្ហា​ម្តងៗ មនុស្ស​ភាគ​ច្រើន​តែង​តែ​បោះបង់ ដូច្នេះ​ភាព​ជោគជ័យ​មិន​អាច​កើត​មាន​ឡើយ។ ក្នុង​ន័យ​នេះ អាច​និយាយ​បាន​ថា បើសិន​ជា​អ្នក​មិន​ព្យាយាម​ធ្វើ​អ្វី​ដែល​អ្នក​គិត​ថា មាន​ប្រយោជន៍ ឬ ជា​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ជោគជ័យ​នោះ​ទេ អ្នក​ពិត​ជា​មិន​អាច​មាន​ឱកាស​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន​ឡើយ។


៥) ចូលចិត្ត​ពឹង​ផ្អែក​លើ​អ្នកដទៃ​ខ្លាំងពេក

ការ​ពឹង​ពាក់​អ្នក​ដទៃ គឺ ជា​រឿង​ធម្មតា​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​រូប ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទេ ដូច្នេះ​ត្រូវ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា រាល់​ពេល​ដែល​អ្នក​ពឹង​អ្នក​ដទៃ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ ព្រោះ​វា​អាច​ទៅ​ជា​ទម្លាប់​មិន​ល្អ​មួយ ក្នុង​ការ​មិន​ព្យាយាម​បញ្ចេញ​សមត្ថភាព​ឲ្យ​អស់ ហើយ​បែរ​ជា​ពឹង​អ្នក​ផ្សេង​ឲ្យ​ជួយ​ទៅ​វិញ។ នៅពេល​ដែល​អ្នក​មិន​ធ្វើ​រឿង​អ្វី​មួយ​ឲ្យ​អស់​ពី​លទ្ធភាព​ទេ​នោះ អ្នក​នឹង​មិន​អាច​ឈោង​ចាប់​យក​ភាព​ជោគជ័យ​បាន​នោះ​ទេ ជា​ពិសេស​នៅ​ថ្ងៃ​មួយ​ដែល​គ្មាន​អ្នក​ជួយ។ ដូច្នេះ គួរ​ធ្វើ​កិច្ច​ការ​ឲ្យ​អស់​ពី​កម្លាំងកាយ និង កម្លាំង​ចិត្ត​សិន មុន​ពេល​ដែល​អ្នក​សម្រេច​ថា ពឹង​អ្នក​ដទៃ​ឲ្យ​ជួយ។


៦) គ្មាន​មហិច្ឆតា

មហិច្ឆតា គឺជា ចំណុច​ដ៏​សំខាន់​របស់​មនុស្ស​ក្នុង​ការ​សម្រេច​អ្វី​មួយ តែ​បើ​គ្មាន​មហិច្ឆតា​ទេ មនុស្ស​ភាគ​ច្រើន​មិន​សូវ​គិត​ចង់​ធ្វើ​អ្វី​ឡើយ ហើយ​បើ​ទោះបី​ជា​ធ្វើ ក៏​វា​មិន​មាន​ភាព​អស្ចារ្យ​អ្វី​ដែរ។ ជាក់ស្តែង​ណាស់ បើ​កាល​ណា​គេ​មាន​មហិច្ឆតា​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​ហើយ គេ​នឹង​ស្វែង​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី សម្រេច​គោល​ដៅ​របស់​ខ្លួន បើ​ទោះ​បី​ជា​មាន​ការ​លំបាក និង ត្រូវ​ចំណាយ​ពេល​វេលា​យូរ​យ៉ាង​ណា​ក្តី។


៧) គ្មាន​ជំហរ​ច្បាស់លាស់

បើ​អ្នក​មិន​មាន​គោល​ជំហរ​ច្បាស់លាស់ ក្នុង​ការ​ធ្វើ​ការងារ​អ្វី​មួយ​ទេ វា​នឹង​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ខាត់​ពេល​វេលា។ នៅ​ពេល​ដែល​គ្មាន​គោល​ជំហរ​ច្បាស់លាស់ វា​ប្រាកដ​ណាស់​ថា អ្នក​នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​អ្នកដទៃ​ទេ តែ​គឺ​ជា​អ្នក​ទទួល​ឥទ្ធិពល​ពី​អ្នក​ដទៃ​ទៅ​វិញ។ មិន​មែន​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​ឈរ​លើ​គោល​ការ​របស់​ខ្លួន​រហូត​ទេ ពោល​គឺ​ត្រូវ​ស្តាប់​អ្នកដទៃ​ខ្លះ​ផង​ដែរ តែ​ត្រូវ​តែ​សម្រេច​ចិត្ត​រាល់​ការងារ​អ្វីៗ​ដែល​ថ្លឹងថ្លែង​ឃើញ​ថា ពិត​ជា​ត្រឹមត្រូវ ហើយ​វា​នឹង​ជោគ​ជ័យ៕

ប្រែ​សម្រួល៖ រស្មី

ប្រភព៖​ Lifespan & Yahoo Mails

របៀបកំណត់គោលដៅជីវិត



យើង ​ជឿជាក់ថា​៖ “​មនុស្ស​គ្រប់រូប​តែ​ខ្វាយខ្វល់​នឹង​គោលដៅ​ជីវិត ឬ គោលដៅ​ការងារ​ជា​អាជីព​ខ្លួន​។ អ្នកខ្លះ ចាប់ផ្តើម កំណត់​គោលដៅ​ការងារ​ខ្លួន តាំងពីដើម​មកម្ល៉េះ តែ​ពេលខ្លះ ពួកគេ​ក៏​បំភ្លេច​វា​ចោល​ទៅវិញ ដោយ​មិន​គិតពី​សារប្រយោជន៍ នៃ​ការកំណត់​គោលដៅ​។ ប្រសិនបើ អ្នក​មិន​កំណត់​គោលដៅ​ការងារ និង​អាជីព​ទេ ហើយ​បែរជា​ទៅ​ខ្វល់​នឹង​រឿង​ផ្សេង គ្មាន​ប្រយោជន៍ អ្នក​អាច​វង្វេងផ្លូវ ចេះតែធ្វើ​ដំណើរ​ទៅដោយ​គ្មាន​ទិសដៅ និងរ​សាត់អណ្តែត​គ្មាន​ទី​តំបន់​ពិតប្រាកដ​។ ទីបញ្ចប់ អ្នក​ទៅដល់​កន្លែង​១​ដែល​អ្នក​មិន​ចង់ទៅ​។ ការកំណត់​គោលដៅ​ការងារ អាចជួយ​ឲ្យ​អ្នក មានការ​អភិវឌ្ឍ និង​អាច ធ្វើដំណើរ​ឆ្ពោះទៅរក​គោលបំណង​នៃ​ជីវិត​ពិតប្រាកដ​។​

​គោលដៅ​ត្រូវបាន​គេ​បែង​ចែកជា​២​ប្រភេទ គឺ​គោលដៅ​រយៈពេល​វែង និង​រយៈពេល​ខ្លី​។ គោលដៅ​រយៈពេល​វែង គឺមាន​ថេរ វេលា​ពី​១-៥​ឆ្នាំ ឬ​លើសពីនេះ​។​រីឯ គោលដៅ​រយៈពេល​ខ្លី សំដៅយក​គោលដៅ​ដែលមាន​ថេរវេលា​តិចជាង​៣​ឆ្នាំ​។​

​គោលដៅ​ជួយ​អ្នក​ឲ្យ​សម្រេចបាន​សក្តានុពល​ដ៏​ខ្លាំងក្លា​។ បើ​គ្មាន​គោលដៅ អ្នកនឹង​ដឹកនាំ​ខ្លួន​អ្នក​ផ្ទាល់​ទៅតាម​សភាព​ធម្មជាតិ សកម្មភាព​គ្មាន​ការរៀបចំ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​សុវត្ថិ​ភាពមិន​សុខ​ស្រួល​ជា​រៀងរាល់ថ្ងៃ​ រារាំង​អ្នក​មិន​ឲ្យ​មានការ​រីកចម្រើន​លូតលាស់​ឡើយ​។ វា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ក្លាយទៅជា​មនុស្ស​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន ​នោះទេ​។

​តាមរយៈ​ការកំណត់​គោលដៅ​អ្នក​បានកំណត់​ទិសដៅ​ដើម្បី​ប្រយុទ្ធ​។ ទិសដៅ​នេះ​ធ្វើ​ឲ្យ​អ្នកចេញ​ដំណើរ​ឆ្ពោះទៅរក​ទីកន្លែង​ថ្មី បរិបទ​ថ្មី ស្ថានភាព​ថ្មី​ដែល​ជួយ​អ្នក​ក្នុងការ​រីកចម្រើន​លូតលាស់​។ វា​អាច​ពង្រីក​វិសាលភាព​ខ្លួន​អ្នក​ផ្ទាល់ និង​ធ្វើ​ឲ្យ​អ្នក​ឈានឆ្ពោះ​ទៅរក​វិថី​ថ្មី​។ ឧទាហរណ៍​៖ ការកំណត់​ពេលវេលា​ស​ម្រា​ប់រ​ត់ អាច​ឲ្យ​អ្នក​ដឹងថា​៖ “​អ្នក​គួរតែ​រត់​បាន​លឿន​ជាង​នេះ​”​។ ការកំណត់​ទិសដៅ ក្នុង​សម្រក​ទម្ងន់​អាចធ្វើ​ឲ្យ​អ្នក​ដឹងថា​៖“​សកម្មភាព​ណា​ដែល​បង្ក​ឲ្យ​ ប៉ះពាល់​ដល់​ការ​សម្រក​ទម្ងន់​”​។ ការកំណត់​ទិសដៅ​ការងារ ជួយ​ជម្រុញ​អ្នក​មិន​ឲ្យ​ទោរទន់​ទៅរក​អ្វី​ផ្សេង ក្រៅពី​តម្រូវការ​។​

​នៅក្នុង​ជំហាន​នៃ​ការសម្រេចបាន​គោលដៅ ខ្ញុំ​ស្រាប់តែ​រកឃើញថា​៖ “​ខ្លួនឯងបាន​ទៅដល់​កន្លែង​ថ្មី​មួយ​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង សោះ ថា​ខ្ញុំ​មាន​វា​ពីមុនមក​”​។​បើ​គ្មាន​គោលដៅ​ទាំងនោះ ខ្ញុំ​ប្រហែលជា​គ្មាន​ការ​ខំប្រឹង​តស៊ូ​ដែរ​។ ការកំណត់​គោលដៅ បានធ្វើ​ឲ្យ​ខ្ញុំ​មាន​សមត្ថភាព​ប្រយុទ្ធ និង​ឈ្នះ​របាំង​បញ្ហា​ជាច្រើន​រាប់មិនអស់ ដើម្បី​ឆ្លងទៅ​កាន់​ម្ខាង​ទៀត​។ វា​បានធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ពី​ខ្លួនឯង​ជាច្រើន ហើយ​រៀន​ចេះ​ពី​អី្វៗ​គ្រប់យ៉ាង​ទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ជីវិត ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​ការដែល​ខ្ញុំ​គ្មាន​គោលដៅ វា​ខុសគ្នា​ឆ្ងាយ​ណាស់​។​

​តើ​អ្នក​អាច​ស្វែងរក​គោលដៅ​ពិត​នៅក្នុង​ជីវិត​របស់​យើង​ដោយ​របៀប​ណា​? វា​មិនមែន​សំដៅ​ទៅលើ​ការងារ កាតព្វកិច្ច​ប្រចាំថ្ងៃ ឬ​គោលដៅ​រយៈពេល​វែង​នោះទេ​។ វា​សំដៅ​ទៅលើ​ហេតុផល​ពិតប្រាកដ​ដែលថា តើ​មូល​ហេតុអ្វី​បានជា​អ្នក​នៅទីនេះ ជា ពិសេស នោះ​គឺថា ហេតុអ្វី​បានជា​អ្នករស់នៅ​របៀបនេះ​។​

​អ្នក​ត្រូវ​រៀន​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​៖
១. ចាប់ពីពេលនេះ រហូតដល់​៥​ឆ្នាំ​ទៀត តើ​ខ្ញុំ​ត្រូវ​ទទួល​អាជីព​ការងារ​ជា​អ្វី​?
២. ហេតុអ្វី​បានជា​ខ្ញុំ​ចង់បាន​វា​?
៣. ខ្ញុំ​អាចឈាន​ជើង​ទៅដល់​ទីនោះ ដោយ​វិធី​ណា​?
៤. តើ​មាន​ជំនាញ​អ្វី​បន្ថែមទៀត​ទេ ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ទៅដល់​ទីនោះ​?
៥. តើ​អ្នកណាខ្លះ អាចជួយ​ខ្ញុំ​ទៅដល់​ទីនោះ​?

ឪពុក​ល្អ អប់រំ​កូនស្រី ដោយ​វិធី​ណា​?


ក្នុងនាម​ជា​ឪពុក​ម្នាក់ អ្នក​ប្រហែលជា​មាន​ការពិបាក​ក្នុងការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​កូនស្រី​របស់​ ខ្លួន​ណាស់​។ ប៉ុន្តែ យើង​មាន​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ធ្វើអោយ​ឪពុក​គ្រប់រូប​ក្លាយខ្លួន​ជា​មនុស្ស​ដ៏​ចាំបាច់​បំផុត​ សម្រាប់​កូនស្រី​របស់​ខ្លួន ជាពិសេស​ក្នុង​ទំនាក់ទំនង​រាល់ថ្ងៃ​តែម្តង​។
១. ​ចាប់អារម្មណ៍​
​ចូរ​ចំណាយ​ពេលវេលា​ចាប់អារម្មណ៍​ចំពោះ​នាង​ភ្លាមៗ ជាពិសេស​ចាប់ពី​ថ្ងៃ​ខួបកំណើត​របស់​នាង​តែម្តង​។ ចូរ​មើល​កាយវិការ​របស់​នាង​អោយ​ដូចជា​ទារក​ម្នាក់​អញ្ចឹង​។ ហើយ​ចូរ​ស្តាប់ លេង និង​អាន​រឿងនិទាន​អោយ​នាង​ស្តាប់ និង​ផ្តល់​ជា​ទំនុកចិត្ត​ដល់​នាង​ថា អ្នក​ពិត​ជា​ចាប់អារម្មណ៍​ចំពោះ​នាង​មែន​។
២. ​ស្តាប់​នាង​និយាយ​
​កូនស្រី​ភាគច្រើន​ចូល​ចិត្ត​និយាយ ហើយ​ជាទូទៅ ពួកគេ​ក៏​និយាយ​ច្រើន​ជាង​ក្មេង​ប្រុស​ដែរ​។ ចូរ​ស្តាប់​នាង​និយាយ ការ​ប្រាប់​អំពី​ក្តី​ស្រមៃ​របស់​នាង និង​រក្សា​ការសម្ងាត់​ដែល​នាង​ប្រាប់​អោយ​អ្នក​ដឹង​នោះ​ផង ដោយ​មិន​ខ្វល់​ថា​ជា​រឿង​ល្អ ឬ​អាក្រក់​ឡើយ​។​
៣. ផ្តល់​ការគាំទ្រ​
​ការផ្តល់​នូវ​ការគាំទ្រ និង​ទំនុកចិត្ត​ចំពោះ​ស្ថានភាព​ដែល​ពិបាកៗ អាច​ក្លាយទៅជា​រឿង​មាន​ប្រយោជន៍​ជាង​ការចំណាយ​ពេល​និយាយ​អប់រំ អោយ​នាង​ស្តាប់​ទៅ​ទៀត​។​
៤. ​លើកទឹកចិត្ត និង​ផ្តល់​ជា​ទំនុកចិត្ត​ដល់​នាង​
​ចូរ​ផ្តល់​ការលើកទឹកចិត្ត​ដល់​នាង អោយ​នាង​មាន​ទម្លាប់​ធ្វើ​ការងារ​ប្រចាំថ្ងៃ​ដូចជា ការអាន​សៀវភៅ​ថ្មីៗ និង​បើកបរ​ជាដើម​។ អ្នក​ក៏​អាច​ជម្រុញ​អោយ​នាង​ធ្វើ​អ្វីមួយ​អោយ​ទទួលបាន​ភាពជោគជ័យ​ទាំងស្រុង​ ផង​ដែរ​។
៥. ​ទំនាក់ទំនង​
•​    ​ចែករំលែក​បញ្ហា ៖ អោយ​នាង​និយាយ​វា​ដោយ​បើកចំហរ​ជាមួយ​អ្នក​អំពី​ការបារម្ភ ឬ​ប្រធានបទ​ណាមួយ​ដែល​នាង​ចង់​និយាយ អោយ​ដូចគ្នា​នឹង​នាង​ធ្វើ​ចំពោះ​ម្តាយ​ដែរ​។
•​    ​បើកចំហរ និង​ស្មោះត្រង់ ៖ ចូរ​បញ្ជូន​អារម្មណ៍​របស់​អ្នក​ទាំងអស់​ដូចជា ក្តីស្រឡាញ់ ការគិត មោទនភាព ឬ​ការមិនសប្បាយចិត្ត អោយ​នាង​ដឹង​ដោយ​ផ្ទាល់ ប៉ុន្តែ ត្រូវតែ​ស្ថិត​ក្នុង​អាកប្បកិរិយា​គាំទ្រ​ដល់​រូបនាង​ផង​។ រឿងនេះ​នឹង​ជួយ​អោយ​នាង​មាន​មោទនភាព​ចំពោះ​អារម្មណ៍​អ្នក​បាន​។
៦. ​បង្ហាញ​អោយ​នាង​ដឹងថា អ្នក​ជឿជាក់​លើ​រូបនាង​
​ចូរ​ផ្តល់នូវ​ការជឿជាក់​អោយ​នាង​ដឹងផង ទៅ​តាមរយៈ​ការចែករំលែក​រឿង​អាថ៌កំបាំង​របស់​អ្នក​តែម្តង​។​
៧. ​យល់ព្រម​នឹង​នាង​
​មិន​ខ្វល់​ថា​អ្នក​យល់ព្រម ឬ​មិន​យល់ព្រម​ទេ ចូរ​ធ្វើ​ការគាំទ្រ និង​យល់​ស្រប​តាម​ការសម្រេច​ចិត្ត​របស់​នាង​ទៅ​។ ស្ថិត​ក្នុង​ករណី​ដែល​នាង​មិន​អាច​សម្រេច​ចិត្តបាន ចូរ​និយាយប្រាប់​នាង និង​វិភាគ​ទៅ​លើ​ជម្រើស​ជា​ច្រើន​ជាមួយ​គ្នា និង​ដោះស្រាយ​លើ​បញ្ហា​ស្ថានភាព​ដែល​កំពុងតែ​កើតមាន​ចំពោះ​មុខ​។
៨. អោយ​នាង​សាង​កំហុស និង​រៀន​ចេះ​ពី​កំហុស​ដែល​នាង​សាង​នោះ​
​មិន​ត្រូវ​ស្តីបន្ទោស​កូនស្រី​អ្នក​ក្នុងពេល​ដែល​នាង​ធ្វើការ​សម្រេចចិត្ត​ ខុស និង​សាង​កំហុស​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ ចូរ​បង្រៀន​នាង​អោយ​ចេះ​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​នាង​បាន​សម្រេច​ចិត្ត​ រួច និង​សិក្សា​ពី​កំហុស​ទាំង​នេះ​។
៩. ចំណាយ​ពេល​វេលា​សប្បាយៗ​ជាមួយគ្នា​
​ចូរ​ចំណាយ​ពេលវេលា​ពិសេសៗ​ជាមួយ​គ្នា​ផង​ទៅ​ដូច​ជា ការមើល​កុន ដើរ​ទិញ​ឥ​វ៉ាន់ និង​លេង​ហ្គេម​ផ្សេងៗ​។ ចូរ​គិតថា អ្នក​ទាំង​ពីរ​ជា​មនុស្ស​មាន​វ័យ​ប្រហាក់ប្រហែលគ្នា ដើម្បី​អ្នក​អាច​ជួយ​នាង​ដោយ​បើកចំហរ​បាន​។
១០. ​ប្រាប់ថា “​នាង​ជា​មនុស្ស​ស្រី​ដែល​ស្អាត​”
​សរសើ​នាង ដើម្បី​អោយ​នាង​អាច​ញញឹម​បាន​យ៉ាង​ស្រស់​។ ការនិយាយ​នូវ​ពាក្យ​ថា “​ស្រស់ស្អាត​” ចេញពី​ក្រអៅបេះដូង​បែបនេះ នឹង​ជួយ​អោយ​នាង​យល់ថា ខ្លួនឯង​កាន់តែ​មាន​សម្រស់​ស្រស់​ស្អាត​ពី​ខាងក្នុង​ជាង​ខាងក្រៅ​ទៅទៀត​៕

និយមន័យ​នៃ​ការគ្រប់គ្រង​មនុស្ស


យើង​ទាំងអស់គ្នា​សុទ្ធតែ​ត្រូវ​ធ្វើការ​ជាមួយគ្នា​។ មនុស្ស​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ក្នុងន័យ​ទូលំទូលាយ​ថា​ក្រុម ឬ​ផ្នែក​ឬ​មួយ​ក្រុម​តូច​។ វា​គ្មាន​បញ្ហា​នោះ​ទេ​កំហុស​ឆ្គង​ដែល​អ្នកគ្រប់គ្រង​មួយចំនួន​តែងតែ​ធ្វើ​ នោះ​គឺ​គេ​គិតថា​គេ​កំពុងតែ​គ្រប់គ្រង​មនុស្ស​។ គេ​គិត​ថា​មនុស្ស​ដែល​គេ​គ្រប់គ្រង​គឺជា​ឧបករណ៍​របស់គេ មនុស្ស​គឺ​ជា​ស្តុក​ក្នុង​ការធ្វើ​ជំនួញ​។ គេ​ធ្វើឲ្យ​អ្នក​ដទៃ​ជោគជ័យ ហើយ​អ្នកមាន​អ្នកគ្រប់គ្រង​ដ៏​ជោគជ័យ​ម្នាក់ ដូច្នេះ​ទ្រឹស្ដី​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​ជា​សំណាង​អាក្រក់​នេះ​គឺជា​អាថ៌កំបាំង​ហើយ​អ្នក​ត្រូវតែ​មើលឃើញ​ពី​ តួនាទី​ពិត​របស់​អ្នក​គ្រប់គ្រង​គឺ​គ្រប់គ្រង ស្ថានការណ៍​ប្រសើរ​ជាង​គ្រប់​គ្រង់​មនុស្ស​។ មនុស្ស​គេ​អាច​គ្រប់​គ្រង់​ខ្លួន​គេ​បើសិនជា​អ្នក​អនុញ្ញាត្តិ​ឲ្យគេ​ គ្រប់គ្រង់​ខ្លួនគេ អ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​ទៅ​លើ​នោះ​គឺ​ការងារ​ ពិត​នៃ​ការគ្រប់គ្រង​_​យុទ្ធសាស្ត្រ​។ ក្រុម មានន័យ​ថា​ការបំពេញ​ដើម្បី​ឲ្យ​ចប់​ការងារ​។ បើសិនជា​អាច​យក​ម៉ាស៊ីន​មក​ជំនួស​បាន​មនុស្ស​ទាំងអស់​ដែល​ត្រូវបាន​អ្នក​ជា​ អ្នកគ្រប់គ្រង​នោះ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៃ​យើង​បន់ស្រន់​សុំ​ឲ្យ​វា​កើត​ឡើង​? យើ​នឹង​នៅតែ​ត្រូវការ យុទ្ធសាស្ត្រ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​។
​ជា​ការពិត​ណាស់​ក្នុងនាម​យើង​ជា​អ្នកគ្រប់គ្រង​មនុស្ស​យើង​ត្រូវ​ស្គាល់ ​ពី​ធម្មជាតិ​ពិត​របស់​គេ​គួប​ផ្សំ​ជាមួយនឹង​ភាពទន់ខ្សោយ​របស់គេ​ហើយ​យើង​ ត្រូវតែ​ដឹង​ថា​អ្វី​ដែល​ជួយ​ជម្រុញ​ដល់​ពួកគេ  តើ​គេ​គិត​និង​មាន​អារម្មណ៍​ដូចម្ដេច ហេតុអ្វី​បានជា​គេ​មក​ធ្វើការ ហេតុអ្វី​បានជា​គេ​ឲ្យ​តម្លៃ​ខ្លួន​គេ តើ​គេ​ខ្លាច​អ្វី តើ​អ្វី​ជា​ក្ដីសង្ឃឹម​និង​សុបិន្ត​រសប់​គេ​។ យើង​គួរតែ​លើកទឹកចិត្ត​ដល់​គេ បង្ហាត់បង្រៀន​គេ ផ្ដល់ឲ្យ​គេ​នូវ​ធន់​ធានស​ម្រាប់​ឲ្យគេ​ធ្វើ​ការនិង​គ្រប់គ្រង​ខ្លួនគេ​។ មើល​ខុសត្រូវ និង​ដាក់​យុទ្ធសាស្ត្រ​សម្រាប់​គេ​។ យើង​នឹង​ព្រួយបារម្ភ​អំពី​គេ មើល​ខុស​ត្រូវ​គេ ឈរ​នៅ​ខាង​គេ និង​គាំទ្រ​គេ​។ ប៉ុន្តែ​យើង​នឹង​មិន​គ្រប់គ្រង​គេ​ទេ យើង​នឹង​ទុកឲ្យ​គេ​គ្រប់គ្រង​ខ្លួន​គេ​ហើយ​យើង​គួរតែ​ផ្ដោត​ការយក ចិត្ត​ទុកដាក់​ទៅលើ​តួនាទី​ពិត​ជា​អ្នកគ្រប់គ្រង​។

កុំ​ឈ្លោះ​ជាមួយ​ចៅហ្វាយ​នាយ​




អ្នក​ធ្វើការ​ភាគ​ច្រើន​ប្រហែល​ជា​បាន​ដឹង​អំពី​ច្បាប់​ការងារ​​ហើយ​មើលទៅ​។ គេ​ថា​ច្បាប់​ការងារ​មាន​តែ​ពីរ​មាត្រា​ទេ​ មាត្រាទី​១​ មេ​មិន​ដែល​ធ្វើ​ខុស​ និង​មាត្រា​ទី​២​​ បើ​មេធ្វើ​ខុស​ សូម​មើល​មាត្រា​ទី​១​ឡើង​វិញ​ ។ នេះ​គ្រាន់​​តែ​ជា​ពាក្យ​កំប្លែង​លេង​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិន​បើ​យើង​យក​គតិ​នេះ​មក​អនុវត្តន៍​ឲ្យក្លាយ​ជា​ប្រយោជន៍​ សម្រាប់​ខ្លួន​យើង​វិញ​ពិត​ជា​ប្រសើរ​។ ជោគជ័យ​ក្នុងអាជីព​ណា​ក៏​ដោយ​ដាច់​ខាត​មិន​អាច​ជៀស​ផុត​ពី​ទំនាក់​ទំនង​ល្អ​ ជាមួយ​ចៅហ្វាយ​នាយ​ឡើយ​​។ ក្នុង​គ្រប់​ករណី​ទាំង​អស់​បើ​សិន​អាច​ជៀសវាង​បាន​ គេ​មិន​ត្រូវ​ឈ្លោះ​ប្រកែក​ជាមួយ​ចៅហ្វាយ​នាយ​ឡើយ។ ប្រសិន​បើ​ឈាន​ដល់​ផ្លូវ​មួយ​ដែល​ត្រូវ​តែ​ចាក​ចេញ​ លែង​ចង់​ធ្វើការ​ជាមួយ​ចៅ​ហ្វាយ​នោះ​ហើយ​ គេ​គួរ​៖

១. បើ​មិន​ទាន់​រកបាន​ការងារ​ល្អ​ជាង​មុន​ទេ​ គេ​គួរ​ព្យាយាម​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ចៅហ្វាយនាយ​ និង​ខិត​ខំ​បំពេញ​ការងារ​ស្នូល​ឲ្យ​ល្អ​ដល់​កម្រិត​។ នេះ​ជា​យុទ្ធ​សាស្ត្រ​ដង្កូវ​បាក់​ខ្នង​ ពោល​គី​ប្រសិន​បើ​ជើង​មុខ​ចាប់​មិន​ទាន់​បាន​ទេ មិន​ព្រលែង​ជើង​ក្រោយ​ជា​ដាច់​ខាត។​ លុះ​ត្រា​តែ​ចាប់​បាន​មួយ​ទើប​ព្រលែង​មួយ​ទៀត​ចោល។​

២. បើ​រក​បាន​ការងារ​ល្អ​ជាង​មុន​ហើយ​ គេ​គួរ​ទៅ​ពិភាក្សា​ជាមួយ​ចៅហ្វាយ​និង​ប្រាប់​ឲ្យ​ដឹង​ពីការ​ចាក​ចេញ​ លៃ​យ៉ាង​ណា​កុំ​ឲ្យ​មានការ​ល្អក់​កក​ចិត្ត​នឹង​គ្នា​ គឺ​រក្សា​ទំនាក់​ទំនង​ឲ្យ​នៅ​ដូច​ដើម​ជា​ដរាប។​ ប្រសិន​បើអាច ​គេ​គួរ​ជួយ​រក​មនុស្ស​ណា​ម្នាក់​ដែល​មាន​សមត្ថភាព​ជំនួស​កន្លែង​ដែល​នៅ​ ទំនេ​នេះ រួច​ផ្តល់​យោបល់​ឲ្យ​ចៅហ្វាយ​ចាស់​ពិចារណា​ទទួល​យក​បុគ្គលិក​ថ្មី​នោះ​ជំនួស ​ខ្លួន។ ធ្វើ​បែប​នេះ​ អាច​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ជាមួយ​ចៅហ្វាយ​ និង​ជួយ​សម្រាល​បន្ទុក​របស់​អង្គភាព​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិក​ថ្មី​។​

ហេតុអ្វី​ចាំ​បាច់​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ចៅហ្វាយ​?

ធម្មតា​ ចៅហ្វាយ​នាយ​តែ​ង​ស្គាល់​មនុស្ស​ច្រើន​ក្នុង​សង្គម​ ហើយ​ទំរាំ​តែ​គាត់​ឈាន​មក​ដល់​ចំនុច​នេះ​គាត់​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​ ច្រើន​រាប់​មិន​អស់​ដែរ។​ យើង​គួរ​តែ​ទុក​ឲ្យ​គាត់​ឈ្នះ​យើង​ទៅ​ចោះ+។ នេះ​មិនមែន​មានន័យ​ថា​យើង​ចាញ់​គាត់​ទេ យើង​ក៏​ឈ្នះ​ដែរ​​ គឺ​ឈ្នះ​ចិត្តគាត់​។ ធ្វើ​បែប​នេះ​ គឺ​យើង​នៅ​តែ​ទុក​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន​ឯង​ជានិច្ច។ ឧទាហរណ៍​ថា​ថ្ងៃ​ក្រោយ​ បើ​ចៅហ្វាយ​ចាស់​ ​ត្រូវការ​មនុស្ស​ ឬ​មាន​មិត្ត​ភក្តិ​របស់​គាត់​ត្រូវការ​មនុស្ស​​ចាត់​ចែង​ការងារ​​ គាត់​មុខ​តែ​នឹក​ឃើញ​ដល់​យើង​ជាក់​ជា​ពុំខាន​។​

និពន្ធ​ដោយ​ គេហទំព័រ​សាលារៀន salarean.com

- Copyright © LUXURY SUPERMARKET - Skyblue - Powered by Blogger - Designed by Johanes Djogan -